ជំរុញទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមអភិវឌ្ឍន៍លើគ្រប់វិស័យសក្តិសមនឹងដៃគូយុទ្ធសាស្ត្រ

ជំរុញទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមអភិវឌ្ឍន៍លើគ្រប់វិស័យសក្តិសមនឹងដៃគូយុទ្ធសាស្ត្រ - ảnh 1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Ui-wha (Yonhap)


        Vovworld-នាថ្ងៃទី២២ធ្នូឆ្នាំ១៩៩២វៀតណាមនិងកូរ៉េខាងត្បូងបានចេញ​សេចក្តី
ថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូត។​ បន្ទាប់ពីជិត២០
ឆ្នាំក្រោយ ប្រទេសទាំងពីរបានលើកកំរិតទំនាក់ទំនង២ដង​ឡើង​ដៃគូលើគ្រប់វិស័យ
ក្នុងសតវត្សទី២១នាខែសីហាឆ្នាំ២០០១និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រនា
ខែតុលាឆ្នាំ២០០៩បង្កើតមូលដ្ឋាននយោបាយសំខាន់ដើម្បីជំរុញទំនាក់ទំនងមិត្តភាព
និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កូរ៉េខាងត្បូងអភិវឌ្ឍន៍នៅកំពស់
យុទ្ធសាស្ត្រថ្មីលើវិស័យទាំងអស់។

ទំនាក់ទំនងសហប្រតិបត្តិការយោបាយជិតស្និទ្ធ

        តាំងពីឆ្នាំ១៩៩២មក វៀតណាម-កូរ៉េខាងត្បូងបានផ្លាស់ប្តូរគណៈប្រតិភូ​ថ្នាក់ដឹក
នាំកំពូលរបស់បក្សរដ្ឋរដ្ឋាភិបាលនិងរដ្ឋសភា។ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក៏បានជួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិការអន្តរជាតិ​នានា។ ទំនាក់ទំនងជួបប្រាស្រ័យ
សហប្រតិបត្តិការរវាងក្រសួងស្ថាប័នដំបន់រវាង​ប្រទេសទាំងពីរបានបើកទូលាយពីមួយ
ថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរក៏បានបង្កើត​និងរក្សាប្រកបដោយប្រសិទ្ធភាពយន្តការ
សន្ទនាជាច្រើនដូចជាយន្តការសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេសអំពីការទូត
-សន្តិសុខ-ការពារជាតិ ការ​សន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី គណៈ
កម្មាធិការចំរុះ​ថ្នាក់​រដ្ឋមន្ត្រីស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអគ្គិសនីនុយក្លេអ៊ែនិង
ឧស្សាហកម្មជាដើម។

        នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងវៀតណាម-កូរ៉េខាងត្បូង​អភិវឌ្ឍន៍ដ៏ល្អ
ប្រសើររួមចំណែកសំខាន់ជំរុញទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។​រដ្ឋសភានៃប្រទេស
ទាំងពីរជានិច្ចកាលសហប្រតិបត្តិការដ៏ស្អិតរមួតនិងគាំទ្រគ្នា​ទៅវិញទៅមកនៅវេទិការ
ដំបន់និងអន្តរជាតិដូចជាសហភាពអន្តរសភាពិភពលោក (IPU) សហភាពអន្តរសភា
សមាគមបណ្ដាប្រទេសអាស៊ាន (AIPO) ជា​ដើម។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ
កូរ៉េខាងត្បូងនាខែកក្កដាឆ្នាំ២០១៣ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
បានអះអាងថា ​រដ្ឋសភា​វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភា
កូរ៉េខាងត្បូងក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនានារវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរ។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខា
លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាកូរ៉េខាង​ត្បូង
ដើម្បីផ្លាស់ប្តូរបទពិសោធន៍និតិបញ្ញត្តិឃ្លាំមើលនិងបញ្ហាដែលទាក់ទិនដល់សកម្មភាព
របស់រដ្ឋសភា។

វាយតំលៃរួមអំពីទំនាក់ទំនងវៀតណាមកូរ៉េខាងត្បូងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Dang Minh Khoi បានឲ្យដឹងថា៖

“ភាគីទាំងពីរសុទ្ធតែឯកភាពជំរុញខ្លាំងថែមតៀតទំនាក់ទំនងសហប្រតិបត្តិការជាក់ស្ដែង
និងដោយឈរលើមូលដ្ឋានជឿទុកចិត្តរវាងកូរ៉េខាងត្បូងនិងវៀតណាមរាប់ទាំង
​នយោបាយសន្តិសុខនិងការពារជាតិ។”

ដៃគូសេដ្ឋកិច្ចធំៗ

        រួមជាមួយទំនាក់ទំនងនយោបាយ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច​រវាង
ប្រទេសទាំងពីរក៏មានការរីកចំរើនយ៉ាងខ្លាំងក្លា ពិសេសគឺលើវិស័យ​ពាណិជ្ជកម្ម​វិនិយោគ
ជំនួយអភិវឌ្ឍន៍ជាដើម។

        គិតមកដល់ខែវិច្ឆិកាឆ្នាំ២០១៤​កូរ៉េខាងត្បូងជាវិនិយោគិនធំបំផុតរបស់​វៀត​ណាម
ដោយមានគំរោងការជាង៤ពាន់គំរោងនិងចំនួនទុនចុះបញ្ជីជាង៣៦ពាន់លាន​ដុល្លារ
អាមេរិក។ ប្រការគួរឲ្យកត់សម្គាល់គឺ ក្នុងឱកាសបំពេញទស្សនកិច្ចនៅ​កូរ៉េខាងត្បូងនា
ឆ្នាំ២០១៤​របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ភាគីទាំងពីរបាន
បញ្ចប់វង់ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-កូរ៉េខាងត្បូង។
នេះជាព្រឹត្តិការណ៍សំខាន់មិនត្រឹមតែមានអត្ថន័យ​ក្នុងការខំប្រឹងប្រែងទទួលបាន
គោលដៅតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល​បាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ប៉ុណ្ណោះទេ​ ថែមទាំងរួមចំណែក​ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការ
យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម
លោក Vu Huy Hoang បាន​អះអាង​ថា៖

        “បណ្ដាវិស័យដែលវៀតណាមកំពុងមានឧត្តមភាពនិងផលប្រយោជន៍​សារវន្តដូច
ជាតម្បាញកាត់ដេរស្បែកជើងជលផលនិងមុខទំនិញកែច្នៃមួយចំនួនគឺកូរ៉េខាងត្បូងបាន
បើកទ្វាដ៏ទូលាយ។​ក្រៅពីនោះវិស័យឧស្សាហកម្មឧបត្ថម្ភ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់
ដូចជាអេលិចត្រូនិកថាមពលគឺយើង​អាច​ទាក់ទាញវិនិយោគិនកូរ៉េរខាងត្បូងមកវៀត
ណាម។”

យថាទស្សន៍សហប្រតិបត្តិការ

        ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ប្រធានរដ្ឋសភាកុរ៉េខាង​ត្បូង​លោក
Chung Ui-wha នឹងជួបចរចារជាមួយប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung
ជួបសម្ដែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong
Tan Sang ដើម្បីរួមអះអាងអំពីទិសដៅ​សហប្រតិបត្តិការនាពេលខាងមុខ។

     ដោយឈរលើរាល់សមិទ្ធិផលសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាមនិងកូរ៉េ​
ខាងត្បូងក្នុងប៉ុន្មានឆ្នាំកន្លងមក ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធាន​រដ្ឋសភា
កូរ៉េខាងត្បូងលោក Chung Ui wha អះអាងជាថ្មីម្ដងទៀតនូវការប្តេជ្ញា​ចិត្ត​និងការខំប្រឹងប្រែង
រួមរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរក្នុង​ការពង្រឹងចំណងមិត្តភាពរវាង
ប្រជាជាតិទាំងពីរ អនុវត្តទិសដៅគោលការន៍​សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េ
ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ