ច្បាប់សារព័ត៌មានធ្វើវិសោធនកម្ម៖របៀងសំខាន់សម្រាប់សារព័ត៌មានបដិវត្តន៍វៀតណាមអភិវឌ្ឍន៍

(VOVworld)-ច្បាប់សារព័ត៌មាន(ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាវៀតណាមនីតិ
កាលទី១៣ សម័យប្រជុំលើកទី១១អនុម័តនាថ្ងៃទី៥មេសាឆ្នាំ២០១៦។ ច្បាប់នេះ
 បានកំណត់យ៉ាងលម្អិតនូវផលប្រយោជន៍និងការទទួលខុសត្រូវរបស់បុគ្គល
និងសមូហភាពដែលធ្វើសកម្មភាពក្នុងវិស័យនេះ ព្រមទាំងបង្កើតរបៀងច្បាប់
 សំខាន់មួយ សម្រាប់ការអភិវឌ្ឍន៍របស់សារព័ត៌មាននៅវៀតណាម។

ច្បាប់សារព័ត៌មានធ្វើវិសោធនកម្ម៖របៀងសំខាន់សម្រាប់សារព័ត៌មានបដិវត្តន៍វៀតណាមអភិវឌ្ឍន៍ - ảnh 1
រដ្ឋសភាពិភាគ្សាលើខ្លឹមសារមួយចំនួនដែលមានមតិខុសគ្នានៃច្បាប់សារព័ត៌មាន​(ធ្វើវិសោធនកម្ម)នាថ្ងៃទី២១មិនាកន្លងទៅ


        ច្បាប់សារព័ត៌មាន (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័តជា បន្ទាប់
 ពីបានកែប្រែលើសេចក្តីព្រាងជាង២០លើកមក។ ច្បាប់នេះបានកំណត់ជាក់លាក់
 អំពីសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិលើសារព័ត៌មានរបស់ពលរដ្ឋ
តាមសតិអារម្មណ៍ជឿនលឿននៃការធានាសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ។​ច្បាប់ក៏​
បង្កើនការការពារសកម្មភាពរបស់អ្នកកាសែត បង្កើតរបៀងគតិយុត្តិបើកទូលាយ
សម្រាប់
អភិវឌ្ឍន៍សារព័ត៌មាន។

        បង្កើតក្របខ័ណ្ឌគតិយុត្តដោយព្រមៗគ្នាដើម្បីស្ថាប័នសារព័ត៌មាននិង
អ្នកកាសែតបំពេញភារកិច្ច

       ស្តីពីសិទ្ធិបំពេញការងាររបស់សារព័ត៌មាននោះ  ក្នុងច្បាប់សារព័ត៌មាន(ធ្វើ
វិសោធនកម្ម)បានកំណត់ជាក់ស្តែងអំពីការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានជូន
 ស្ថាប័ន អង្គការនិងបុគ្គលដែលមានការទទួលខុសត្រូវ។​ដើម្បីការពារប្រភព​ព័ត៌មាន
សារព័ត៌មាននិងសិទ្ធិបំពេញការងាររបស់អ្នកកាសែត​ ច្បាប់សារព័ត៌មាន បានកំ
ណត់ក្របខ័ណ្ឌចំពោះការដែលស្ថាប័នសារព័ត៌មាន អ្នកកាសែត បង្ហើបអំពីអ្នកផ្តល់ព័ត៌មានតែខណៈពេលណាដែលមានសំណូមពរជាលាយល័ក្ខអក្សររបស់ស្ថាប័ន
មានសមត្ថកិច្ចប៉ុណ្ណោះ។

        តាមច្បាប់សារព័ត៌មាន (ធ្វើវិសោធនកម្ម) ឆ្នាំ២០១៦ សារព័ត៌មានត្រូវបាន
ច្បាប់គាំពារ។​ហើយស្ថាប័ន អង្គការមានការទទួលខុសត្រូវផ្តល់ជូនអ្នកកាសែតនូវ
ឯកសារដែលពុំមែនជាឯកសារ សម្ងាត់របស់រដ្ឋ ឯកសារជាបញ្ហាផ្ទាល់ខ្លួនរបស់
បុគ្គលនិង បញ្ហាសម្ងាត់មួយចំនួនតាមការកំណត់របស់ច្បាប់។

   ច្បាប់សារព័ត៌មាន(ធ្វើវិសោធនកម្ម) បានកំណត់ច្បាស់ថា សារព័ត៌មានត្រូវបាន
 ច្បាប់គាំពារ ដូច្នេះហាមផ្តាច់នូវទង្វើគំរាមកំហែង និងប្រមាថកិត្តិយស សេចក្តីថ្លៃ
ថ្នូររបស់ អ្នកកាសែត អ្នកយកព័ត៌មាន។

ដើម្បីលើកកំពស់តួនាទីរបស់អ្នកកាសែត ការទទួលខុសត្រូវជាពលរដ្ឋរបស់ អ្នកកា
សែត ច្បាប់សារព័ត៌មានក៏បានធ្វើវិសោធនកម្ម​និងបំពេញបន្ថែមនូវសេច ក្តីកំណត់
មួយចំនួនស្តីពីសីលធម៌វិជាជីវៈរបស់អ្នកកាសែតផងដែរ។

        ធានានិងបើកទូលាយការផ្សាភ្ជាប់ក្នុងសកម្មភាពសារព័ត៌មាន

        ចំណុចលេចធ្លោគួរឲ្យយកចិត្តទុកដាក់នោះគឺការផ្សាភ្ជាប់នេះធានានូវមុខសញ្ញា
 អ្នកអាននិងទទួលបានសិទ្ធិ ប្រយោជន៍ស្តីពីខ្លឹមសារហើយស្ថាប័នសារព័ត៌​មានទទួល
បានផលប្រយោជន៍អំពីសេដ្ឋកិច្ច។

        បើប្រៀបនឹងច្បាប់សារព័ត៌មាននាឆ្នាំ១៩៩៩ គឺមុខសញ្ញាបង្កើតស្ថាប័ន សារ
ព័ត៌មានក៏ត្រូវបានបើកទូលាយជាងមុន​ ហើយអនុញ្ញាតឲ្យមូលដ្ឋានអប់រំ អង្គការ
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានសិទ្ធិចេញផ្សាយទស្សនាវដ្តីវិទ្យាសាស្ត្រ ស្ថាប័នសារ
ព័ត៌មាន មានសិទ្ធិចងសម្ព័ន្ធជាមួយស្ថាប័នសារព័ត៌មានដទៃ និងម្ចាស់ការអនុវត្ត
ទទួល ខុសត្រូវដោយមិនចាំបាច់សូមការអនុញ្ញាតពីស្ថាប័នគ្រប់គ្រងរដ្ឋអំពីសារព័ត៌
មាន ឡើយ។ ការកំណត់នេះ​សំដៅឆ្លៀតយកប្រភពកម្លាំងចូលរួមវិនិយោគទៅលើការ
ស្រាវជ្រាវវិទ្យាសាស្ត្រ លើកទឹកចិត្តនិងជម្រុញការអភិវឌ្ឍន៍សម្រាប់ផ្នែកវិទ្យាសាស្ត្រ។

        ច្បាប់ធ្វើវិសោធនកម្មក៏បានបំពេញបន្ថែមនូវបញ្ញត្តិមួយចំនួនស្តីពីការចង សម្ព័ន្ធ
ក្នុងសកម្មភាពសារព័ត៌មាន ដែលក្នុងនោះបានកំណត់ជាក់ស្តែងនូវវិស័យ ខ្លឹមសារ
ដែលស្ថាប័នសារព័ត៌មានអាចចងសម្ព័ន្ធជាមួយស្ថាប័នសារព័ត៌មានដទៃ ។

        នឹងមានសុពលភាពចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៧ ច្បាប់សារព័ត៌មាន (ធ្វើ វិសោ
ធនកម្ម)ចូលជាធរមាននិងធ្វើឲ្យជាក់ស្តែងនូវការកំណត់ របស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣
 រួមចំណែកចូលក្នុងការធានាឲ្យបុគ្គលចូលរួមសកម្ម​ ភាពសារព័ត៌មាន សេរីភាពក្នុង
ការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ក៏ដូចជា យន្តការរដ្ឋដែលធានាឲ្យអង្គការ បុគ្គល
នានាអនុវត្តនូវសិទ្ធិពោលខាងលើ។ច្បាប់ នេះបានបង្កើតនូវរបៀងគតិយុត្តសំខាន់
សម្រាប់បុព្វហេតុសារព័ត៌មានបដិវត្តន៍ វៀតណាមអភិវឌ្ឍន៍ដោយឥតឈប់ឈរ រួម
ចំណែកយ៉ាងសក្តិសមចូលក្នុងកិច្ចការ កសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ