ជំហានវិជ្ជមានក្នុងការដោះស្រាយវិបត្តិនៅស៊ីរី
HONG VAN -  
(VOVWORLD) -កិច្ចប្រជុំកំពូលត្រីភាគីរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីទួរគី លោក Tayyip Erdogan និងប្រធានាធិបតីអ៊ីរ៉ង់លោក Hasan Rouhani បានបញ្ចប់នៅថ្ងៃទី ២២ ខែវិច្ឆិកានៅទីក្រុង Sochi ប្រទេសរុស្ស៊ីដោយមានសេចក្តីថ្លែងការណ៍រួមស្តីពីស៊ីរី។ ។ សេចក្តីថ្លែងការណ៍រួមបានកំណត់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការស៊ីរីនឹងកំណត់ទិសដៅជាក់ស្តែងបន្ទាប់ពីការខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរីនិងជំរុញដំណើរការនយោបាយនៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។
ជំហានវិជ្ជមានក្នុងការដោះស្រាយវិបត្តិនៅស៊ីរី
|
កិច្ចប្រជុំកំពូលត្រីភាគីរវាងរុស្ស៊ី - ទួរគី - អ៊ីរ៉ង់ត្រូវបានប្រារព្ធឡើងនៅក្នុងបរិបទបណ្ដាកងកម្លាំងប្រដាប់អាវុធនៃកងកម្លាំងរដ្ឋឥស្លាម ស្វ័យប្រកាស(IS) ត្រូវរុញថយក្រោយនៅប្រទេសស៊ីរី និងពួកឧទ្ទាមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល លោក Bashar Al- Assadក៏ទទួលបរាជ័យនៅលើសមរភូមិផងដែរ។
នៅមុនថ្ងៃនៃកិច្ចប្រជុំនេះ លោក Dmitry Peskov លេខាធិការនៃប្រធានាធិបតីរុស្ស៊ី បានថ្លែងថា៖ភាគីទាំងឡាយបានពិភាក្សាយ៉ាងហ្មត់ចត់លើទស្សនៈដោះស្រាយបញ្ហានៅស៊ីរីនិងពិភាក្សាអំពីជំហានជាបន្ត ដើម្បីធានាឱ្យមានភាពប្រក្រតីបានយូរអង្វែងនៅក្នុងប្រទេសនេះ។
លទ្ធផលវិជ្ជមានសម្រាប់ដំណើរការសន្តិភាពនៅស៊ីរី
លទ្ធផលនៃកិច្ចប្រជុំកំពូលនេះបានបង្ហាញថា៖ ប្រទេសទាំងបីរុស្ស៊ី - ទួរគីនិង អ៊ីរ៉ង់មានកិច្ចសហប្រតិបត្តិការស្អិតរមួតនៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសស៊ីរី។
ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានអនុម័តទៅលើសេចក្តីថ្លែងការណ៍រួមដែលកំណត់វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅស៊ីរី នោះជាលទ្ធផលវិជ្ជមាន។ បណ្ដាភាគីបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មក្នុងរយៈពេលកន្លងទៅ ហើយអះអាងថា៖ត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការដើម្បីកំចាត់ក្រុម IS ទាំងស្រុងនិងក្រុមជ្រុលនិយមផ្សេងៗទៀត។
ជាពិសេសនោះថ្នាក់ដឹកនាំនៃប្រទេសទួរគីនិងអ៊ីរ៉ង់គាំទ្រការផ្តួចផ្តើមគំនិតរបស់រុស្ស៊ីអំពីការរៀបចំមហាសន្និ បាត សន្ទនាជនជាតិស៊ីរី និងបានប្រគល់អោយក្រសួងការបរទេស ការពារជាតិ រួមជាមួយស្ថាប័នទាក់ទិននានា រៀបចំផែនការជាក់ស្ដែង អំពីពេលវេលា និងសមាជិកចូលរួម។ អង្គសន្និសីទនឹងពិភាក្សាអំពីបណ្ដាបញ្ហាគន្លឹះរបស់ស៊ីរី។
ជាមួយនឹងលទ្ធផលពោលខាងលើនេះ ក្រសួងការបរទេសស៊ីរីបានចាត់ទុកថា៖សេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ស្តីពីបញ្ហាស៊ីរីដែលបានសម្តែងនូវការប្តេជ្ញាចិត្តខាងស្មារតីនេះដើម្បីគាំទ្រដល់សកម្មភាពនយោបាយដោយគោរពអធិបតេយ្យភាព ឯករាជ្យនិងបូរណភាពដែនដីរបស់ស៊ីរី។ យោងតាមនោះ Damascus ចង់បញ្ចប់វិបត្តិនាបច្ចុប្បន្នតាមរយៈដំណោះស្រាយខាងនយោបាយ។
ការសម្រេចសេចក្តីប្រកាសរួម
ការដែលប្រទេសរុស្ស៊ី ទួរគីនិងអ៊ីរ៉ង់បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីស៊ីរីនេះគឺជាសុច្ឆន្ទៈសម្រាប់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងបី។ ទោះជាយ៉ាងណាក៏ដោយការអនុវត្តសេចក្តីថ្លែងការណ៍រួមនេះមិនងាយស្រួលនោះទេ។ នៅឯកិច្ចប្រជុំកំពូលថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីរុស្ស៊ីបានទទួលស្គាល់ថា៖ដំណើរការកំណែទម្រង់នឹងមិនងាយស្រួលទេ។ លោកបានសង្កត់ធ្ងន់លើតម្រូវការអំពីការឯកភាពគ្នានិងសម្បទានពីភាគីទាំងឡាយ រួមទាំងរដ្ឋាភិបាលស៊ីរីទៀតផង។ លោកក៏បានបង្ហាញនូវទំនុកចិត្តថាប្រទេសរុស្ស៊ីអ៊ីរ៉ង់និងទួរគីនឹងធ្វើឱ្យអស់ពីលទ្ធភាពដើម្បីធ្វើឱ្យរឿងនេះអាចក្លាយទៅជាការពិត។
យុទ្ធនាការយោធាដ៏ធំប្រឆាំងនឹងភេរវកម្មនៅប្រទេសស៊ីរីគឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។ ដោយមានការខិតខំប្រឹងប្រែងរបស់ភាគីជាច្រើន ជាពិសេសប្រទេសរុស្ស៊ី អ៊ីរ៉ង់និងទួរគី នោះស៊ីរីបានរួចផុតពីគ្រោះថ្នាក់នៃការអាកាត់ទប់ស្កាត់បានការកាន់កាប់របស់ភេវរកម្មអន្តរជាតិនិងជៀសវាងគ្រោះមហន្តរាយមនុស្សធម៌។ ហើយការទទួលបានសេចក្តីថ្លែងការណ៍រួមនេះបានកំណត់វិស័យអាទិភាពចំពោះស៊ីរី នោះជាជំហានវិជ្ជមានមួយដើម្បីជំរុញដំណើរការនយោបាយនៅក្នុងប្រទេសមជ្ឈឹមបូព៌ា ៕
HONG VAN