ជ័យជំនះនៃគោលមាគា៍និងសិល្បះយោធា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម
NGUYEN PHU TRONG – THU HOA -  
(VOV) /  
(VOV)_ក្នុងច្បាប់ចុះថ្ងៃទី២៤ មេសា កាសែតនានារបស់វៀតណាមបានចុះផ្សាយ
អត្ថបទរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្រោម
ចំណងជើងថា៖ ជ័យជំនះដ៏មហិមានៃបុព្វហេតុតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះ
ជាតិ នេះគឺជាជ័យជំនះរបស់គោលមាគារ និងសិល្បះយោធាវៀតណាម ក្រោមការ
ដឹកនាំដ៏ត្រឹមត្រូវ ច្នៃប្រឌិតរបស់បក្ស។ លោកអគ្គលេខាបានអះអាងថា៖ មេរៀននេះ
ត្រូវបានពង្រឹងនិងពង្រីកក្នុងដំណាក់កាលនាបច្ចុប្បន្ន។
|
យុទ្ធជ័យនិទាឃរដូវឆ្នាំ១៩៧៥ |
លោកអគ្គលេខាបានលើកច្បាស់ថា៖ ការវាយប្រហារនិងក្រោកឈរឡើង
របស់កងទ័ពនិងប្រជាជនវៀតណាម នានិទាឃរដូវឆ្នាំ ១៩៧៥ បានបញ្ចប់ប្រកប
ដោយជោគជ័យ បង្កើតឡើងរបត់សំខាន់១ក្នុងប្រវត្តិសាស្ត្រជាតិ បើកចេញសក
រាជ្យថ្មី សករាជ្យរបស់ឯករាជ្យ ឯកភាព ប្រទេសទាំងមូលឈានទៅសង្គមនិយម។
កត្តាសម្រេចកំណត់គឺការដឹកនាំដ៏ត្រឹមត្រូវ ច្នៃប្រឌិតរបស់បក្សកុម្មុយនីស្ត
វៀតណាម
តាមលោកអគ្គលេខាបក្សថា៖ការតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ ( ១៩៥៤-១៩៧៥) ជាការបន្តបុព្វហេតុបដិវត្តន៍ជាតិ ប្រជាធិបតេយ្យប្រជាជន។
ក្នុងលក្ខណះ ប្រទេសជាតិត្រូវអារកាត់ជាភូមិភាគចំនួន២ បក្សកុម្មុយនីស្តវៀត
ណាមនិងលោកប្រធានហូជីមិញ បាននាំចេញគោលមាគា៍តស៊ូដោយឯករាជ្យ
ម្ចាស់ការ ត្រឹមត្រូវ ច្នៃប្រឌិតនិងសមស្របជាមួយស្ថានភាពជាក់ស្ដែង និងការ
អភិវឌ្ឍន៍របស់បដិវត្តន៍វៀតណាមក្នុងដំណាក់កាលថ្មី។ តាមលោកអគ្គលេខាបក្ស
ថា៖ ការកំណត់គោលមាគា៍នេះបានបង្ហាញច្បាស់នូវទស្សនះវិស័យវេងឆ្ងាយនិង
ការដឹកនាំដ៏ឆ្នើមរបស់បក្ស ជាពិសេសគឺក្នុងដំណាក់កាលសំខាន់ៗ មានចរិត
លក្ខណះជារបត់១ នៃការតស៊ូ ។
ពង្រីកសិល្បះយោធាដ៏ពិសេសដោយឡែករបស់វៀតណាមដោយមាន
ការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានអះអាង
ថា៖ ក្នុងការតស៊ូ ប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិក្រោមការដឹកនាំរបស់បក្ស
សិល្បះយោធា និងសង្គ្រាមប្រជាជនវៀតណាមបានអភិវឌ្ឍន៍ទៅដល់កំពូល។
ក្តាប់ជាប់នឹងក្រឹតក្រមសង្គ្រាម អនុវត្តដោយច្នៃប្រឌិត សិល្បះយោធា នៃសង្គ្រាម
ប្រជាជន។វៀតណាមបានដណ្ដើមភាពម្ចាស់ការក្នុងការវាយប្រហារទៅលើខ្មាំង
សត្រូវ។ចំណុចពិសេសដោយឡែករបស់សង្គ្រាមប្រជាជន បានជួយវៀតណាម
ដណ្ដើមបានជ័យជំនះជាជំហានៗ ហើយឈានទៅដល់ការវាយបរាជ័យសត្រូវ
ទាំងមូល។ បក្សកុម្មុយនីស្តវៀតណាមបានយកចិត្តទុកដាក់ជាពិសេស និងពង្រីក
ល្អ ការងារកសាងបក្សការងារខាងនយោបាយ ប្រមូលផ្តុំបានកម្លាំងពលំរបស់ប្រ
ទេសទាំងមូល រួមទាំងខាងសម្ភារះនិងខាងស្មារតី កម្លាំងនយោបាយ ប្រពៃណី
ស្នេហារជាតិ ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក។ បក្សបានពង្រីកកម្លាំងជន
ជាតិដើម្បីតភ្ជាប់ជាមួយកម្លាំងពលំសម័យ រួមជាមួយការជួយឧបត្ថម្ភរបស់ប្រជា
ជនលើទូទាំងពិភពលោក របស់បណ្ដាប្រទេសសង្គមនិយម ជាពិសេសគឺសហ
ភាពសូវៀតនិងចិន និងការចងសម្ព័ន្ធតស៊ូប្រឆាំងសត្រូវរួម១ របស់ប្រជាជននៃ
ប្រទេសទាំង៣៖ វៀតណាម ឡាវ កម្ពុជា។ នេះគឺជាកត្តា១ក្នុងចំណោមកត្តាសំ
ខាន់ៗ រួមចំណែកបង្កើតឡើងជ័យជំនះក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក
សង្គ្រោះជាតិ។
លើកកំពស់សមត្ថភាពដឹកនាំក្នុងការកសាងនិងការពារមាតុប្រទេសជាតិ
ចុងក្រោយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
បានចាត់ទុកថា៖ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង
ឯកភាពប្រទេសជាតិប្រព្រឹត្តទៅ ចំនឹងឱកាស បក្សកុម្មុយនីស្តវៀតណាម រៀបចំ
មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ និងឈានទៅមហាសន្និបាតបក្ស ទូទាំងប្រ
ទេសលើកទី១២។នេះក៏គឺជាឱកាស ដើម្បីបក្សកុម្មុនីស្តវៀតណាមលើកកំពស់
សមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធប្រឆាំង ពង្រីកបញ្ញារបស់បក្សទាំងមូល សុក្រិត
គោលមាគារផ្លាស់ប្តូរថ្មី អនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាងនិងការ
ពារមាតុប្រទេស ក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ ដោយឈរលើមូលដ្ឋាននោះការ
កំណត់គោលមាគា៍ គោលការណ៍ និងដំណោះស្រាយត្រឹមត្រូវ ក្តាប់ជាប់តម្រូវការ
វិវឌ្ឍន៍របស់បដិវត្តន៍ សកម្មផ្លាស់ប្តូរថ្មីរបៀបដឹកនាំ ស្រាវជ្រាវទ្រឹស្តី បូកសរុបស្ថាន
ភាពជាក់ស្ដែង ស្វែងរកក្រិតក្រមដោយបរានុម័ត ដើម្បីធានាអោយការដឹកនាំរបស់
បក្ស សំដៅនាំមកនូវប្រសិទ្ធិភាពក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀត
ណាម៕
NGUYEN PHU TRONG – THU HOA
-VOV