ឆ្នាំ ២០១៧៖សេចក្តីសង្ឃឹមអំពីពិភពលោកមួយសន្តិភាព
HUYEN -  
(VOV) /  
(VOV)_ពិភពលោកទើបនឹងឈានចូលឆ្នាំថ្មី ២០១៧។បណ្តាផ្ទាំងអ័ព្ទអួរក្នុងឆ្នាំ
២០១៦បានបិទបញ្ចប់ តំបន់មួយចំនួនដែលធ្លាប់លឺសូរសម្លេងកាំភ្លើងបានបញ្ឈប់
និងចំណុចភ្លឺថ្មីបានបើកចេញ។ ក្នុងសារលិខិតអបអរសាទរឆ្នាំថ្មី និងគូសសញ្ញាថ្មី
ក្នុងថ្ងៃដើមដំបូងទទួលដំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក
Atonio Guterres បានប្រកាសថា៖ក្នុងឆ្នាំ ២០១៧នឹងផ្តល់អាទិភាពជួរមុខ សំរាប់
សន្តិភាព។ មនុស្សលោកកំពុងសង្ឃឹមថា៖ឆ្នាំ ២០១៧នឹងពោពេញទៅដោយពណ៌
ចម្រុះភ្លឺស្វាង។
|
ឆ្នាំ ២០១៧៖សេចក្តីសង្ឃឹមអំពីពិភពលោកមួយសន្តិភាព(រូបភាព៖Reuters) |
អាចនិយាយបានថា៖ឆ្នាំ២០១៦ជាឆ្នាំពោពេញទៅដោយការលំបាកលំបិន។ បណ្ដា
ប្រទេសត្រូវប្រឈមមុខនឹងឧបសគ្គនានាដូចជា៖ Brexit ការបោះឆ្នោតនៅអាមេរិក
ឬបញ្ហាជនចំណាក់ស្រុកនៅអឺរ៉ុប។ ដូច្នេះ ជាងពេលណាទាំងអស់បណ្ដាប្រទេសត្រូវរួម
សាមគ្គីភាព ដើម្បីនាំចេញដំណោះស្រាយ។ សារលិខិតក្នុងឱកាសដើមឆ្នាំថ្មី របស់ថ្នាក់
ដឹកនាំលើពិភពលោក រួមជាមួយបំរ៉ែបំរួលសកម្មមួយចំនួនក្នុងជីវភាពនយោបាយ
អន្តរជាតិ បាននាំមកនូវសេចក្ដីសង្ឃឹមថ្មី ក្នុងឆ្នាំ២០១៧។
សាមគ្គីភាពនិងសន្តិភាព៖សារលិខិតក្នុងឱកាសចូលឆ្នាំថ្មី
ក្នុងសារលិខិតទទួលចូលឆ្នាំថ្មី និងគូសសញ្ញាអំពីថ្ងៃធ្វើការដើមដំបូង របស់អគ្គ
លេខាធិការអង្គការសហប្រជាជាតិ លោក Atonio Guterres បានចាត់ទុកថា៖ឆ្នាំ ២០១៦
ការវិវាទបានកើតមានឡើងជាច្រើន។ដូច្នេះ យើងត្រូវអភិវឌ្ឍន៍ខឿនការទូតដើម្បី
សន្តិភាព។
ក៏ក្នុងសារលិខិតដើមឆ្នាំ ប្រធានរដ្ឋចិន លោក Xí Jìnpíng សង្ឃឹមថា៖សហគមន៍
អន្តរជាតិឆ្លងកាត់លើរាល់ការលំបាកយ៉ាងឆាប់រហ័ស។ លោកក៏បានបង្ហាញគោលបំ
ណងថា៖សហគមន៍អន្តរជាតិត្រូវគោរពនិយមន័យ៖”សហគមន៍មានជោគវាសនារួម
មួយ” ហើយអំពាវនាវអោយមនុស្សលើពិភពលោកទាំងឡាយ ត្រូវរួមដៃគ្នាកសាងពិ
ភពលោកមួយប្រកបដោយសន្តិភាព និងសម្បូររុងរឿង។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា៖នឹងបង្កើន
ខឿនសន្តិភាពយូរអង្វែងក្នុងទូទាំងប្រទេស ក្នុងឆ្នាំ២០១៧។ រដ្ឋាភិបាលមីយ៉ាន់ម៉ា
នឹងនាំប្រទេសជាតិអោយវិលត្រឡប់មករកមាគា៍សន្តិភាព ដោយមានការខំប្រឹង
ប្រែងរបស់ប្រជាជន និងការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ ថ្នាក់ដឹកនាំកូរ៉េ
ខាងត្បូងក៏បានសន្យាបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ជប៉ុន
ចិននិងរុស្ស៊ីដើម្បីបង្កើតខឿនសន្តិភាពក្នុងតំបន់។
|
ឆ្នាំ ២០១៧៖សេចក្តីសង្ឃឹមអំពីពិភពលោកមួយសន្តិភាព |
ឆ្នាំ ២០១៧នាំមកនូវសេចក្ដីសង្ឃឹមជាច្រើន
ក្រោមខ្សែភ្នែករបស់អ្នកសង្កេតការនានា ថា៖ ពិភពលោកក្នុងឆ្នាំ២០១៧នឹង
ឃើញនិន្នាការសហប្រតិបត្តិការច្រើនជាងទៀត រវាងប្រទេសផ្សេងៗ ដើម្បីការអភិ
វឌ្ឍន៍ សន្តិភាពរួមក្នុងតំបន់និងអន្តរជាតិ។ ក្នុងនោះ ទំនាក់ទំនងរវាងប្រទេសធំៗ
ត្រូវបានចាត់ទុកថាដើរតួនាទីសំខាន់ កំណត់សណ្ដាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិ។
១៧៥ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានចុះហត្ថលេខា លើកិច្ចព្រម
ព្រៀងបារីស ស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ។ អាមេរិក ចិន EU និងប្រទេសជាច្រើន
ទៀត បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ បានបើកចេញទំព័រថ្មី ក្នុងឆ្នាំ ២០១៧
និងឆ្នាំជាបន្ត អំពីកិច្ចការពារបរិស្ថាន ការពារផែនដី។ឆ្នាំ ២០១៧ក៏ជាឆ្នាំគន្លឹះរបស់
អគ្គលេខាធិការថ្មី អង្គការសហប្រជាជាតិ លោក Atonio Guterres។សហគមន៍អន្តរ
ជាតិកំពុងផ្តល់ជំនឿជាក់ទៅលើលោក Atonio Guterres នឹងជាអាជ្ញាកណ្ដាល ដោះ
ស្រាយបញ្ហាក្តៅគគុករបស់ពិភពលោកលើបញ្ហាជនចំណាក់ស្រុក និងបញ្ចប់ជំលោះ
នានាលើពិភពលោក។
ពិភពលោកកំពុងសង្ឃឹមអំពីប្រការល្អប្រសើរនឹងមកដល់ក្នុងឆ្នាំ២០១៧ សូរ
សម្លេងកាំភ្លើងនិងគ្រាប់មីន នឹងថយចុះជាបណ្ដើរៗលើពិភពលោក ឈាមនិងដំណក់
ទឹកភ្នែករបស់ប្រជាជនស្លូតត្រង់មិនធ្លាក់ទៀតទេ៕
HUYEN
-VOV