ឆ្នាំ២០១៦វៀតណាមអនុវត្តព្រមៗគ្មានូវដំណោះស្រាយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVworld)-ទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុត្រូវបានកំណត់ថាជា ភារកិច្ចស្នូលរបស់វៀតណាមក្នុងឆ្នាំ២០១៦នេះ​ខណៈដែលវៀតណាមជាប្រទេស
មួយក្នុងចំណោមប្រទេសរង់ឥទ្ធិពលយ៉ាងខ្លាំងបំផុតដោយបាតុភូតធម្មជាតិអា
ក្រក់ៗ។​តាមនោះវៀតណាមនឹងប្រមូលផ្តុំប្រភពកម្លាំង បង្កើនកិច្ចសហ ប្រតិបត្
តិការអន្តរជាតិ និងក្តាប់ជាប់នូវការអនុវត្តគោលដៅនៃសន្និសីទលើកទី២១  អនុ
សញ្ញាក្របខ័ណ្ឌអ.ស.បស្តីពីបម្រែបម្រួលអាកាសធាតុ(COP 21)។

        សកម្មភាពដែលវៀតណាមអាទិភាពអនុវត្តរួមមាន ជម្រុញកិច្ចសហប្រតិ បត្តិការរវាងវៀតណាមជាមួយប្រទេសនិងដៃគូនានាតាមរយៈកាណាល់ទ្វេភាគី
និងពហុភាគី ព្រមទាំងក្តាប់យកឱកាសនៅពេលមានការជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុ ការផ្ទេរបច្ចេកទេសនិងការលើកកំពស់សមត្ថភាព។

        បុព្វបទអំណោយផលចាប់ពីឆ្នាំ២០១៥

        ឆ្នាំ២០១៥ រដ្ឋាភិបាលវៀត ណាមបានមានការខិតខំប្រឹងប្រែងជាច្រើនក្នុង
ការងារសម្របនឹង បម្រែបម្រួលអាកាសធាតុ។​ចំពោះប្រភពកម្លាំងវិញ រដ្ឋាភិបាល
បានចំណាយប្រាក់ចំនួន៣ពាន់ពាន់លានដុងសម្រាប់វិនិយោគលើ គម្រោងការ
ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុចំនួន១៦គំរោង។ រដ្ឋាភិបាល ក៏បានយក
ចិត្តទុកដាក់ដល់ការគ្រប់គ្រងហានិភ័យដោយគ្រោះធម្មជាតិនិងសម្របខ្លួន
ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។​តាមនោះ ការអភិវឌ្ឍប្រព័ន្ធទីប្រជុំ ជន
ទប់ទល់នឹងទឹកជំនន់គឺត្រូវមានភាពទិសស្និទ្ធស្នាល់ជាមួយបរិស្ថាន ព្រមទាំង
កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជាក់។

        វៀតណាមក៏បានកសាងគោលនយោបាយនិងកម្មវិធីជាច្រើន សំដៅដោះ ស្រាយផលវិបាកដោយការប្រែប្រួលអាកាសធាតុ។ ប្រការគួរ ឲ្យកត់សម្គាល់គឺ
ច្បាប់ ឧតុនិយមដែលបានរដ្ឋសភាអនុម័ត គឺឆ្លើយតបទៅនឹង សំណូមពរកាន់
តែសម្បូបែបនៃកិច្ចការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ រួមចំណែក អភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។

       អនុវត្តលើគ្រប់ជ្រុងជ្រោយនូវវិធានការទប់ទល់នឹងបម្រែបម្រួល
អាកាសធាតុ

        ក្នុងឆ្នាំ២០១៦នេះ វៀតណាមបន្តម្ចាស់ការអនុវត្តព្រមៗគ្នានូវដំណោះ ស្រាយទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការ
អន្តរជាតិ អនុវត្តប្រកបដោយប្រសិទ្ធិភាពការងារទប់ទល់នឹងបម្រែបម្រួលអា
កាស ធាតុ។ ស្តីពីដំណោះស្រាយជាក់ស្តែង លោក Pham Van Tan អនុប្រធាន
នាយក ដ្ឋានឧតុនិយមនិងបម្រែបម្រួលអាកាសធាតុបានឲ្យដឹងថា៖

        “ក្រសួងធនធាននិងបរិស្ថាន រួមទាំងក្រសួងស្ថាប័ននានា នឹងបំពេញបែប
បទគតិយុត្ត ដើម្បីអនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងបារីសមុនខែមេសាឆ្នាំ
២០១៦នេះ។ ក្រសួងនឹងរៀបចំផែនការឲ្យស្របទៅនឹងអនុសញ្ញាក្របខ័ណ្ឌនៃ អ.ស.បស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងនោះបានកំណត់ច្បាស់ប្រភពកម្លាំង និងមានសកម្មភាពជាក់ស្តែងអនុវត្តគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះ
កញ្ជាក់ចំនួន៨%។ ”

        វៀតណាមក៏បានរួមសហការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃក្នុងការ ចរចារសំដៅជាក់ស្តែងប្បនីយកម្មរាល់លក្ខខ័ណ្ឌចែងក្នុងកិច្ចព្រមព្រៀងបារីស។
នាពេលខាងមុខ វៀតណាមនឹងពិនិត្យជាទូទៅនូវបណ្តាផែនការ ប្រមូលផ្តុំប្រភព កម្លាំងសម្រាប់សកម្មភាពប្រយុទ្ធទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ នាយក
រដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានអះអាងថា៖

        “បង្កើនការងារគ្រប់គ្រង់រដ្ឋ កែប្រែប្រព័ន្ធច្បាប់ យន្តការគោលនយោបាយ និងអនុវត្តដោយព្រមៗគ្នានូវបណ្តាដំណោះស្រាយម្ចាស់ការទប់ទល់ជាមួយនឹង បម្រែបម្រួលអាកាសធាតុ បង្ការទប់ទល់នឹងគ្រោះធម្មជាតិ។ លើកកំពស់សមត្ថ
ភាព ព្យាករណ៍ ព្រមានគ្រោះធម្មជាតិនិងរឹតបន្តឹងការឃ្លាំមើលបម្រែបម្រួលអា
កាស ធាតុ”។

        ការម្ចាស់ការអនុវត្តដោយព្រមៗគ្នានូវបណ្តាដំណោះស្រាយទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ មិនត្រឹមតែកាត់បន្ថយរាល់ការសាកល្បងនៃបម្រែ សម្រួលអាកាសធាតុចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសំខាន់ ចូលក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពក្នុង ឆ្នាំ២០១៦នេះនិងបណ្តាឆ្នាំបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ