ឆ្លៀតយកឧត្តមភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចស្ថិរភាពសង្គម

ឆ្លៀតយកឧត្តមភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចស្ថិរភាពសង្គម - ảnh 1
លោក  Nguyen Phi Thuong សមាជិកសភាមណ្ឌលហាណូយ (VOV)

        Vovworld-វៀតណាមជាប្រទេសមានចំនួនប្រជាជនច្រើនកុះករ​មនុស្សដ៏
សម្បូរបរិបូរណ៍ ក្នុងនោះ​កសិកម្មមានតួនាទីជាសសរ​ស្នូលនៃខឿនសេដ្ឋកិច្ច។​
ការកែលំអរទិន្នផលពលកម្មនៃប្រភពធនធានមនុស្ស​ប្រមូលផ្ដុំដើម្បីអភិវឌ្ឍន៍
កសិកម្មមានយន្តការពិសេសដើម្បីអភិវឌ្ឍន៍មណ្ឌល​សេដ្ឋកិច្ចពិសេសនៅភូមិភាគ
ទាំងបី ភាគខាងជើង ភាគកណ្ដាលនិងភាគខាង​ត្បូង​នឹងបង្កើតឡើងនូវឧត្តមភាព
គួរឲ្យកត់សម្គាល់ក្នុងដំណើរការអភិវឌ្ឍន៍នៃ​ប្រទេសជាតិ។

ប្រមូលផ្ដុំសំរាប់ក្រុមដំណោះស្រាយចំនួនប្រជាជននិងប្រភពធនធានមនុស្ស

        វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលរចនាសម្ព័ន្ធចំនួនប្រជាជនមាសដោយ
​មានក្រុមចំនួនប្រជាជនក្នុងវ័យធ្វើពលកម្មស្រូបយកអត្រាខ្ពស់។ នេះក៏ជាឱកាសដ៏
​ធំធេងក្នុងការចលនាប្រភពកំលាំងសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ហេតុនេះហើយ
​សមាជិកសមាជីការសភាជាច្រើនរូបបានចាត់ទុកថា រដ្ឋាភិបាលត្រូវបំពេញ​បន្ថែម
ដំណោះស្រាយជាក់ស្ដែងដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពធនធាន
មនុស្សដ៏សម្បូរ កាត់បន្ថយអត្រាបាត់អាជីពជាដើម។ លោក Nguyen Phi Thuong 
សមាជិកសភាមណ្ឌលហាណូយបានស្នើរដំណោះស្រាយចំនួន៣​ដើម្បីកែលំអរ
ទិន្នផលពលកម្មរបស់វៀតណាម ទីមួយលើកកំពស់គុណភាព​បណ្ដុះបណ្ដាល ផ្លាស់
ប្តូរថ្មីប្រព័ន្ធអប់រំបណ្ដុះបណ្ដាលដើម្បីមានជួរពលករមាន​សមត្ថភាពសីលធម៍វប្បធម៍
អរិយ្យធម៍។ ទីពីរអនុវត្តរចនាសម្ព័ន្ធផ្ទេរប្តូរផ្នែក​សេដ្ឋកិច្ច​កសិកម្ម កសាងសមត្ថភាព
សំរាប់ពលករ។ ទីបីបង្កើនវិនិយោគ​ជាក់ស្ដែងសំរាប់វិទ្យាសាស្ត្រតាមរយៈការនាំចូល
ម៉ាស៊ីនសម្ភារៈបច្ចេកវិទ្យា។

        ខណៈដែលលោក Nguyen Thien Nhan សមាជិកសភាមណ្ឌល Bac Giang បាន
ចាត់ទុកថា ទិន្នផលពលកម្មនៃប្រទេសមួយជាទិន្នផលពលកម្ម​ចំរុះ​របស់ផ្នែកទាំង
អស់។ ហេតុនេះហើយបើចង់បង្កើនទិន្នផលនៃខឿនសេដ្ឋកិច្ច​គឺ​មុនបង្អស់ត្រូវបង្កើន
ទិន្នផលនៃមណ្ឌលនីមួយៗក្នុងខឿនសេដ្ឋកិច្ច កសិកម្ម-ឧស្សាហកម្ម-សំណង់និង
សេវាកម្ម។

“អភិវឌ្ឍន៍បណ្ដារូបភាពសហប្រតិបត្តិការក្នុងផលិតកម្មកសិកម្មដើម្បីផ្ទេរប្តូររូប
សណ្ឋានផលិតកម្មកសិកម្មពីគ្រួសារផលិតកម្មទៅជួញដូរផ្ទាល់នៅទីផ្សារដែលគ្មាន
ចរិតលក្ខណៈប្រគួតប្រជែង-នាំចេញនាំមកនូវផលប្រយោជន៍សំខាន់​សំរាប់​អង្គភាព
អាជីវកម្មនាំចេញ ទៅជារូបសណ្ឋានថ្មីគឺគ្រួសារកសិករចងសម្ព័ន្ធក្នុង​បណ្ដាអង្គការ
សហប្រតិបត្តិការផលិតកម្ម-អង្គការសហប្រតិបត្តិការជួញដូរលើ​ទីផ្សារមានចរិត
លក្ខណៈប្រកួតប្រជែងខ្ពស់-នាំចេញនាំមកផលប្រយោជន៍​សំរាប់​អង្គភាពអាជីវកម្ម
និងអង្គការសហប្រតិបត្តិការរបស់ប្រជាកសិករ។”

លើកទឹកចិត្តអភិវឌ្ឍន៍កសិកម្ម

        កំណត់កសិកម្មនៅតែជាសសរស្នូលនៃខឿនសេដ្ឋកិច្ច លោក Le Dinh Khanh
សមាជិកសភាមណ្ឌល Hai Duong បានចាត់ទុកថា ត្រូវវិនិយោគច្រើន​ថែមទៀតក្នុង
វិស័យនេះ។ លោកបានស្នើរដ្ឋសភានិងរដ្ឋាភិបាលផ្គត់ផ្គងថវិការ​ដើម្បីស្រាវជ្រាវពុជ្យ
ដំណាំសត្វចិញ្ចឹមជៀសវាងការចំណុះទៅលើបរទេស។ តាម​​លោក Tran Quoc Tuan
សមាជិកសភាមណ្ឌល Tra Vinh បានស្នើរថា រដ្ឋាភិបាលត្រូវបញ្ជាណែនាំដាច់ខាត
ជាងទៀតក្នុងការរៀបចំរចនាសម្ព័ន្ធផ្នែក​កសិកម្មឡើងវិញ។ ចំពោះរាល់សំណើរនេះ
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍​ជនបទលោក Cao Duc Phat បានឲ្យដឹងថា៖

        “ផ្នែកមួយបន្តលើកកំពស់ប្រសិទ្ធភាពផ្នែកដាំស្រូវ ផ្សេងទៀតណែនាំ​ប្រជាកសិករ
​អនុវត្តបច្ចេកទេសថ្មីដើម្បីបង្កើនទិន្នផល។ ស្ដីពីការអភិវឌ្ឍន៍ចិញ្ចឹម​សត្វនោះ ដើម្បីលើក
កំពស់ការប្រកួតប្រជែងនៃផ្នែកនេះ ផ្នែកកសិកម្មកំពុង​លើកទឹកចិត្តអភិវឌ្ឍន៍ចិញ្ចឹម
ឧស្សាហកម្មមានគោលនយោបាយជួយឧបត្ថម្ភ​អភិវឌ្ឍន៍ចិញ្ចឹមសត្វក្នុងគ្រួសារ។ ស្ដីពី
សមុទ្រ បន្តលើកទឹកចិត្តអ្នកនេសាទ​បង្កើន​សមត្ថភាពនេសាទនោដំបន់សមុទ្រឆ្ងាយ
ជួយឧបត្ថម្ភអ្នក​នេសាទអំពី​បច្ចេកវិទ្យាជាដើម។”

យន្តការពិសេសសមរាប់អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចពិសេស

        វៀតណាមនាបច្ចុប្បន្នមានខេត្តក្រុងចំនួនជាង២០ត្រូវបានរៀបជាមណ្ឌល​សេដ្ឋកិច្ច
ពិសេស។ ​ការបង្កើនការចងសម្ព័ន្ធដំបន់ដើម្បីអភិវឌ្ឍន៍គឺចាំបាច់។ ប៉ុន្តែ​ក្នុងប៉ុន្មានឆ្នាំ
កន្លងមកបើប្រៀបនឹងសំណូមពរ ប្រសិទ្ធភាពចងសម្ព័ន្ធដំបន់​មិន​ទាន់​ខ្ពស់ មិនទាន់មាន
គោលនយោបាយសមស្របបង្កលក្ខណៈសំរាប់ដំបន់​ស្នូល​ធ្វើជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច។​
លោកស្រី Nguyen Thi Nghia សមាជិការ​សភាមណ្ឌល Hai Phong បានស្នើរថា៖

        “រដ្ឋាភិបាលត្រូវបង្កើនចរិតប្រសិទ្ធភាពក្នុងការចងសម្ព័ន្ធដំបន់​កែលំអរ​គោល​នយោបាយចងសម្ព័ន្ធដំបន់សំដៅឆ្លើយតបនឹងសំណូមពរចាំបាច់របស់​ដំបន់នានា។
គោលដៅមួយរបស់ការចងសម្ព័ន្ធដំបន់គឺបង្កើតមណ្ឌលសេដ្ឋកិច្ច​ពិសេស។ រដ្ឋាភិបាលត្រូវ
មានយន្តការគោលនយោបាយជួយឧបត្ថម្ភប្រកប​ដោយ​ប្រសិទ្ធភាពជាងទៀតចំពោះដំបន់
ដែលបានកំណត់ជាមណ្ឌលសេដ្ឋកិច្ច​ពិសេសដើម្បីដំបន់ទាំងនេះឈានឡើងមានលក្ខណៈ
ជំរុញដំបន់ទាំងមូល​អភិវឌ្ឍន៍។”

        អភិវឌ្ឍន៍ដ៏ចីរភាពសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិចំណុះទៅលើកត្តាជាច្រើន។ ការ
ដែលរដ្ឋាភិបាលវៀតណាមប្រមូលផ្ដុំទៅលើការលើកកំពស់ទិន្នផល​ពលកម្ម ជំរុញរៀបចំ
រចនាសម្ព័ន្ធកសិកម្មឡើងវិញក៏ដូចជាមានគោល​នយោបាយ​ដើម្បីអាជីវកម្មរាល់ឧត្តមភាព
របស់បណ្ដាមណ្ឌលសេដ្ឋកិច្ចពិសេស​ត្រូវបានចាត់ទុកជាទិកដៅត្រឹមត្រូវ រួមចំណែកមិន
តិចក្នុងការសំរេចគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ