ជំរុញដំណើរការកសាងសហគមន៍ASEAN នាឆ្នាំ២០១៥។
ANH HUYEN -  
(VOVWORLD) /  
Vovworld-ដើម្បីកសាងទីផ្សាររួម១មូលដ្ឋានផលិតកម្ម ចែកចាយរួម ១សហគមន៍
សេដ្ឋកិច្ចASEAN នឹងអនុវត្តសេរីភាពខាងចររាចររួមមានកត្តាចំនួន៥។នោះគឺប្រភពទុនទំនិញសេវាកម្មការវិនិយោគនិងពលកម្ម។ប្រសិនបើការផ្តើមគំនិតនេះ
ក្លាយទៅជាការពិតនោះសហគមន៍សេដ្ឋកិច្ចនឹងរួមចំណែកជំរុញខ្លាំងកំណើន
សេដ្ឋកិច្ចសម្រាប់ប្រទេសជាសមាជីកទាំងឡាយ។ខិតខំប្រឹងប្រែងឆ្លងកាត់លើការសាកល្បង។
ពិតណាស់ថា៖អាស៊ានទទួលបានភាពរីកចំរើនជឿនលឿនជាច្រើនក្នុងដំណើរការ
ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ជាពិសេសរួមមានទស្សនះក្នុងបញ្ហាជា
ច្រើន។រហូតមកដល់ពេលនេះបណ្តាប្រទេសអាស៊ានសម្រេចដំណោះស្រាយបាន
៨០%ដែលបានលើកឡើងក្នុងផែនការកសាងសហគមន៍អាស៊ាន។កិច្ចព្រមព្រៀង
ជាច្រើនត្រូវបានសម្រេចដូចជាកិច្ចព្រមព្រៀងវិនិយោគកិច្ចព្រមព្រៀងអាស៊ានស្តីពីការអនុវត្តកម្មវិធីច្រកទ្វាអាស៊ានតែ១ជាដើម។ប្រទេសអាស៊ាននានាក៍កំពុងបន្ត
ពិភាក្សាអំពីការជំរុញការចរចារសំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចលើ
គ្រប់ជ្រុងជ្រោយក្នុងដំបន់(RCEP)នាដំណាច់ឆ្នាំ២០១៥ក្នុងនោះមានGDPប្រមាណ
២០លានកោដិដុល្លារអាមេរិកនិងស្រូបយក៤០%នៃតំលៃពាណិជ្ជកម្មសកល។ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម អគ្គលេខាធិការ
អាស៊ានលោក Le Luong Minh ចាត់ទុកថា៖កិច្ចការនៅសល់ក្នុងរយះពេល២ឆ្នាំជា
បន្តគឺធ្ងន់ធ្ងរណាស់។លោកអោយដឹងថា៖“កិច្ចការនៅសល់ក្នុងរយះពេល២ឆ្នាំ
ខាងមុខគឺច្រើនណាស់។ប្រការនេះទាមទារឲ្យមានការខំប្រឹងប្រែងរបស់ប្រទេស
ទាំងឡាយ។ប្រការសំខាន់ជាងនេះទៅទៀតគឺដៃគូនានាត្រូវបង្ហាញពីការប្តេជ្ញាត្រៀមខ្លួនជាស្រេចជួយអាស៊ានអនុវត្តដំណើរការនេះ។ “
ខឿនសេដ្ឋកិច្ចក្នុងតំបន់នៅបណ្តាឆ្នាំកន្លងទៅរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។ល្បឿនកំណើននិងការនាំចេញថយចុះអត្រាបាត់អាជីពកើនឡើងនិងការអភិវឌ្ឍន៍មិន
ស្មើគ្នា។ល។នេះជាការសាកល្បងមិនតូចសំរាប់អាស៊ានលើផ្លូវកសាងសហគមន៍អាស៊ាន។លោក Gita Wirjawanរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីចាត់ទុកថា៖“ អ្វីៗទាំងអស់
នឹងបានពិនិត្យបញ្ជាក់នាចុងឆ្នាំ២០១៥។ប៉ុន្តែមុនពេលមើលបញ្ជាក់ប្រការនោះប្រទេស
អាស៊ាននានាសុទ្ឋតែយល់ឃើញថា៖គ្រប់ប្រការមិនរលូនដូចផែនការដែលយើងបាននាំ
ចេញនាឆ្នាំ២០០៣ទេ។ “
ឯនាយកសាលាគោលនយោបាយសាធាណះលោក Ly Quang Dieuអតីតឯកអគ្គរដ្ឋទូត
សិង្ហបូរីប្រចាំអង្គការសហប្រជាជាតិចាត់ទុកថា៖ដំណើរកសាងសហគមន៍សេដ្ឋកិច្ចអា
ស៊ាននាឆ្នាំ២០១៥កំពុងដើរចំទិសនិងឆ្ពោះទៅមុខ។លោចែករំលែកថា៖“អាស៊ាននឹងក្លាយ
ទៅជាសហគមន៍សេដ្ឋកិច្ច១ដ៍ខ្លាំងក្លា។ខ្ញុំក៍ជឿជាក់ដែរថា៖យើងនឹងទទួលបានភាពរីក
ចំរើនជឿនលឿនមិនតូចទេ។ “
|
រូបថត VNA |
សកម្មរួមវិភាគទានក្នុងគោលដៅរួម
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ជាលទ្ឋផលរួមនៃដំណើរសហប្រតិ
បត្តិការក្នុងតំបន់។ការឆ្លៀតយកឱកាសនិងការឆ្លងកាត់លើការសាកល្បងគឺចំណុះយ៉ាង
ច្រើនទៅលើសមត្ថភាពគ្រប់គ្រងនៃប្រទេសជាតិនិមួយៗ។វៀតណាមបាននិងកំពុង
សកម្មសំរេចកិច្ចការនៅសល់ក្នុងដំណើរធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអាស៊ាន។រហូតមកដល់ពេលនេះវៀតណាមសម្រេចបាន៨៥%នៃការសន្យាពាក់ព័ន្ឋដល់ការកសាង
សហគមន៍សេដ្ឋកិច្ចអាស៊ាន។ក៍ដូចជាបណ្តាប្រទេសជាសមាជិផ្សេងទៀតក្នុងរយះពេល
២ឆ្នាំខាងមុខវៀតណាមត្រូវមានការខំប្រឹងប្រែងយ៉ាងច្រើនសំរាប់កិច្ចការនេះ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Quang Vinh អោយដឹងថា៖“ក្រោយពីបង្កើត
សហគមន៍អាស៊ាននោះកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនឹងបានជំរុញខ្លាំងក្លា។ទន្ទឹមនឹងនោះគេនឹងគិតដល់គុណភាពអនុវត្តយ៉ាងម៉េចដើម្បីធានាថាអាស៊ាននឹងក្លាយទៅជាទីផ្សារ
១ឯកភាពហើយប្រកួតប្រជែងបានជាមួយខឿនសេដ្ឋកិច្ចសកលទៀតផង។វៀតណាម
ក៍ធ្វើយ៉ាងម៉េចដើម្បីប្រជាជននិងសហគមន៍អង្គភាពអាជីវកម្មវៀតណាមយល់បានការ
សាកល្បងនិងឱកាសក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ២០១៥។“
ទោះបីជាជួបប្រទះនឹងការលំបាកជាច្រើនក្តីប៉ុន្តែ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Quang Vinhអះអាងថា៖វៀតណាមនឹងខិតខំសម្រេចរាល់គោលដៅដែលបានដាក់
ចេញតាមស្មារតីជាសមាជិកមានការទទួលខុសត្រូវរបស់អាស៊ានមានការរួមវិភាគទានក្នុ
ងគោលដៅរួមរបស់អាស៊ាននិងបន្តចែកចំលែកកបណ្តាវិធានការចាំបាច់ជាមួយដែគូដើម្បី
ផលប្រយោជន៍រួមនៅក្នុងតំបន់៕
ANH HUYEN
-VOVWORLD