ដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកប្រធានរដ្ឋ Xi Jin Ping ៖ពិបាកទទួលបានជំហានថ្មី

(VOV)_ដំណើរទស្សនកិច្ចនៅអាមេរិក ជាលើកដំបូង ក្នុងថានះជាប្រធាន រដ្ឋចិន
 លោក Xi Jin Ping បានចាប់ផ្តើម​ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ កញ្ញា ដោយ​ទទួលបាន
ការយកចិត្តទុកដាក់ជាពិសេសពីសាធារណៈមតិ។ រួមជាមួយមតិ​សុទិដ្ឋិនិយមនេះ
ក៏មានមតិជាច្រើននៅមន្ទិលសង្ស័យអំពីប្រសិទ្ធិភាពនៃដំណើរទស្សនកិច្ចលើក
នេះ។ ក្នុងសភាពការណ៍ ទំនាក់ទំនងទ្វេភាគី​អាមេរិក-ចិន​ កំពុងប្រឈមនឹងការ
ខ្វែងគំនិតជាច្រើន បានជាដំណើរទស្សនកិច្ចលើកនេះរបស់លោក Xi Jin Ping 
បានចាត់ទុកថាពិបាកទទួលបានជំហានលោតផ្លោះថ្មី​។

ដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកប្រធានរដ្ឋ Xi Jin Ping ៖ពិបាកទទួលបានជំហានថ្មី - ảnh 1
ដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកប្រធានរដ្ឋ Xi Jin Ping ៖ពិបាកទទួលបានជំហានថ្មី

ប្រធានរដ្ឋចិន លោក Xi Jin Ping អញ្ជើញមកអាមេរិក ក្នុងសភាពការណ៍​ដែល
​ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងប្រឈមនឹងការខ្វែង​គំនិតជាច្រើន។​ ជាក់
ស្ដែង ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ រួមជាមួយដំណើការផ្លាស់ប្តូរថ្មីលើទូទាំង​ពិ
ភពលោក ទំនាក់ទំនងអាមេរិក-ចិន មានការខុសប្លែកគ្នាជាច្រើន ​ហើយបាន​ព័ណ
នាដោយប្រើពាក្យ “ប្រកួតប្រជែង” ច្រើនជាងពាក្យ “ កិច្ចសហប្រតិបត្តិការ”។

          ដោះស្រាយបញ្ហាទំនុកទុកចិត្ត

        បណ្ដាវិស័យអសកម្មក្នុងទំនាក់ទំនងទ្វេភាគីកំពុងរីករាលដាល ដោយសារប្រ
ទេសទាំងពីរស្ថិតនៅក្នុងសភាពការណ៍ប្រជែងដណ្ដើមតួនាទីស្នូល ក្នុងបញ្ហាសន្និ
សុខ និងសេដ្ឋកិច្ច។

          អាមេរិកជានិច្ចកាលប្រុងប្រយ័ត្នចិន ដោយបានឃើញសកម្មភាព៖ ផុសឡើង
ដោយគ្មានលក្ខណះសន្តិភាពជាច្រើន របស់ចិននាពេលថ្មីៗនេះ។ជាពិសេសគឺក្នុ
ងការ​ប្រជែងដណ្ដើមដែនដី ដែនសមុទ្រជាមួយប្រទេសជិតខាងនានា​ ផ្ទុយទៅវិញ
 ​ចិនបានចាត់ទុកថា៖យុទ្ធសាស្ត្របង្កើតតុល្យភាពឡើងវិញនៅអាស៊ី-ប៉ាស៊ីហ្វីក​
 របស់វ៉ាស៊ីនតោន គឺសំដៅរាំងស្កាត់ការអភិវឌ្ឍន៍តាមបែបធម្មតារបស់ប៉េកាំង។
 តាម​ចិនថា៖អាមេរិកកំពុងប្រមូលផ្តុំប្រទេសនៅក្នុងតំបន់មានជំលោះអធិបតេយ្យ
ភាពដែនសមុទ្រជាមួយចិន បង្កអោយចិនជួបការលំបាកក្នុងការពង្រីកផល​ប្រ
យោជន៍របស់ខ្លួននៅសមុទ្រ។ ប្រធានរដ្ឋចិន លោក ​ Xi Jin Ping  ត្រូវតែ​ខំប្រឹង
ប្រែងបញ្ចុះបញ្ចូលមជ្ឈដ្ឋានថ្នាក់ដឹកនាំអាមេរិក​យល់ដឹងអោយបាន​ត្រឹមត្រូវអំពី
យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិន។

          រីឯ សេតវិមាន ប្រធានាធិបតីអាមេរិក លោក B.Obama ក៏ត្រូវតែ​ខំប្រឹង​ប្រែង
បញ្ជាក់​​យុទ្ធនាការឆ្ពោះទៅអាស៊ី-ប៉ាស៊ីហ្វីកនេះ មិនម៉េនជាការប្រឡង​ប្រណាំង
ខាងយោធានៅទីនេះឡើយ។ អាមេរិកនិងចិនត្រូវយល់ដឹងច្បាស់ថា៖ការ​ប្រកួត
ប្រជែងនេះនឹងបណ្ដាលការខូចខាតអោយភាគីទាំងពីរ ដូច្នេះ ប្រទេសទាំងពីរនេះ
ត្រូវការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការ
ផ្សេងៗ។

          សេដ្ឋកិច្ចនឹងដើរតួនាទីមុខព្រួញ

         ក្នុងសភាពការណ៍នេះ ការផ្តោតសំខាន់ក្នុងដំណើរ​ក្នុងដំនើរទស្សនកិច្ចលើក
នេះនៅ​អាមេរិក របស់លោក Xi Jin Ping គឺស្ថិតនៅក្នុងវិស័យសហប្រតិបត្តិការ​
សេដ្ឋកិច្ច។ មិនម៉េនចៃដន្យ ដែលលោក Xi Jin Ping  បានជ្រើសរើស Seatle ជា
ទីបង្អង់ដំណើរដើមដំបូង របស់លោក ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកលើក
នេះ​។ ពីព្រោះ Seatle ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាជួរមុខរបស់អាមេរិក និងពិភព
លោក និងជាស្រុកកំណើតរបស់សម្ព័ន្ធក្រុមហ៊ុនធំៗ ដូចជា៖ Microsoft , Amazon
 និង Boeing ។ ដូច្នេះ នេះគឺជាគោលដៅដែលចិនកំពុងឈ្ពោះទៅ​ ដើម្បីបំរើ​ផល
ប្រយោជន៍សន្តិសុខ សេដ្ឋកិច្ច យូរអង្វែងរបស់ខ្លួន។ ​

          ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក-ចិន ជាកម្លាំងពលំ​ដើម្បី​ជំ
រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងទៅ។ ក្នុងឆ្នាំ ២០១៤ ប្រាក់នាំ
ចេញរបស់អាមេរិកទៅកាន់ចិនគឺ១២០ពាន់លានដុល្លារអាមេរិក និងចិនជាទីផ្សារ
​នាំចេញធំទី៣របស់អាមេរិក។ ប៉ុន្តែ ក្នុងស្ថានភាពជាក់ស្ដែង ជញ្ជីង​ពាណិជ្ជកម្ម 
បានលំអៀងខាងចិន។ ចាប់ពីខែសីហា ឆ្នាំ ២០១៥ អត្រាប្រាក់យ័នជាមួយប្រាក់
ដុល្លារអាមេរិក បានកើនខ្ពស់ ក៏បានបណ្ដាលអោយការព្រួយបារម្ភថាចិន​កំពុង
ខំប្រឹងប្រែងបញ្ជុះតំលៃប្រាក់យ័ន ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់អ្នកនាំ
ចេញចិន។ ដូច្នេះ គោលដៅមួយក្នុងចំណោមគោលដៅនៃដំណើរទស្សនកិច្ច
លើកនេះរបស់លោក Xi Jin Ping   នោះគឺសន្យាជាថ្មីម្តង់ទៀត​ ជាមួយ​វិនិយោ
គិនថា៖ចិននឹងអភិវឌ្ឍន៍ទីផ្សាឬទុន តាមទិសបើកចំហរ និងតម្លាភាពជាង ហើយ
អះអាងថានឹងមិនបញ្ជុះតំលៃប្រាក់យ័នទៀតឡើយ។

          ពីយូរណាស់មកហើយ វ៉ាស៊ីនតោននៅរក្សាទស្សនះថា៖ ទំនាក់ទំនង​ប្រ
ទេសធំតាមរបៀបថ្មីគ្រាន់តែជានិយមន័យតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន វ៉ាស៊ីនតោ
នយក​ចិត្តទុកដាក់ជាច្រើន ដល់ការដោះស្រាយបញ្ហាជាក់ស្ដែង នាពេលនោះ 
ប៉េកាំង​យកចិត្តទុកដាក់ដល់ផែនការមេនិងយូរអង្វែង។ ដូច្នេះ ជំនួបរវាងប្រធាន
រដ្ឋចិន លោក​Xi Jin Ping   និង ប្រធានាធិបតីអាមេរិក លោក B.Obama នឹងគ្មាន
​លទ្ធផលដូចបំណងឡើយ លើកលែងតែវិស័យពាណិជ្ជកម្មទ្វេភាគីតែប៉ុណ្ណោះ៕​​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ