ច្រកចេញដ៏ស្ដួចស្ដើងសំរាប់វិបត្តិនៅយ៉េមែន

ច្រកចេញដ៏ស្ដួចស្ដើងសំរាប់វិបត្តិនៅយ៉េមែន - ảnh 1
ច្រកចេញដ៏ស្ដួចស្ដើងសំរាប់វិបត្តិនៅយ៉េមែន (BBC)


        Vovworld-ការចរចារថ្មីបំផុតនៅក្រុង Geneva បានចាប់ផ្ដើមនាថ្ងៃទី១៥​មិថុនា​
បង្ហាញនូវការខំប្រឹងប្រែងរបស់អ.ស.បសំដៅបំផ្លាញភាពទាល់ច្រកបន្ទាប់​ពីរយៈ
ពេលជាង២ខែដែលប្រព្រឹត្តទៅការវាយប្រហារដោយជើងអាកាសដោយអារាបី
សាអូឌិតនាំមុខ។ អ.ស.បសង្ឃឹមថា បណ្ដាការពិភាគ្សានឹងបង្កើតកំលាំង​ចលករថ្មី
ដើម្បីកសាងទំនុកទុកចិត្តរវាងបណ្ដាភាគីនៅយ៉េមែននិងនាំមកនូវផលប្រយោជន៍
ជាក់ស្ដែងសំរាប់ប្រជាជនពិសេសគឺកាត់បន្ថយអំពើរហឹង្សានិងបង្ក​លក្ខណៈទាក់
ទងនឹងជំនួយមនុស្សធម៍និងសេវាកម្មសារវន្ត។

ការខំប្រឹងប្រែងរៀបចំការចរចារសន្តិភាព

រាល់ផែនការចរចារសន្តិភាពពីមុនមកសុទ្ធតែទទួលបរាជ័យទោះបីជាអាជ្ញាកណ្ដាល
សម្រុះសម្រួលជាសម្ព័ន្ធភាពអារ៉ាប់ឬអ.ស.បក៏ដោយ។ សន្និសីទសន្ទនា​ជាតិយ៉េមែន
នៅរដ្ឋធានី Riyadh របស់អារ៉ាបីសាអូឌីតដោយមានឈ្មោះសង្គ្រោះ​យ៉េមែននិងកសាង
រដ្ឋសហរដ្ឋមួយមុននោះក៏គ្មានការចូលរួមរបស់ក្រុមជន​ប៉ះបោរឥស្លាម Houthi ជា
កំលាំងដែលកំពុងទន្ទ្រានកាន់កាប់រដ្ឋធានី Sanaa និង​ខេត្តក្រុងជាច្រើននៅភាគខាង
ជើង។ អគ្គលេខាធិការអ.ស.បបានអំពាវនាវភាគី​ទាំងអស់មិនលើកឡើងលក្ខណៈ
សំរេចកំណត់ណាមួយសំរាប់ការចរចារឡើយ។ រីឯបេសកជនពិសេសអ.ស.បលោក
Cheikh Ahmed ស្វាគមរាល់សេចក្តីសំរេច​បញ្ជូនគណៈប្រតិភូចូលរួមការចរចារសន្តិភាព
នៅក្រុង Geneva។

ចរិតលក្ខណៈស្មុគស្មាញនៃវិបត្តិ

        ភាពស្មុគស្មាញនៃវិបត្តិបានចាប់ប្រភពពីជំលោះនិកាយ។ នៅយ៉េមែនក៏ដូច​ជា​
នៅដំបន់មជ្ឈឹមបូព៌ាដែលគង់វង្សរវាងនិកាយទាំងពីរ Shiite និង Sunni របស់​ឥស្លាម។
ជំលោះរវាងកំលាំង Houthi កាន់និកាយ Shiite នៅភាគខាងជើង​យ៉េមែន​និងរដ្ឋាភិបាល
កណ្ដាលបានរីករាលដាលតាំងពីឆ្នាំ២០០៩មក។ រលក​និទាឃៈរដូវអារ៉ាប់បានកើត
មានឡើង ប្រធានាធិបតី Saleh ត្រូវផ្ដួលរំលំនា​ឆ្នាំ​២០១១និងលោក Mansour Hadi
ឡើងកាន់អំណាច។ ប៉ុន្តែខែមករាឆ្នាំ​២០១៥​កំលាំង Houthi បានបង្ខំលោក Hadi ត្រូវ
លាលែងពីដំណែងបន្ទាប់ពីទន្ទ្រានកាន់​កាប់រដ្ឋធានី Sanaa។ លោក Hadi បានចេញ
ទៅអារ៉ាបីសាអូឌិតសូមឲ្យ Riyadh ជួយឧបត្ថម្ភ។ ភាពតានតឹងបានឡើងជណ្ដើរចាប់
ពីថ្ងៃទី២៥មិនាខណៈដែល​សម្ព័ន្ធ​ភាពជួយឧបត្ថម្ភប្រធានាធិបតី Hadi រួមមានប្រទេស
អារ៉ាប់និងឈូង​សមុទ្រ​ពែកចំនួន១០ដោយអារ៉ាបីសាអូឌិតនាំមុខបានដំណើរការវាយ
ប្រហារដោយជើងអាកាសដើម្បីទប់ស្កាត់កំលាំង Houthi ឈានទៅភាគខាងត្បូង។

        ស្មុគស្មាញជាងទៀតខណៈដែលយ៉េមែនបានក្លាយទៅជាមូលដ្ឋានរបស់​ក្រុម
ភេរវកម្ម Al Qaeda។ បន្ទាប់ពីក្រុមឥស្លាមជ្រុលនិយមយ៉េមែននិង Saudi Arabia រួមផ្សំ
ក្លាយទៅជាអង្គការ Al Qaeda នៅឈូងសមុទ្រអារ៉ាប់ ក្រុមនេះបាន​ក្លាយទៅជាប្រភព
នាំចេញភេរវកម្មឥស្លាមធំបំផុតលើពិភពលោក។​យ៉េមែនបាន​ក្លាយទៅជាដំបន់ដីរបស់
លិទ្ធិជ្រុលនិយមដោយមានភាគីប្រឆាំងជាច្រើន កងទ័ព​រដ្ឋាភិបាល កំលាំង Houthi និង
សាខា Al Qaeda នៅឈូងសមុទ្រអារ៉ាប់។

ច្រកចេញដ៏ស្ដួចស្ដើង

        ដោយមិនអើពើរដល់យុទ្ធនាការដ៏ខ្លាំងក្លា សម្ព័ន្ធភាពដោយអារ៉ាបីសាអូឌិត​នាំមុខ
នៅមិនទទួលបានគោលដៅស្ដារសិទ្ធិអំណាចសំរាប់ប្រធានាធិបតី Hadi ឡើយ។ រីឯ
កំលាំង Houthi ក៏មិនអាចបើកទូលាយសិទ្ធិត្រួតពិនិត្យទៅទូទាំង​ប្រទេសឡើយ។ ជំលោះ
នៅប្រទេសនេះបានធ្វើឲ្យមនុស្ស២ពាន់នាក់ត្រូវស្លាប់​និង​៨ពាន់នាក់រងរបួស។​ បរិមាណ
មនុស្សត្រូវរស់ក្នុងស្ថានភាពគ្មានផ្ទះនៅខ្វះ​ស្បៀង​អាហារគ្រោងនឹងលើកពី២៥លាន
នាក់។ ប្រជាជនយ៉េមែនទន្ទឹមរងចាំ​នូវ​ការចរចារសន្តិភាពនៅក្រុង Geneva អាចនាំមក
បទឈប់បាញ់ដែលអូសបន្លាយ​អស់ពីខែបុណ្យ Ramadan របស់ជនឥស្លាមនិងឈាន
ទៅការចរចារស៊ីជម្រៅជាង​ទៀត​អំពីគោលមាគ៌ាសមរាប់អនាគតនយោបាយរបស់
យ៉េមែន។

        ស្ថានភាពជាក់ស្ដែងបានសឲ្យឃើញថា ប្រសិនបើរាល់ដំណោះស្រាយ​ការទូត​ការ
ជ្រៀតជ្រែកពីខាងក្រៅដែលំអៀងទៅភាគីមួយដោយគោលដៅកំណត់​ឈ្នះចាញ់គឺ
ពិបាកនាំមកនូវលទ្ធផលណាស់។ ប្រជាជនយ៉េមែនជាមុខសញ្ញាត្រូវ​រងផលវិបាកដ៏
ធ្ងន់ធ្ងរបំផុតប្រសិនបើការខ្វែងគំនិតរវាងបណ្ដាភាគីមិនត្រូវបាន​បង្រួញគំលាត។ ភាព
ឡើងជណ្ដើរនៃសង្គ្រាមនឹងរុញយ៉េមែនធ្លាក់ក្នុងភាពផ្ដួល​រំលំ​ទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ