ចូលរួម APEC 23: វៀតណាមលើកកំរិតកិច្ចការបរទេសពហុភាគី


ចូលរួម APEC 23: វៀតណាមលើកកំរិតកិច្ចការបរទេសពហុភាគី - ảnh 1
ចូលរួម APEC 23: វៀតណាមលើកកំរិតកិច្ចការបរទេសពហុភាគី


        Vovworld-ដោយប្រធានបទអភិវឌ្ឍន៍សេដ្ឋកិច្ចស្មើគ្នានិងកសាងពិភពលោក​ល្អប្រសើរមួយ APEC 23 បានប្រមូលផ្ដុំទៅលើអាទិភាពចំនួន៤រួមមានជំរុញចង​សម្ព័ន្ធ​សេដ្ឋកិច្ចដំបន់ បង្កើនការចូលរួមរបស់អង្គភាពអាជីវកម្មតូចនិងមធ្យម វិនិយោគអភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងកសាងសហគមន៍និរន្តរភាពនិងខ្លួនទីពឹងខ្លួន។​ស្ដីពីប្រធានបទនៃ APEC ឆ្នាំនេះអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​លោក Bui Thanh Son បានចាត់ទុកថា៖

        “ម្ចាស់ផ្ទះហ្វីលីពីនបានជ្រើសរើសចំប្រធានបទសំរាប់ឆ្នាំ APEC 2015។ នោះ​គឺជាការអភិវឌ្ឍន៍ស្មើរគ្នានិងកសាងពិភពលោកល្អប្រសើរមួយ។ ប្រទេសមិត្ត​បានជ្រើសរើសអាទិភាពចំនួន៤។ APEC នាពេលកន្លងទៅបានក្លាយទៅជា​ក្បាលម៉ាស៊ីនជំរុញសេរីភាពពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាការចងសម្ព័ន្ធដំបន់។”

        ដោយអាទិភាពពោលខាងលើ APEC 23 ត្រូវបានគេសង្ឃឹមថានឹងបង្កើតកំលាំង​ចលករថ្មីសំរាប់កំណើនដំបន់ រួមចំណែកកសាងសហគមន៍និរន្តរភាពនិង​ខ្លួនទី​ពឹង​ខ្លួន។

រួមចំណែកសកម្មក្នុងយន្តការសហប្រតិបត្តិការ APEC

        ក្នុងអំឡុង១៧ឆ្នាំចូលរួម APEC វៀតណាមជានិច្ចកាលជាសមាជិកសកម្ម​មានការទទួលខុសត្រូវនៃវេទិការសហប្រតិបត្តិការនេះ។ លេចធ្លោគឺវៀតណាម​ទទួលរៀបចំដ៏ជោគជ័យតួនាទីប្រធាន APEC 2006 ដោយការទទួលរៀបចំ​សន្និសីទជាន់ខ្ពស់ APEC 14 សន្និសីទរដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច APEC 18 រួមជាមួយព្រឹត្តិការណ៍ជាង១០០ នាំចេញយថាទស្សន៍យូរអង្វែងរបស់ដំបន់។ ពី​ឆ្នាំ២០០៦មក វៀតណាមជាសមាជិកម្ចាស់ការលើកឡើងនិងចូលរួមគំនិតច្នៃប្រឌិតជាច្រើន ដោយមានគំនិតច្នៃប្រឌិតចំនួនជាង៩០នៅគ្រប់វិស័យ។ ជាពិសេសនាខែកញ្ញាឆ្នាំ​២០១៤ វៀតណាមបានរៀបចំប្រកបដោយជោគជ័យសន្និសីទរដ្ឋមន្ត្រី APEC លើកទី៦ស្ដីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សដោយគំនិតច្នៃប្រឌិតស្ដីពីការផ្សាភ្ជាប់មនុស្ស។ វៀតណាមក៏បានទទួលតួនាទីស្នូលជាច្រើនក្នុង APEC ផងដែរ។

ការ​ចូលរួម APEC កត់សម្គាល់នូវជំហានអនុវត្តសំខាន់នៃគោលនយោបាយ​កិច្ចការ​បរទេស​សមាហរណកម្មរបស់វៀតណាម។ ពីព្រោះ APEC ប្រមូលផ្ដុំ​ដៃគូ​យុទ្ធសាស្ត្រនិងដៃគូលើគ្រប់វិស័យជួរមុខរបស់វៀតណាម។

ការបោះជំហានថ្មីលើដំណើរការសហប្រតិបត្តិការ APEC

        ការដែលវៀតណាមចូលរួម APEC 2015 លើកនេះមានអត្ថន័យសំខាន់​ពិសេស។ ក្នុងកាលៈទេសៈដែលវៀតណាមនឹងជាប្រទេសម្ចាស់ផ្ទះនៃ APEC 25 នាឆ្នាំ២០១៧ ចូលរួម APEC 23 ជាចំណុចកិច្ចការបរទេសស្នូលរបស់វៀតណាម​ក្នុងឆ្នាំនេះសំដៅអនុវត្តគោលការណ៍សមាហរណកម្មអន្តរជាតិស៊ីជម្រៅ។ សំខាន់​បំផុតនោះគឺការត្រៀមរៀបចំល្អសំរាប់លើកទី២ទទួលរៀបចំ APEC។ នេះនឹងជាការ​រួមចំណែកសំខាន់បំផុតរបស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការ​ពហុភាគីសំខាន់នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងកាលៈទេសៈថ្មី។ តាំងពីដើមឆ្នាំ​វៀត​ណាមបានសកម្មរួមយោបល់និងការផ្ដើមគំនិតជាច្រើនសំរាប់បណ្ដាសន្និសីទ APEC។ នេះនឹងជាវត្ថុធាតុនិងជាមូលដ្ឋានដើម្បីបន្តត្រៀមរៀបចំឲ្យឆ្នាំ APEC 2017។ អនុរដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា៖

“យើងកំណត់តាំងពីឥឡូវនាំខ្លឹមសារនិងអាទិភាពរបស់វៀតណាមរួមជាមួយនិន្នាការរួមនៃសន្និសីទ។ ពិសេសគឺរួមចំណែកក្នុងជោគជ័យនៃ APEC 2015 ជំរុញអាទិភាពសហប្រតិបត្តិការក្នុង APEC។ ទន្ទឹមនឹងនោះតាមរយៈសន្និសីទ​លើក​នេះ​យើងរៀនសូត្រចែករំលែកបទពិសោធន៍ដើម្បីត្រៀមរៀបចំយ៉ាងល្អ​បំផុត​សំរាប់សន្និសីទជាន់ខ្ពស់ APEC 2017 នឹងប្រព្រឹត្តទៅនៅវៀតណាម។”

ទន្ទឹមនឹងការផ្លាស់ប្តូររៀនសូត្របន្ថែមបទពិសោធន៍ពីម្ចាស់ផ្ទះហ្វីលីពីននិងខឿនសេដ្ឋកិច្ចម្ចាស់ផ្ទះបណ្ដាឆ្នាំមុនអំពីកិច្ចការត្រៀមរៀបចំនោះ ការចូលរួម APEC 23 ក៏ជាឱកាសដើម្បីវៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេរ​ភាគីជាមួយហ្វីលីពីននិយាយដោយឡែកនិងខឿនសេដ្ឋកិច្ច APEC និយាយរួម។ ដំណើរចូល​រួមសន្និសីទជាន់ខ្ពស់ APEC 23របស់ប្រធានរដ្ឋ Truong Tan Sang នឹងជាការ​បោះ​ជំហានថ្មីលើដំណើរការសហប្រតិបត្តិការ APEC 23 ដើម្បីគោលដៅកសាង​ដំបន់អាស៊ី-ប៉ាស៊ីហ្វិកអភិវឌ្ឍន៍ដ៏និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ