ជំហានចាប់ផ្ដើមឲ្យជំពូកថ្មីក្នុងទំនាក់ទំនងអន្តរកូរ៉េ

ជំហានចាប់ផ្ដើមឲ្យជំពូកថ្មីក្នុងទំនាក់ទំនងអន្តរកូរ៉េ - ảnh 1
ជំហានចាប់ផ្ដើមឲ្យជំពុកថ្មីក្នុងទំនាក់ទំនងអន្តរកូរ៉េ (AP)



        Vovworld-តាមខ្លឹមសារនៃកិច្ចព្រមព្រៀងកូរ៉េខាងត្បូងនិងសាធារណៈរដ្ឋ
​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េឯកភាពនឹងដំណើរការសន្ទនាអន្តររដ្ឋាភិបាល
នៅ Seoul ឬព្យុងយ៉ាងនាពេលឆាប់បំផុតដើម្បីកែលំអរទំនាក់ទំនងអន្តរកូរ៉េក៏ដូច​
ជា​សន្ទនានិងចរចារអំពីបញ្ហាផ្សេងៗ។ ភាគីទាំងពីរក៏យល់ព្រមដំណើរការប្រជុំ
​គ្រួសារដែលត្រូវព្រាត់ប្រាស់ក្នុងសង្គ្រាមកូរ៉េ(១៩៥០-១៩៥៣)នាបុណ្យព្រះច័ន្ទ
ពេញបរមីខាងមុខនិងបន្តរៀបចំការជួបជុំ​គ្រួសារនេះនាពេលខាងមុខ។

        កួរឲ្យយកចិត្តទុកដាក់បំផុតក្នុងកិច្ចព្រមព្រៀងនេះនិងក៏ជាខ្លឹមសារសារវន្ត
​បំផុតសំដៅដោះស្រាយភាពតានតឹងគឺព្យុងយ៉ាងសម្ដែងការសោកស្ដាយអំពីការ
ដែលទាហានកូរ៉េខាងត្បូងត្រូវរងរបួសក្នុងករណីផ្ទុះគ្រាប់បែកនៅដំបន់គ្មាន​យោធា
DMZ) នៅភាគីកូរ៉េខាងត្បូងនាពេលកន្លងទៅ។ រួមជាមួយនោះកូរ៉េខាង​ត្បូងអះអាង
ថា នឹងបញ្ចប់ការឃោសនាប្រឆាំងនឹងព្យុងយ៉ាងដោយប្រព័ន្ធ​ឧគ្ឃោសនស័ព្ទនៅ
ដំបន់ព្រំដែនចាប់ពីម៉ោង០ថ្ងៃទី២៥សីហា។ ប្តូរទៅវិញ​សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េបានយល់ព្រមលុបចោលបទបញ្ជាផ្ទេរកងទ័ពទៅស្ថានភាពសង្គ្រាម។
សហគមន៍អន្តរជាតិបានស្វាគមន៍កិច្ចព្រម​ព្រៀង​ដែលទើបទទួលបាននេះរវាងកូរ៉េ
ទាំងពីរភាគ។

សញ្ញាសកម្មពីការចរចារ

រាល់កិច្ចព្រមព្រៀងពោលខាងលើបានបញ្ចប់រយៈពេល៤៣ម៉ោងចរចាររួមជា
មួយការប្រកាសកងទ័ពត្រៀមជាស្រេចពីភាគីទាំងពីរ។

        តាមបណ្ដាអ្នកវិភាគថា​ភាពតានតឹងលើឧបទ្វីបកូរ៉េពីយូរយារមកជា​សេណារីអូ
ចាស់នៅដំបន់នេះដោយទាក់ទាញការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានអ្នកឃ្លាំមើល។
ភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅតាមពិតជា​កាយវិការថ្មីនៃ
គោលនយោបាយលើមាត់រណ្ដៅសង្គ្រាមដែលព្យុងយ៉ាងបាន​អនុវត្តជាប្រចាំដើម្បី
ប្រឆាំងជំទាស់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក​និងកូរ៉េខាងត្បូង។ ករណី
បាញ់កាំភ្លើងផ្លោងតបតគ្នារវាងភាគីទាំងពីរនិងការដែល​សាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េជំរុញវត្តមាននៃកងទ័ពនៅជិត​ព្រំដែនជាមួយកូរ៉េខាងត្បូងបានបណ្ដាល
ការព្រួយបារម្ភចំពោះអ្នកឃ្លាំមើល។ តាម​រយៈគោលនយោបាយនៅមាត់រណ្ដៅសង្គ្រាម
លើកនេះអាចឃើញថា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនចង់ជំរុញភាព
តានតឹងឡើងកំរិតមិនអាចត្រួតពិនិត្យបានឡើយ ហើយបញ្ច្រាស់ទៅវិញចង់យកអំពើរ
បង្ករឿងហេតុ​ដើម្បីបង្កើនសម្ពាធចាប់បង្ខំកូរ៉េខាងត្បូងត្រូវចរចារ។

បំផ្លាញស្ថានភាពដែលត្រូវបង្កកពីយូយារមក

កិច្ចព្រមព្រៀងដែលទទួលបានរវាងភូមិភាគទាំងពីរទទួលបានការស្វាគមន៍ពី
សហគមន៍អន្តរជាតិ។ កិច្ចព្រមព្រៀងនេះមិនត្រឹមតែបានបន្ធូស្រាលស្ថានភាព​តាន
តឹងលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ថែមទាំងបើកចេញផ្លូវកែលំអរទំនាក់ទំនងអន្តរ​កូរ៉េទៀត
ផង។

មុនបង្អស់កិច្ចព្រមព្រៀងដែលទើបទទួលបានរួមមានរាល់ចំណុចស្នូលដែលភាគី
ទាំងពីរសង្ឃឹម។ នោះគឺឯកភាពដំណើរការសន្ទនានិងចរចារ ឈានទៅ​រៀបចំ​ការចរចារ
ជាន់ខ្ពស់រវាងរដ្ឋាភិបាលទាំងពីរ។ នៅការចរចារលើកនេះ​ការ​ដែលសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េសម្ដែងការសោកស្ដាយអំពី​ករណីផ្ទុះគ្រាប់បែកជា
កាយវិការកម្រមានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ក៏តាម​មជ្ឈដ្ឋាន​អ្នកឃ្លាំមើលថា ជំនួបនា
ពេលកន្លងទៅគឺជាជំនួបកំពូលដោយប្រយោជន៍រវាង​ថ្នាក់​ដឹកនាំទាំងពីរដោយសារ
ប្រធានក្រុមចរចារទាំងពីរលើកនេះជាឧបការី​ស្និទ្ធស្នាលបំផុតរបស់ប្រធានាធិបតី
Park Geun-hye និងថ្នាក់ដឹកនាំសាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក
Kim Jong Un។ នេះជាបណ្ដាអ្នក​អាច​បញ្ជូនយ៉ាងច្បាស់បំផុតគោលគំនិតរបស់ថ្នាក់
ដឹកនាំនានា។

សេចក្តីសង្ឃឹមអំពីសន្ធិសញ្ញាសន្តិភាពលើឧបទ្វីបកូរ៉េ

        ប៉ុន្តែទន្ទឹមនឹងមតិសុទិដ្ឋិនិយមនៅមានមតិខ្លះចាត់ទុកថា បញ្ហាស្នូលរវាងភាគី​ទាំង​ពីរ
មិនទាន់បានដោះស្រាយនៅឡើយ។ កិច្ចព្រមព្រៀងដែលទើបទទួលបានអាច​ជាជំហាន
វឌ្ឍនភាពប៉ុន្តែបញ្ហាស្នូលស្ដីពីកម្មវិធីនុយគ្លេអ៊ែសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េមិនទាន់បានពិភាគ្សានៅឡើយ។ ដោយកិច្ច​ព្រមព្រៀងលើកនេះ
សាធារណៈមតិជាថ្មីម្ដងទៀតសង្ឃឹមថា កូរ៉េទាំង​ពីរភាគ​នឹងកសាងជំនឿជាក់ពី
វង់ចរចារថ្មីនាពេលខាងមុខ។ ពីនោះអាចចុះ​ហត្ថលេខា​លើសន្ធិសញ្ញាសន្តិភាពនិង
ឯកភាពជំនួសឲ្យកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជា​បណ្ដុះអាសន្នតែប៉ុណ្ណោះនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ