(VOVworld)-ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទអនុសញ្ញាក្រប
ខ័ណ្ឌនៃអ.ស.បស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២១ (COP-21)ដែលប្រព្រឹត្ត
ទៅនៅទីក្រុងប៉ារីសប្រទេសបារាំងមក នាថ្ងៃទី២ធ្នូនេះ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dungបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជា
ណាចក្រប៊ែលហ្សិកនិងសហភាពអឺរុប(EU)។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំ
ណងរួមចំណែកដល់ការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងវៀតណាមនិងEUនិយាយរួមនិងព្រះរាជាណាចក្រប៊ែលហ្សិក
និយាយដោយឡែក។
|
នាយរដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញទៅកាន់ព្រលានយន្ត
ហោះយោធា Brussels នៃព្រះរាជាណាចក្រប៊ែ់លហ្សិក
(រូបថតៈ VGP/Nhật Bắc) |
បន្តរាល់លទ្ធផលវិជ្ជមានដែលទទួលបាននាពេលកន្លងទៅ បណ្តាសកម្ម ភាពនិងការជួបប្រាស្រ័យទ្វេភាគីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung នៅប៊ែលហ្សិកនិងEU គឺដើរតួនាទីសំខាន់ក្នុងរាល់កិច្ចពិភាក្សាកម្រិតខ្ពស់ សម្រាប់
ជាបុព្វបទជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រកបដោយ ជោគជ័យ បើក
ចេញវិស័យសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងបំណង ប្រាថ្នានិងតម្រូវ
ការបស់ភាគីនីមួយៗ។ ជាពិសេស ដំណើរទស្សនកិច្ចនេះបាន គូសសញ្ញានូវដំ
ណាក់កាលសហប្រតិបត្តិការថ្មីរវាង វៀតណាមជាមួយប្រទេសជាសមា ជិកក្នុង EU ដោយការដែលភាគីទាំងពីរសម្រេចការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងក្រប
ខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)។
រក្សាជំនួបសន្ទនាជាន់ខ្ពស់
ក្នុងដំណើរទស្សនកិច្ចការងារនៅ EU លើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ប្លុកនេះដូចជា ប្រធាន
គណៈកម្មាធិការអឺរ៉ុប Jean-Claude Juncker ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk និងប្រធានសភាអឺរ៉ុប Martin Schulz ផងដែរ។ តាមរយៈបណ្តា ការជួបប្រាស្រ័យ
នេះ ភាគីទាំងពីរបានផ្លាស់ប្តូរលើវិធានការជម្រុញកិច្ចសហប្រ តិបត្តិការរវាងវៀត
ណាមជាមួយ EU ដូចជាវិស័យថាមពល កំណើនបៃតង់ ឬ បណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រការគួរឲ្យកត់សម្គាល់គឺ ក្នុងឱកាសនេះដែរ វៀត ណាមនិងសហភាពអឺរ៉ុប
បានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ចប់ជាផ្លូវការ កិច្ចចរចារនិងឈានដល់
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមជាមួយ EU(EVFTA)។
រីឯនៅទីក្រុងព្រុចសែល (ប៊ែកហ្សិក)វិញ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយសមភាគីប៊ែកហ្សិក Charles Michel។ នៅក្នុង ជំនួប
នេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាគ្សាលើវិធានការជាក់ស្តែងជាស្រើន ក្នុងគោល
បំណងរឹតបណ្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាង ប្រទេសទាំងពីរ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្របើវិស័យ ដែលនាំមកនូវផល
ប្រយោជន៍ជាក់ស្តែងសម្រាប់វៀតណាមនិងព្រះរាជាណាចក្រ ប៊ែលហ្សិកផងដែរ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញជួប
សំណេះសំណាលជាមួយអាណិកជនវៀតណាមនៅបារាំង |
ត្រៀមជាស្រេចសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មីនៅកម្រិត
ខ្ពស់ជាង
ប៊ែលហ្សិកជាប្រទេសអឺរ៉ុបខាងលិចមួយដែលមានទំនាក់ទំនងការទូត ជាមួយវៀតណាមតាំងពីឆ្នាំ១៩៧៣មក ហើយទំនាក់ទំនងជាប្រពៃណីនេះបានភាគី ទាំងពីររក្សានិងអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ ប៊ែលហ្សិក ក៏ជាវិនិយោគិននិងជាទីផ្សារធំមួយសម្រាប់វៀតណាមនៅទ្វីបអឺរ៉ុបផងដែរ។ នៅ
ក្រៅក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ទំនាក់ទំនងរវាងវៀតណាមជាមួយប៊ែលហ្សិកក៏ត្រូវបានបង្កើននៅក្របខ័ណ្ឌពហុភាគី ដើម្បីរួមគ្នាដោះស្រាយរាល់ បញ្ហាមានចរិតលក្ខណៈប្រឈមជាសកលដូចជាសន្តិសុខតំបន់ បម្រែបម្រួល
អាកាសធាតុ ឬ ការអភិវឌ្ឍន៍ដោយនិរន្តភាព។
ក្នុងពេលជាមួយគ្នានោះ ដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបរបស់នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានប្រព្រឹត្តទៅក្នុងបរិបទដែលភាគីទាំងពីរកំពុង រំលឹក
ខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូត និងបញ្ចប់និងអនុម័តលើកិច្ច ព្រមព្រៀងក្របខណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រួមទាំងចុះ ហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ នេះជាកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ ដែលពោរពេញទៅដោយអត្ថ ន័យពិសេស
ទាំងចំពោះវៀតណាមនិង EU។ ដោយហេតុនេះ ដំណើរទស្សន កិច្ចលើកនេះរបស់
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាសញ្ញាសម្គាល់និងជា របត់សំខាន់ក្នុងទំនាក់
ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយ EU។
នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប កំពុង ត្រៀមជាស្រេចផ្លាស់ប្តូរទៅកម្រិតថ្មីមួយ។ ដោយបុព្វបទដែលបានកសាងនារយៈពេល២៥ឆ្នាំកន្លងទៅនោះ ដំណើរទស្សនកិច្ច EU របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Tan Dung បានរួមចំណែក បន្តជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការវៀតណាម - EU ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធិ ភាពនិងជាក់ស្តែងជាង នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ជាពិសេស លើបណ្តាវិស័យសហប្រតិបត្តិការអាទិភាព៕