ច្បាប់វៀតណាមគឺសមស្របទាំងស្រុងជាមួយបទដ្ឋានអន្តរជាតិអំពីជំនឿសាសនា

(VOVworld)-ច្បាប់ជំនឿសាសនាទើបនឹងបានរដ្ឋសភាវៀតណាមនីតិកាលទី១៤
អនុម័តនៅកិច្ចប្រជុំលើកទី២នាថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៦។ សាសនិកនិងអ្នកមុខអ្នក
ការសាសនា ជាច្រើនកុះករបានចាត់ទុកថា ការកសាងនិងផ្សព្វផ្សាយច្បាប់នេះបាន
រួមចំណែកធានា សេរីភាពខាងជំនឿសាសនាសម្រាប់មនុស្សគ្រប់រូប។ រាល់សេចក្តី
កំណត់បានចែងក្នុង ច្បាប់គឺបង្ហាញច្បាស់លក្ខណៈមនុស្សសាស្រ្តស្តីពីសេរីភាពខាង
ជំនឿសាសនា។​ប៉ុន្តែ លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅឯបរទេសនាពេលកន្លងទៅ
បានចុះផ្សាយល្បិចកល់បដិសេធចំពោះខ្លឹមសារវិជ្ជមាននៃច្បាប់នេះ។​ប្រការនេះសរ
ឲ្យឃើញថា គេគឺមិនយល់ ឬចេតនាធ្វើជាមិនយល់ដើម្បីបំភ្លើសសេរីភាពខាងជំនឿ
សាសនានៅវៀតណាម។

ច្បាប់វៀតណាមគឺសមស្របទាំងស្រុងជាមួយបទដ្ឋានអន្តរជាតិអំពីជំនឿសាសនា - ảnh 1
ពិធីដោះព្រាបនិងបង្ហោះប៉េងប៉ោងដើម្បីអបអរព្រះពុទ្ធ


        សេរីភាពជំនឿសាសនាជាបញ្ហាមួយត្រូវបានលើកយកមកពិភាគ្សាច្រើនបំផុត
 ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍សិទ្ធិនិងសេរីភាពជាសារវ័ន្តរបស់មនុស្ស។ នេះក៏ជាសិទ្ធិត្រូវ
បានស្គាល់មុនបង្អស់ក្នុងច្បាប់សិទ្ធិមនុស្សរបស់វៀតណាមនិងរបស់អន្តរជាតិ។

        សេរីភាពជំនឿសាសនាតាមច្បាប់អន្តរជាតិ

        លើប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន មានជនខិលខូចបានផ្សព្វផ្សាយព័ត៌
មានថា នៅប្រទេស អរិយធម៌ គេមិនដែលផ្សព្វផ្សាយច្បាប់ជំនឿសាសនាទេ ហើយ
គម្រោងច្បាប់ជំនឿ សាសនាដែលរដ្ឋសភាវៀតណាមទើបនឹងបានអនុម័តនោះគឺពុំ
សំដៅបម្រើសិទ្ធិមនុស្ស ទេ។ ប៉ុន្តែក៏ត្រូវគូសបញ្ជាក់ថា សេរីភាពសាសនាបានចែង
ក្នុងឯកសារអន្តរជាតិដំបូង អំពីសិទ្ធិមនុស្សគឺសេចក្តីថ្លែងការណ៍ពិភពលោកស្តីពី
សិទ្ធិមនុស្សឆ្នាំ១៩៤៨ (UDHR)។ សេចក្តីថ្លែងការណ៍នេះ បានផ្អែកទៅលើការហាម
រើសអើងសាសនា។ បន្ទាប់មក ខ្លឹម សារមួយចំនួនក្នុង UDHR ដែលបានអះអាងជាក់
ស្តែងក្នុងប្រការទី១៨និងទី២០ នៃអនុ សញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ
 ហើយត្រូវបានអង្គការសហប្រជាជាតិអនុ ម័តនាឆ្នាំ១៩៦៦ (វៀតណាមបានចូលរួម
អនុសញ្ញានេះនាឆ្នាំ១៩៨២)។​បន្ទាប់មក នាថ្ងៃ ទី៥មិនាឆ្នាំ១៩៩៣ គណៈកម្មាធិការ
សិទ្ធិមនុស្សអ.ស.បបានចេញសេចក្តីសម្រេចចិត្ត លេខ២៥ ក្នុងនោះប្រការទី៣បាន
ចែងថា “សំណូមពរឲ្យប្រទេសទាំងអស់ធានាសេរី ភាពសតិអារម្មណ៍ សេរីភាពសតិ
សម្បជញ្ញ សេរីភាពជំនឿសាសនានិងអាចជឿទុកចិត្ត តាមរយៈសេចក្តីកំណត់ដែល
បានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់”។

        នៅកម្រិតជាតិវិញ បារាំងជាប្រទេសមួយនៅទ្វីបអឺរ៉ុបដែលមានប្រព័ន្ធច្បាប់ពេញ
លេញស្តីពីបញ្ហាជំនឿសាសនា ពោលគឺក្នុងប្រការទី១នៃក្រមច្បាប់ចេញថ្ងៃទី៩ធ្នូឆ្នាំ
១៩០៥ចែងថា “ខឿនសាធារណរដ្ឋបានធានាសេរីភាពសតិសម្បជញ្ញ ធានាការអនុវត្ត
 ការកាន់សាសនាអ្វី ដោយមានកម្រិត ដើម្បីផលប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈ”
។ ហើយរដ្ឋធម្មនុញ្ញអាល្លឺម៉ង់ក៏បានកំណត់ថា “សកម្មភាពរបស់អង្គការសាសនាមួយ
អាចត្រូវដាក់ក្នុងដែនកំណត់ឬត្រូវការហាមឃាត់ ប្រសិនបើគោលដៅនិងសកម្មភាព
របស់ អង្គការនោះរំលោភលើច្បាប់ព្រហ្មទ័ណ្ឌឬប្រឆាំងរបបសង្គមដែលបានកំណត់
ក្នុងរដ្ឋធម្មនុញ្ញ”។

        ដូច្នេះ ប្រទេសទាំងអស់សុទ្ធតែមានទស្សនៈថា គ្មានសេរីភាពជំនឿសាសនាដាច់
​ខាតទេនិងក៏មិនមានបញ្ហាចោទថា នៅប្រទេសដទៃគេមិនចេញច្បាប់សេរីភាពសាស
នាដូចជាល្បិចកល់ដែលចុះផ្សាយលើទំព័រវែបរបស់បរទេសនាពេលកន្លងទៅទេ។

        ច្បាប់វៀតណាមគឺសមស្របទៅនឹងបទដ្ឋានអន្តរជាតិអំពីសាសនា

        សេរីភាពជំនឿសាសនាត្រូវបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញដំបូងនាឆ្នាំ១៩៤៦
និងបន្តបានអះអាងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៩,​១៩៨០,១៩៩២ ដោយការកំណត់កាន់តែ
 លំអិតជាង។ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣បានកំណត់ថា “មនុស្សគ្រប់រូបមានសេរី
ភាពខាងជំនឿសាសនា អាចកាន់ឬមិនកាន់សាសនាណាក៏បានដែរ។ ហើយសាសនា
ទាំងអស់គឺសមភាពចំពោះមុខច្បាប់។រដ្ឋគោរពនិងគាំពារសេរីភាពជំនឿសាស”។

        មិនត្រឹមតែបានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ វៀតណាមក៏បានផ្សព្វផ្សាយ ឯក
សារគតិយុតជាច្រើន ពាក់ព័ន្ធផ្ទាល់ទៅនឹងការធានាសេរីភាពជំនឿសាសនារបស់
មនុស្សគ្រប់រូប។ ជាពិសេស សេចក្តីព្រាងច្បាប់ជំនឿសាសនាដែលបានរដ្ឋសភាអនុ
​ម័តនាថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៦នោះ បានបន្តពង្រឹងប្រព័ន្ធច្បាប់ ដើម្បីធានាឲ្យបានថែម
 ទៀតសេរីភាពជំនឿសាសនា។​សាសនិក អ្នកមុខអ្នកការ ខណៈដែលថ្លែងមតិចំពោះ
មុខរដ្ឋសភា សុទ្ធតែអះអាងថា ការដែលរដ្ឋសភាវៀតណាមអនុម័តលើសេច្តីព្រាង
ច្បាប់ជំនឿ សាសនានោះជារបត់ថ្មីមួយក្នុងគោលនយោបាយចំពោះជំនឿសាសនា
នៅវៀតណាម រួមចំណែកលើកទឹកចិត្តសាសនិក អ្នកមុខអ្នកការពង្រីកតម្លៃល្អប្រសើ
ពង្រីកស្មារតីស្នេហាជាតិ។

        អាចអះអាងបានថា ច្បាប់វៀតណាមបច្ចុប្បន្នគឺសមស្របទៅនឹងបទដ្ឋានអន្តរ
ជាតិ។​ដូច្នេះ មតិជាដែលចាត់ទុកថា ច្បាប់ជំនឿសាសនាទើបនឹងបានអនុម័តគឺមិន
បម្រើសិទ្ធិមនុស្សទេនោះច្បាស់លាស់ជាល្បិចកល់ខុសឆ្គងហើយនឹងត្រូវស្ថានភាព
ជាក់ស្តែង បដិសេធជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ