(VOVworld)-សន្និសីទពិគ្រោះយោបល់លើកទី១ទើបនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងលើតំបន់ជាច្រើនទូទាំងប្រទេស សំដៅឯកភាពក្នុងការឧទ្ទេសនាម សមាជិកចំនួន៥០០នាក់ចូលបញ្ជីរាយនាមសមាជិកសមាជិការសភានីតិកាលទី
១៤។ តាមរយៈសន្និសីទពិគ្រោះយោបល់លើកទី១នេះ មតិជាច្រើនបានចាត់ទុក
ថា រចនាសម្ព័ន្ធសមាជិកសមាជិការសភាគឺសំខាន់ណាស់ ប៉ុន្តែគុណភាពទើបជា ប្រការសំខាន់បំផុត។ដោយហេតុនេះ ត្រូវជ្រើសរើសអ្នកដែលមានលក្ខណៈគ្រប់ គ្រាន់ចូលរួមរដ្ឋសភាផងដែរ។
|
លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម (រូបថតៈ TTXVN)
|
ការងារពិគ្រោះយោបល់ ជ្រើសរើស និងឧទ្ទេសនាមបេក្ខជនជាភារកិច្ច ចម្បង ដែលមានអត្ថន័យពិសេសសម្រាប់រៀបចំប្រកបដោយជោគជ័យការបោះ ឆ្នោតប្រ
ជាធិបតេយ្យ សមភាព និងត្រឹមត្រូវតាមច្បាប់។ តាមរយៈសន្និសីទនេះ មតិជាច្រើន
បានស្នើរឲ្យបង្កើនចំនួនសមាជិកសភាជំនាញដោយសារសមាជិក សភាជំនាញមាន
ពេលវេលាច្រើនជាងសម្រាប់ការងាររបស់ខ្លួន។ បើបានដូច្នេះ រដ្ឋសភាទើបបំពេញ
ល្អតួនាទីតាក់តែងច្បាប់និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ ប្រទេសជាតិ។
បង្កើនចំនួនសមាជិកសភាជំនាញ
យោងតាមលោក Le Truyen អតីតអនុប្រធានគណៈកម្មាធិការមជ្ឈឹម រណ សិរ្សមាតុភូមិវៀតណាមថា មិនចាំបាច់ត្រូវជ្រើសរើសសមាជិកសភាជាអ្នកប្រ មុខ
ស្ថាប័នរដ្ឋបាលទេ ឲ្យតែតំណាងស្ថាប័ននោះមានគ្រប់លក្ខណៈដើម្បីជាសមាជិក
សភា។ នៅក្នុងរបាយការណ៍របស់គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តោត
ទៅលើការងាបង្កើនចំនួនសមាជិកជំនាញ និងកាត់បន្ថយសមាជិកក្នុងស្ថាប័ន
រដ្ឋបាល។លោក Le Truyenបានសង្កត់ធ្ងន់ថា៖
“តាមមតិរបស់ខ្ញុំគឺត្រូវកាត់បន្ថយច្រើនសមាជិកជាអ្នកធ្វើការនៅស្ថាប័នរដ្ឋ
បាល។ជាធម្មតានៅវៀតណាម ជ្រើសរើសអ្នកប្រមុខគឺត្រូវតែជា សមាជិកសភា
ប៉ុន្តែការពិតទៅ អ្នកប្រមុខនោះគឺមានការងារច្រើនណាស់ទៅហើយបន្ថែមនូវការ
ងាររដ្ឋសភាទៀត ពោលគឺមិនអាចបំពេញល្អការងារទាំងអស់នោះឡើយ។ក្នុង
ពេលជាមួយគ្នានោះ មានបេក្ខជនដទៃជាច្រើនមានគ្រប់ លក្ខណៈដើម្បីបំពេញ
ភារកិច្ចជាសមាជិកសភា”។
លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមបានចាត់ទុកថា ក្នុងអាណត្តិនេះ ស្ថាប័នមានសមត្ថកិច្ចនានាគប្បី កាត់បន្ថយចំនួនសមាជិកស្ថាប័នរដ្ឋបាលនានាក្នុងរដ្ឋសភា។
“ក្នុងកាលៈទេសៈដែលរដ្ឋសភាវៀតណាមមិនទាន់មានសកម្មភាពជំនាញ
១០០%នោះ គឺការចូលរួមរបស់សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នមួយចំនួន ក្នុងរដ្ឋសភាគឺចាំបាច់ណាស់សម្រាប់រដ្ឋសភា។ ប្រការនេះ នឹងជួយឲ្យរដ្ឋសភា បំពេញល្អការងារតាក់តែងច្បាប់និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេស
ជាតិ”។
លើកកំពស់គុណភាពសមាជិកសមាជិការសភា
សំដៅលើកកំពស់គុណភាពនិងប្រសិទ្ធិភាពនៃសកម្មភាពរបស់រដ្ឋសភា គឺ
គុណភាពសមាជិកសមាជិការសភាដើរតួនាទីសម្រេច។ មតិជាច្រើនបានចាត់ទុក
ថា រួមជាមួយលក្ខណៈនានាដែលបានចែងក្នុងច្បាប់ចាត់តាំងរដ្ឋសភាចំពោះមុខ
ការ ទាមទារកាន់តែខ្ពស់របស់ប្រជាជន របស់ការងារផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណ
កម្ម នោះ គឺការបោះឆ្នោតសមាជិកសមាជិការសភានីតិកាលទី១៤ត្រូវជ្រើសរើស
ឲ្យ បានបេក្ខជនសក្តិសមដើរតួនាទីជាតំណាងរបស់ប្រជាជន។ លោក Nguyen
Quoc Thuocអតីតសមាជិកសភាវៀតណាមនីតិកាលទី៨,៩,១០ បានចាត់ទុកថា៖
“ប្រសិនបើអ្នកឈរឈ្មោះសមាជិកសមាជិការសភាជាកម្មាភិបាលបក្សនិង
រដ្ឋ គឺកាន់តែត្រូវសម្តែងនូវឆន្ទៈមោះមុតជាតំណាងរាស្រ្ត មានសីលធម៌និងចេះ
ការពារ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន របស់មាតុប្រទេស។
ពោលគឺ ជាតំណាងរាស្រ្តគឺត្រូវស្មោះត្រង់និងបំពេញការងារដើម្បីប្រជាជន”។
ដោយសិមិទ្ធិដែលទទួលបាននៅក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៣កន្លង
ទៅ អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសសុទ្ធតែជឿជាក់និងមានក្តីសង្ឃឹម ជាច្រើនទៅលើការបោះឆ្នោតរដ្ឋសភាទី១៤នាពេលខាងមុខនេះ៕