|
នាយករដ្ឋមន្ត្រីថៃលោកស្រី Yingluk Shinawatra ត្រូវគណៈកម្មាធិការបង្កាប្រឆាំងអំពើរពុករលួយនៃប្រទេសនេះកោះហៅ (AFP) |
Vovworld-ត្រូវបានអនុវត្តតាំងពី២ឆ្នាំមុនមក គោលនយោបាយជួយឧបត្ថម្ភតំលៃអង្ករត្រូវបានចាត់ទុកជាកម្មវិធីគោលនយោបាយសំខាន់បំផុតរបស់នាយករដ្ឋមន្ត្រី
Yingluk Shinawatra សំដៅដណ្ដើមការគាំទ្រពីកសិករ រួមចំណែកជួយឲ្យជោគជ័យ
របស់លោកស្រីក្នុងការបោះឆ្នោតនាឆ្នាំ២០១១។ តាមនោះ រដ្ឋាភិបាលនឹងប្រមូល
ទិញស្រូវអង្ករពីប្រជាកសិករក្នុងតំលៃខ្ពស់៥០%ជាងទីផ្សារក្នុងប្រទេស។ ជាប្រទេស
នាំចេញអង្ករច្រើនជាងគេលើពិភពលោក ក្នុងដំណាក់កាលនោះ កាយវិការប្រមូល
ស្ដុកទំនិញនេះត្រូវបានព្យាករណ៍នឹងធ្វើឲ្យតំលៃអង្ករពិភពលោកកើនយ៉ាងខ្លាំងនិង
នាំមកនូវផលចំណេញសំរាប់ថៃ។
ឥទ្ធិពលបញ្ជ្រាស់ពីគោលនយោបាយ
ប៉ុន្តែគោលនយោបាយជួយឧបត្ថម្ភតំលៃនេះត្រូវក្ស័យធុនដោយសារប្រទេស
ប្រកួតប្រជែងបានបង្កើនកំរិតនាំចេញអង្ករបានបណ្ដាលឥទ្ធិពលបញ្ជ្រាស់មកវិញ
សំរាប់លោកស្រី Yingluk និងជះឥទ្ធិពលដ៏ធំធេងទៅលើតួនាទីនយោបាយរបស់
លោកស្រី។ គោលនយោបាយជួយឧបត្ថម្ភនេះបានធ្វើឲ្យរដ្ឋាភិបាលថៃត្រូវចំណាយ
ប្រាក់ជិត១ម៉ឺនលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជះឥទ្ធិពលដ៏ធំធេងដល់តុល្យភាព
ថវិការរដ្ឋ។ រដ្ឋាភិបាលក៏គ្មានប្រាក់សងឲ្យប្រជាកសិករនិងបណ្ដាខ្ទង់បំណុលបាន
ឡើងដល់៤ពាន់លានដុល្លារអាមេរិក។
មិនត្រឹមតែជាលេសសំរាប់ភាគីប្រឆាំងជំរុញការធ្វើបាតុកម្ម ទាមទាផ្ដួលរំលំនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ស្ថានភាពអស្ថិរភាពបានរីករាលដាលដល់ប្រជាកសិករ ជាស្រទាប់វណ្ណៈដែលជានិច្ចកាលត្រូវបានចាត់ទុកថាកំលាំងគាំទ្រយ៉ាងពេញទំហឹង
សំរាប់គណៈបក្សដើម្បីប្រទេសថៃក្នុងបណ្ដាការបោះឆ្នោតនាពេលកន្លងមក។ ការ
ខឹងសម្បារបានឡើងដល់កំពូលខណៈដែលនាសប្ដាហ៍មុន ប្រជាកសិករ២ពាន់នាក់
បានទៅកាន់រដ្ឋធានីដើម្បីទាប្រាក់រដ្ឋាភិបាលជួយឧបត្ថម្ភសំរាប់ការដាំស្រូវអង្ករ។ ទោះបីជារដ្ឋាភិបាលបានសំរេចចិត្តដោះទុនប្រមាណ១៦លានអ៊ឺរូ(ស្មើរនឹងជាង២២
លានដុល្លារអាមេរិក)ដើម្បីសង់ឲ្យកសិករជិត៤ពាន់នាក់ក្តី ប៉ុន្តែតាមការប៉ាន់ស្មានថា តួលេខនេះនៅទាបបើប្រៀបនឹងចំនួនប្រាក់បំណុលសរុប២,៦ពាន់លានអ៊ឺរូដែលរដ្ឋាភិបាលត្រូវសងឲ្យប្រជាកសិករដូចដែលបានសន្យា។ ប៉ុន្តែនាបច្ចុប្បន្ន រដ្ឋាភិបាល
បណ្ដោះអាសន្នថៃមិនមានលទ្ធភាពនិងសម័ត្ថភាពដើម្បីដោះស្រាយបញ្ហានេះឡើយ។
ភាពទាល់ច្រកមិនរកឃើញច្រកចេញ
ការដែលគ្មានប្រាក់សង់ឲ្យប្រជាកសិករបានធ្វើឲ្យបាត់ការគាំទ្ររបស់អ្នកបោះ
ឆ្នោតដែលស្មោះត្រង់។ នាបច្ចុប្បន្ន នាយករដ្ឋមន្ត្រី Yingluk មិនទាន់មានកាយវិការ
បង្ក្រាប់ចលនាប្រឆាំងឡើយ។ ជាច្បាស់ណាស់ថា រដ្ឋាភីបាលថៃចង់ជៀសវាង
ករណីចលាចលដោយមិនអាចត្រួតពិនិត្យបានដែលកើតមានឡើងនិងគាំទ្រការ
ចរចារជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំចលនាបាតុកម្ម។
ស្ដីពីច្រកចេញសំរាប់ភាពទាល់ច្រកនយោបាយនៅថៃក្នុងរយៈពេលខាងមុខ អ្នកជំនាញការវិភាគបានចាត់ទុកថា ពិបាកមានសញ្ញាកែលំអរដោយសាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yingluk Shinawatra កំពុងត្រូវប្រឈមមុខនឹងការបដិសេធដាច់
ខាត់របស់ភាគីប្រឆាំង។ ប្រមុខភាគីប្រឆាំងគឺលោក Suthep Thaugsuban បានទាមទាឲ្យ
នាយករដ្ឋមន្ត្រី Yingluk ត្រូវលាលែងពីដំណែងនិងប្រគល់សិទ្ធិអំណាចឲ្យក្រុមប្រឹក្សា
មួយរួមមានអ្នកត្រូវបានជ្រើសតាំងដើម្បីអនុវត្តបុព្វហេតុកែទម្រង់សំដៅកំចាត់អំពើ
ពុករលួយ។ កិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលនិងភាគីប្រឆាំងប្រហែលជានៅវែង
ឆ្ងាយណាស់។ ប៉ុន្តែភាពទន់ភ្លន់របស់រដ្ឋអំណាចថៃបានកំពុងធ្វើឲ្យអ្នកគាំទ្រ
រដ្ឋាភិបាលបាត់ភាពអត់ធ្មត់។ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំចលនាអាវក្រហមគាំទ្រ
រដ្ឋាភិបាលជិត៤ពាន់នាក់បានប្រជុំឯកភាពផ្លាស់ប្តូរគោលដៅយុទ្ធសាស្ត្រ។ អ្នក
គាំទ្ររាប់លាននាក់ត្រៀមជាស្រេចឡើងមកទីក្រុងបាងកកដើម្បីប្រឈមមុខជាមួយ
កំលាំងបាតុកម្មភាគីប្រឆាំង។ ថែមនោះទៅទៀត ប្រសិនបើរដ្ឋាភិបាលថៃនិងនាយក
រដ្ឋមន្ត្រី Yingluk ត្រូវបានតុលាការកំពូលចេញសាលក្រមពីបទពុករលួយដែលនាំមុខ
ការផ្ដួលរំលំរដ្ឋាភិបាលនោះ ស្ថានភាពអស្ថិរភាពនៅប្រទេសអាស៊ី-អាគ្នេយ៍នេះនឹង
កាន់តែស្មុគស្មាញទាល់ច្រក់។ ពីព្រោះថាភាគីដើរដង្ហែតាមផ្លូវជាភាគីអាវក្រហមនិង
គ្រោះអាសន្នកើតមានឡើងសង្គ្រាមស៊ីវិលជាប្រការដែលគ្មានអ្នកណាមានបំណង
ឡើយ៕