ចរិតលក្ខណះចាំបាច់ក្នុងកម្មសិទ្ធិដីធ្លីរបស់ប្រជាជនទាំងមូល

          (VOV World)_បញ្ហាកម្មសិទ្ធិដីធ្លី ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារ​ដែល
ទទួលបានការ  យកចិត្តទុកដាក់ជាច្រើន ពីសាធារណះមតិក្នុងដំណើការរួមមតិចូល
ក្នុងសេចក្ដី ព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។  ការកំណត់ដីធ្លី ​ចំណុះ កម្មសិទ្ធិរបស់ប្រជាជនទាងមូលគឺសមស្របជាមួ​យ​លក្ខណះ​ប្រវត្តិសាស្ត្រវៀតណាម បង្កលក្ខណះងាយស្រួល ដើម្បីដោះស្រាយបណ្ដាបញ្ហា​សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍន៍
ចីរភាព។ ​​សាធារណះមាតិភាគច្រើន បានស្រុះចិត្តគំនិត ចំពោះទស្សនះនេះ ពេល
ដែលរួម មតិចូលក្នុងសេចក្ដីព្រាង ​ធ្វើវិសោធនកម្ម ​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ ​

ចរិតលក្ខណះចាំបាច់ក្នុងកម្មសិទ្ធិដីធ្លីរបស់ប្រជាជនទាំងមូល - ảnh 1
ចរិតលក្ខណះចាំបាច់ក្នុងកម្មសិទ្ធិដីធ្លីរបស់ប្រជាជនទាំងមូល(internet)


          កម្មសិទ្ធិដីធ្លីនៅវៀតនាមជាបញ្ហាដ៏សែនសំខាន់ ​ទាក់ទិនដល់​ប្រវត្តិសាស្ត្រ
ដល់ ការស្ថិរភាពនយោបាយ សង្គម។ ការអនុវត្តកម្មសិទ្ធិ​ដីធ្លីរបស់ប្រជាជនទាំង
មូលក្នុងរយះ ពេលកន្លងទៅ បានជួយអោយរដ្ឋ ម្ចាស់ការ ក្នុងការប្រមូលផ្តុំប្រភព
កម្លាំងជាដីធ្លី  សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងលក្ខណះ និង​កំរិតអភិវឌ្ឍន៍ សេដ្ឋ
កិច្ច  ដូចជានាសព្វថ្ងៃនេះ  ការកំណត់របបកម្មសិទ្ធិដីធ្លីរបស់​ប្រជាជន​បានឆ្លុះបញ្ជាំង
ពី​ អត្ថន័យ នយោបាយ  សង្គម នៃទំនាក់​ទំនងដីធ្លីដីធ្លីជាប្រភពធនធានរបស់ប្រ
ទេស ជាតិទាំងមូលនិងរបស់​ប្រជាជនទាំងមូល។ សាស្ត្រាចាត្យ បណ្ឌិត Do The
Tung អតីតប្រធាន​វិទ្យាសា្ថន​ សេដ្ឋ កិច្ច នៃសាលាសភាបណ្ឌិតនយោបាយ -រដ្ឋបាល ជាតិ ហូជីមិញ ​បានអោយ​ដឹងថា÷

          “ ការកំណត់ដីស្រែជាកម្មសិទ្ធិរបស់ប្រជាជនទាំងមូលដោយរដ្ឋជា​ដំ​ណាង​​
ម្ចាស់កម្ម​សិទ្ធិ​ និងឯកភាពការគ្រប់គ្រង គឺសមស្របទៅនឹងក្រិតក្រមវិវត្តន៍ និង
និន្នាការអភិវឌ្ឍន៍  របស់កសិកម្មទំនើប។”

          របបកម្មសិទ្ធិដីធ្លីរបស់ប្រជាជនទាំងមូល ​ក៏បានបង្កលក្ខណះដើម្បីរដ្ឋ​ការ
ពារ ផលប្រយោជន៍ស្របតាមច្បាប់របស់ប្រជាពលរដ្ឋ។ ដោយឈរលើមូលដ្ឋាន​
កម្មសិទ្ធិដី ធ្លីរបស់ប្រជាជនទាំងមូល ​រដ្ឋបានប្រគល់សិទ្ធិអោយ​ប្រជាជន​​ប្រើប្រាស់
ដីធ្លី  ទន្ទឹមនឹង នោះ ក៏មានយន្តការ ការពារអោយអ្នក​ប្រើ​ប្រាស់ដីធ្លីទៀតផង។ សាស្ត្រាចាររង បណ្ឌិត Nguyen Quang Tuyen គ្រូបង្រៀននៃមហាវិទ្យាល័យច្បាប់  ហាណូយបានអោយដឹងថា÷

          “ មានមនុស្សមួយចំនយនបាននិយាយថា÷​ត្រូវឯកជននីយកម្មដីធ្លីក្នុងបំ
ណង​​ដោះស្រាយបាន​បណ្ដាបញ្ហាជំពាក់ជំពិន។ ខ្ញុំមិនយល់ព្រមជាមួយទស្សនះនេះ
ទេ ពីព្រោះអ្នកស្រាវជ្រាវបរទេសមួយចំនួនក៏បានអះអាងថា÷ ការដែលវៀតណាម
រក្សារកម្មសិទ្ធិដីធ្លី របស់ប្រជាជនទាំងមូលគឺជាប្រការល្អ។ ប្រការណាក៏មាន គុណ វិបត្តិនិងគុណសម្បត្តិ។ ប៉ុន្តែសំខាន់គឺ យើងដោះស្រាយបញ្ហានេះយ៉ាងម៉េច។”

          ក៏តាមសាស្ត្រាចាត្យបណ្ឌិត Nguyen Quang Tuyen ថា÷ មូល​ហេតុ​នៃ​បណ្ដាការជំ
ពាក់ជំពិន ក្នុងការគ្រប់គ្រង ប្រើប្រាស់ដីធ្លីនាបច្ចុប្បន្ន មិនមែនជាជារបៀបកម្មសិទ្ធិទេ។ បណ្ដាការជំពាក់ជំពិនរបស់ប្រជាជនគឺការរំដោះដីធ្លី ​អំពើពុករលួយក្នុងការគ្រប់គ្រងដីធ្លី
…ជាដើម។ និងបណ្ដាបញ្ហានេះ មិនស្ថិតនៅក្នុងការកំណត់របស់រដ្ឋធម្មនុញ្ញទេ នោះគឺ
ច្បាប់ ដូចជា÷​ច្បាប់ដីធ្លីធ្វើវិសោធនកម្ម។ ចែករំលែកជាមួយទស្សនះនេះ សាស្ត្រាចារ្យរង  បណ្ឌិត Nguyen Minh Doan អនុប្រធានផ្នែករដ្ឋបាលរដ្ឋ ​នៃមហាវិទ្យាល័យ​ច្បាប់ហាណូយ  បានអោយដឹងថា÷

          “ តាមខ្ញុំ គឺ ការជំពាក់ជំពិននៅទីនេះ មិនមែនជាបញ្ហាកម្មសិទ្ធិទេ។ ​យយើងបាន កំ
ណត់ ការកសាងលិទ្ធិសង្គមនិយមហើយ ដូច្នេះ ទោះបីជាយឹតឬលឿន យើងក៏ត្រូវធ្វើកម្ម សិទ្ធិសមូហភាពអំពីដីធ្លី។ និងក្នុងស្ថានភាពជាក់ស្ដែងយើងបានអនុវត្តហើយ។ ប្រសិន បើ អនុវត្តកម្មសិទ្ធិឯកជន ​គឺពិតប្រាកដថា÷ អំពីផ្នែក​នយោបាយ សង្គមវានឹងអស្ថិរភាព។”

ប្រវត្តិសាស្រ្តតាក់តែងរដ្ឋធម្មនុញ្ញវៀតណាមបានសរអោយឃើញថា÷រដ្ឋធម្មនុញ្ញឆ្នាំ
១៩៤៦ ឆ្នាំ ១៩៥៩ ដោយបានតាក់តែងក្នុងលក្ខណះទឹកដីនៅមានសង្រ្គាម មិនទាន់​សម
ស្រប  ដើម្បី កំណត់របបសេដ្ឋកិច្ច លើមូលដ្ឋាននៃ​របបកម្មសិទ្ធិដីធ្លីរបស់​ប្រជាជនទាំងមូល។ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩២ និងសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ 
ដែលបានកសាងក្នុងលក្ខណះទឹកដីមានសន្តិភាព ឯកភាព ឈានឡើងសង្គមនិយម បាន
អះអាងរបបសេដ្ឋកិច្ចត្រូវផ្អែកទៅលើ មូលដ្ឋាន​កម្មសិទ្ធិដីធ្លីរបស់​ប្រជាជនទាំងមូល​​គឺ សម្របទៅនឹងទ្រិស្ដីនិងស្ថានភាពជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ