ចំណាប់អារម្មណ៍អំពីសម័យប្រជុំរដ្ឋសភាមួយមានការផ្លាស់ប្តូរថ្មីជាច្រើន

(VOV)_ក្រោយរយៈពេលជាងមួយខែធ្វើការយ៉ាងសកម្ម និងមានការទទួលខុស
ត្រូវ នាថ្ងៃទី២៧វិច្ឆិកា សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣ 
ត្រូវបានបិទបញ្ចប់ដោយសម្រេចបរិមាណការងារជាច្រើន តាមកម្មវិធីដែលបាន​ដាក
ចេញ។ សម័យប្រជុំលើកនេះមានការផ្លាស់ប្តូរថ្មីអំពីខ្លឹមសារ រួមចំណែកសំ​ខាន់ចំ
ពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។ 

ចំណាប់អារម្មណ៍អំពីសម័យប្រជុំរដ្ឋសភាមួយមានការផ្លាស់ប្តូរថ្មីជាច្រើន - ảnh 1
សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣

សម័យប្រជុំលើកនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន ក្នុងការ​អនុ
វត្តភារកិច្ចនានារបស់រដ្ឋសភា នៅលើវិស័យទាំងបី គឺនីតិបញ្ញាតិ្ត ឃ្លាំមើល និងសេច
ក្ដីសម្រេចទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិរដ្ឋសភាបានអនុម័តលើគំរោង
ច្បាប់ជាច្រើន ក្រមច្បាប់ជាច្រើន ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រ
ទេស​ជាតិ និងជីវភាពរស់នៅសំរាប់ប្រជាជន។

          សម័យប្រជុំរដ្ឋសភាមានការផ្លាស់ប្តូរថ្មីជាច្រើន

        ការផ្លាស់ប្តូរថ្មីច្បាស់បំផុតក្នុងសម័យប្រជុំរដ្ឋសភាវៀតណាម លើកនេះគឺ​ស
ម័យសួរដេញដោល និងឆ្លើយការសួរដេញដោល របស់បណ្ដាសមាជិក ​សមាជិកា
សភា។ រដ្ឋសភាវាយតំលៃសរុបអំពីការសួរដេញដោល និងការអនុវត្តពាក្យសន្យា
 ការសន្យារបស់សមាជិករដ្ឋាភិបាលចាប់ពីដើមអាណត្តិមក។ រដ្ឋ​សភាមិនជ្រើស
រើសសមាជិករដ្ឋាភិបាលឆ្លើយការសួរដេញដោលតាមក្រុមបញ្ហា​ដូចមុនទេ។ 
លោក Tran Ngoc Vinh អនុប្រធានគណៈប្រតិភូសមាជិក​សភា​ទីក្រុង Hai Phong
បានវាយតំលៃថា៖

          “ ខុសពីធម្មតា សំនួរលើកនេះត្រូវបានបើកទូលាយ លើគ្រប់វិស័យ និង​សំ
ណូមពរសមាជិករដ្ឋាភិបាលទាំងឡាយត្រូវឆ្លើយ។សំនួរជាច្រើនដ៏​មោះមត់​ និង
បង្ហាញយ៉ាងត្រឹមត្រូវនូវគំនិត គោលបំណងរបស់អ្នកបោះឆ្នោត។”

          ចំពោះការផ្លាស់ប្តូរថ្មីអំពីរបៀប គុណភាពការសួរដេញដោល និងឆ្លើយការសួរដេញដោល នៅសម័យប្រជុំរដ្ឋសភាលើកនេះត្រូវបានលើកកំពស់ជាច្រើន។
 លោកស្រី Bui Thi An សមាជិកាសភាមណ្ឌលទីក្រុងហាណូយ ​បានអោយ​ដឹ​ង​ថា​៖

          “ បរិយាកាសជជែកពិភាក្សានៅសាលប្រជុំគឺល្អ។ លើកនេះទាំងសមាជិក​
សភា មានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីការឃ្លាំមើលត្រូវបានបង្ហាញតាមរយៈ
ការសួរដេញដោល។ ពិសេស ​លើកនេះ ប្រធានរដ្ឋសភាក៏ចូលរួមឆ្លើយការ​សួរ
ដេញដោលផងដែរ​។ប្រការនេះ មិនធ្លាប់មានពីមុនមកដែរ។”

          បណ្ដាការផ្លាស់ប្តូរថ្មី ក្នុងសម័យសួរដេញដោល និងឆ្លើយការសួរដេញ​ដោល
 នៅសម័យប្រជុំរដ្ឋសភាលើកនេះ ជាសក្ខីភាពមួយ អំពីការឃ្លាំមើលកាន់តែប្រ
សិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃរបស់រដ្ឋសភា។

          ការផ្លាស់ប្តូរថ្មីមួយទៀត ក្នុងសម័យប្រជុំលើកនេះគឺរដ្ឋសភាបានជ្រើសតាំង
ដំណែងមួយចំនួន ដូចជា៖ ប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ អគ្គលេខាធិការ​រដ្ឋ
សភា។ នេះគឺជារបៀបរបបថ្មី រួមចំណែកសុក្រិតសកម្មភាពរបស់រដ្ឋសភា។

ចំណាប់អារម្មណ៍អំពីសម័យប្រជុំរដ្ឋសភាមួយមានការផ្លាស់ប្តូរថ្មីជាច្រើន - ảnh 2
សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣

         បន្តសុក្រិតប្រព័ន្ធច្បាប់ដើម្បីបញ្ជូនរដ្ឋធម្មនុញ្ញ២០១៣ចូលក្នុងជីវភាពរស់នៅ

        នេះគឺជាសម័យប្រជុំចុងក្រោយរបស់រដ្ឋសភាវៀតណាមនីតិកាលទី១៣ ​បានជា 
ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានយកចិត្តទុកដាក់ជាពិសេស ចំពោះការងារក
សាងច្បាប់ ដើម្បីសុក្រិតកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ ក្នុងអាណត្តិ។ ​រដ្ឋសភាបាន
អនុម័តលើច្បាប់ចំនួន១៨ សេចក្ដីសម្រេចចំនួន១៤ និងផ្តល់មតិជាលើកដំបូង ចំពោះ
គំរោងច្បាប់ផ្សេងៗចំនួន៨ទៀត។ លោក Duong Trung Quoc សមាជិកសភា មណ្ឌល
ខេត្ត Dong Nai បានអោយដឹងថា៖

          “ សម័យប្រជុំលើកនេះបន្តបញ្ជូនស្មារតីរដ្ឋធម្មនុញ្ញ ២០១៣ ចូលក្នុងជីវភាព
​រស់នៅ ដោយការសុក្រិតប្រព័ន្ធច្បាប់។ ​សម័យប្រជុំលើកនេះ បានអនុម័ត​លើ​ច្បាប់
ធ្វើវិសោធនកម្ម ដ៏សែនសំខាន់ជាច្រើន ដែលទាក់ទិនដល់សិទ្ធិជាសារវ័ន្ត ​របស់មនុស្ស ដូចជា៖ ច្បាប់បោះប្រជាមតិ ក្រមច្បាប់ព្រហ្មទ័ណ្ឌ ​និងច្បាប់រដ្ឋប្ប​វេណី។”

          ប្រមូលផ្តុំពិភាក្សាអំពីវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច

        នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានលៃទុករយៈពេល១២ថ្ងៃ ដើម្បី​ពិភាក្សា 
ពិនិត្យមើលលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ​២០១៥និង៥ឆ្នាំ
ជាបន្ត។ ​

          បណ្ដាសមាជិកសភាក៏បានលើកច្បាស់ថា៖ អាទិភាពជួរមុខរបស់វៀតណាម
 គឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសេដ្ឋកិច្ច។ បណ្ដាសមាជិក សមាជិកា​សភា
ក៏បាននាំចេញវិធានការជាច្រើន អំពីការអនុវត្តព្រមៗគ្នា ប្តេជ្ញាចិត្តជំរុញការរៀបចំរច
នាសម្ព័ន្ធខឿនសេដ្ឋកិច្ចទីផ្សារឡើងវិញប្រកបដោយព្រមៗគ្នា និងទំនើប។ រដ្ឋសភា
ក៏បានឯកភាពថា៖ក្នុងដំណាក់កាល៥ឆ្នាំ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ វៀតណាម
ដាក់គោលដៅទទួលកំណើនបានជាង៦,៥ -៧% /ឆ្នាំ សន្ទស្សន៍​ប្រើប្រាស់ (CPI) កើន
ឡើងក្នុងកំរិត៥% ធានាសន្តិសុខសង្គម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ