ជំរុញទំនាក់ទំនងសហប្រតិបត្តិ​ការលើគ្រប់វិស័យ រវាងវៀតណាមនិងសិង្ហបុរី ​

 

          លោកអ្នកនាងជាទិមេត្រី!

          ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅទំនាក់ទំនងវៀតណាមនិងសិង្ហបុរីអភិវឌ្ឍន៍
 ដ៏ល្អប្រសើរ​ដោយឥតឈប់ឈរ នៅលើវិស័យជាច្រើន។ ដំណើរទស្សនកិច្ចជាផ្លូវ
ការ  នៅសាធារណះរដ្ឋ សិង្ហបុរី ​ របស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក
 Nguyen Phu Trong ក្នុងរយះពេល ​៣ថ្ងៃ​ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ កញ្ញា ឆ្នាំ  ២០១២
 នឹង បន្តជំរុញ និងធ្វើអោយស៊ីជំរៅ​ ថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាម មានបទសរសេរក្រោមចំណងជើងថា៖ ជំរុញ
ទំនាក់ទំនង ​សហប្រតិបត្តិ​ការលើគ្រប់វិស័យ រវាងវៀតណាម និង សិង្ហបុរី ​។

ជំរុញទំនាក់ទំនងសហប្រតិបត្តិ​ការលើគ្រប់វិស័យ រវាងវៀតណាមនិងសិង្ហបុរី ​ - ảnh 1
អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី (http://vov.vn)

          នេះគឺជាលើកទីពីរហើយ ដែល អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមទៅ បំពេញទស្សនកិច្ចនៅសិង្ហបុរី ​ ។ ក្រោយរយះពេលជិត២០ឆ្នាំ ចាប់ពី​ដំណើរទស្សន កិច្ចជាលើកដំបូង របស់អគ្គលេខាគណះកម្មាធិការបក្សកុម្មុយនីស្តវៀតណាម ​នីតិកាលទី ៧ លោក Do Muoi នាឆ្នាំ ១៩៩៣មក។

          ក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងទៅ វៀតណាម និង សិង្ហបុរី ​ ជានិច្ចកាល ផ្លាស់ ប្តូរគណះប្រតិភូជាន់ខ្ពស់។ នាពេលថ្មីៗនេះ ប្រធានរដ្ឋ វៀតណាម លោក Truong
Tan Sang បានអញ្ចើញទៅទស្សនកិច្ចនៅ សិង្ហបុរី ​ ​នាខែ​កញ្ញា​ ឆ្នាំ២០១១ និងប្រធា​នាធិបតីសិង្ហបុរី ​Tony Tan Keng Yam បានមក​បំពេញទស្សនកិច្ចនៅ វៀតណាម  នាខែមេសា ឆ្នាំ២០១២។ វៀតណាម និង សិង្ហបុរី ​ បានចុះហត្ថលេខាលើ សេចក្ដី
ថ្លែងការរួម ស្ដីពីក្រខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងសតវត្ស ទី ២១
 ​… ជាដើម។ នេះគឺជាបណ្ដាមូលដ្ឋានគតិយុត្តសំខាន់ បង្កលក្ខណះងាយស្រួលដើម្បី
ជំរុញ​ទំនាក់ទំនង សហប្រតិបត្តិការលើច្រើនវិស័យ រវាងប្រទេសទាំងពីរ ពិសេស គឺ លើវិស័យ៖ ហិរញ្ញាវត្ថុ វិនិយោគ ពាណិជ្ជកម្ម សេវាកម្ម …ល។

          ពីឆ្នាំ ១៩៩៦មក សិង្ហបុរីជានិច្ចកាលជាដៃគូរមួយ ក្នុងចំណោម​ដៃគូរវិនិយោគ  និងពាណិជ្ជកម្មជួរមុខរបស់វៀតណាម។ គិតដល់ខែមេសា ឆ្នាំ ២០១២ សិង្ហបុរី ​បាន វិនិយោគចូលមកវៀតណាម គំរោងការណ៏ជាង ១០០០ គំរោង ដោយមានទុនចុះបញ្ជី
ជិត ២៣ ពាន់លានដុល្លារអាមេរិក។ វៀតណាមក៏វិនិយោគចូលមក សិង្ហបុរី ​ ជាង ៤០
 គំរោង​ជាមួយទុន​ចំនួនជាង ៦១៤លានដុល្លាអាមេរិក។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី​​វៀតណាម-សិង្ហបូរី ត្រូវបានកើនឡើងជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០១១ ទទួលបាន ៨ ពាន់  ៧០០លានដុល្លារអាមេរិក។

          ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ កិច្ចសហប្រតិបត្តិការការពារប្រទេស រវាង
វៀតណាមជាមួយ សិង្ហបុរី ​ ក៏បានកើនឡើង តាមរយះដំណើរទស្សនកិច្ចជាច្រើន ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត រវាងក្រសួងការពារប្រទេសនៃប្រ
ទេសទាំងពីរ។ វិស័យអប់រំ -បណ្តុះបណ្ដាក៏ជាវិស័យ​សហប្រតិ​ប​ត្តិ​ការមានប្រសិទ្ធ ភាព និងពហុបែបរវាងប្រទេសទាំងពីរ។ ​គិតដល់​នាបច្ចុ​ប្ប​ន្ន​មាននិស្សិតវៀតណាម ចំនួន ៩០០០នាក់ កំពុងបំពេញការសិក្សារនៅសិង្ហបូរី។ 

          ​តាំងពីពេលបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាខែតុលាឆ្នាំ១៩៩៣ ក្នុង
ឱកាស ដំណើរទស្សនកិច្ចសិង្ហបុរីរបស់អគ្គលេខាគណះកម្មាធិការបក្សកុម្មុយនិស្ត វៀតណាមនីតិកាលទី៧ លោក Do Muoi បក្សកុម្មុយនិស្តវៀតណាម និង គណៈ
បក្ស សកម្មភាព ប្រជាជនសិង្ហបុរី (PAP)បានរក្សា ទំនាក់ ទំនង យ៉ាង ល្អ ប្រសើ
និងបានអនុវត្ត វិធានការសហប្រតិបត្តិការជាច្រើន ដូចជា ផ្លាស់ ប្តូរ គណៈប្រតិភូ
ថ្នាក់ដឹកនាំនៃ ភាគីទាំងពីរ ផ្លាស់ប្តូរបទ ពិសោធន៌ កសាង បក្ស ជាដើម។ ដំណើរ ទស្សនកិច្ចសិង្ហ បុរីរបស់អគ្គលេខាគណៈ កម្មាធិ ការ មជ្ឈឹម បក្សកុម្មុនិស្តវៀត
ណាម Nguyen Phu Trong គឺសំដៅ បន្តការ អនុវត្ត ព្រមៗ គ្នាគ្រប់វិស័យលើសកម្ម
ភាព កិច្ចការបរទេស ម្ចាស់ការនិងសកម្មធ្វើ សមា ហរណកម្មអន្តរជាតិ។ ទន្ទឹមនឹង
នោះ អះអាងថា វៀតណាមជា សមាជិក មានការទទួលខុសត្រូវ និងត្រៀមខ្លួនជា ស្រេចរួមជាមួយ សឹង្ហបុរី និង បណ្តាប្រទេសអាស៊ានកសាងសហគន៌អាស៊ាន១
សាមគ្គី ​ និង រឹងមាំ ដើម្បីតំបន់អាស៊ីអាគ្នេយ៌១សន្តិភាព មិត្តភាពនិងសហប្រតិបត្តិ
ការ។ នៅ ក្នុងបណ្តា កិច្ចសន្ទនានៃដំណើរទស្សនកិច្ចនេះ អគ្គលេខា Nguyen Phu
 Trong ​រួម ជាមួយថ្នាក់ដឹកនាំសិង្ហបុរីនិងគណៈបក្សធ្វើសកម្មភាព និង ពិភាក្សាលើ
បណ្តា វិធានការបង្កើនទំនាក់ទំនងដ៏ល្អប្រសើ ជំរុញកិច្ចសហប្រ តិ បត្តិការលើគ្រប់
 វិស័យ ​ឆ្ពោះទៅការអភិវឌ្ឍន៌​និងចុះហត្ថលេខា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ ការថ្មី
 នា ឆ្នាំ ២០១៣ ខាងមុខ។ ដោយមានគោលដៅ ដូច្នេះ ដំណើរទស្សន កិច្ច ជាផ្លូវ ការរបស់អគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់សិង្ហបុរី ​ ឆ្លើយ តបបំណងប្រាថ្នា និងផលប្រយោជន៌រួមរបស់ប្រជាជន នៃប្រទេសទាំងពីរ រួមចំណែកក្នុងការជម្រុញ ទំនាក់ទំនងសហប្រតិបត្តិកាលើ​គ្រប់វិស័យវៀត ណាម  សិង្ហបុរី ដើម្បីសន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៌ លើ តំបន់អាស៊ីអគ្នេយ៌និងលើពីភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ