ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអាល្លឺម៉ង់ លោក Joachim
Gauck នាថ្ងៃទី២៤ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក TruongTan Sang និង​លោកជំ
ទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហា​ណូយ
 អញ្ជើញទៅ​បំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦​
 វិច្ឆិកា។ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញកិច្ចសហប្រតិបត្តិការថ្មី បង្កើត
កម្លាំងចលករថ្មីសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ 

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ - ảnh 1
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់

នេះគឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម នៅអា
ល្លឺម៉ង់ ចាប់ពីឆ្នាំ ១៩៩០មក ហើយចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ទិ
វាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០១៥)។

          ទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង់ កំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ ​ប្រទេស
ទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពីឆ្នាំ ២០១១មក ក្នុង​ឱកាសអធិកាប
តីអាល្លឺម៉ង់ លោកស្រី Angela Merkel មកបំពេញ​ទស្សនកិច្ច​នៅវៀតណាម។

          ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ

        ៤០ឆ្នាំ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតមក នាខែកញ្ញា ឆ្នាំ ១៩៧៥ ​​ទំ
នាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-អាល្លឺម៉ង់ ត្រូវបាន​អភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា និងមានប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ កិច្ចការបរទេស ត្រូវបាន​អនុវត្ត​តាម​រយៈ
ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ រួមជា
មួយការបង្កើត និងអនុវត្តប្រកបដោយប្រសិទ្ធិភាពលើគ្រប់យន្តការសហប្រតិបត្តិ
ការ​។ លោក Chu Tuan Cap អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ ​អនុ
ប្រធាន​សមាគមមិត្តភាពវៀតណាម-អាល្លឺម៉ង់ បានចាត់ទុកថា៖

          “ ខែតុលាឆ្នាំ ២០១១ ប្រទេសទាំងពីរមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះគឺ​ 
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម​ 
កសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ​ប្រការនេះបានសរអោយឃើញនូវ​លក្ខណះ
ពិសេស និងសារសំខាន់របស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយផ្អែកទៅលើ
គ្រឹះដ្ឋាននេះ ប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានអភិវឌ្ឍន៍
ជានិច្ច។”

មិនត្រឹមតែសហប្រតិបត្តិការលើវិស័យនយោបាយប៉ុណ្ណោះទេ កិច្ចសហប្រតិបត្តិការ
 ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងរយៈ
ពេល ៥ ឆ្នាំ​កន្លងទៅដែរ។ សហព័ន្ធអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មជួរមុខរបស់ វៀត
ណាមក្នុងសហភាពអឺរ៉ុប ស្រូបយក​ ២០% បិរមាណទំនិញនាំចេញរបស់ វៀតណាម
ទៅកាន់ទីផ្សារនេះ។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៧ ពាន់ ៨ លានដុ
ល្លាអាមេរិកនាឆ្នាំ ២០១៤។ តំលៃពាណិជ្ជកម្មទ្វេភាគីនា ៦ ខែ​ដើមឆ្នាំ ២០១៥ កើន
ឡើង ២០% ដែលរំពឹងទុកនឹងកើនឡើង ១០% បើប្រៀបនឹងឆ្នាំទៅ មិញ។ អាល្លឺម៉ង់
ក៏ជាប្រទេសដែលដើរតួនាទីសកម្មក្នុងដំណើរការចរចារកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ហើយចាត់ ទុកវៀតណាមជាទីផ្សារពោ
ពេញទៅដោយសក្តានុភាពអភិវឌ្ឍន៍ខ្លាំងក្លានៅអាស៊ី។ គំរោងការណ៍លេចធ្លោដែល
ប្រទេសទាំងពីរកំពុងអនុវត្តយ៉ាងសកម្មគឺ៖ «ផ្ទះ អាល្លឺម៉ង់» ខ្សែផ្លូវក្រោមដីទី ២ នៅទីក្រុងហូជីមិញ។ ប្រធានតំណាងវិទ្យាស្ថាន   Freidrich Erbert (FES) នៅវៀតណាម
 លោក Erwin Schweisshelm បានវាយ តំលៃថា៖

          «នាបច្ចុប្បន្ន សហព័ន្ធអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំរបស់វៀតណាមនៅ
សហភាពអឺរ៉ុប។ ការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់នៅវៀតណាមនៅមានសក្តានុ
ភាពជាច្រើន។ ក្នុងរយៈពេលកន្លងទៅ​ ភាគីទាំងពីរទទួលបានការបោះជំហានគួរ
ឲ្យកត់សម្គាល់។»

          លើវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ អាល្លឺម៉ង់បានផ្តល់ចំនួនប្រាក់ ២ ពាន់
លានដុល្លាអាមេរិកសំរាប់គំរោងការណ៍ ODA នានានៅវៀតណាម។ អាល្លឺម៉ង់ក៏
 ជាដៃគូសំខាន់មួយក្នុងចំណោមដៃគូរបស់វៀតណាមលើវិស័យអប់រំបណ្តុះ
 បណ្ដាល​វិជ្ជាជីវៈ។ ជាពិសេស​ ទំនាក់ទំនងរវាងអាល្លឺម៉ង់និងវៀតណាម នា
បច្ចុប្បន្នមានឱកាស​រឹងមាំមួយ​នោះគឺ​សហគមន៍ជនវៀតណាម​នៅអាល្លឺម៉ង់ 
​ជាង១០ហ្មឺននាក់ និងបរិមាណជនវៀតណាមនិយាយភាសាអាល្លឺម៉ង់ទៀតផង។
 នេះគឺជាស្ពានតភ្ជាប់សំខាន់ ដើម្បីបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការ
​រវាងប្រជាជននៃប្រទេសទាំងពីរ។

          យថាទស្សន៍សហប្រតិបត្តិការ

        ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍
រួមហាណូយ ឆ្នាំ ២០១១ ស្ដីអំពីការលើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធ
សាស្ត្រ បានសរអោយឃើញនូវការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរ ក្នុងការជំរុញខ្លាំង
ថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រកបដោយជោគ
ជ័យក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក៏ដូចជាក្នុងវិស័យសំខាន់ផ្សេងៗទៀត ដូចជា៖កិច្ច​ស
ហប្រតិបត្តិការអភិវឌ្ឍន៍និងការពារបរិស្ថាន អប់រំ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ 

          ដោយមានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនេះ រួមជាមួយការខំប្រឹងប្រែង
​និងសក្ដានុភាពធំធេង រវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ
លោក Truong Tan Sang នៅអាល្លឺម៉ង់ លើកនេះ នឹងបើកចេញឱកាស​សហប្រ
តិ​បត្តិការថ្មី បង្កើតកម្លាំងចលករ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេស​
ទាំងពីរកាន់តែជាក់ស្ដែងជាង រួមចំណែកសកម្មក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍
នៅក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ