ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួប្រទេសជិតខាងក្នុងតំបន់
ANH HUYEN -  
(VOV WORLD) /  
(VOV World)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ១២ និងទី១៣ មិនា នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀណាម លោកNguyen tan Dung បានអញ្ជើញចូលរួមស្និសីទជាន់ខ្ពស់ កិច្ច សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី ៦ (CLMV) ធ្វើអធិបតី សន្និសីទជាន់ខ្ពស់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវនិងវៀតណាម លើកទី ៧ …ជា
ដើម។ ការចូលរួមសន្និសីទទាំងនោះ វៀតណាមបានអះអាងការប្តេជ្ញាចិត្តជំរុញខ្លាំង និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគ តភ្ជាប់
ក្នុងតំបន់ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងពង្រឹងទំនាក់ទំនងជាមួយប្រទេសនា
នា ក្នុងតំបន់។
|
នាយករដ្ឋមន្ត្រីវៀណាម លោកNguyen Tan Dung និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន ( internet) |
ក្នុងស្ថានភាពជាក់ស្ដែង ប្រទេសចំនួន១០ជាសមាជិកអាស៊ាន GDP របស់ក្រុម ប្រទេសចំនួន៦ គឺឥណ្ឌូនេស៊ី ប៊្រុយនេ ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពិន និងប្រទេសជា សមាជិកថ្មី រួមមាន÷កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានភាពខុសគ្នាច្រើន
ណាស់។ ទន្ទឹមនឹងនោះ ទ្រង់ទ្រាយទីផ្សារ និងរចនាសម្ព័ន្ធរបស់បណ្ដាផ្នែកសេដ្ឋកិច្ច ក្នុងបណ្ដាប្រទេសអាស៊ាន ក៏មានភាពខុសពីគ្នាផងដែរ។ ដូច្នេះ ចន្លោះអភិវឌ្ឍន៍ រវាង បណ្ដាប្រទេសជាសមាជិកកំពុងជាឧបសគ្គជួរមុខ ចំពោះអនាគតអភិវឌ្ឍន៍របស់អា
ស៊ាន ពិសេសគឺ ក្នុងស្ថានភាពសល់តែ២ឆ្នាំទៀត អាស៊ាននឹងត្រូវសម្រេចគោលដៅ
ទាំងលាយ ដើម្បីកសាងសហគមន៍រួមមួយ។ ដូច្នេះ នៅក្នុងជំនួបរវាងប្រទេសទាំងបី វៀតណាម ឡាវនិងកម្ពុចា នៅវៀងច័ន្ទ (ឡាវ) នាខែតុលាឆ្នាំ ១៩៩៩ ការផ្តួចផ្តើម គំនិតសហប្រតិបត្តិការ CLV ត្រូវបានបង្កើតឡើង សំដៅបង្កើនសាមគ្គីភាពកិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម រួមចំណែករក្សារស្ថិរភាព សន្តិសុខក្នុងតំបន់ព្រំដែននៃប្រទេសទាំងបី។ រួមជាមួយនោះ CLMV ក៏បានបង្កើតឡើង ដើម្បីបង្រួញ
ចន្លោះ អភិវឌ្ឍន៍ ជំរុញសមាហរណកម្មរបស់បណ្ដាប្រទេស CLMV ចូលក្នុងដំណើរ
ការ អភិវឌ្ឍន៍រួម របស់អាស៊ាន និងតំបន់។
ជាមួយកំរោងការណ៍ជាង២០០គំរោង កំពុងបានអនុវត្ត ប្រមូលផ្តុំចូលក្នុងវិស័យ
នានាដូចជា÷អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ដឹកជញ្ជូន អភិវឌ្ឍន៍ប្រភពធន
ធានមនុស្ស…ជាដើម។ ប្រទេសទាំង៤ វៀតណាម-ឡាវ-កម្ពុជានិងមីយ៉ាន់ម៉ា បាននិង កំពុងទទួលបានសមទ្ធិផលជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ កែលំអរបរិស្ថាន និង ជំរុញទេសចរណ៍ក្នុងតំបន់។
ក្នុងរយះពេលកន្លងទៅ វៀតណាមបានម្ចាស់ការ និងសកម្មចូលរួមសកម្មភាព
សហប្រតិបត្តិ ការនានា របស់យន្តការនេះ ដើរតួនាទីស្នូល ក្នុងការកសាងបណ្ដាកម្មវិធី សកម្មភាព ជាប្រចាំឆ្នាំរបស់ CLMV ផ្តល់មតិថ្មីជាច្រើន សំដៅបង្កើនសមទ្ធិផលនៃកិច្ច សហប្រតិបត្តិការ។ ពិសេស ឆ្នាំ ២០១៣- ២០១៤ វៀតណាមទទួលតួនាទី ធ្វើ អធិបតី ក្រុមការងារ Marketing និងផ្សព្វផ្សាយ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍អា
ស៊ាន។ លោក Nguyen Manh Cuong អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍វៀត ណាមបានអោយដឹងថា÷
“ដំបន់នីមួយៗមានឧត្តមភាពដោយឡែក ដើម្បីប្រមូលផ្ដុំកសាងអភិវឌ្ឍន៍ពា
ណិជ្ជ សញ្ញាទេសចរណ៍។ Quang Tri ជាកន្លែងមានកេរ៌្តដំណែលប្រវត្តិសាស្ត្រជាច្រើនដោយសង្គ្រាមបន្សល់ទុកដូច្នេះត្រូវអាជីវកម្មបង្កើតចំណុចពិសេសមានគោល
ការណ៍ដើម្បីអនុវត្ត។ យើងត្រូវមានផលិតផលអន្តរដំបន់ចងសម្ព័ន្ធជាមួយគ្នា។”
រួមជាមួយនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
ធ្វើ សហអធិបតីសន្និសីទជាន់ខ្ពស់ដំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ នៅទីនេះបណ្ដាថ្នាក់ដឹកនាំបានប្រមូលផ្ដុំពិនិត្យមើលលើការអនុវត្តបណ្ដាកិច្ចព្រមព្រៀង ដែលបានអនុម័តនៅសន្និសីទមុននេះនិងដាក់ចេញទិសដៅមួយចំនួនសំដៅជំរុញទំ
នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងដំបន់ត្រីកោណអភិវឌ្ឍន៍ក្នុងរយៈ
ពេលខាងមុខ។ លោក Dang Xuan Quang អនុប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងវិនិយោគវៀតណាមចាត់ទុកថា៖
“ច្បាស់ណាស់ថាបើប្រៀបនឹងដំបន់ផ្សេងៗហេដ្ឋានរចនាសម្ព័ន្ធរបស់ដំបន់ត្រីកោណ
អភិវឌ្ឍន៍នេះមិនទាន់មានភាពងាយស្រួលនៅឡើយទេនិងមិនទាន់ឆ្លើយតបបាន សំណូមពរឲ្យការទាក់ទាញវិនិយោគក្នុងដំណាក់កាលខាងមុខ។ ទី២នោះគឺការ ព្រមៗគ្នាគោលនយោបាយរវាងប្រទេសទាក់ទិននានា។ ខ្ញុំចាត់ទុកថា នឹងមានប្រសិទ្ធភាពជាងប្រសិនបើប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាឯកភាពបាន ជាមួយគ្នាកម្មវិធីសកម្មភាពរួម។”
ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពនៅឡាវ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បាន ទៅទស្សនកិច្ចការងារនៅខេត្តមួយចំនួនភាគខាងជើងឡាវ។ ដំណើរទស្សនកិច្ចការ ងាររបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung សំដៅរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្ត ភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀត
ណាម-ឡាវ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បង្កើនកិច្ច
សហប្រតិបត្តិ ការវិនិយោគរវាងវៀតណាមជាមួយឡាវ កម្ពុជានិងម៉ីយ៉ានម៉ាផងដែរ៕
ANH HUYEN
-VOV WORLD