ចិន-ឥណ្ឌាបង្កើនជំនឿជាក់នយោបាយទ្វេភាគី


ចិន-ឥណ្ឌាបង្កើនជំនឿជាក់នយោបាយទ្វេភាគី - ảnh 1
ចិន-ឥណ្ឌាបង្កើនជំនឿជាក់នយោបាយទ្វេភាគី (AFP)

        Vovworld-យើងអាចបានឃើញនូវការខំប្រឹងប្រែងកែលំអរទំនាក់ទំនង New
Delhi -ប៉េកាំងតាមរយៈបរិមាណដំណើរទស្សនកិច្ចជាន់ខ្ពស់។ នេះជា​ដំណើរ
ទស្សនកិច្ចលើកទី៤ក្នុងអំឡុង១២ឆ្នាំកន្លងមករបស់នាយករដ្ឋមន្ត្រីឥណ្ឌា។ ក្នុង
ពេលជាមួយគ្នានោះ New Delhi បានស្វាគមដំណើរទស្សនកិច្ចចំនួន៦លើករបស់
​ថ្នាក់ដឹកនាំចិន។ គួរឲ្យយកចិត្តទុកដាក់គឺការដែលចិនបានជ្រើសរើស Hsi An ជា
ស្រុកកំណើតរបស់ប្រធានរដ្ឋ Xi Jinping នៅខេត្ត Shaanxi ជាកន្លែងជួប​សន្ទនាបាន
សឲ្យឃើញថា ប៉េកាំងផ្ដោតសំខាន់ទៅលើជំនួបសន្ទនាលើកនេះ។

        ក្នុងដំណើរទស្សនកិច្ចលើកនេះលោក Narenda Modi នឹងជួបសន្ទនាជា​ផ្លូវ​ការ
ជាមួយថ្នាក់ដឹកនាំចិន ចូលរួមសន្និសីទសេដ្ឋកិច្ចនៅទីក្រុងសៀងហាយ ជួប​សន្ទនា
ជាមួយថ្នាក់ដឹកនាំនៃសម្ព័នក្រុមហ៊ុនធំៗរបស់ចិន។ កិច្ចព្រមព្រៀងមាន​តំលៃប្រាក់ប្រមាណ២០ពាន់លានដុល្លារអាមរិកគ្រោងនឹងបានចុះហត្ថលេខាក្នុងដំណើរទស្សន
កិច្ចលើកនេះ។

បណ្ដាការខ្វែងគំនិតនៅសេសសល់ក្នុងអតីតកាល

        ក្នុងប៉ុន្មានទស្សវត្សកន្លងមក ទំនាក់ទំនងរវាងឥណ្ឌា-ជាមួយចិនជួលកាលក្តៅ
ជួលកាល​ត្រជាក់ដោយជំលោះព្រំដែន។ នាអតីតកាល ចិននិង​ឥណ្ឌាបានដំណើរការ​សង្គ្រាម៣លើកនៅដំបន់ព្រំដែននិងដល់បច្ចុប្បន្នភាគី​ទាំង​ពីរមិនទាន់ទទួលបាន
ដំណោះស្រាយនយោបាយយូរអង្វែងសំរាប់ភាពតានតឹងនេះ​ឡើយ។ នាខែកញ្ញាឆ្នាំ
២០១៤ លោកប្រធាន Xi Jinping បានទៅបំពេញទស្សន​កិច្ច​នៅឥណ្ឌានិងចូលរួមការ
ជួបសន្ទនាកំពូលជាលើកដំបូងជាមួយលោក Narenda Modi នោះកងទ័ពនៃភាគីទាំងពីរបានប៉ះទង្កិចគ្នានៅដំបន់ Ladakh ភាគខាងលិចជួរភ្នំ Himalaya។ តាំងពីនោះមក ការ
ខ្វែងគំនិតនេះនៅតែមិន​ទាន់បញ្ចប់ឡើយ។ នាពេលថ្មីៗនេះ នាខែកុម្ភៈឆ្នាំ២០១៥ ចិន
បានខឹងសម្បារ​និង​អរិះចិត្តចំពោះការដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក ​Modi បានចូល
រួមពិធីរំលឹក​ខួបទិវាបង្កើតដំបន់ Arunachan Pradesh ជាដំបន់ព្រំដែនមានជំលោះដែល
​ឥណ្ឌា​កំពុងត្រួតពិនិត្យ។

ចំណុចកក់ស្ទះសំរាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

        ការខ្វែងគំនិតដូច្នេះ ប៉ុន្តែប្រទេសទាំងពីរក៏ខំប្រឹងប្រែងស្វែងរក​សម្លេងរួម​អំពី
សេដ្ឋកិច្ច។ តាំងពីឆ្នាំ២០០០មក ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចិន-ឥណ្ឌាបាន
អភិវឌ្ឍន៍​ដោយអត្រាជាមធ្យមគឺ២៩%ក្នុងមួយឆ្នាំ។ ប៉ុន្តែកិច្ចសហប្រតិបត្តិ​ការ
​សេដ្ឋកិច្ចឥណ្ឌា-ចិនដល់ឥឡូវនេះត្រឹមតែបង្ហាញច្បាស់នៅវេទិការពហុភាគី​ជាងនឹង
ទំនាក់ទំនងទ្វេភាគី។ ទោះបីជាខឿនសេដ្ឋកិច្ចធំៗនៅទ្វីបអាស៊ីក្តី ប៉ុន្តែ​ឥណ្ឌាមិនស្ថិត
ក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗចំនួន១០របស់ចិនឡើយ។ ដើម្បី​កិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ចទទួលបានជោគជ័យដូចនឹងការទន្ទឹងរង់ចាំនោះ ភាគីទាំងពីរត្រូវដោះ
ស្រាយចំណុចកក់ស្ទះក្នុងទំនាក់​ទំនង​ទ្វេភាំគី នោះគឺការខ្វែងគំនិតអំពីខ្សែព្រំដែន។

សហប្រតិបត្តិការផងប្រកួតប្រជែងផង

        ប្រការងាយឃើញថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទោះបីជាសង្ស័យគ្នាអំពី​យុទ្ធសាស្ត្រ
ប៉ុន្តែទាំងភាគីចិននិង​ឥណ្ឌាសុទ្ធតែទទួលបានជោគជ័យក្នុងការដាក់ការប្រកួតប្រជែង
យុទ្ធសាស្ត្រក្នុងការត្រួត​ពិនិត្យ ទន្ទឹមនឹងនោះបានបើកទូលាយវិស័យដែលអាច
សហប្រតិបត្តិការ។ ចិន​មានប្រៀបខ្លាំងខាងទីផ្សារផលិតផល រីឯឥណ្ឌាមានសក្ដានុភាព
ក្នុងទីផ្សារហិរញ្ញវត្ថុ។ ហេតុនេះហើយ ប្រទេសទាំងពីរសុទ្ធតែមានតម្រូវការឆ្លៀតគ្នា
និងមិនទុកឲ្យការ​ខ្វែងគំនិតជិះឥទ្ធិពលអសកម្មទៅលើអនាគតនៃទំនាក់ទំនង
សហប្រតិបត្តិការឡើយ។

        ដំណើរទស្សនកិច្ចចិនលើកនេះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក​ Narenda Modi
គឺសំដៅបង្កើនជំនឿជាក់នយោបាយជាមួយចិន។ ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយ
ទៅជាមហាអំណាចមួយត្រូវបានពិភពលោកទទួលស្គាល់​នោះ ប៉េកាំងត្រូវការការ
គាំទ្ររបស់​ New Delhi និងផ្ទុយទៅវិញ។ រាល់ភាពតានតឹងភូមិសាស្ត្រនយោបាយ
តម្រូវការសេដ្ឋកិច្ចកំពុងបង្ខំប្រទេសធំៗ​ទាំងពីរនៅទ្វីបអាស៊ីត្រូវសហប្រតិបត្តិការជា
មួយគ្នា ជួយបន្ធូស្រាលការ​សង្ស័យ​បាត់ជំនឿជាក់ក្នុងប្រវត្តិសាស្ត្រនិងការប្រកួត
ប្រជែងនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ