(VOV)_ក្នុងឆ្នាំ ២០១៣ វៀតណាមនិងអាមេរិកបានបង្កើតក្របខ័ណ្ឌទំនាក់ទំនង
ដៃគូលើគ្រប់វិស័យជាផ្លូវការ។ ព្រឹត្តិការណ៍នេះមិនគ្រាន់តែបង្កើតគ្រិះដ្ឋានសំរាប់ បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកចូលក្នុងសន្តិ
ភាពស្ថិរ ភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក
ទៀតផង។
ក្នុងឆ្នាំ ២០១៣ សកម្មភាពផ្លាស់ប្តូរគណប្រតិភូរវាងប្រទេសទាំងពីរត្រូវបានប្រ
ប្រឹត្ត ទៅជាបន្តបន្ទាប់។ បណ្ដាថ្នាក់ដឹកនាំកំពូលរបស់វៀតណាមដូចជា៖ប្រធានរដ្ឋ
Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc សុទ្ធតែមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ រួមជាមួយគ្នា នោះ វៀតណាមក៏ទទួលមន្ត្រីជាន់ខ្ពស់នានារបស់អាមេរិក ដូចជា៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ដំណាងពាណិជ្ជកម្ម រដ្ឋមន្ត្រីការបរទេស John Kerry…ជាដើម។ ដំណើរបំពេញទស្សនកិច្ចទាំងនេះ បានរួមចំណែកបង្កើនទំនុកទុកចិត្តខ្ពស់ អំពិនយោ
បាយ បើ់ក ចេញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងស៊ីជំរៅលើវិស័យជាច្រើន។ ពិសេសគឺការបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ នាឆ្នាំ ២០១៣ បាន
គូសសម្គាល់របត់សំខាន់ ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីអាមេរិកលោក Obama(www.vtvdanang.vn ) |
ការផ្លាស់ប្តូរថ្មីខ្លាំងក្លា
តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកថា៖ក្រោយរយៈពេល១៨ឆ្នាំ ប្រក្រតីឡើងវិញទំនាក់ទំនង វៀតណាមនិងអាមេរិក បានបោះជំហានខ្លាំងក្នុងការ
ផ្សាភ្ជាប់របួសសង្គ្រាម និងកសាងក្របខ័ណ្ឌទំនាក់ទំនងទំនុកទុកចិត្ត។ ជាពិសេស ក្នុងឆ្នាំ ២០១៣ វៀតណាមនិងអាមេរិកបានបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ
ជាផ្លូវការ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបោះជំហានចូលក្នុងដំណាក់កាល
ថ្មី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong បាន
អះអាងថា៖
“ បន្ទាប់ពីពេលបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ គឺប្រទេសទាំងពីរ បានមានការបោះជំហានយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ ពីនយោបាយ ទំនាក់ទំនង ការទូត រហូតដល់វិស័យសន្តិសុខ វិទ្យាសាស្ត្រ អប់រំ…។ល។ ”
អំពីការអប់រំ បណ្ដុះបណ្ដាល នាបច្ចុប្បន្ន អាមេរិកកំពុងសកម្មរួមសហការ ជាមួយវៀតណាម បង្កើតមហាវិទ្យាល័យមួយ។ឆ្នាំ ២០១៣ បរិមាណសិស្ស និស្សិតវៀតណាមទៅរៀននៅអាមេរិកបន្តបានកើនឡើង។ ក្នុងដំណើរមកបំពេញ ទស្សនកិច្ចនៅវៀតណាម នាខែធ្នូ ឆ្នាំ ២០១៣ រដ្ឋមន្ត្រីការបរទេសអាមេរិក Jonh
Kerry បានសង្កត់ធ្ងន់ថា៖
“ ការអប់រំ បណ្ដុះបណ្ដាល អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្សជា
មួយ មនុស្ស ជាគ្រិះដ្ឋានរឹងមាំសំរាប់ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម
និងអាមេរិក។ នាបច្ចុប្បន្ន មាននិស្សិតវៀតណាមចំនួន១៦ពាន់នាក់កំពុងសិក្សារ នៅអាមេរិក ជាប្រទេសមានបរិមាណនិស្សិតច្រើនបំផុតសិក្សារនៅអាមេរិក។ កម្ម វិធីអាហាររូបករណ៍ Fullbring ជាសក្ខីភាព១អំពីការជោគជ័យនៃកិច្ច សហប្រតិ បត្តិការអប់រំរវាងប្រទេសទាំងពីរ។ និងក្នុងរយៈពេលខាងមុខនេះ យើងខ្ញុំនឹង កសាងមហាវិទ្យាល័យមួយនៅវៀតណាម។”
ក្នុងទំនាក់ទំនងរវាងប្រទេសនានាជាមួយគ្នា គ្មានទំនាក់ទំនងណាដែល
មិនមាន បញ្ហាដែរ។ វៀតណាមនិងអាមេរិកក៏ដូច្នេះដែរ។ នាបច្ចុប្បន្ន បញ្ហានៅសេសសល់រវាងប្រទេសទាំងពីរ នោះគឺបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស បណ្ដា របងពន្ធ គយក្នុងពាណិជ្ជកម្ម។ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព
ដោះ ស្រាយរាល់ការខ្វែងគំនិតនេះ តាមរយៈការសន្ទនា ដើម្បីបង្កើនការយល់ដឹង
គ្នាទៅវិញទៅមក។
រួមគ្នាសហប្រតិបត្តិការនិងអភិវឌ្ឍន៍
រាល់ការខំប្រឹងប្រែងពូនជ្រុំ បាននាំមកភាពប្រក្រតីទំនាក់ទំនងរវាងវៀតណាម និងអាមេរិក នាខែកក្កដា ឆ្នាំ ១៩៩៥។ ក្រោយរយៈពេល១៨ឆ្នាំ ដោយស្មារតី៖ទុក អតីតកាលនៅមួយអន្លើ ឆ្ពោះទៅអនាគត វៀតណាមនិងអាមេរិកបានបង្កើតឡើង
ភាពអស្ចារ្យមួយ នោះគឺការបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ស្ដីពីបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Jonh Kerry បាន ចែករំលែកថា៖
“ ប្រទេសទាំងពីរបានរួមគ្នាចែករំលែកអំពីប្រវត្តិសាស្ត្រមួយដ៏លំបាក។ វៀត ណាមជាដៃគូដ៏សែនសំខាន់របស់អាមេរិក និងយើងខ្ញុំសន្យាថា៖នឹងជំរុញទំនាក់
ទំនងនេះ ក្នុងរយៈពេលខាងមុខនេះ។”
ក្រឡែកមើលអំពីប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ អាចឃើញ
ថា៖ដំណើការប្រក្រតីទំនាក់ទំនងមិនអាចស្ដែងចេញបានឡើយ បើខ្វះការជួបសន្ទ
នាដោយស្មោះត្រង់នានា រវាងរដ្ឋអំណាចនៃប្រទេសទាំងពីរ ទោះបីទាំងនោះគឺជា
បញ្ហារសើបក្តី។ ទំនាក់ទំនងដៃគូលើគ្រប់វិស័យត្រូវបានបង្កើតនាឆ្នាំ ២០១៣ ជា គ្រិះដ្ឋានសំខាន់ដើម្បីទំនាក់ទំនងវៀតណាមនិងអាមេរិក បន្តបង្កើតឡើងសមិទ្ធិ
ផលលែចធ្លោថ្មីទៀតផង៕