ចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឆ្នាំ២០១២

(VOV Worrld)_ឆ្នាំ ២០១២ ទំនាក់ទំនងវៀតណាមនិងសហភាពអឺរ៉ុប (EU) បាន
មាន ការផ្លាស់ប្តូរសំខាន់ ត្រូវបានគូសសញ្ញាសំគាល់ដោយបណ្ដាព្រឹត្តិការណ៍សំខាន់ៗ
 លើវិស័យ នយោបាយ​និង សេដ្ឋកិច្ច​។  បណ្ដាសមិទ្ធិ ដែល វៀតណាម និង EU ទទួល
បាន ក្នុងឆ្នាំ ២០១២ បានរួមចំណែកនាំទំនាក់ទំនង នៃ ភាគី ទាំងពីរ  អភិវឌ្ឍន៍ឡើងកំ
ពស់ ថ្មី ក្រោយរយះពេល ជាង២០ ឆ្នាំ បង្កើតទំនាក់ទំនងការទូត។ ​

ចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឆ្នាំ២០១២ - ảnh 1
ចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឆ្នាំ២០១២(internet)

ឆ្នាំ ២០១២ បានគូសសញ្ញាសំគាល់ដោយបណ្ដាសកម្មភាពសហប្រតិបត្តិការប្រ
កបដោយប្រសិទ្ធភាពនៃភាគីទាំងពីរ និង​សំខាន់បំផុត ​គឺ វៀតណាមនិងEU បាន ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម
- EU ( PCA) ជាផ្លូវការ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រី ការ បរទេស វៀត ណាម លោក Pham Binh Minh នៅ EU។ ​ រដ្ឋមន្ត្រីការបរទេស វៀតណាម លោក 
Pham Binh Minh បានអោយដឹងថា÷

          “ កិច្ចព្រមព្រៀង PCA លើកនេះបានបើកទូលាយនូវបណ្ដាក្រប ខ័ណ្ឌដែលវៀត ណាមត្រូវការចាំបាច់ណាស់។ ឧទាហរណ៍ វិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា  អប់រំ និង បណ្តុះបណ្ដាល។ ទន្ទឹមនឹង PCA EUក៏អាចជំរុញកិច្ចសហប្រតិបត្តិ ការជា មួយ វៀត ណាម ក្នុងបណ្ដាវិស័យអន្តរជាតិផងដែរ។ ”

ចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឆ្នាំ២០១២ - ảnh 2
វៀតណាមនិងEU បាន ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - EU ( PCA) (http://tgvn.com.vn)

ជាពិសេស នាឆ្នាំ ២០១២ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់​ប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy តាមសេចក្តី​អញ្ជើញ​របស់​ប្រធាន រដ្ឋវៀត
ណាម លោក Truong Tan Sang បានគូសសំគាល់បណ្ដា​ការ​បោះ​ជំហាន​ដ៏សែន សំខាន់ ក្នុងទំនាក់ទំនងរវាង EU និងវៀតណាម។ តាមរយៈដំណើរទស្សន​កិច្ចនេះ ភាគីទាំង ២ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្ក​លក្ខណៈ ងាយស្រួល សំ រាប់អង្គភាពអាជីវកម្មវៀតណាមនិង EU វិនិយោគ ធ្វើអាជីវកម្ម។ ក្នុងដំណាក់កាល
២០១៤ - ២០២០ ភាគីទាំង ២ ផ្តល់អាទិភាព​សហ​ប្រតិបត្តិការ លើវិស័យ កាត់បន្ថយ
ភាពក្រីក្រ អភិវឌ្ឍន៍ចីរភាព ការពារ​បរិយាកាស​ ការទប់ទល់ នឹងការ ប្រែប្រួលរបស់
អាកាសធាតុ។ ភាគីទាំង ២ គាំទ្រ​ការ​ខំ​ប្រឹងប្រែងកសាងតំបន់អាស៊ី-អាគ្នេយ៍ សន្តិ
ភាព ស្ថិរភាព​ សហប្រតិបត្តិការ​និង មិត្តភាពទន្ទឹមនឹងនោះ សង្កត់ធ្ងន់ទៅលើការចាំ
បាច់ ក្នុងការធានាសន្តិសុខ ​សុវត្តិភាព និង សេរីភាពនាវាចរណ៍លើសមុទ្រខាងកើត។​វាយតំលៃចំពោះ​សារៈ​សំខាន់​ក្នុងកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាម ប្រធាន
ក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy បានសង្កត់ធ្ងន់ថា៖​

“វៀតណាមគឺជាដៃគូរសំខាន់ពិសេសរបស់ EU ក្នុងតំបន់អាស៊ីនិងប្លុកអាស៊ាន។
ខ្ញុំសង្ឍឹមថា៖ ទំនាក់ទំនងរវាងភាគីទាំង ២ នឹងបើកទូលាយថែមទៀត ដោយឈរលើ
 កិច្ចព្រមព្រៀង PCA ដែលត្រូវបានចុះហេត្ថលេខា នាដើមឆ្នាំ ២០១២។ យើងខ្ញុំ យក ចិត្តទុកដាក់យ៉ាង​ជ្រាលជ្រៅចំពោះជោគជ័យរបស់វៀតណាម។ ដោយសារ ប្រការ នេះនឹងយកមកផលប្រយោធន៍រួម មិនត្រើមតែ ក្នុងតំបន់ ប៉ុណ្ណោះទេ ថែមទាំង សំរាប់ មិត្តភ័ក្កអន្តរជាតិ។”

          ឆ្នាំ ២០១២ បានគូសសញ្ញាសំគាល់នូវបណ្ដាសមទ្ធិផលលេចធ្លោអំពីកិច្ចសហ
ប្រតិ​បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមនិង EU។ ទោះបីជាជួបការលំបាក​
ជា​ច្រើន ដោយវិប័ត្តហិរញ្ញវត្ថុក្តី ប៉ុន្តែ ដល់ខែសីហាឆ្នាំ២០១២ តំលៃប្រាក់​ពាណិជ្ជ​កម្ម
ទ្វេភាគី EU-វៀតណាម ទទួលបានជាង ១៨ពាន់លានដុល្លារអាមេរិក កើន​ជាង​ ២៣% ​បើប្រៀងនឹងឆ្នាំ ២០១១។  បានមានប្រទេស EU ចំនួន ២០/២៧ ​វិនិយោគចូលមក
វៀតណាម  ជាមួយគំរោងការចំនួនជាង ១២០០គំរោង និងទុនសរុប ចុះបញ្ជីជាង ១៨
 ពាន់លាន ដុល្លារអាមេរិក។ជាពិសេស ឆ្នាំ ២០១២ ភាគីទាំង​ពីរបានអនុវត្តវងចរចារ លើកទី១ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បង្ក​បុព្វបទដើម្បីភាគីទាំងពីរ ធ្វើអាជីវកម្មសក្ដានុភាព​អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ​និង​វិនិយោគប្រកបដោយប្រសិទ្ធ
ភាពជាងទៀត។ ឯកអគ្គរដ្ឋទូត ប្រធានដំណាង​គណះកម្មាធិការទ្វីបអឺរ៉ុបប្រចាំ នៅ វៀតណាម លោក Franz Jessen បានចាត់​ទុកថា÷

          “ ដោយមិនអើពើរដល់វិបត្តិ គឺ​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគិ វៀតណាមនិង EUមិនជះឥទ្ធិពលអ្វីទេ។ ខ្ញុំចាត់ទុកថា÷​ការចរចារ FTA មិនគ្រាន់តែនាំ​មកផល​ប្រ យោជន៍ចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះEUទៀតផង។​ នា​បច្ចុប្បន្ន​​ វៀតណាមនិងEU សុទ្ធតែជាដៃគូល្អរបស់គ្នា ដូច្នេះ ភាគីទាំងពីរ​ត្រូវ​ឆ្ពោះ​ទៅតំបន់​ពាណិជ្ជកម្មសេរី នាំមកផលប្រយោជន៍ល្អបំផុត ចំពោះភាគីទាំងពីរ។ ”

ជាមួយការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាមួយសមិទ្ធផល
ដែលភាគីទាំងពីរទទួលបានក្នុងរយះពេល២៣ឆ្នាំកន្លងទៅ ពីពេលបង្កើតទំនាក់​ទំនងការទូតមក ពិសេសគឺឆ្នាំ ២០១២ នឹងបង្កសន្ទុះអោយទំនាក់ទំនងវៀតណាម- EU ក្នុងឆ្នាំ ២០១៣ កាន់តែស៊ីជំរៅ ជាក់ស្ដែងជាងទៀតលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ