ជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង
(VOV) /  
(VOV)_នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងភរិយា បានចាប់ផ្តើមដំ
ណើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី១៦មករា។ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋ
មន្ត្រី លោក Shinzo Abe បានប្រព្រឹត្តទៅក្នុងសភាពការណ៍ ដែលទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រ វៀតណាម-ជប៉ុន អភិវឌ្ឍន៍កាន់តែខ្លាំងក្លា លើគ្រប់វិស័យ និងជាក់ស្ដែង
ក្រោយរយៈពេល៤៤ឆ្នាំ បង្កើតទំនាក់ទំនងការទូត។ចំណុចស្នូល ក្នុងដំណើរទស្សន
កិច្ចលើកនេះនៅវៀតណាម របស់នាយករដ្ឋមន្ត្រី លោក Shinzo Abe គឺបង្កើនកិច្ច
សហប្រតិបត្តិការ ពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ជំរុញការអភិវឌ្ឍន៍ខ្លាំខ្លាលើគ្រប់វិស័យ និងជាក់ស្ដែង ទំនាក់ទំនងវៀតណាម-ជប៉ុន។
|
ជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង |
ទំនាក់ទំនងវៀតណាម-ជប៉ុន ត្រូវបានបង្កើតឡើងពីឆ្នាំ ១៩៧៣។ប៉ុន្មានឆ្នាំជិតៗ
នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបង្កើនជំនួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូ
នាំមកនូវឱកាសសហប្រតិបត្តិការទ្វេភាគីលើច្រើនវិស័យ។ ដំណើរទស្សនកិច្ចរបស់នា
យករដ្ឋមន្ត្រី លោក Shinzo Abe ក្នុងរយៈពេលថ្ងៃពីរថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧មករា
បន្តអះអាងថាទំនាក់ទំនងនេះបន្តអភិវឌ្ឍន៍។
មូលដ្ឋានផលប្រយោជន៍រួមរឹងមាំ
ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន កំពុងនៅក្នុងដំណាក់កាលល្អបំផុត ក្នុងប្រវត្តិសាស្ត្រ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតមក មានការទំនុកទុកចិត្ត និង
ទទួលបានក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសន្តិភាព និងភាពសម្បូររុងរឿង
នៅទ្វីបអាស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រក្សាជាប្រចាំដំណើរបំពេញទស្សនកិច្ច
និងជំនួបប្រាស្រ័យ នៅវេទិកាអន្តរជាតិ និងតំបន់។ ខែកញ្ញាឆ្នាំ ២០១៥ ក្នុងឱកាស
ទៅបំពេញទស្សនកិច្ចនៅជប៉ុន របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រ
ទេសទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្ដីអំពីចក្ខុវិស័យទំនាក់ទំនង
វៀតណាម-ជប៉ុន។ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន និងចូលរួមសន្និសីទកំពូលក្រុម
ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧ (G7) បើកទូលាយនាខែឧសភាឆ្នាំ២០១៦។
សរសរមួយក្នុងចំណោមសរសរទ្រូងក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន គឺទំនាក់
ទំនងសេដ្ឋកិច្ច។ ដោយមានឆ្នេរសមុទ្រវែង ទទួលផលប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ
ប្រទេសទាំងពីរមានឱកាសផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនេះ ហើយពីនោះជំរុញ
ការរឹតបន្តឹងនិងបើកទូលាយកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។ ជប៉ុនជាដៃគូ
សេដ្ឋកិច្ចជួរមុខ របស់វៀតណាម និងជាប្រទេស G7 ដើមដំបូង ទទួលស្គាល់ខឿន
សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ ( ODA) លេខ
មួយ និងវិនិយោគិនទី២ និងជាដៃគូពាណិជ្ជកម្មទ្វេភាគីទី៤ របស់វៀតណាម។ ប្រ
ទេសទាំងពីរមានយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី បង្កើតឡើងគ្រឹះដ្ឋាន
រឹងមាំអោយការនាំចេញទំនិញកើនឡើងជាមធ្យមចំនួន១៣,៩% ក្នុងប៉ុន្មានឆ្នាំថ្មីៗ
នេះ។ ក្រៅពីសរសរទ្រូងសេដ្ឋកិច្ច ទំនាក់ទំនងវៀតណាម-ជប៉ុន អភិវឌ្ឍន៍ខ្លាំងក្លា
នៅលើច្រើនវិស័យ ដូចជា៖អប់រំ កសិកម្ម ទេសចរណ៍ ពលកម្ម ទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ កិច្ចសហប្រតិបត្តិការរវាងតំបន់ផ្សេងៗ។ ប្រទេសទាំងពីរមានកិច្ចសហ
ប្រតិបត្តិការល្អនៅបណ្ដាអង្គការ វេទិកាពហុភាគី ដូចជា៖ អង្គការសហប្រជាជាតិ
អាស៊ានASEM…លៗ
ជំហានពង្រឹងនិងពង្រីកទំនាក់ទំនងចាំបាច់
ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន
សរអោយឃើញថាទំនាក់ទំនងយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជំរៅរវាងវៀតណាមនិង
ជប៉ុន បន្តបានពង្រឹងនិងពង្រីក អភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់វិស័យនិងជាក់ស្ដែង។
ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Shinzo Abe ក៏បាន
បង្ហាញនូវការយកចិត្តទុកដាក់និងគោរពទំនាក់ទំនងដៃគួយុទ្ធសាស្ត្រស៊ីជំរៅ និង
ទូលំទូលាយរវាងប្រទេសទាំងពីរ អះអាងវៀតណាមជាដៃគូសំខាន់ និងយូរអង្វែង
របស់ជប៉ុន មានគោលបំណងបន្តបង្កើនទំនុកទុកចិត្តខាងនយោបាយ និងកិច្ច
សហប្រតិបត្តិការជាមួយវៀតណាមនៅលើច្រើនវិស័យ។ ក្នុងកំណាត់ផ្លូវ៤០ឆ្នាំកន្លង
ទៅ ដោយមានបំរ៉ែបំរួលជាច្រើននៅក្នុងតំបន់និងអន្តរជាតិ ទំនាក់ទំនងមិត្តភាព
រវាងប្រទេសទាំងពីរ បានជំនះពុះពារលើគ្រប់ការលំបាក ហើយទទួលបានផ្លែផ្កាជាច្រើន៕
-VOV