|
នាវាចិនបុកទៅលើទូកនេសាទត្រីវៀតណាមនៅសមុទ្រខាងកើត (VOV) |
Vovworld-ក្នុងរឿងហេតុដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុស
ច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម
នៅជាព្រឹត្តិការណ៍ក្តៅគគុកលើបណ្ដាទំព័រកាសែតអន្តរជាតិដ៏ដែលនោះ
សាធារណៈមតិអន្តរជាតិបានភ្ញាក់ផ្អើលដោយការដែលប៉េកាំងបានគូរផែនទី
ឡើងវិញដោយខ្លួនឯង ហើយប្រកាសអធិបតេយ្យភាពស្ទើរតែទាំងអស់សមុទ្រ
ខាងកើត។
ប្រសិនបើការទាមទាខ្សែអណ្ដាតគោ៩កំណាត់នៅសមុទ្រខាងកើតដែលចិនប្រកាសដោយឯកតោភាគីជាមួយពិភពលោកតាំងពីឆ្នាំ២០០៩ មិនទទួលបានការយកចិត្តទុកដាក់នោះ ផែនទីបង្ហាញខ្សែអណ្ដាតគោ១០កំណាត់លើកនេះបាន
ធ្វើឲ្យសហគមន៍អន្តរជាតិឡើងសម្លេងដោយសារចរិតលក្ខណៈគគ្លើនមិនសម
ហេតុសមផលមិនគោរពច្បាប់អន្តរជាតិ។ អំពើរនេះរបស់ចិនបានទាក់ទាញការ
យកចិត្តទុកដាក់ដ៏ធំធេងជាងពីសំណាក់សាធារណៈមតិចំពោះដំបន់សមុទ្រខាង
កើត។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា មហិច្ឆតារបស់ចិនក្នុងការវាតទីនិយម
អនុត្តរភាពបាននិងកំពុងនាំមកនូវផលអាក្រក់ក្រៅពីការរំពឹងទុករបស់ប្រទេស
នេះ។
សម្ដីនិយាយដើរផ្ទុយនឹងសកម្មភាព
តាំងពីមុនមក ចិនជានិច្ចកាលជ្រើសរើសដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានទ្វេភាគីដែលមិនចង់ឲ្យភាគីទី៣ជ្រៀតជ្រែកចូល
និងមិនចង់ឲ្យអន្តរជាតិភាវូបនីយកម្មបញ្ហានេះឡើយ។ បន្ទាប់ពីច្រើនលើកវៀត
ណាមស្នើរជួបចរចារទ្វេភាគីដើម្បីដោះស្រាយបញ្ហាប៉ុន្តែមិនទទួលបានការគាំទ្រ
ណាមួយពីភាគីចិននោះ វៀតណាមបានប្តេជ្ញាផ្ញើរកំណត់ទូតប្រឆាំងជំទាស់ចិន
ជូនអង្គការសហប្រជាជាតិ។ សកម្មភាពនេះរបស់វៀតណាមទទួលបានការគាំទ្រ
ដ៏ធំធេងពីសំនាក់សាធារណៈមតិនៅក្នុងនិងក្រៅប្រទេស។
ចំពោះមុខនឹងកាយវិការដាច់ខាតរបស់វៀតណាមនិងការរិះគន់យ៉ាងខ្លាំងក្លា
របស់អន្តរជាតិប៉ុន្មានថ្ងៃក្រោយពីវៀតណាមផ្ញើរកំណត់ទូតជូនអង្គការសហប្រជា
ជាតិចិនក៏បានដាក់ជូនឯកសារជូនអង្គការនេះដែរ ដោយមូលបង្កាច់វៀតណាមបង្ករឿងហេតុរារាំងចិននៅសមុទ្រខាងកើតនិងឲ្យនាវារំខានបុកទៅលើនាវាចិនចំនួន
១៤១៦លើក។ ប៉ុន្តែខណៈដែលវៀតណាមមានភ័ស្តុតាងគ្រប់គ្រាន់ស្ដីពីអំពើរបង្ក
រឿងហេតុរបស់ចិននោះ ចិនគ្មានអ្វីដើម្បីបង្ហាញឡើយ។ ខណៈដែលចិនកំពុង
ស្វែងរកបង្កើតភ័ស្តុតាងក្លែងក្លាយនោះ រាល់រូបភាព clip ស្មោះត្រង់នៅស្ថានភាព
ជាក់ស្ដែងដោយវៀតណាមផ្គត់ផ្គងបានចុះផ្សាយលើបណ្ដាមធ្យោបាយផ្សាយ
ព័ត៌មានអន្តរជាតិ។
កិត្យានុភាពត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ
ដោយរបៀបបដិសេធរាល់កាណាល់សន្ទនាពាក្យសម្ដីដើរផ្ទុយនឹងសកម្មភាព
នោះ ចិនបានបណ្ដាលការខូចខាតដ៏ធ្ងន់ធ្ងរដល់កិត្យានុភាពដោយខ្លួនឯង។ នា
ឆ្នាំ២០១២ ចិនទទួលបានជោគជ័យខណៈដែលរារាំងអាស៊ាននាំចេញសេចក្តី
ថ្លែងការណ៍រួមស្ដីពីសមុទ្រខាងកើតចំពោះសេចក្តីអំពាវនាវរបស់ហ្វីលីពីន(ពេល
នោះកំពុងមានជំលោះវាលថ្មលិចទឹក Scarborough/Huangyan ជាមួយចិន)។ លើក
នេះដោយអំពើររំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចិន
សង្ឃឹមជាមួយយុទ្ធវិធីបែងចែកប្រទេសនីមួយៗ អាស៊ាននឹងបន្តត្រូវបែងចែក
ដើម្បីទទួលបានឧបាយកលរបស់ខ្លួន។ ប៉ុន្តែផ្ទុយនឹងការគិតគូររបស់ប៉េកាំង អាស៊ានបានបង្ហាញនូវកំលាំងសាមគ្គីភាពរបស់ប្លុកទាំងមូលដោយការស្រុះចិត្ត
គំនិតអំពីរបៀបដោះស្រាយស្ថានភាពនៅសមុទ្រខាងកើត។ ក្នុងជំនួបសន្ទនាជា
មួយប្រធានរដ្ឋចិនលោក Xi Jinping នៅប៉េកាំងនាខែឧសភាកន្លងមក ប្រធានាធិបតី
ម៉ីយ៉ាន់ម៉ាលោក Thein Sein បានប្រកាសថា ម៉ីយ៉ាន់ម៉ាឈរនៅខាងអាស៊ានក្នុង
បញ្ហានៅសមុទ្រខាងកើត ខណៈដែលចិនកំពុងស្វែងរកការគាំទ្ររបស់ប្រទេស
នេះ។
ពិបាកក្នុងការទទួលជំនឿជាក់
ការដែលបង្កើតឡើងសណ្តាប់ធ្នាប់និងវាតទីនិយមក្នុងដំបន់ពង្រីកសិទ្ធិ
អំណាចផ្តាច់មុខក្នុងតំបន់ ចិន កាន់តែរក្សាគោលនយោបាយល្មោភសង្គ្រាមគឺ
កាន់តែបំផ្លាញកិត្យានុភាពរបស់ខ្លួនដែរ។ ដាក់ស្ថានីយ៍ខួងចូលតំបន់សមុទ្រ
ជាអធិបតេយ្យភាពរបស់វៀតណាមមិនអើពើដល់ពាក្យបណ្តឹងរបស់ហ្វីលីពីន ប្រកាសអធិបតេយ្យលើតំបន់សមុទ្ររបស់ប្រទេស ដទៃដោយគឃ្លើន ចិន
ប្រៀបដូចកំពុងរុញប្រទេសអាស៊ានបង្កើនការផ្សារភ្ជាប់ ជាមួយអាមេរិក។
ប៉ុន្តែ ការបាត់បង់ធំបំផុតរបស់ចិនគឺកិត្យានុភាពជាតិ។ នាប៉ុន្មានទស្សវត្តន៍
កន្លង ទៅ ចិនបានខំប្រឹងប្រែងក្នុងការស្ថាបនាសិទ្ធិអំណាចទន់ភ្លន់របស់ខ្លួនលើ
គ្រប់ទិសទីច្បាមជាប់វប្បធម៌ចិនគឺរាក់ទាក់យុត្តិធម៌បញ្ញានិងមានទំនុកទុកចិត្ត។
ប៉ុន្តែឥឡូវនេះ ដោយមហិច្ឆតាល្មោភសិទ្ធិអំណាច តើមានប្រទេសណាមួយនឹង
ជឿជាក់ ឬមានទំនាក់ទំនងជាមួយចិនប្រសិនបើជំនឿជាក់បានរលាយបាត់អស់
ទៅហើយ៕