ឆមាសទី១ឆ្នាំ២០១៧ខឿនសេដ្ឋកិច្ចសង្គមរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់

(VOVWORLD) -បន្ទាប់ពីការបញ្ជណែនាំយ៉ាងមឹងមាត់របស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីមក កំណើនផលិត ផលក្នុងស្រុកសរុប (GDP) នៃត្រីមាសទី២មានទទួលបានការលោត ផ្លោះគួរឲ្យកត់សម្គាល់ ពោលគឺ ទទួលបាន ៦,១៧%។ ជាទូទៅ ក្នុងរយៈពេល៦ឆ្នាំ កន្លងទៅ  GDP របស់វៀតណាមកើន៥,៧៣% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ទៅមិញ។ ប៉ុន្តែ វៀតណាមនៅប្រ ឈមមុខនឹងការសាកល្បងជាច្រើនក្នុងការសម្រេច គោលដៅទទួលបានកំណើន ៦,៧% ក្នុងឆ្នាំ២០១៧។
ឆមាសទី១ឆ្នាំ២០១៧ខឿនសេដ្ឋកិច្ចសង្គមរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ - ảnh 1ឆមាសទី១ឆ្នាំ២០១៧ខឿនសេដ្ឋកិច្ចសង្គមរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ 

ចំណុចលេចធ្លោបំផុតក្នុងឆមាសទី១ឆ្នាំ២០១៧គឺខឿនសេដ្ឋកិច្ចមានសញ្ញា ងើបឡើងវិញ ស្តែងច្បាស់ក្នុងត្រីមាសទី២។ លទ្ធផលនេះត្រូវបានបង្ហាញតាម រយៈ  គោលដៅកំណើន តម្លៃបន្ថែម ឬ GDP របស់តំបន់នីមួយៗគឺសុទ្ធតែល្អជាង បើប្រៀប នឹងត្រីមាសទី១នោះ។

        លទ្ធផលវិជ្ជមាននៃការបញ្ជាណែនាំយ៉ាងមឹងមាត់

        កម្រិតកំណើន GDP ដែលត្រីមាសទី២ទទួលបានគឺ ៦,១៧% កើនជាងត្រីមាស ទី១គឺ៥,១៥% សឲ្យឃើញថា ស្ថានភាពសេដ្ឋកិច្ចសង្គមមានការលោតផ្លោះយ៉ាងល្អ ដែរ។ ស្តីពីតម្លៃប្រាក់ពាណិជ្ជកម្មនាំចេញនាំចូលក្នុងឆមាសទី១ គឺទទួលបាន៩៧,៨ ពាន់លានដុល្លារអាមេរិក កើន១៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦។ លើ វិស័យនាំចូល តម្លៃប្រាក់ពាណិជ្ជកម្មនាំចូលក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧គឺ ទទួលបាន១០០,៥ពាន់លានដុល្លាអាមេរិក កើន២៤%បើប្រៀបនឹងឆ្នាំទៅមិញ។ ជា ពិសេស ចំនួនសហគ្រាសបង្កើតថ្មីកើនយ៉ាងខ្លាំង ពោលគឺ ៦១ពាន់ដែលក្នុងនោះ ទុនចុះបញ្ជីថ្មីនិងបំពេញបន្ថែមជាង១,៤៥រយលានលាន ដុង សរឲ្យឃើញថាបរិយាកាសធ្វើអាជីវកម្មនៅវៀតណាមបានកែលំអរ។ លោក Nguyen Bich Lam អគ្គនា យក អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖

        “នារយៈឆមាសទី១ឆ្នាំ២០១៧នេះ ផ្នែកកសិកម្មបានជំនះពុះពារលើបញ្ហានៅ សេសសល់ជាច្រើនរបស់ឆ្នាំទៅមិញ ផ្នែកឧស្សាហកម្មកែច្នៃក៏នាមការងើបឡើងវិញ គួរឲ្យកត់សម្គាល់ ផ្នែកសំណង់ទទួលបានកំណើនខ្ពស់។ លទ្ធផលវិជ្ជមានទាំងអស់ នេះសឲ្យឃើញនូវការបញ្ជាណែនាំយ៉ាងមឹងមាត់របស់រដ្ឋាភិ បាលនិងការចូលរួម យ៉ាងសកម្មរបស់សហគមន៍សហគ្រាសវៀតណាម ថែមទាំងរបស់ខឿនសេដ្ឋកិច្ច ទាំងមូលរបស់វៀតណាមទៀតផង”។

       ប្តេជ្ញាសម្រេចគោលដៅទទួលបានកំណើន៦,៧%

        បើយោងតាមការគណនារបស់អគ្គនាយកស្ថិតិ ដើម្បីសម្រេចគោលដៅទទួលបានកំណើន GDP ៦,៧% សម្រាប់ឆ្នាំ២០១៧ មានន័យថា កំណើន GDP ឆមាសទី ២ឆ្នាំ២០១៧ត្រូវទទួលឲ្យបានជាង៧,៤%។ ដើម្បីឆ្ពោះទៅគោលដៅទទួលបាន កំណើន៦,៧% ក្នុងឆ្នាំ២០១៧នេះ បណ្ឌិត Nguyen Duc Thanh ប្រ ធានវិទ្យាស្ថាន សេដ្ឋកិច្ចនិងគោលនយោបាយបានចាត់ទុកថា៖

        “កម្លាំងចលករធំបំផុតគឺវៀតណាមត្រូវមានការកែទម្រង់ដើម្បីកែលំអរបរិយា កាសធ្វើអាជីវកម្មក្នុងប្រទេស កាត់បន្ថយចំណាយសម្រាប់សហគ្រាសជាតិ។ បច្ចុប្បន្ន យើងកំពុងអនុវត្តនូវប្រការពោលខាងលើ ប៉ុន្តែមិនសូវទទួលបានប្រសិទ្ធ ភាពនៅឡើយ ដោយសារត្រូវចំណាយពេលវេលាច្រើនសម្រាប់ការកែទម្រង់ឯក សារគតិយុត្តិ និងផ្សព្វផ្សាយក្នុងជីវភាពរស់នៅ។ ប្រសិនបើ យើងអនុវត្តនូវប្រការទាំងអស់នេះ យ៉ាងស្វិតស្វាញ នឹងបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មល្អជាង កាត់បន្ថយចំណាយ  ដើម្បីសហគ្រាសនោះទទួលបានឱកាសច្រើន អំពីចំណេញនិងបន្ទាប់ទៀតគឺកម្លាំង ចលករ។ កម្លាំងចលករនោះ មិនគ្រាន់តែសម្រាប់ឆ្នាំ ២០១៧ប៉ុណ្ណោះទេ ថែមទាំង សម្រាប់អនាគតក៏ដូចជាក្នុងដំណើរការធ្វើសមា ហរណកម្មរបស់វៀតណាមទៀតផង”។

        ពាក់កញ្តាលឆ្នាំ២០១៧បានកន្លងផុតទៅ ទោះបីជាកំណើននៅមិនទាន់ដូច បំណងក្តី ប៉ុន្តែរដ្ឋាភិបាលនៅរក្សាយ៉ាងមឹងមាត់នូវគោលដៅកំណើនក្នុងកម្រិត ៦,៧% សម្រាប់ឆ្នាំ២០១៧។ គោលនយោបាយរៀបចំឡើងវិញខឿនសេដ្ឋកិច្ចរួមជាមួយការ ផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសលើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចត្រូវបានអនុវត្តយ៉ាងប្តូរផ្តាច់ដើម្បី សម្រេចប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ