(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២២និង២៣មិថុនា នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទកំពូល
នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-ម៉ីយ៉ាន់ម៉ាវៀតណាម (CLMV)លើកទី៧និងសន្និសីទកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅ
ប្រាយ៉ា-មេគង្គលើកតី៦(ACMECS) នៅប្រទេសម៉ីយ៉ានម៉ា។
ជាក់ស្តែងថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ផលិតផលក្នុងស្រុក
សរុប(GDP) របស់ក្រុមប្រទេសជាសមជិកចាស់ចំនួន៦ប្រទេស មានឥណ្ឌូនេស៊ី
ប្រ៊ុយនេ ថៃ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន និងប្រទេសជាសមាជិកថ្មី រួមមានកម្ពុជា
ឡាវ ម៉ីយ៉ានម៉ានិងវៀតណាម គឺមានការអភិវឌ្ឍន៍មិនស្មើរនឹងគ្នា។ ដូន្នេះ គម្លាត
នៃការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិក កំពុងជាឧបស័គ្គជួរមុខចំពោះ
អនាគតអភិវឌ្ឍន៍របស់អាស៊ាន ជាពិសេស ក្នុងកាលៈទេសៈដែលអាស៊ានបាន
សម្រេចគោលដៅបង្កើតសហគមន៍រួមនាចុងឆ្នាំ២០១៥នេះ។ ដោយហេតុនេះ យន្តការសហប្រតិបត្តិការកម្ពុជា-ឡាវ-ម៉ីយ៉ានម៉ា-វៀតណាមជាការខិតខំប្រឹង ប្រែង១សំដៅឆ្លើយតបនឹងតម្រូវការបរានុម័តនៃការធ្វើសមាហរណកម្មអនុតំបន់
ទន្លេមេគ្គងនិងអាស៊ាន។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung (រូបថតៈ TTXVN) |
យន្តការសហប្រតិបត្តិការកំពុងពង្រិកប្រសិទ្ធិភាព
សន្និសីទ CLMV បានប្រារព្ធឡើងជាលើកដំបូងនាឆ្នាំ២០០៤នៅប្រទេស
ឡាវ ហើយបានរៀបចំជាបន្តបន្ទាប់នៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន វៀតណាម
កម្ពុជា ឡាវ និងសន្និសីទលើកទី៧នេះ បានប្រព្រឹត្តទៅនៅប្រទេសម៉ីយ៉ានម៉ា។ ចំណុចលេចធ្លោតាមរយៈបណ្តាសន្និសីទ គឺជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ ក្នុងនោះមានការផ្សាភ្ជាប់ផ្លូវគមនាគមន៍និងដឹកជញ្ជូន កសិកម្ម ឧស្សាហ កម្មនិងបណ្តុះបណ្តាលប្រភពធនធានមនុស្សជាដើម។
ដោយមានគម្រោងការជាង២០០កំពុងបានអនុវត្ត ដែលផ្តោតទៅលើវិស័យ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើសមាហរណកម្មសេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន និង
ទូរគមនាគមន៍ ។ល។ ក្រុមប្រទេសចំនួន៤ វៀតណាម ឡាវ ម៉ីយ៉ានម៉ានិងកម្ពុជា
នេះ បាននឹងកំពុងទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការកាត់បន្ថយភាពក្រី
ក្រ កែលំអបរិស្ថាននិងជម្រុញទេសចរណ៍ក្នុងតំបន់។ ប៉ុន្តែ ដើម្បីមានការអភិវឌ្ឍន៍
ជឿនលឿនជាង ធ្វើសមាហរណកម្មស៊ីជម្រៅជាង ប្រទេសទាំង៤នេះ ត្រូវបង្កើន
សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយមានការ ចូលរួម
របស់ប្រមុខរដ្ឋបណ្តាប្រទេសជាសមាជិក សន្និសីទកំពូល CLMV លើកនេះ ជា
ឱកាសដើម្បីថ្នាក់ដឹក នាំនានា សម្រេចបានបញ្ហាធំៗ និងព្រមព្រៀងគ្នាអំពីទិសដៅ
អភិវឌ្ឍន៍នាពេល ខាងមុខ ជាពិសេស គឺអនុម័តលើកិច្ចសហប្រត្តិបត្តិការជាក់ស្តែង
មួយចំនួន ក៏ដូច ជាលើកកំពស់និងអំពាវនាវបណ្តាប្រភពកម្លាំងពលំអន្តរជាតិចូល
រួមក្នុងដំណើរ ការសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញមកកាន់ម៉ីយ៉ានម៉ា |
វៀតណាមសកម្មជម្រុញកិច្ចសហប្រតិបត្តិការអនុតំបន់
នាពេលកន្លងទៅ វៀតណាមបានម្ចាស់ការ និងចូលរួមក្នុងបណ្តាសកម្មភាព សហប្រតិបត្តិការរបស់យន្តការនេះយ៉ាងសកម្ម និងដាក់ចេញការផ្តើមគំនិតមួយ
ចំនួនផងដែរ សំដៅបង្កើននូវប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអនុតំបន់។
នៅសន្និសិទលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយថ្នាក់
ដឹកនាំដទៃ ពិនិត្យឡើងវិញដំណាក់កាលអនុវត្តយន្តការសហប្រតិបត្តិការមេគ្គង ដែលមានការគួបផ្សំនឹងដំណើរការសហប្រតិបត្តិការទ្វេភាគីរវាងបណ្តាប្រទេស សំដៅជម្រុញការអភិវឌ្ឍន៍ដ៏និរន្តភាពនៃអនុតំបន់ទន្លេមេគ្គងទាំងមូល។
ក៏នៅប្រទេសម៉ីយ៉ានម៉ា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញចូល
រួមសន្និសីទកំពូល ACMECS ។ នេះជាក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសចំនួន៥រួមមាន កម្ពុជា ឡាវ ម៉ីយ៉ានម៉ា ថៃនិងវៀតណាម សំដៅបង្កើន កិច្ចសហប្រតិបត្តិការរួមនិងទ្វេភាគី ដើម្បីលើកកំពស់ការប្រគួតប្រជែង និង
បង្រួញគម្លាតអភិវឌ្ឍន៍ផងដែរ។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរួមជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំង៥ វាយតម្លៃលើកម្មវិធីសកម្មភាពរបស់
ACMECS ដំណាក់កាល២០១៣-២០១៥ លើបណ្តាវិស័យសហប្រតិបត្តិការជាក់
ស្តែង សំដៅផ្សាភ្ជាប់ឲ្យស្អិតរមួយថែមទៀតកិច្ចសហប្រតិបត្តិការរវាង ACMECS ជាមួយដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ ព្រមទាំងអនុវត្ត ផែនការមេស្តីពីការផ្សាភ្ជាប់អាស៊ានទៀតផង។
ចូលរួមបណ្តាសន្និសីទនេះ វៀតណាមមិនត្រឹមតែសម្តែងនូវការប្តេជ្ញាអនុវត្ត បណ្តាយន្តការសហប្រតិបត្តិការដ៏សែនសំខាន់ប៉ុណ្ណោះទេ ថែមទាំងជម្រុញផ្ទាល់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសនានា រួមចំណែកលើក
កំពស់តួនាទី ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ហើយថែមទាំង បន្តសម្តែង
តួនាទីឈានមុខក្នុងកិច្ចសហប្រតិបត្តិការមេគ្គង ក៏ដូចជាពង្រឹងទំនាក់ទំនង សហ
ប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់និយាយរួម និងប្រទេសម៉ីយ៉ានម៉ានិយាយ
ដោយឡែកទៀតផង៕