ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។
ANH HUYEN -  
(VOV) /  
|
ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។ |
VOV- កិច្ច ព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-
EU (PCA) រួមមាន៨ជំពុកនិង៦៥មាត្រាក្នុងនោះអះអាងបណ្ដាគោលការណ៍ សារវន្តនៃទំនាក់ទំនងរបស់ភាគីទាំងពីរ កំណត់ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យពីកិច្ចសហប្រតិតបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មវិនិយោគដល់កិច្ច
សហប្រតិបត្តិការយុតិធម៍ការពារសន្តិភាពសន្តិសុខអន្តរជាតិ។ តាមឯកអគ្គរដ្ឋ
ទូតប្រធានដំណាងEC ប្រចាំនៅវៀតណាម Franz Jessen ថា បើប្រៀបនឹងកិច្ច ព្រមព្រៀងក្របខ័ណ្ឌអំពីកិច្ចសហប្រតិបត្តិការវៀតណាម-EC ដែលបាន ចុះហត្ថលេខានាឆ្នាំ១៩៩៥នោះ PCA វៀតណាម-EU ដែលត្រូវបានចុះហត្ថលេខា លើកនេះបង្ហាញការបោះជំហានអភិវឌ្ឍន៍ដ៏ធំធេងជ្រាលជ្រៅនៃទំនាក់ទំនង វៀត
ណាម-EUក្រោយរយៈពេល២០ឆ្នាំ នាំទំនាក់ទំនងឈានទៅដំណាក់កាលថ្មី មួយក្នុងក្របខ័ណ្ឌទូលំទូលាយជាងនិងកំរិតសហប្រតិបត្តិការជ្រាលជ្រៅជាង សមស្របនឹងតួនាទីថ្មីរបស់ EU និងតួនាទីអន្តរជាតិកាន់តែកើនខ្លាំងឡើងពី
មួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត Franz Jessen បានថ្លែងថា៖
“ទំនាក់ទំនងរបស់យើងបានមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ គិតតាំង
ពីពេលបង្កើតទំនាក់ទំនងមុននេះ២០ឆ្នាំមក ទំនាក់ទំនងរវាង វៀតណាម-EU ទើបតែនឹងផ្អែកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចវិនិយោគប៉ុណ្ណោះ
និងដល់ឥឡូវនេះទំនាក់ទំនងសហប្រតិបត្តិការនោះបានបើកទូលាយទាំងអំពី នយោបាយទៀតផង។ ជាមួយ PCA ដែលបានចុះហត្ថលេខានោះយើងមាន
យន្តការសហប្រតិបត្តិការជិតស្និទ្ធជាងអំពីការសន្ទនាសិទ្ធិមនុស្សនិងកិច្ច
សហប្រតិបត្តិការអំពីសន្តិសុខ ដែលនៅទីនោះភាគីទាំងពីររួមគ្នាដោះស្រាយ
រាល់ហានិភ័យរួម។”
|
ឯកអគ្គរដ្ឋទូតប្រធានដំណាងEC ប្រចាំនៅវៀតណាម Franz Jessen |
ចំពោះវៀតណាម យថាទស្សន៍បើកទូលាយទីផ្សារ EU ក្រោយពេលចុះ
ហត្ថលេខា PCA នៅមានច្រើន ពីព្រោះពាណិជ្ជកម្ម វៀតណាម-EU ទើបនឹងស្រូបយកប្រមាណ០,៥%នៃតំលៃប្រាក់ពាណិជ្ជកម្មសរុបរបស់ EUប៉ុណ្ណោះ។
PCA ក៏បង្កបុព្វបទសំខាន់ដើម្បីភាគីទាំងពីរឈានចូលចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTA)។ ការចរចារនិងចុះហត្ថលេខា FTA វៀតណាម-
EU នឹងបើកចេញឱកាសជាច្រើន លប់ចោលរបងពាណិជ្ជកម្មរដ្ឋាករ បង្កភាព
ងាយស្រួលសំរាប់កំណើននាំចេញនិយាយដោយឡែកនិងកំណើនសេដ្ឋកិច្ច
និយាយរួម។ នាបច្ចុប្បន្នត្រឹមតែមានទំនិញនាំចេញប្រមាណ៤២%របស់វៀត
ណាមទៅ EU បានទទួលពន្ធអនុគ្រោះ០%។ប្រសិនបើ FTA បានអនុវត្ត អាត្រានេះនឹងកើនឡើង៩០%។ ទន្ទឹមនឹងនោះរួមជាមួយដំណើរការចរចារ
FTA EU នឹងជំរុញការទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារចំពោះវៀតណាម បង្កភាពងាយស្រួលឲ្យវៀតណាមក្នុងការតស៊ូនឹងរូបភាពគាំពារពាណិជ្ជកម្ម ដូចជាពន្ធប្រឆាំងការលក់បង្ខូចតំលៃ។
អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ EU សន្យាអំពីគោលការណ៍ក្នុង PCA
បន្តផ្ដល់ជំនួយអភិវឌ្ឍន៍សំរាប់វៀតណាមក្នុងដំណាក់កាលថ្មីក្រោយឆ្នាំ២០១៣
សមស្របនឹងយុទ្ធសាស្ត្រនិងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។
EU សន្យាបង្កើនការជួយឧបត្ថម្ភវៀតណាមទទួលបានគោលដៅអភិវឌ្ឍន៍ត្រូវ
បានអន្តរជាតិទទួលស្គាល់ ក្នុងនោះមានគោលដៅសហ័សវស្សរបស់អង្គការ
សហប្រជាជាតិ (MDGs)។ អំពីនយោបាយ កិច្ចព្រមព្រៀង PCA នឹងរួមចំណែក
ធ្វើឲ្យជ្រាលជ្រៅជាងដល់ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងវៀតណាម
និងEU។ បណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុង PCA អំពីនយោបាយ សន្តិសុខសន្តិភាពជាមូលដ្ឋានដើម្បីភាគីទាំងពីរបង្កើនការសន្ទនានិង សហប្រតិបត្តិការក្នុងការដោះស្រាយបណ្ដាបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ទាំងលើវិស័យទ្វេភាគីនិងវេទិការពហុភាគីដូចជាអង្គការសហប្រជាជាតិ ASEM និងជាពិសេសគឺអាស៊ាន- EU ក្នុងពេលវៀតណាមជាប្រទេសគ្រប់គ្រងទំនាក់
ទំនងអាស៊ាន-EU នាខែកក្កតាឆ្នាំ២០១២។ ឯកអគ្គរដ្ឋទូត ប្រធានដំណាង គណៈកម្មាធិការអឺរុបប្រចាំនៅវៀតណាម Franz Jessen បានអះអាងថា៖
“ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថាការចុះហត្ថលេខា PCA វៀតណាម-EU នឹងបើក
ចេញទំព័រថ្មីសំរាប់ទំនាក់ទំនងរវាងវៀតណាម-EU។ អាចនិយាយបានថាយើង
បាននាំទំនាក់ទំនងនេះក្លាយទៅជាទំនាក់ទំនងបើកទូលាយនិងពហុបែប។”
ជាមួយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងសកម្មរបស់ទំនាក់ទំនងរវាងវៀតណាម
ជាមួយ EU និងប្រទេសសមាជិកក្នុងរយៈពេល២០ឆ្នាំកន្លងមក ការចុះហត្ថលេខា
លើ PCA ជាផ្លូវការនិងចាប់ផ្ដើមចរចារ FTA វៀតណាម-EU នឹងបើកចេញទំព័រថ្មី១ក្នុងទំនាក់ទំនងវៀតណាមនិង EU។ ទំនាក់ទំនងរវាងភាគីទាំងពីរកំពុងស្ថិតក្នុង
ក្របខ័ណ្ឌនិងកំរិតសហប្រតិបត្តិការធំទូលាយនិងជ្រាលជ្រៅជាង រួមចំណែកបំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលខាងមុខ៕
ANH HUYEN
-VOV