ជំរុញទំនាក់ទំនងរវាងវៀតណាម-ម៉ុងហ្គោលី

ជំរុញទំនាក់ទំនងរវាងវៀតណាម-ម៉ុងហ្គោលី - ảnh 1
ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagin Elbegdorj (Internet)

        Vovworld-ម៉ុងហ្គោលីស្ថិតនៅនៅដំបន់អាស៊ីកណ្ដាល។ សេដ្ឋកិច្ចរបស់
ម៉ុងហ្គោលី​ភាគ​ច្រើនផ្អែកទៅលើផ្នែកអាជីវកម្មផលរ៉ែនិងចិញ្ចឹមសត្វ។​ ម៉ុងហ្គោលី
ជាប្រទេស​មួយក្នុងចំណោមប្រទេសចំនួន១០មានប្រភពរ៉ែច្រើនបំផុតលើពិភព
លោកនិងផ្នែកឧស្សាហកម្មសំខាន់គឺផ្នែកធ្វើអាជីវកម្មផលរ៉ែ។ ល្បឿនកំណើន
សេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំ​កន្លង​មកជានិច្ចកាលរក្សានៅលេខ២ខ្ទង់​។ ចំណូលគិតជា
មធ្យមតាមមនុស្សម្នាក់ក្នុង​ឆ្នាំ​២០១២គឺជាង៣៥០០ដុល្លារអាមេរិក។ នាបច្ចុប្បន្ន ម៉ុងហ្គោលីមានទំនាក់ទំនង​ពាណិជ្ជកម្មជាមួយប្រទេសនិងដំបន់ដែនដីចំនួន១២០។

គ្រឹះស្ថានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ

        ការដែលវៀតណាមនិងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនង​ការទូតនាថ្ងៃទី១៧
វិច្ឆិកាឆ្នាំ១៩៥៤បាន  គូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាង
ប្រទេសទាំង​ពីរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលីនាខែកក្កដាឆ្នាំ១៩៥៥
របស់គណៈ​ប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋាភិបាលវៀតណាមដឹកនាំដោយលោក
ប្រធានហូជីមិញនិងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លេខាទីមួយមជ្ឈឹមគណ
បក្សប្រជាជន​បដិវត្តន៍ម៉ុងហ្គោលីនិងជាប្រធានគណៈរដ្ឋមន្ត្រី Iu Sedenban នាខែ
កញ្ញាឆ្នាំ​១៩៥៩​បានកសាងគ្រឹៈស្ថានមាំមួនសំរាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេស
ទាំងពីរ។

        ក្នុងអំឡុង៦០ឆ្នាំកន្លងមក វៀតណាមនិងម៉ុងហ្គោលីជានិច្ចកាលគាំទ្រនិង​សហការយ៉ាងជិតស្និទ្ធជាមួយគ្នាលើផ្លូវកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។​ម៉ុងហ្គោលីបានសកម្មគាំទ្រប្រជាជនវៀតណាមក្នុងដំណាក់កាលដំណើរការតស៊ូ
ប្រឆាំងចក្រពត្តិអាមេរិក។ កាលពីឆ្នាំ១៩៥៦ដល់ឆ្នាំ១៩៩០ ជំនួយរដ្ឋាភិបាលសរុប
របស់ម៉ុងហ្គោលី​សមរាប់វៀតណាមប្រមាណជាង២សែនដុល្លារអាមេរិក។
ម៉ុងហ្គោលីបានជួយ​វៀតណាមបណ្ដុះ​បណ្ដាលកម្មាភិបាលវិទ្យាសាស្ត្របច្ចេកទេស
ជាង១០០នាក់។ ឆ្លើយ​តប​នឹងមនោសញ្ចេតនានោះ ប្រជាជនវៀតណាមបានសកម្ម
ជួយឧបត្ថម្ភក្រោម​របៀប​ជាច្រើនដូចជា​បញ្ជូនអ្នកជំនាញការទៅជួយម៉ុងហ្គោលី
ពិនិត្យនិងអភិវឌ្ឍន៍​គមនាគមន៍ ដាំដុះ ស្ដាកេរ៌្តដំណែលប្រវត្តិសាស្ត្រជាដើម។

បង្កើនកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី

        នាពេលកន្លងមក បណ្ដាដំណើរទស្សនកិច្ចនិងការជួបសន្ទនារវាងថ្នាក់​ដឹក​នាំជាន់ខ្ពស់នៃប្រទេសទាំងពីររក្សាបានតទៅទៀត។ ការជួបប្រាស្រ័យរវាងក្រសួង
ផ្នែក​បាន​ប្រព្រឹត្តទៅជារឿយៗ កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខការពារជាតិ​
មានការ​វឌ្ឍន៍ភាពជាច្រើន។ ម៉ុងហ្គោលីជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជា​ប្រពៃណីជាមួយវៀតណាម ព្រមទាំងចាត់ទុកវៀតណាមជាដៃគូរសំខាន់មួយក្នុង
ចំណោម​ដៃគូរសំខាន់នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        នាខែធ្នូឆ្នាំ២០១២ វៀតណាមនិងម៉ុងហ្គោលីបានទទួលស្គាល់គ្នាទៅវិញទៅមក
បែបបទ​សេដ្ឋកិច្ចទីផ្សារពេញលេញ។ ប៉ុន្តែទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច
រវាងវៀត​ណាម​និងម៉ុងហ្គោលីមិនទាន់អភិវឌ្ឍន៍ដូចបំណងឡើយ។ ពាណិជ្ជកម្មទ្វេ
ភាគីនៅ​រក្សានៅកំរិតទាប តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១២ទទួលបាន១៦,៣​
លាន​ដុល្លារអាមេរិក(ថយចុះ២,៥លានដុល្លារអាមេរិកបើប្រៀបនឹងឆ្នាំ២០១១)។ ភាគី​
ទាំង​ពីរនៅរក្សាយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ម៉ុងហ្គោលី​​និងសម័យប្រជុំលើកទី១៥ទើបនឹងបានរៀបចំឡើងនាខែមិនាឆ្នាំ២០១៣នៅទីក្រុង​
ហាណូយ។

        អំពីកិច្ចសហប្រតិបត្តិការអប់រំ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​អំពីសហប្រតិបត្តិការអប់រំដំណាក់កាល២០១៣-២០១៦ តាមនោះជា​ប្រចាំ​ឆ្នាំវៀត
ណាមទទួលបណ្ដុះបណ្ដាលស្សិតម៉ុងហ្គោលីចំនួន១៥នាក់និង​ម៉ុងហ្គោលីបណ្ដុះ
បណ្ដាលឲ្យនិស្សិតវៀតណាមចំនួន៥នាក់។ ប្រទេសទាំងពីរ​ក៏​បានសហប្រតិបត្តិ
ការល្អនៅបណ្ដាវេទិការរបស់អង្គការសហប្រជាជាតិ។

        ក្នុងកិច្ចការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សមាហរណកម្មដំបន់និង​អន្តរជាតិ​នា
បច្ចុប្បន្ន វៀតណាមនិងម៉ុងហ្គោលីបន្តជួយឧបត្ថម្ភគ្នាទៅវិញទៅមក​លើ​បណ្ដាវិស័យ។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីម៉ុងហ្គោលី​ Tsakhiagin Elbegdorja លើកនេះគឺសំដៅលាតត្រដាងអនុវត្តគោលនយោបាយកិច្ចការ​បរទេសរបស់ម៉ុងហ្គោលី
ចំពោះដំបន់អាស៊ី-ប៉ាស៊ីហ្វិក​បើកទូលាយទំនាក់ទំនង​ជា​មួយបណ្ដាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាមផង ទន្ទឹមនឹងនោះនាំ​ទំនាក់​ទំនងវៀតណាម-ម៉ុងហ្គោលី
អភិវឌ្ឍន៍ស៊ីជម្រៅក្នុងរយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ