ជំរុញទំនាក់ទំនងវៀតណាមនិងស្រីលង្កាអភិវឌ្ឍន៍ដោយឥតឈប់ឈរ
ANH HUYEN -  
(VOV) /  
(VOV)_ពីថ្ងៃទី ១៥ កក្កដា ប្រធានរដ្ឋសភា ស្រីលង្កា បានចាប់ផ្តើមដំណើរមកបំ
ពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយះពេល៦ថ្ងៃ តាមសេចក្ដីអញ្ជើញ
របស់ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ ដំណើរទស្សនកិច្ច
លើកនេះ របស់អ្នកប្រមុខរដ្ឋសភាស្រីលង្កា មិនគ្រាន់តែដើម្បីបង្កើនកិច្ចសហប្រតិ
បត្តិការរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង បើកចេញឱកាសសហប្រតិបត្តិការថ្មី លើច្រើនវិស័យរវាងវៀតណាមនិងស្រីលង្កាទៀតផង។
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង ប្រធានរដ្ឋសភាស្រីលង្កាលោក Chamal Rajapaksa(TTXVN) |
ទំនាក់ទំនងវៀតណាម-ស្រីលង្កា មានចំណុចលក្ខណះពិសេសជាច្រើន។ មាន មនុស្សតិចនាស់ដែលបានដឹងថា÷ លោក ប្រធានហូជីមិញបានមកដល់ស្រីលង្កា៣ លើក នាឆ្នាំ ១៩១១ ឆ្នាំ១៩២៨ និងឆ្នាំ ១៩៤៦។ ប្រជាជននៃប្រទេសទាំងពីរបានគាំទ្រ
គ្នា ក្នុងបណ្ដាការតស៊ូ រំដោះជាតិនាំប្រទេសនិមួយៗ។ ជំនាន់ថ្នាក់ដឹកនាំ នាបច្ចុប្បន្ន
របសស្រីលង្កា ភាគច្រើនបានដើតាមវិថី ចូលរួមការធ្វើបាតុកម្មប្រឆាំងសង្គ្រាមនៅ
វៀតណាម។ ចេញពីចលនាទាំងនោះ សមាគមសាមគ្គីស្រីលង្កា-វៀតណាមត្រូវបានបង្កើតនាឆ្នាំ ១៩៦៦។ រហូតមកដល់នាសព្វថ្ងៃ សមាគមនេះនៅតែធ្វើសកម្មភាពយ៉ាង
សកម្ម ក្នុង ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះបីជាពិភពលោកមានការ
ផ្លាស់ប្តូរជាច្រើនក្តី ប៉ុន្តែទំនាក់ទំនងសាមគ្គីភាពរវាងវៀតណាមនិងស្រីលង្កាគ្មានអ្វី
ផ្លាស់ប្តូរឡើយ។
ជាមួយការដែល វៀតណាមបើកស្ថានទូតឡើងវិញ នៅរដ្ឋធានី Colombo នាខែមេសា ឆ្នាំ ២០១១ និងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ ជាលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាខែតុលាឆ្នាំ ២០១១ អាចនិយាយបានថាបាននាំមកចរន្តខ្យល់ថ្មី នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំរិតថ្មី។ ក្នុងរយះពេល
ប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមានការបោះជំហានលើច្រើន
វិស័យ ពី÷នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ…ជាដើម។
ប៉ុន្តែ ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងស្រីលង្កានៅមានកំហិត ដោយ
ការជំលោះនៅស្រីលង្កា ដែលបានអូសបន្លាយក្នុងរយះពេលជិត៣០ឆ្នាំកន្លងទៅ និងទើបបានបញ្ចប់នាខែឧសភាឆ្នាំ ២០០៩។ ប៉ុន្តែ នាបច្ចុប្បន្ន ភាពសុខសាន្តត្រាណបានវិលត្រឡប់មកស្រីលង្កាវិញ បើកចេញបណ្ដាឱកាសសហប្រតិបតិ្តការថ្មីលើគ្រប់
វិស័យ រវាងវៀតណាមនិងប្រទេសកោះដ៏ស្អាតនេះ។ ស្រីលង្កាមានចំនួនប្រជាជនប្រមាណ២០លាននាក់ និងចំណូលមធ្យមគិតតាមមនុស្សម្នាក់គឺជិត៣០០០ដុល្លារ
អាមេរិក ក្នុង១ឆ្នាំ គឺកំរិតប្រើប្រាស់ទំនិញនៅទីផ្សារស្រីលង្កាគឺធំធេងណាស់។ ទន្ទឹមនឹងនោះ វៀតណាមអាចចាត់ទុកស្រីលង្កាជាច្រកទ្វាដើម្បីនាំទំនិញវៀតណាម
ចូលក្នុងបណ្ដាប្រទេសនៅអាស៊ីខាងត្បូងទៀតផង។ ក្នុងគោលនយោបាយអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់ខ្លួន ស្រីលង្កាបានយកចិត្តទុកដាក់ជាពិសេស ចំពោះវៀតណាម ដោយមានគោលបំណងអោយបណ្ដាអង្គភាពអាជីវភាពវៀតណាមវិនិយោគច្រើន ចូលក្នុង
វិស័យប្រេងឧស្ម័ន ទូរគមនាគមន៍…។ល។ ផ្ទុយទៅវិញ ស្រីលង្កាក៏មានគោលបំណង
បើកទូលាយការវិនិយោគចូលមកវៀតណាមផងដែរ។ ពីឆ្នាំ២០១០មក បានមានគណះប្រតិភូអង្គភាពអាជីវកម្មធំៗ របស់ស្រីលង្កា ទៅបំពេញទស្សនកិច្ចនៅវៀតណាម
ដើម្បី ស្វែងយល់អំពីទីផ្សារ និងជំរុញឱកាសសហប្រតិបត្តិការអាជីវកម្ម។ បន្ទាប់ពី
ដំណើរទស្សនកិច្ចទាំងពីរនោះ គំរោងការណ៍សហប្រតិបត្តិការណ៍ជាច្រើនត្រូវបានចុះហត្ថលេខាដែរ។ ប្រទេសទាំងពិរបានខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មនៃប្រ
ទេសទាំងពីរ ឡើងដល់១ពាន់លានដុល្លារអាមេរិក ក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុខ
នេះ។
ទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងប្រទេសស្រីលង្កា១សន្តិភាព ស្ថិរភាព នឹងបង្កលក្ខណះងាយស្រួល ដើម្បីគ្រប់ក្រ
សួង ស្ថាប័ន នៃប្រទេសទាំងពីរឆ្លៀតធ្វើអាជីវកម្ម។ ដូច្នេះ ដំណើរទៅបំពេញទស្សន
កិច្ចលើកនេះ របស់ប្រធានរដ្ឋសភាស្រីលង្កា Chamal Rajapaksa នឹងបើកចេញសហប្រតិបត្តិការធំធេញជាច្រើន នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំរិតថ្មី៕
ANH HUYEN
-VOV