(VOV)_ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Thura U Shwe Mann បានចាប់ផ្តើមដំ
ណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ កញ្ញា តាមសេចក្ដី អញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ ការតភ្ជាប់ រាល់សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងភាគីទាំងពីរ និងនៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលកន្លងទៅ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Thura U Shwe Mann ជារបត់សំខាន់ សំដៅបង្កើតឡើងយន្ត ការ សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កលក្ខណះងាយស្រួល ដើម្បី
នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ ប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយ
ថ្ងៃ។
|
ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Thura U Shwe Mann (TTXVN) |
វៀតណាមនិងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតពីខែឧសភាឆ្នាំ១៩៧៥
មក ។ ប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានសកម្មពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត ភាព ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។ បណ្ដាលក្ខណះងាយស្រួលដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
ការដែលរដ្ឋសភាមីយ៉ាន់ម៉ាត្រូវបានជ្រើសតាំងឡើងវិញ ក្រោយរយៈពេល២០ឆ្នាំ និងពិសេស រដ្ឋាភិបាលមីយ៉ាន់ម៉ា ដឹកនាំដោយប្រធានាធិបតី Thein Sein កំពុងមានការបោះជំហានសកម្មនានា ក្នុងគោលនយោបាយក្នុងប្រទេសនិងអន្តរជាតិ ជំរុញខ្លាំងដំណើរធ្វើសមាហរណកម្មនិងប្រជាធិបតេយ្យ នោះគឺបណ្ដាលក្ខណះងាយស្រួលដើម្បីវៀតណាមនិងមីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការ។
ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាខែទី៧ ឆ្នាំ ២០១៣ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងអតីតប្រធានរដ្ឋសភាមី
យ៉ាន់ម៉ា Khin Aung Myint បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើកដំបូង រវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កើតក្របខ័ណ្ឌគតិយុត្តិដ៏សែនសំខាន់ ដើម្បីលាតត្រដាងអនុវត្តបណ្ដាសកម្មភាពសហប្រតិបត្តិការទ្វេភាគី ។ តាមនោះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញាត្តិ ឃ្លាំមើលរាល់សកម្មភាពរបស់រដ្ឋសភា ជំរុញនិងឃ្លាំមើលការអនុវត្តបណ្ដាកិច្ច ព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រុមសមាជិកសភាមិត្តភាពវៀត
ណាម- មីយ៉ាន់ម៉ា និង មីយ៉ាន់ម៉ា -វៀតណាម ដែលទើបនឹងបានបង្កើតនោះ នឹង ជាស្ពានតភ្ជាប់សំរាប់ទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរនេះ។
ខំប្រឹងប្រែងលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ក្នុងស្ថានភាពជាក់ស្ដែង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរវៀតណាមនិង មីយ៉ាន់ម៉ា អភិវឌ្ឍន៍មិនទាន់សក្តិសមជាមួយសក្ដានុភាពនៃប្រទេសទាំងពីរ។ដូច្នេះ ភារកិច្ចស្នូល ក្នុងដំណាក់កាលនាបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ គឺធ្វើយ៉ាងម៉េចដើម្បីលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង មីយ៉ាន់ម៉ា ឡើងដល់
មួយពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៥ និង២៥ពាន់លានដុល្លារអាមេរិក
នាឆ្នាំ ២០២០។ វៀតណាមនិង មីយ៉ាន់ម៉ា បានមានវិធានការជាច្រើនដើម្បីជំ
រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា៖កសិកម្ម គមនាគមន៍ដឹកជញ្ជូន
ថាមពល…។លៗ។ វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Quang Vinh បានអះអាងថា៖
“ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជាមិនទាន់បានច្រើនក្តី ប៉ុន្តែវៀតណាមនិង មីយ៉ាន់ម៉ា សុទ្ធតែទទួលបានក្របខ័ណ្ឌសហប្រតិបត្តិការ និងគ្រឹះដ្ឋានសហប្រតិ
បត្តិការលើគ្រប់វិស័យ តាំងពីសេដ្ឋកិច្ច ពាណិជ្ជកម្ម រហូតដល់នយោបាយ កិច្ចការបរទេស សន្តិសុខ ការពារប្រទេស។ ហើយយើងកំពុងសកម្មជំរុញក្រប ខ័ណ្ឌសហ ប្រតិបត្តិការទាំងនេះ។”
រួមសហការយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការអាស៊ាននិងវេទិកា
តំបន់និងអន្តរជាតិនានា
ជាសមាជិកនៃសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងមីយ៉ាន់ម៉ា និងវៀតណាមសុទ្ធតែសកម្មរួមសហការជាមួយគ្នានៅលើវេទិកាតំបន់នានា ក៏ដូចជានៅក្នុងយន្តការនានាដូចជា៖អនុតំបន់ទន្លេមេគង្គ( GMS) យន្តការសហប្រតិបត្តិការកម្ពុងជា-ឡាវ-មីយ៉ាន់ម៉ា -វៀតណាម(CLMV) …លៗ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖
“ យើងបានអះអាងនូវការគាំទ្រ និងសកម្មរួមសហការយ៉ាងជិតស្និទ្ធិជាមួយមីយ៉ាន់ម៉ា ដើម្បីសម្រេចតួនាទីជាប្រធានអាស៊ាន នាឆ្នាំ២០១៤។ នេះគឺការបង្កើន
សាមគ្គី ភាពក្នុងប្លុកអាស៊ានឈានទៅដល់ការកសាងសហគមន៍នាឆ្នាំ២០១៥…លៗ”
ក្នុងបណ្ដាបញ្ហាដែលកើតមានឡើងក្នុងរយៈពេលកន្លងទៅ នោះគឺបញ្ហាសមុទ្រ ខាងកើត មីយ៉ាន់ម៉ាជានិច្ចកាលឯកភាពជាមួយគោលជំហររបសអាស៊ាន នោះគឺដោះ
ស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងអនុសញ្ញា
អង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ និងសំខាន់បំផុត នោះគឺការ រក្សារសាមគ្គីភាពនៅក្នុងតំបន់។ក្នុងកាលះទេសះនេះ វៀតណាមទទួលរៀបចំមហា
សន្និ បាតអន្តរសភាពិភពលោក ( IPU) លើកទី១៣២ នាឆ្នាំ២០១៥ ទំនាក់ទំនងរវាង
វៀតណាម និងមីយ៉ាន់ម៉ា និយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយ ដោយឡែក បិតប្រាកដនិងបន្យល់ទុកនូវរបត់ថ្មីសំខាន់៕