ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ជប៉ុន

ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ជប៉ុន - ảnh 1
ប្រធានរដ្ឋ Truong Tan Sang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានជួបសន្ទនាដោយជោគជ័យ។ (VOV)

        Vovworld-ដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះជាដំណើរទស្សនកិច្ចដើម​
ដំបូងរបស់ប្រធានរដ្ឋ Truong Tan Sang ក្នុងឋានៈជាប្រមុខរដ្ឋនិងជាដំណើរទស្សន​កិច្ចថ្នាក់រដ្ឋនៅជប៉ុនលើកទី២ក្នុងអំឡុង៤០ឆ្នាំកន្លងមក តាំងពីពេលប្រទេស​ទាំង
ពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣។ ជាពិសេស លោកប្រធានរដ្ឋ​​ជា​ប្រមុខ
រដ្ឋដើមដំបូងជាភ្ញៀវអញ្ចើញរបស់ព្រះមហាក្សត្រមកទស្សនកិច្ចនៅ​ជប៉ុនក្នុងឆ្នាំ
២០១៤។

ទទួលបានទំនុកទុកចិត្តខ្ពស់ខាងនយោបាយ

        ជាមួយរបៀបវារៈជាច្រើន ត្រឹមតែក្នុងរយៈពេល៣ថ្ងៃ ប៉ុន្តែមានសកម្មភាព​
ចំនួន​៥០ពីទីក្រុង តូក្យូដល់ទីក្រុង Ibaraki និង Osaka ប្រធានរដ្ឋបានមាន​ជំនួប​សន្ទនាជាមួយព្រះមហាក្សត្រ រាជ្យវង្សានុវង្ស រដ្ឋសភា រដ្ឋាភិបាល ថ្នាក់ដឹកនាំ​សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ ថ្នាក់ដឹកនាំដំបន់និងជួបប្រាស្រ័យប្រជាជន។ លេច
ធ្លោបំផុតនៅរដ្ឋសភាជប៉ុន លោកប្រធានរដ្ឋបានអានសន្ទរកថាជាមួយ​ប្រធានបទ “ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសម្របខ្លួនក្នុងពិភពលោកមួយកំពុង​ផ្លាស់ប្តូរ”។ វត្តមាននិងសន្ទរកថារបស់លោកប្រធានរដ្ឋដណ្ដើមបាននូវ​មនោសញ្ចេតនា
ពិសេសរបស់គ្រប់វណ្ណៈសមាសភាពសង្គម។

        រួមជាមួយសន្ទរកថាសំខាន់ចំពោះមុខរដ្ឋសភាជប៉ុន ប្រធានរដ្ឋ Truong Tan
Sang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានជួបសន្ទនាដោយជោគជ័យ។ ថ្នាក់ដឹកនាំទាំងពីររូបបានចេញសេចក្តីថ្លែងការណ៍រួមអំពីការបង្កើតទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី​រវាងវៀត
ណាមនិងជប៉ុន។ ប្រធានរដ្ឋ Truong Tan Sang បានឲ្យដឹងថា៖

        “យើងខ្ញុំបានឯកភាពលើកកំពស់កំរិតទំនាក់ទំនងរវាងប្រទេសទាំងពីរនិងក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីឆ្លុះបញ្ជាំងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាស៊ីជម្រៅនៃ​ទំនាក់
ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ជប៉ុន។ ​យើងខ្ញុំក៏អះអាងជាមួយ​លោក​នាយក
រដ្ឋមន្ត្រីថាវៀតណាមបាននិងកំពុងជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីលើគ្រប់​វិស័យ កសាង
នីតិរដ្ឋ បើកទូលាយប្រជាធិបតេយ្យ ជំរុញរៀបចំរចនាសម្ព័ន្ធខឿន​សេដ្ឋកិច្ចឡើង
វិញនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនរបស់វៀតណាម។”

ដាក់របត់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

        ក្នុងដំណើរទស្សនកិច្ច ប្រធានរដ្ឋ Truong Tan Sang បានមានជំនួបសន្ទនា​ជាមួយថ្នាក់ដឹកនាំអង្គការសេដ្ឋកិច្ចជប៉ុនរាប់រយនាក់។ នៅជំនួបសន្ទនាទាំង​នោះ ជប៉ុនបានសន្យាលាតត្រដាងផែនការសកម្មភាពសំរាប់វិស័យឧស្សាហកម្ម​អាទិភាពចំនួន៦ក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។

        ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏ទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិ​ការ​ជាច្រើនក្នុងវិស័យអភិវឌ្ឍន៍ប្រភពធនធានមនុស្សវិទ្យាសាស្ត្របច្ចេកវិទ្យា​និង
សុខាភិបាលជាដើម។ ក្នុងនោះ កិច្ចសហប្រតិបត្តិការកសិកម្មជាចំណុច​លោត​ផ្លោះក្នុងពេលដែលជប៉ុនពិនិត្យជួយឧបត្ថម្ភវៀតណាមបង្កើនទិន្នផល លើក​កំពស់
ប្រសិទ្ធភាពកែច្នៃ។ បណ្ឌិត Tran Dinh Thien ប្រធានវិទ្យាស្ថានស្រាវ​ជ្រាវ​សេដ្ឋកិច្ច
វៀតណាមបានចាត់ទុកថា៖

        “បញ្ហាស្នូលដែលមិនទាន់បានដាក់ចេញឲ្យបានច្រើនពីមុនមក នោះគឺកិច្ច​
សហប្រតិបត្តិ​ការ​កសិកម្ម។ កិច្ចសហប្រតិបត្តិការកសិកម្មនេះដាក់របៀប​ទាក់ទង​ថ្មី​
គឺ​ផ្ទេរ​ទៅបច្ចេកវិទ្យាតាមរយៈកម្មវិធីសហប្រតិបត្តិការដ៏ទូលំ​ទូលាយ។”

        វាយតំលៃអំពីលទ្ធផលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ឧបនាយក​រដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន​អះអាងថា៖

        “ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sang នៅជប៉ុនលើកនេះ​មាន​
អត្ថន័យដ៏សំខាន់។​ លោកប្រធានរដ្ឋបានជួបសន្ទនាជាន់ខ្ពស់បំផុត​ជាមួយ​ព្រះ
មហាក្សត្រជប៉ុន​ថ្នាក់ដឹកនាំរដ្ឋសភានិងថ្នាក់ដឹកនាំបណ្ដាគណៈបក្ស​នយោបាយ​
ជប៉ុន។ រាល់របៀបវារៈនោះបានបង្ហាញពីទំហំនៃទំនាក់ទំនងរវាង​វៀតណាមនិង
ជប៉ុន ជាទំហំនៃទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងបានលើកកំពស់​ឡើងជាដៃគូរ
យុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពសន្តិសុខក្នុងដំបន់។”

        ដំណើរទស្សនកិច្ចនៅជប៉ុនរបស់ប្រធានរដ្ឋ Truong Tan Sang បាននាំ​មក​
លទ្ធផលជាក់ស្ដែង។ ​រាល់លទ្ធផលនោះ បានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ​ថ្មីនិងពិតប្រាកដនឹងជាកំលាំងចលករថ្មីផ្សាភ្ជាប់ជិតស្និទ្ធប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ