(VOVworld)-សន្និសីទរដ្ឋមន្ត្រីស្ដីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស លើកទី៦ បាន
ប្រមូលផ្តុំពិភាក្សាអំពីប្រធានបទចំនួន៣ ដែលទាក់ទិនដល់ការជួយឧបត្ថម្ភបង្កើន
កំណើនព្រមៗគ្នានិងចីរភាព សំដៅដោះស្រាយរាល់ជ្រុងជ្រោយ នៃដំណើការសា
កលភាវូបនីយកម្ម លើកកំពស់គុណភាពប្រភពធនធានមនុស្ស។ សន្និសីទជាសកម្ម
ភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដើម្បីធ្វើឲ្យជាក់ស្ដែងភាវូបនីយកម្មខ្លឹម
សារនៃសេចក្តីថ្លែងការណ៍រួម របស់បណ្ដាថ្នាក់ដឹកនាំ APECបង្កើនកិច្ចសហប្រតិបត្តិ
ការ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស មិនគ្រាន់តែនៅក្នុងAPEC ប៉ុណ្ណោះទេ ថែមទាំង
ចំពោះដៃគូនានានៅខាងក្រៅទៀតផង។
ប្រភពធនធានមនុស្សរួមចំណែកបង្កើនកំណើនAPEC
អាចអះអាងបានថា៖ កំណាត់ផ្លូវ២៥ឆ្នាំអភិវឌ្ឍន៍ APEC បានយកចិត្តទុកដាក់
ជាច្រើន ដល់ការពង្រីកប្រសិទ្ធិភាពប្រភពធនធានមនុស្សដ៏សម្បូរហូរហារ ជាមួយ
កំរិតបច្ចេកទេសកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការពារនិងតភ្ជាប់មនុស្ស
ជាមួយមនុស្ស…លៗ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (TTXVN) |
ប៉ុន្តែ និន្នការសាកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្ម កាន់តែបើកទូលាយ
និងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃបណ្ដារបៀបសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចប្រកប
ដោយពហុបែបបានបង្កើតឡើងឱកាសថ្មីជាច្រើនក្តី ប៉ុន្តែក៏នាំចេញនូវការសាក
ល្បងជាច្រើនដែរ។ នេះក៏គឺជាប្រការដែល នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានសង្កត់ធ្ងន់នៅក្នុងពិធីបើកសន្និសីទ APEC លើកទី៦នេះ។
“ក្នុងកាលះទេសះ ស្ថានភាពសេដ្ឋកិច្ចសកលនៅមានការលំបាកជាច្រើន
ការសាកល្បងធំធេងដែលសមាជិកនិមួយៗត្រូវប្រឈមមុខ នោះគឺការស្ដាឡើង
វិញ កំណើនយឺតយ៉ាវស្ថានភាពបាត់អាជីពនៅខ្ពស់…លៗ ។ នេះគឺជាបណ្ដា
បញ្ហា ត្រូវដោះស្រាយនៅកំរិតប្រទេសជាតិផង តំបន់ផង និងទូទាំងពិភពលោក
ទៀតផង។”
ឱកាសនិងការសាកល្បងចំពោះនិន្នការដោយ APEC នាំមកឲ្យ
យល់ដឹងច្បាស់ថា៖កម្មសិទ្ធិប្រភពធនធានមនុស្សគុណភាពខ្ពស់ ជាកូនសោរិ៍ បើកចេញឱកាសផង និងធានាការអភិវឌ្ឍន៍ចីរភាព និងលើគ្រប់វិស័យផង ក្នុង
កាលះទេសះសាកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្មកាន់តែស៊ីជំរៅនិងបើក
ទូលាយពីមួយថ្ងៃទៅមួយថ្ងៃ វៀតណាមបានកសាងបណ្ដាឧត្តមភាពដោយឡែក
របស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ប៉ុន្តែ ដូចជាប្រទេសជាសមា
ជិក APECផ្សេងៗ ទន្ទឹមនឹងបណ្ដាឱកាសថ្មី នោះ វៀតណាម កំពុងប្រឈមមុខ
នឹងបណ្ដាការសាកល្បងមិនតូចតាចឡើយ។ អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Vu Khoan បានចាត់ទុកថា៖
“ ប្រសិនបើមុននេះរបប APECគឺផ្តាច់មុខ ប៉ុន្តែ នាបច្ចុប្បន្នមានរបបផ្សេង
ៗជាច្រើន ដែលក្នុងនោះលេចធ្លោបំផុតគឺរបបសហប្រតិបត្តិការ TPP។ដូច្នេះ
APECត្រូវកំណត់ទីតាំងរបស់ខ្លួនយ៉ាងម៉េចសំដៅចៀសវាងការត្រួតស៊ីគ្នាដែរ។
ចំពោះវៀតណាមវិញ យើងមិនត្រឹមតែចូលរួម APEC ប៉ុណ្ណោះទេ ថែមទាំង
ចូលរួមស្ទើតែទាំងអស់បណ្តាកិច្ចព្រមព្រៀងរបស់ APEC។ប៉ុន្តែប្រការ នេះ ក៏បើកចេញការសាកល្បងជាច្រើនសម្រាប់យើង ដោយសារកិច្ចព្រម ព្រៀង
នេះ អាចនឹងទំនាស់ទៅនឹងកិច្ចព្រមព្រៀងដទៃ។ ដោយហេតុនេះ វៀត ណាម
កំពុងបង្កើតប្រព័ន្ធបទដ្ឋាន ធ្វើយ៉ាងម៉េចឲ្យកិច្ចព្រមព្រៀងនេះ អាច នឹងបំពេញ
បន្ថែមឲ្យកិច្ចព្រមព្រៀងដទៃទៀត”។
ជម្រុញយ៉ាងសកម្មរាល់យន្តការសហប្រតិបត្តិការក្នុង APEC
ក្នុងរយៈពេល១៦ឆ្នាំចូលរួមវេទិកាAPEC វៀតណាមបានសហប្រតិបត្តិ ការ
យ៉ាងសកម្ម និងបន្តរួមជាមួយសមាជិក APEC ជម្រុញរាល់យន្តការ សហប្រតិ
បត្តិការឲ្យស្របនឹងបរិយាការប្រគួតប្រជែងអន្តរជាតិថ្មី។ នាពេលខាងមុខ ក្នុង
នាមជាម្ចាស់ផ្ទះ វៀតណាមកំពុងត្រៀមរៀបចំព្រឹត្តិការណ៍សន្និសីទ APEC
លើកទី២៥ នាឆ្នាំ២០១៧។ លោក David Dodwell តំណាងក្រុមប្រឹក្សាធ្វើ អាជី
វកម្ម APEC បានចាត់ទុកថា៖
“វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ APEC នាឆ្នាំ២០១៧ ដោយ
ហេតុនេះ ខ្ញុំចាត់ទុកថា នេះជាការត្រៀមរៀបចំយ៉ាងល្អប្រសើររបស់ រដ្ឋាភិ
បាលវៀតណាម។ សកម្មភាពដ៏សកម្មរបស់វៀតណាមក្នុង APEC ជា ការបោះ
ជំហាន សម្រាប់ដំណើការធ្វើសមាហរណកម្មរបស់វៀតណាម នាពេលខាង
មុខ”។
បណ្តាដំណោះស្រាយដែលសមស្របក្នុងការបណ្តុះបណ្តាលវិជ្ជាជីវះ ជា
ពិសេស គឺកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងបណ្តាយន្តការសំខាន់សកល
ដូច APEC គឺជាលក្ខណៈងាយស្រួល សម្រាប់វៀតណាមជម្រុញល្បឿន
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕