ជំលោះនៅស៊ីរី-ការសាកល្បងឲ្យបណ្តាដំណោះស្រាយការទូត។
HONG VAN -  
(VOVWORLD) /  
(VOVWORlD)សកម្មភាពជាច្រើនកំពុងប្រព្រិត្តទៅសំដៅស្វែងរក
ដំណោះស្រយឲ្យសភាពការណ៍នៅស៊ីរី។រួមជាមួយដំណើរទស្សន
កិច្ចនៅអេហ្ស៉ីបនិងស៊ីរីក្នុងសប្តាហ៍នេះរបស់បេសកជនពិសេស
ទទួលបន្ទុកបញ្ហាស៊ីរីនៃអង្គការសហប្រជាជាតិនិងសម្ព័នអារ៉ាប់
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិKofi Annan ដំណាង
របស់រុស្ស៊ីនិងចិនសុទ្ឋតែចាត់បេសកជនពិសេសទៅកាន់ស៊ីរី។
ប៉ុន្តែបណ្តាអ្នកវិភាគចាត់ទុកថា ដំណើរទស្សនកិច្ចទាំងនេះពិបាក
ផ្តល់មកលទ្ឋផលគួឲ្យសុទ្ឋិនិយមពីព្រោះប្រទេសមហាអំណាច
កំពុងបែកបាកគ្នាដ៍ធ្ងន់ធ្ងរអំពីការដោះស្រយវិបត្តិនៅស៊ីរី។ស្តីអំពី
ដំណើរទស្សនកិច្ចរបស់លោក Kofi Annan នៅអេហ្ស៉ីបនាថ្ងៃទី៧
មិនានិងនៅស៊ីរីនាចុងសប្តាហ៍នេះ បណ្តាអ្នកវិភាគបានចាត់ទុកថា
គោលដៅនៃដំណើរទស្សនកិច្ចនេះគឺជាការសាកល្បងធំ១ចំពោះ
លោកKofi Annanនិងឧកាសទទូលជោគជ័យគឺស្តួចស្តើងណាស់។
អាចនិយាយដូច្នេះព្រោះថាក្នុងសន្និសិទកាសែតដំបូងក្នុងថានះថ្មី
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិKofi Annanបាននាំចេញ
គោលដៅជាច្រើន។នោះគឺទទួលឲ្យបានការព្រមព្រៀងឈប់បាញ់
បញ្ឈប់អំពើហឹង្សាជួយឧបត្ថម្ភឲ្យដំណោះស្រាយនយោបាយ១នៅ
ស៊ីរីតាមរយះការជូបសន្ទនា។នេះពិតជាភារកិច្ច១ពោរពេញទៅដោយ
ការលំបាកនិងសាកល្បង។
រួមជាមួយដំណើរទស្សនកិច្ចរបស់លោកKofi Annan ចិននិងរុស្ស៊ីក៍
សុទ្ឋតែចាត់បេសកជនពិសេសទៅកាន់ស៊ីរីផងដែរ។អតីតឯកអគ្គរដ្ឋ
ទូតចិននៅស៊ីរី Li Huaxinបានទៅកាន់ប្រទេសនេះនាថ្ងៃទិ៧មិនា។
និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Secgei Lavrovទៅកាន់ទីក្ក្រុងគែនាថ្ងៃទី១០មិនាដើម្បីជួប
ជាមួយអគ្គលេខាធិការសម្ព័នអារ៉ាប់ Abil el Arabi។អ្នកនាំពាក្សក្រ
សួងការបរទេសចិន លូវ៉ីមីនឲ្យដឹងថា៖ចិនបានលើកឡើងនូវការផ្តើម
គំនិត ៦ ខ ក្នុងបញ្ហាស៊ីរី។ចិនគាំទ្រចំពោះតួរនាទីស្នូលរបស់អង្គការ
សហប្រជាជាតិក្នុងការផ្តល់ជំនួយមនុស្សធម៏ ក៏ប៉ុន្តែប្រឆាំងជំទាស់ការ
យកលេសជំនួយមនុស្សធម៏ដើម្បី ធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុង
របស់ស៊ីរី។
ក្នុងពេលដែលអង្គការសហប្រជាជាតិ រុស្សីនឹងចិនបង្កើនការខំប្រឹង
ប្រែងការទូតដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសំរាប់ស៊ីរី នេះគឺ បណ្តាប្រទេសលោកខាងលិចបែជាបង្កើនការគាបសង្កត់ជាបន្តបន្ទាប់
បង្ខំឲ្យប្រធានាធិបតី ស៊ីរី Bashar Al Assad លាលែងពីតំណែង នឹង
បង្ខំ Damas ត្រូវបញ្ឈប់ការបង្ក្រាបក្ក្រុមជនប្រឆាំងនៅប្រទេសនេះ។ព្រិទ្ធសមាជិកគណះបក្សសាធារណះរដ្ឋ John Mc Cain ថ្ងៃទី៥មិនា បានអំពាវនាវឲ្យវាយប្រហារតាមជើងអាកាសប្រឆាំងស៊ីរី។ក៏ប៉ុន្តែ
ប្រធានាធិបតីអាមេរិក Barak Obama នឹងរដ្ឋមន្រ្តីការពារប្រទេស
Leon Panetta បានបដិសេដ្ឋលទ្ធភាពអាមេរិកវាយប្រហារដោយឯក
តោភាគីទៅលើស៊ីរី ។អាមេរិកក៏បានដាក់ស្ថានីយ៏ផ្សាយសំលេងនឹង
ទូរទស្សស៊ីរីចូលក្នុងបញ្ជីរាយនាមហុំព័ទ្ធ ព្រមទាំងដាក់ជូនក្រុមប្រឹក្សារ
អង្គការសហប្រជាជាតិនូវពង្រាងសេចក្តីសំរេចចិត្តថ្មីស្តីពីសភាពការណ៏
ស៊ីរីផងដែរ។បណ្តាប្រទេសសំព័ន្ធមិត្តរបស់អាមេរិកដូចជាអង់គ្លេស បារាំង
អេស្ប៉ាញ បានប្រកាសបិទទ្វាស្ថានទូតប្រទេសខ្លួនប្រចាំនៅស៊ីរីសំដៅ
ប្រឆាំងជំទាស់ស្ថានភាពអំពើរហឹង្សានៅស៊ីរី។ តាមអ្នកវិភាគជាច្រើន អំពើរ
របស់អាមេរិកនឹងប្រទេសលោកខាងលិច គឺដោយសារចង់ដណ្តើមឥទ្ឋិ
ពលក្នុងអានាគតនៅមជ្ឈឹមបូពា៏ចុះមិនមែនយកចិត្តទុកដាក់ដល់ផល
ប្រយោធន៍យូអង្វែងដោយឡែករបស់ស៊ីរីទេ។ជាមួយអ្វីៗដែលកំពុងប្រព្រិត្តទៅនៅស៊ីរីមើលទីដូចជាដំណោះស្រាយល្អ១ក្នុងការ
ដោះស្រាយវិបត្តិនៅស៊ីរីគឺជាការសាកល្បងការទូត១និងអនាគតសំរាប់
ប្រទេសនេះនៅពិបាកទួសទាយបាន៕
|
ជំលោះនៅស៊ីរី(Internet). |
HONG VAN
-VOVWORLD