ជ័យជំនេះទី៣០មេសាឆ្នាំ១៩៧៥-និមិត្តរូបនៃកំលាំងពលំសាមគ្គីភាព
VAN -  
(VOV WORLD) /  
(VOV World)_ជ័យជំនេះរបស់កងទ័ពនិងប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ មុននេះ៣៨ឆ្នាំ ក្នុងនោះកំពូលបំផុតគឺយុទ្ធនាការហូជីមិញ ជាប្រវត្តិសាស្ត្រ គឺជាការប្រមូលផ្តុំកត្តាជាច្រើន។ កត្តាសំខាន់បំផុតគឺកំលាំងពលំសាមគ្គីភាពប្រជាជាតិ ចំណងសាមគ្គីភាពអន្តរជាតិ រួមធ្វើឡើងនូវមហាជ័យជំនះទី៣០មេសាឆ្នាំ១៩៧៥ រំដោះភាគខាងត្បូងវៀតណាម ទាំងស្រុង និងឯកភាពប្រទេសជាតិ។
|
ជ័យជំនេះទី៣០មេសាឆ្នាំ១៩៧៥(internet) |
អាចនិយាយបានថា÷ការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ ក្នុងអំឡុង ៣០ឆ្នាំ
ជាគំនូរ១ដ៏រស់រវើកអំពីស្មារតីមហាសាមគ្គីភាព។ ប្រជាជាតិវៀតណាមជាផែនមាំមួន១
ដែល គ្មានអ្វីៗ អាចធ្វើអោយខ្សោយបានឡើយ។ នៅភាគខាងជើងវៀតណាម ពាក្ស
ស្លោក ÷អ្វីៗទាំងអស់ដើម្បីសមរភូមិខាងមុខ អ្វីៗទាំងអស់ដើម្បីការវាយឈ្នះចក្រពត្តិ
អាមេរិក ឈ្លានពាន។ ឬបណ្ដាចលនាដើម្បីភាគខាងត្បូង ដូចជា÷ចលនា÷ “៣ត្រៀម
ខ្លួនជាស្រេច” របស់យុវជន ចលនា” ដៃម្ខាងកាន់ភ្ជួរ ដៃម្ខាងកាន់កំភ្លើង”របស់កសិករ
និងចលនា “ធ្វើការងារល្អ ប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ” របស់សិស្សានុសិស្ស
…ជាដើមបានទាក់ទាញប្រជាជនគ្រប់ស្រទាប់ចូលរួម។ ជាមួយគ្នានេះដែរ នៅភាគខាងត្បូងវៀតណាម កងទ័ពនិងប្រជាជននៅតំបន់ផ្សេងៗ ជំរុញខ្លាំងការវាយប្រហារ
ទៅលើវិស័យយោធា នយោបាយ និងចលនាទាហាននៅតំបន់យុទ្ធសាស្ត្រទាំង៣ ÷
ព្រៃភ្នំ ជនបទ វាលទំនាប និងទីក្រុង។ ឧត្តមសេនីយ៍ត្រី Nguyen Cong Trang អតីតអនុ
ប្រធាន ស្នងការនយោបាយ កងពល Huong Giang ជាកស្សិណ សាក្សីក្នុងនាទីសូមចុះ
ចាញ់ដោយ គ្មានលក្ខណះ របស់គណះរដ្ឋមន្ត្រី Duong Van Minh និងវៀតណាមសាធារ
ណះរដ្ឋ នាថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ បានរំលឹកឡើងវិញថា÷
“ រថយន្តរបស់ឯកជនជាង១០០គ្រឿងបានដឹកយុទ្ធជននៃកងពល ទី២ ចូលរំ ដោះភាគខាងត្បូងវៀតណាម ដែលគ្មានអ្នកណាយកប្រាក់ទេ។ មានគ្រួសារអង្គុយ
ជាមួយ យើងខ្ញុំចូលមក Sai Gon និងយកតែលិខិតបញ្ញាក់១ថា÷ បានដឹកយុទ្ធជនចូ
លរំដោះ Sai Gon ប៉ុណ្ណោះ។ ឬនាពេលត្រូវឆ្លងទន្លេ ដែលពួកខ្មាំងបានបំផ្លាញ់ស្ពាន
ហើយ ប្រជាជនអោយកងទ័ពខ្ចីកុប៉ាល កាណូនាវា…ដែលប្រជាជនមាន…។ល។”
|
ជ័យជំនេះទី៣០មេសាឆ្នាំ១៩៧៥-និមិត្តរូបនៃកំលាំងពលំសាមគ្គីភាព(internet) |
ទទួលបានការជួយឧបត្ថម្ភរបស់ប្រជាជនគ្រប់ស្រទាប់ដូច្នេះ គឺដោយសារប្រ
ជាជនស្រុះចិត្ត គំនិតតស៊ូ ដើម្បីគោលដៅរួម÷ វាយប្រហារពួកខ្មាំងអាមេរិកប្រកប
ដោយជោគ ជ័យទាំងស្រុង ឯកភាពប្រទេសជាតិ។ ឧត្តមសេនីយ៍ឯកបំរុង Phan Trung
Kien អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចែករំឡែកថា÷
“ រំដោះភាគខាងត្បូងវៀតណាម ជាកម្លាំងនៃចំណងសាមគ្គីភាពជាតិមិនប្រកាន់
សមាសភាព និងសាសនា។ ប្រជាជនទាំងមូលតស៊ូ ប្រជាជនទាំងមូលវាយ ប្រហារ
ពួក ខ្មាំង ដែលក្នុងនោះមិនអាចខ្វះបានការដឹកនាំដ៏ប៉ិនប្រសបរបស់លោកប្រធានហូ
ជីមិញ និងបក្សកុម្មុយនីស្តវៀតណាមផងដែរ។”
រួមចំណែកចូលក្នុងមហាជោគជ័យនិទាឃរដូវ ឆ្នាំ ១៩៧៥នេះ ត្រូវបាននិយាយដល់
ចលនាសាមគ្គីភាពអន្តរជាតិ គាំទ្រវៀតណាម។ ពិសេស បណ្ដាអង្គការសាមគ្គីភាពជា
មួយ វៀតណាម នៅបណ្ដាប្រទេសអឺរ៉ុប ទ្វីបអាស៊ី អាមេរិកឡាទិន …ជាដើម បាន
ជួយជ្រែង ប្រជាជនវៀតណាម ថ្កោលទោសការធ្វើសង្គ្រាមរបស់អាមេរិក។ អតីតអនុ
ប្រធាន គណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Trinh Ngoc Thai បានអះអាងថា÷
“ កម្លាំងរបស់សាធារណះមតិ បានក្លាយទៅជាកម្លាំងសម្ពាធចំពោះគោលនយោ
បាយ ឈ្លានពានរបស់អាមេរិក ជាកម្លាំងគាំទ្រដ៏ធំធេងចំពោះប្រជាជនវៀតណាម។”
មហាជោគជ័យនិទាឃរដូវ ឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងវៀតណាមទាំងស្រុង ឯក
ភាពប្រទេសជាតិ នេះគឺជានិមិត្តសញ្ញាសំរាប់កម្លាំងនៃស្មារតីសាមគ្គីភាពរបស់វៀត
ណាម។ សាមគ្គីភាពកងទ័ពនិងប្រជាជន ជាមួយសាមគ្គីភាពអន្តរជាតិបានក្លាយទៅ ជាកម្លាំងជើងឯក ធ្វើឡើងជ័យជំនេះដ៏មហិមារក្នុងសតវត្សរ៍ទី២០៕
VAN
-VOV WORLD