ជម្រុញទំនាក់ទំនងវៀតណាមជាមួយសាធារណៈរដ្ឋប្រជាធិបតីប្រជាមានឹតកូរ៉េ
ANH HUYEN -  
(VOVworld)-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានគណៈកម្មាធិការអចិន្រ្តៃសន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិ
បតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam អញ្ចើញមកបំពេញទស្សនៈកិច្ចមិត្តភាព
ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៧សីហា។ ពិធីទទួល ប្រធាន Kim
Jong Nam ជាផ្លូវការប្រព្រឹត្តទៅនាថ្ងៃទី៦សីហា នៅរដ្ឋធានីហាណូយ។ ដំណើរ
ទស្សនៈកិច្ចវៀតណាមរបស់ប្រធាន Kim Yong Nam អះអាងនូវគោលបំណង
ពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រពៃណី។ ទន្ទឹម នឹងនោះជម្រុញ
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនាពេលខាងមុខ។ អ្នក
និពន្ធនៃវិទ្យុសម្លេងវៀតណាម Anh Huyen មានបទសរសេរ “ជម្រុញទំនាក់ទំនង
វៀតណាមជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ”។
|
ប្រធានគណៈកម្មាធិការអចិន្រ្តៃសន្និសីទប្រជាជន
កំពូលនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ Kim Yong Nam |
វៀតណាមនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាប្រទេសពីរ
ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងនេះ ត្រូវបានលោកប្រ
ធានហូជីមិញនិងលោកប្រធានគីម អ៊ីងស៊ុងពូនជ្រុំ កសាងតាមរយៈដំណាក់កាល
ប្រវត្តិសាស្រ្តនីមួយៗ។សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជាប្រទេស
១ក្នុងចំណោមបណ្តាប្រទេសដែលមានទំនាក់ទំនងការទូតឆាប់ប់បំផុតជាមួយ
វៀតណាម (ថ្ងៃទី ៣១មការាឆ្នាំ១៩៥០)។ ក្នុងស្ថានភាពពិភពលោក និងតំបន់
មានបំរែបំរួលយ៉ាងស្មុគស្មាញ ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រពៃ
ណីវៀតណាម ជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គ្មានការ
ប្រែប្រួលនិងមានការអភិវឌ្ឍន៌ដោយឥតឈប់ឈរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរ ក៏រក្សាទំនាក់ទំនងដ៏ល្អប្រសើនេះ តាមរយៈបណ្តាដំណើរទស្សនកិច្ច របស់
ថា្នក់ដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋ ក្នុងនោះមាន ដំណើរទស្សនកិច្ចសាធារណៈរដ្ឋ
ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េជាផ្លូវការរបស់ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម
បក្សកុម្មុយនិស្តវៀតណាម Nong Duc Manh នាឆ្នាំ២០០៧ និងដំណើទស្សនកិច្ច
វៀតណាមជា ផ្លូវការរបស់ ប្រធានគណៈកម្មាធិការអចិន្រ្តៃសន្និសីទប្រជាជន
កំពូល KimYong Nam ឆ្នាំ២០០១។ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េប្រចំាវៀតណាម Kim Chang In អះអាងថា៖
“ចំណងមិត្តភាពជាប្រពៃណីដែលលោកប្រធាន គីម អ៊ឺងស៊ុងនិងលោកប្រ
ធានហូជីមិញកសាងឡើងបានធ្វើជាស្ពានចម្លងសម្រាប់ទំនាក់ទំនងនៃ ប្រទេស
យើងទាំងពីរនាបច្ចុបន្បន្ន”។ ដោយមានការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅ របស់
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងនេះកំពុងបានពង្រឹងនិងពង្រីក ដោយ
ឥតឈប់ឈរ។ នាពេលខាងមុខ យើងខ្ញុំនិងរួមជាមួយមិត្តវៀតណាម ប្តេជ្ញាចិត្ត
នាំទំនាក់ទំនងនោះទៅដំណាក់កាលថ្មី ជាក់ស្តែងថែមទៀត”។
ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២នាពេលជិតៗនេះមានបណ្តា
ការបោះជំហានថ្មី។នាខែកញ្ញាឆ្នាំ២០០០ប្រទេសទាំង២បានបង្កើតគណះកម្មាធិ
ការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។នាឆ្នាំ២០០៨ ប្រទេសទាំង២បានចុះហត្ថលេខាលលើអនុស្សារណះយោគយល់គ្នាចំនួន៥ស្តី
ពីកិច្ចសហប្រតិបត្តិការអាជីវកម្មរ៉ែនិងផ្លាស់ប្តូរបច្ចេកទេសទាក់ទិននានាទៀត
ផង។ភាគីទាំង២បន្តរក្សាយន្តការប្រជុំនៃគណះកម្មាធាការអន្តររដ្ឋាភិបាលអំពី
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។តាមគំរោង ភាគីទាំង២នឹងរៀប
ចំកិច្ចប្រជុំលើកទី៨នៅព្យូងយ៉ាងនាចុងខែសីហានេះ។ប្រទេសទាំង២បានចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ជាច្រើនបង្កើតមូលដ្ឋានកតិយុត្តសំរាប់ទំ
នាក់ទំនងសហប្រតិបត្តិការទ្វេភាគីដូចជា កិច្ចព្រមព្រៀង សហប្រតិបត្តិការ
បច្ចេកទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មនាវាចរណ៍និង កិច្ចព្រមព្រៀងជួយ
ឧបត្ថម្ភសុខាភិបាល។ល។កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៏និងអប់រំត្រូវ
បានវៀតណាមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផ្តោតការយក
ចិត្តទុកដាក់តាំងពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនងការទូតមក។កាលពី
បណ្តាទសវត្សន៍ទី៦០និង៧០នៃសតវត្សន៍ទី២០សាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េបានជួយបណ្តុះបណ្តាលនិស្សិតវៀតណាមជាច្រើននាក់។ ជា
រៀងរាល់ឆ្នាំក្រសួងវប្បធម៏វៀតណាមសុទ្ឋតែបានចាត់ក្រុមសិល្បះទៅចូលរួម
ហោស្រពសិល្បះខែមេសានៅរដ្ឋធានីព្យូងយ៉ាង។
|
លោកប្រធានហូជីមិញនិងលោកប្រធានគីមអ៊ឺងសុងនាខែវិច្ឆកាឆ្នាំ១៩៦៤ |
ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអប់រំ
កាយនឹងកីឡា(ខែកញ្ញា២០១១) នឹងផែនការសហប្រតិបត្តិការវប្បធម៏ដំណាក់
កាល២០១២-២០១៤(ខែមេសា២០១២)។នឹងថ្មីៗនេះសារមន្ទីបដិវត្តន៏កូរ៉េនឹង
សារមន្ទីហូជិមិញបានរួមផ្សំរៀបចំពិព័ណ៏រូបភាពអំពីទឹកដី-មនុស្សកូរ៉េនៅសារ
មន្ទីហូជិមិញ។ឆ្នាំ២០១១ភាគីទាំង២បានរួមផ្សំរៀបចំពិព័ណ៏រូបភាពអំពីលោក
ប្រធានហូជិមិញ-វីរះបុរសរំដោះជាតិ-អ្នកវប្បធម៏ឆ្នើម នៅសាធារណះរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េ។បណ្តាសកម្មភាពវប្បធម៏នេះរួមចំណែករក្សាចំណង
មិត្តភាពសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំង២។លោក Pham Tat Dongប្រធានសមាគមមិត្តភាពវៀតណាម- សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េបានឲ្យដឹងថា៖
“ឆ្នាំ២០១២មានអត្ថន័យដ៏សំខាន់ចំពោះប្រជាជនសាធារណះរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ។នេះជាឆ្នាំរំលឹកខួបលើកទី១០០ទិវាកំណើតប្រធានគឹម
អ៊ឺងស៊ុង លើកទី៧០ទិវាកំណើតប្រធាន គីម ជុងអ៊ីល នឹងទទួលថ្នាក់ដឹកនាំថ្មី
គីម ជុងអ៊ុន។រីឯខ្លួនឯងវៀតពណាមជានិច្ចកាលជួយឧបត្ថម្ភនឹងគាំទ្រចំពោះបុព្វ
ហេតុសន្តិភាពឯកភាពប្រទេសរបស់ប្រជាជនកូរ៉េជាបងប្អូន”។
នាសព្វថ្ងៃគណះបក្សពលករកូរ៉េកំពុងប្រមូលផ្តុំអភិវឌ្ឌ្យន៏សេដ្ឋកិច្ចកែលំ
អរជីវភាពរស់នៅប្រជាជន។ ដោយមានបទពិសោធន៏របស់ខ្លួនវៀតណាមតត្រៀម
ខ្លួនជាស្រេចលៃទុកឲ្យកូរ៉េនូវការគាំទ្រនឹងការជួយឧបត្ថម្ភជានិច្ច។ពិតប្រាកដថា
ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះរបស់ប្រធាន Kim
Yeng Nam នឹងបង្កើតកំលាំងចលកថ្មីដើម្បីនាំទំនាក់ទំនងវៀតណាម-សាធារណះ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឲ្យអភិវឌ្ឌ្យនយ៉ាងជ្រាលជ្រៅនឹងមានប្រសិទ្ធ
ភាពជាងទៀត៕
ANH HUYEN