ជួយឧបត្ថម្ភជនក្រីក្រទទួលបុណ្យចូលឆ្នាំថ្មី

VOVWORLD_ដើម្បីធានាឲ្យប្រជាជនគ្រប់រូបទទួលបុណ្យចូលឆ្នាំថ្មី(តេត)
ដោយក្ដីសប្បាយរីករាយ ចាប់តាំងពីរយៈពេលមួយខែកន្លងមកនេះ រដ្ឋអំណាច
និងអង្គការមហាជននៅតាមខេត្កក្រុងក្នុងទូទាំងប្រទេសវៀតណាមបានចុះទៅ
សាកសួរសុខទុកនិងជូនអំណោយចំពោះក្រុមគ្រួសារក្រីក្រនានា។
ខេត្ត Bac Kan ភាគខាងជើងវៀតណាមមានប្រជាពលរដ្ឋក្រីក្រចំនួន៣ហ្មឺន
២ពាន់គ្រួសារ។ក្នុងនោះមានគ្រួសារជាច្រើនដែលមានជីវភាពរស់នៅជួបការ
លំបាកជាពិសេស អ្នកចាស់ជរាគ្មានទីពឹង និងកុមារកំព្រា។ដើម្បីត្រៀមរៀបចំ
អំណោយជូនក្រុមគ្រួសារក្រីក្រ គណៈកម្មធិការរណសិរ្សមាតុភូមិខេត្ត Bac Kan
និងសមាគមកាកបាទក្រហមខេត្តបានអំពាវនាវសុំការជួយធ្វើហិរញ្ញប្បទាន
ពីប្រភពនានា។តាមលោក Nguyen Van Cuong ប្រធានសមាគមកាកបាទ
ក្រហមខេត្ត Bac Kanបានឲ្យដឹងថាគិតរហូតមកដល់ពេលនេះសមាគមបាន
អនុវត្តកម្មវិធីជូនអំណោយតេតចំនួន២០០០កញ្ចប់ចំពោះបងប្អូនជនជាតិ
ភាគតិចនៅតំបន់ព្រៃភ្នំនិងជនក្រីក្រក្នុងទូទាំងខេត្ត។លោក Nguyen Van
Cuongបានថ្លែងយ៉ាងដូច្នេះថា
  “ អ្នកក្រីក្រក្នុងខេត្តនៅមានច្រើនណាស់។យើងខ្ញុំខិតខំបំពេញភារកិិច្ច
ព្រមទាំងបន្តចលនា អំពាវនាវដល់បណ្ដាសប្បុរសជននិងគ្រប់អង្គការឲ្យជួយ
ផ្ដល់អំណោយប្រមាណពី៥០០០ដល់ ៧០០០ កញ្ចប់ដើម្បីជូនបងប្អូនក្រីក្រចាប់
ពីនេះដល់បុណ្យចូលឆ្នាំថ្មី”។
នៅខេត្តThanh Hoaភាគកណ្ដាលវៀតណាម ប្រធានសមាគមកាកបាទ
ក្រហមខេត្តអ្នកស្រីTrinh Thi Tiep បានឲ្យដឹងថាសមាគមបានអនុវត្តផែន
ការចាប់តាំងពីខែវិច្ឆិកាមកក្នុងគោលបំណងជូនអំណោយប្រមាណ៤ហ្មឺន
កញ្ចប់ដែលមានតំលៃ១៦ពាន់លានដុងដល់ប្រជាពលរដ្ឋក្រីក្រនិងគ្រួសារមុខ
សញ្ញាគោលនយោបាយក្នុងខេត្ត។អ្នកស្រីTrinh Thi Tiepបានថ្លែងថា
“ចលនាតេតដើម្បីជនក្រីក្រនិងជនរងគ្រោះជាតិគិមីពុលពណ៌លឿងទុំ
ដោយសមាគមកាកបាទក្រហមបំផុសឡើងនោះទទួលបានប្រសិទ្ធភាពជាក់
ស្ដែងជាពិតប្រាកដ។គ្រួសារទាំងអស់សុទ្ធតែសប្បាយរីករាយនិងរំជួលចិត្តខណៈ
ទទួលអំណោយតេត។ប្រការនេះបានលើកទឹកចិត្តជនក្រីក្រយ៉ាងខ្លាំង”។
ស្ដីពីសំណុចថ្មីថ្មោងក្នុងសកម្មភាពជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំ
នេះ អ្នកស្រី Tran Thi Hong An អនុប្រធានសមាគមកាកបាទក្រហមវៀតណាម
បានឲ្យដឹងថា
“ ឆ្នាំនេះយើងខ្ញុំបានបើកទូលាយនូវរូបភាពជូនអំណោយ។ក្រៅពីការជូន
ប្រាក់និងទំនិញដូចពីមុនមកគឺមជ្ឈឹមសមាគមនៅជូនផ្ទះកាកបាទក្រហម
និងប័ណ្ណធានារ៉ាបរងសុខាភិបាលទៀតផង។មជ្ឈឹមសមាគមបញ្ជូនគ្រូពេទ្យទៅ
ពិនិត្យព្យាបាលជំងឺមនុស្សធម៌ ជូនគោពូជដល់អ្នកក្រីក្រ ហើយក៏រៀបចំការ
សំដែងសិល្បៈសប្បុសរធម៌ក្នុងទូទាំងប្រទេសផងដែរ។”
ជួយឧបត្ថម្ភជនក្រីក្រទទួលបុណ្យចូលឆ្នាំថ្មី - ảnh 1
ការថែទាំឲ្យជនក្រីក្រទទួលបុណ្យចូលឆ្នាំគ្រប់គ្រាន់បានក្លាយទៅជាចលនាក្នុងសង្គមទាំងមូល

រួមដំណើរជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក្នុងការថែទាំបុណ្យតេតឲ្យជនក្រីក្រ
នៅមានបណ្ដាសកគ្រាសទៀតផង។តាមអ្នកស្រី Pham Thi Van Anh ប្រធានសហជីព
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Canon Viet Nam បានឲ្យដឹងថា
“ មុននេះអត្រាកម្មករមកធ្វើការវិញក្រោយបុណ្យតេតគឺមានតែពី៩១ដល់
៩២%ប៉ុណ្ណោះ។ក្រោយពីចាត់តាំងរថយន្តដឹកកម្មករទៅស្រុកកំណើតទទួលបុណ្យ
តេតនោះអត្រាកម្មករវិលត្រឡប់មកធ្វើការបានកើនឡើងដល់ទៅ៩៩,៥%។នេះ
ជាប្រសិទ្ធភាពនៃការប្រើរថយន្តដឹកកម្មកររបស់កក្រុមហ៊ុនហើយក៏ជាសកម្មភាព
មានអត្ថន័យនិងផលប្រយោជន៍សំរាប់ទាំងសហគ្រាសនិងពលករផងដែរ”។
ជាបុគ្គលមួយរូបក្នុងចំណោមកម្មកររាប់ពាន់នាក់ដែលត្រូវបានជូនអំណោយនិង
សំបុត្ររថយន្តដោយឥតគិតថ្លៃទៅស្រុកកំណើតនោះអ្នកស្រី Ha Thi Sim ជា
កម្មការិនីក្រុមហ៊ុនទទួលខុសត្រូវមានកំរិតNisei Electric Viet nam Thang
Long ហាណូយបានចែករំលែកថា
“ នាងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយបានសហជីពជូនកាដូនិងសំបុត្រឡាន
ទៅស្រុកស៊ីតេត។នាងខ្ញុំសង្កេតឃើញថាធើ្វដំណើរដោយរថយន្តបែបហ្នឹងគឺ
សុវតិ្ថភាព សុខស្រួលណាស់។នេះជាការចែករំលែកដ៏ធំធេងពីសហគ្រាសជាមួយ
កម្មករយើងខ្ញុំ”។
ការថែទាំឲ្យជនក្រីក្រទទួលបុណ្យចូលឆ្នាំគ្រប់គ្រាន់បានក្លាយទៅជាចលនា
ក្នុងសង្គមទាំងមូល។ប្រការនេះបង្ហាញនូវសាមគ្គីភាពរបស់ប្រជាជនវៀតណាម
ហើយក៏ជាការលើកទឹកចិត្តសំរាប់មនុស្សគ្រប់រូបខិតខំប្រឹងប្រែងបំពេញ
ភារកិច្ចរបស់ខ្លួនថែមទៀត៕








ប្រតិកម្មទៅវិញ

ផ្សេងៗ