ឆ្នាំ២០១៤ក្តាប់ជាប់ជំនឿជាក់ដើម្បីឈានទៅអនាគត

          (VOV)_និទាឃរដូវ ឆ្នាំមមី២០១៤ បានមកដល់។ក្នុងរយៈពេលដែលរដូវទាំងពីរ
បានប្រសព្វគ្នារវាងមេឃនិងដីនេះជឿជាក់របស់ជនជាតិទាំងមូលអំពីការបោះជំហាន យ៉ាងខ្លាំងក្លារបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៤ក៏ជាពន្លោកនិទាឃរដូវដោយក្តី
សង្ឃឹមមុតមាំក្នុងឆ្នាំមមីនេះ។
ឆ្នាំ២០១៤ក្តាប់ជាប់ជំនឿជាក់ដើម្បីឈានទៅអនាគត - ảnh 1
ឆ្នាំ២០១៤ ក្តាប់ជាប់ជំនឿជាក់ដើម្បីឈានទៅអនាគត̣(TTXVN)

          សន្លឹកប្រតិទិនចុងក្រោយរបស់ឆ្នាំ២០១៣ត្រូវបានដកចេញនាំទៅជាមួយ​ទាំងការលំបាកសាកល្បង ប៉ុន្តែជោគជ័យ។ក្រលែកមើលឡើងវិញ​អំពីប៉ុន្មាន​
ថ្ងៃនេះនាឆ្នាំ ២០១៣ក្នុងពេលនោះប្រជាជាតិទាំង​មូលបានប្រមូលផ្តុំរាល់ប្រភព
កម្លាំងនិងបញ្ញាដើម្បីកសាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ឆ័ន្ទះរបស់បក្ស ទឹកចិត្តប្រជាជនបានឯកភាពរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀត
ណាម ត្រូវបានរដ្ឋសភាអនុម័តជាជំហានសុក្រិដ្ឋគោលនយោបាយបង្កើតគ្រឹះដ្ឋាន និងកម្លាំងចលករសំរាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិវៀតណាមមួយខ្លាំង
មាំមួនប្រជាជនសម្បូររុងរឿង។និងក្នុងឆ្នាំ២០១៤នេះ ប្រទេសទាំងមូលឯកភាព
រក្សារគោលមាគា៍ផ្លាស់ប្តូរថ្មីអនុវត្តរាល់សេចក្ដីសម្រេចចិត្តធំៗ  ប្រកបដោយ
ជោគជ័យដើម្បីស្ដាខឿនសេដ្ឋកិច្ចឡើងវិញ។ គោលនយោបាយធំៗរបស់បក្ស
រដ្ឋវៀតណាមអំពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញកាត់​បន្ថយភាព
ក្រីក្រ កម្មវិធីកសាងជនបទថ្មី សុខុមាលភាពសង្គម…។ល។បានសរអោយ​ឃើញ​អំពីប្រទេសវៀតណាមមួយកំពុងពង្រីកកម្លាំងពលំដើម្បីអភិវឌ្ឍន៍ជាជំហានៗ។
ហើយការដែលវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គ
ការសហប្រជាជាតិសមាជិកនៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក…។ល។
បានអះអាងនូវកិត្យានុភាពនិងតួនាទីរបស់វៀតណាម បានកើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃក្នុងដំណើការសកលភាវូបនីយកម្ម។

ក្នុងឆ្នាំ២០១៤នេះវៀតណាមនឹងប្តេជ្ញាចិត្តអនុវត្តរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមក្នុងរយៈពេលមធ្យមនិងអង្វែងកាលដើម្បីបង្កើតគ្រឹះដ្ឋានសំរាប់ការអភិវឌ្ឍន៍ យ៉ាងលឿននិងចីរភាពខំប្រឹងប្រែងកសាងនីតិរដ្ឋពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជា
ជនយ៉ាងខ្លាំងក្លាសុក្រិដ្ឋយន្តការខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម
និងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ តភ្ជាប់ជាមួយការកសាងជនបទថ្មី។
សន្ទស្សន៍នានាដែលបានកំណត់ច្បាស់លាស់ ដូចជា÷កំណើនផលិតផលក្នុង
ស្រុកសរុបទទួលបាន៥,៨%ចំណូលមធ្យមរបស់ប្រជាជនវៀតណាមទទួលបាន ២១០០ដុល្លារអាមេរិកតំលៃប្រាក់នាំចេញកើន១០%។

            និទាឃរដូវបានមកដល់។បណ្ដាការខំប្រឹងប្រែងនិងជំនឿជឿជាក់នោះ ជាបណ្ដាពន្លកដែលបានប្រជាជាតិវៀតណាមបណ្ដុះក្នុងនិទាឃរដូវនេះ
ដើម្បីប្រទេសវៀតណាមអភិវឌ្ឍន៍សម្បូររុងរឿងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ