ចំណាប់អារម្មណ៍ការទូតឆ្នាំ២០១៤
HUYEN -  
(VOV) /  
(VOV)_បន្តការលាតត្រដាងអនុវត្តមាគា៍ធ្វើសមាហរណកម្មអន្តរជាតិក្នុង ឆ្នាំ
២០១៤ បណ្ដាសកម្មភាពការទូតរបស់វៀតណាមបានដ៏ទូលំទូលាយ ស៊ីជំរៅ នាំ
មកនូវលទ្ធផលជាក់ស្ដែង។ សកម្មភាពការទូតមិនគ្រាន់តែរួមចំណែកបង្កើតបរិ
យាកាសអន្តរជាតិវិជ្ជមានសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិប៉ុណ្ណោះទេ ថែម
ទាំងរួមចំណែកការពារអធិបតេយ្យភាព បូរភាពដែនដីទៀតផង។
|
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរដ្ឋមន្ត្រីការបរទេសវៀតណាម |
ក្នុងឆ្នាំ២០១៤ ផ្នែកការទូតវៀតណាមបន្តការលាតត្រដាងអនុវត្តតាមការផ្តួច
ផ្តើមកំនិតនៃមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម លើកទី១១ ស្ដីអំពីការបន្តធ្វើ
សមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ។ ការងារកិច្ចការបរទេសឆ្នាំ២០១៤
បានរួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រ
ទេសជាតិផង និងបង្ហាញពីរូបភាពវៀតណាម១មានតួនាទីធំធេងក្នុងបញ្ហាសកល
នានាទៀតផង។
កិច្ចការបរទេសបំរើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ
អាចអះអាងបានថា៖ឆ្នាំ២០១៤ ជាឆ្នាំដែលដំណើការចរចារអំពីបណ្ដាកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី ( FTA) របស់វៀតណាមបានមានការបោះជំហានសំខាន់។
គិតរហូតមកដល់ពេលនេះ វៀតណាមបានសម្រេច២/៦នៃការចរចារ FTA ។ ការ
ចរចារ FTA ជាមួយបណ្ដាដៃគូសំខាន់ជួរមុខគឺ EU និងកិច្ចព្រមព្រៀងដៃគូសហប្រ
តិបត្តិការអន្តរប៉ាស៊ីហ្វីក ( TPP) ក៏កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ និងតាម
គំរោងនឹងសម្រេចក្នុងត្រីមាសទី១ឆ្នាំ២០១៥។
ក្នុងឆ្នាំកន្លងទៅ ដោយសារការលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លានិងចំពេល
វេលា ការងារចលនានយោបាយ កិច្ចការបរទេសនៅគ្រប់ជាន់ថ្នាក់ វៀតណាម
ចលនាបានបន្ថែមដៃគូចំនួន១២ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀត
ណាម ។ នេះជាបរិមាណច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ធ្វើអោយចំនួន
ដៃគូឡើងដល់ចំនួន៥៦ដែលទទួលស្គាល់ថា៖បច្ចុប្បន្នវៀតណាមមានខឿន
សេដ្ឋកិច្ចទីផ្សា។
ការពារអធិបតេយ្យភាពដែនដី រក្សារឹងមាំបរិយាកាសសន្តិភាពដើម្បី
ការអភិវឌ្ឍន៍
ឆ្នាំ២០១៤កន្លងទៅ ផ្នែកការទូតវៀតណាម ៖” ធ្វើការសាកល្បងនឹងភ្លើង”
ដោយការដោះស្រាយយ៉ាងប៉ិនប្រសពបញ្ហាអធិបតេយ្យភាពនៅសមុទ្រខាងកើត។
បន្ទាប់ពីពេលដែលចិនបានដាក់ស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ដោយខុស
ច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម
នៅលើសមរភូមិការទូត វៀតណាមបានដំណើការចរចារនិងជួបប្រាស្រ័យចំនួន
៤០ជាមួយចិននៅគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន។ ម្យ៉ាងវិញទៀត នៅគ្រប់វេទិកានៅ
ក្នុងតំបន់និងអន្តរជាតិ វៀតណាមបានលើកកំពស់ទស្សន គោលជំហរត្រឹមត្រូវចំ
ពោះបញ្ហានៅសមុទ្រខាងកើត ហើយអះអាងនូវគោលជំហររបស់ខ្លួនចំពោះបញ្ហា
សន្តិសុខ សុវត្ថិភាពចរាចរណ៍នៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ដោះ
ស្រាយរាល់ជំលោះដោយសន្តិវិធី។ គោលជំហរនិងទស្សនះនេះរបស់វៀតណាម
ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។ ប្រទេសជាច្រើន
អង្គការជាច្រើនបានឡើងសម្លេងគាំទ្រវៀតណាម ប្រឆាំងជំទាស់សកម្មភាពរំ
លោភច្បាប់អន្តរជាតិរបស់ចិន។ ជាពិសេសក្នុងអាស៊ាន វៀតណាមបានខំប្រឹង
ប្រែងរក្សាសាមគ្គីភាព និងគោលជំហររួមក្នុងបញ្ហាសមុទ្រខាងកើត។ ឆ្នាំ ២០១៤
ជាលើកដំបូងក្រោយរយៈពេលជិត២០ឆ្នាំ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍
ស្ដីពីបញ្ហាសមុទ្រខាងកើត ដែលក្នុងនោះបានសង្កត់ធ្ងន់ថា៖មិនប្រើប្រាស់អំពើ
ហឹង្សារដើម្បីដោះស្រាយជំលោះ អំពាវនាវភាគីទាំក់ទិននានាអនុវត្តយ៉ាងពេញ
លេង និងមឹងមាត់សេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត ( DOC) រវាងអាស៊ាននិងចិន ហើយជំរុញការសម្រេចចុះហត្ថលេខាលើ
ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ អាចអះអាងបានថា៖
បណ្ដាសកម្មភាពទ្វេភាគីនិងសកម្មភាពពហុភាគីបានអនុវត្តព្រមៗគ្នា ប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលាបានរួមចំណែកក្នុងការងារតស៊ូប្រឆាំង ការពារអធិប
តេយ្យភាពនៅសមុទ្រខាងកើត រួមចំណែកការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដេនដី រក្សារបរិយាកាសសន្តិភាព ស្ថិរភាព បំរើការអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គមកិច្ច។
បង្ហាញពីថានះរបស់ខ្លួនចំពោះបណ្ដាបញ្ហាសកល
ក្នុងឆ្នាំ២០១៤កន្លងទៅ វៀតណាមបន្តពង្រីកតួនាទីរបស់ខ្លួននៅបណ្ដាវេទិកាក
អង្គការនៅក្នុងតំបន់និងអន្តរជាតិ ដូចជា៖អង្គការសហប្រជាជាតិ អាស៊ាន វេទិកាស
ហប្រតិបត្តិការអាស៊ី ប់ាស៊ីហ្វីក…លៗ។ ទន្តឹមនឹងការរួមចំណែកជំរុញផលប្រយោ
ជន៍ខាងសេដ្ឋកិច្ច វៀតណាមក៏បង្ហាញនូវការរួមវិភាគទានរបស់ខ្លួនចំពោះបញ្ហារួម
លើពិភពលោកទៀតផង។លេចធ្លោនោះគឺវៀតណាមបានត្រៀមរៀបចំប្រកបដោយ
ជោគជ័យព្រឹត្តិការណ៍សំខាន់ជាច្រើន ដូចជា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីពីប្រភពធន
ធានមនុស្ស APEC សិក្ខាសាលាASEMស្ដីពីសិទ្ធិមនុស្ស…លៗ
ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលលេចធ្លោដែលផ្នែកការទូតទទួលបាន
ក្នុងឆ្នាំ២០១៤ក្នុងឆ្នាំ២០១៥ វៀតណាមបន្តអនុវត្តការផ្តួចផ្តើមគំនិតធ្វើសមាហរណ
កម្មលើគ្រប់ជ្រុងជ្រោយ។ មិនគ្រាន់តែបើកទូលាយទំនាក់ទំនងជាមួយបណ្ដាប្រ
ទេសប៉ុណ្ណោះទេ ថែមទាំងវៀតណាមនៅបង្ហាញជាសមាជិក១មានការទទួលខុស
ត្រូវចំពោះសហគមន៍អន្តរជាតិទៀតផង។ ឆ្នាំ ២០១៥ សង្ឃឹមថាជាឆ្នាំមានរបត់សំ
ខាន់សំរាប់ផ្នែកការទូតវៀតណាម៕
HUYEN
-VOV