ដំណើរទស្សនកិច្ចបង្កើតកំលាំងពលំថ្មីសំរាប់ទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី ២៤ សីហា អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញចាប់ផ្តើម ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw។ ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ សីហា នៃអ្នកប្រមុខបក្សកម្មុយនិស្តវៀតណាមគឺជារបត់ថ្មី បង្កើតកំពស់ថ្មីកំលាំងពលំថ្មីសំរាប់ទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យដើម្បីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ 
ដំណើរទស្សនកិច្ចបង្កើតកំលាំងពលំថ្មីសំរាប់ទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា - ảnh 1 ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋ សហព័ន្ធមីយ៉ាន់ម៉ារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រារព្ធឡើង ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាកំពុងឈានចូល ដំណាក់កាលអភិវឌ្ឍន៍ថ្មីពោរពេញទៅដោយឱកាសនិងភាពងាយស្រួល។

  (VOVworld) - នេះគឺជាដំណើរទស្សនកិច្ចដំបូងរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម ក្រោយរយៈពេល ២០ ឆ្នាំគិតតាំងពីដំណើរទស្សនកិច្ចរបស់អតីតអគ្គលេខាបក្ស លោក Do Muoi នាឆ្នាំ ១៩៩៧។ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋ សហព័ន្ធមីយ៉ាន់ម៉ារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រារព្ធឡើង ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាកំពុងឈានចូល ដំណាក់កាលអភិវឌ្ឍន៍ថ្មីពោរពេញទៅដោយឱកាសនិងភាពងាយស្រួល។

        កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ

        ឆ្នាំ ២០១៧ វៀតណាមនិងមីយ៉ាន់ម៉ារំលឹកខួបអនុស្សាវរីយ៍លើកទី ៤២ ទិវា បង្កើតទំនាក់ទំនងការទូតនិងលើកទី ៧០ ទិវាបង្កើតខុទ្ទកាល័យតំណាងដំបូង របស់វៀតណាមប្រចាំនៅមីយ៉ាន់ម៉ា។ ប៉ុន្តែ ទំនាក់ទំនងរវាងវៀតណាមនិង មីយ៉ាន់ម៉ាមិនត្រឹមតែគូសសម្គាល់ដោយវេលានៃការបង្កើតទំនាក់ទំនងការទូត ប៉ុណ្ណោះទេ ថែមទាំង ដោយដំណើរអភិវឌ្ឍន៍ទៀតផង។

        ស្តីអំពីនយោបាយ ភាគីទាំងពីរជានិច្ចកាលផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់។ នាពេលថ្មីៗបំផុតនេះគឺដំណើរទស្ស កិច្ចនៅវៀតណាមរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw នាឆ្នាំ ២០១៦ និងអគ្គមេបញ្ជាការបណ្ដាកំលាំងប្រដាប់អាវុធនាខែមិនាឆ្នាំ ២០១៧ និងដំណើរ

ទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Ngan ក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតសម្ព័ន្ធភាពអន្តរសភាបណ្ដាប្រទេស អាស៊ាន AIPA លើកទី ៣៧ នៅមីយ៉ាន់ម៉ានាឆ្នាំ ២០១៦។  

        ស្តីអំពីសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងទៅ វៀតណាមនិងមីយ៉ាន់ម៉ារក្សា កិច្ចសហប្រតិបត្តិការអាទិភាពលើវិស័យចំនួន ១២ ដូចជា កសិកម្ម ការដាំដើម ឈើឧស្សាហកម្ម ជលផល ហិរញ្ញវត្ថុ-ធនាគារ អាកាសចរណ៍ ទូរគមនាគមន៍ ប្រេងឧស្ម័ន្ធនិងការវិនិយោគពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម - មីយ៉ាន់ម៉ាទទួលបាន ៥៥០ លានដុល្លាអាមេរិកនាឆ្នាំ ២០១៦ ហួសគោលដៅ ដែលថ្នាក់ដឹកនាំនៃប្រទេសនទាំងពីរបានដាក់ចេញ។ វៀតណាមនិងមីយ៉ាន់ម៉ា បាននិងកំពុងអនុវត្តគំរោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗដូចជា៖ ការបង្កើតសមាគមសហគ្រិនវៀតណាម

វិនិយោគចូលក្នុងមីយ៉ានម៉ា (AVIM) ការកសាងមជ្ឈមណ្ឌលពាណិ្ជកម្មកំសាន្ត Hoang Anh Gia Lai នៅទីក្រុង Yangon ការបង្កើតជើងហោះហើរត្រង់ទីក្រុងហាណូយ (វៀតណាម) - ទីក្រុង Yangon (មីយ៉ាន់ម៉ា) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) កិច្ចសហប្រតិបត្តិការរុករកប្រេងឧស្ម័ន្ធ។ នាខែ មិនា ឆ្នាំ ២០១៦ មីយ៉ាន់ម៉ាបានអនុញ្ញាតឲ្យធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បង្កើតសាខានៅមីយ៉ាន់ម៉ា។ ជាពិសេស នាដើមឆ្នាំ ២០១៧ ក្រុមហ៊ុនចម្រុះ Mytel គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការវាងសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព វៀតណាម Viettel ជាមួយដៃគូមីយ៉ាន់ម៉ាចំនួន ២ ដែលមានប្រភពទុនវិនិយោគ ឡើងដល់ ១ ពាន់ ៨០០ លានដុល្លាអាមេរិក។ ក្នុងពេលដាក់ឲ្យដំណើរការ Mytel នឹងជាក្រុមហ៊ុនទូរគមនាគមន៍មានហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅមីយ៉ាន់ម៉ាដោយ មានលទ្ធភាពគ្របដណ្តប់រលកដល់ ៩០% ចំនួនប្រជាជននៃប្រទេសេនេះ ស្មើនឹង មនុស្សចំនួន ៥៥ លាននាក់។ គំរោងការណ៍វិនិយោគរបស់ Viettel មិនត្រឹមតែ សន្ទស្សន៍លេចធ្លោខាងសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកលើកកំពស់គិត្យានុភាពរបស់វៀតណាមចំពោះមីយ៉ាន់ម៉ា ទៀតផង។ ក្រៅពីនោះ ពាណិជ្ជសញ្ញាផលិតផលនិងសេវ៉ាកម្មរបស់វៀតណាមមានវត្តមាននៅមីយ៉ាន់ម៉ា ដែលអតិថិជនវាយតំលៃខ្ពស់ចំពោះគុណភាពក៏ដូចជាតំលៃប្រកួតប្រជែង ផងដែរ។

        ដល់ចុងខែកុម្ភៈឆ្នាំ ២០១៧ បណ្ដាសហគ្រាសវៀតណាមបានវិនិយោគជាង ២ ពាន់ដុល្លាអាមេរិកចូលក្នុងគំរោងការណ៍នៅមីយ៉ាន់ម៉ា។ ដោយមានលទ្ធផល នេះ វៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៩ និងជាវិនិយោគិនបរទេស ធំទី ៧ នៅមីយ៉ាន់ម៉ា។ តាមមជ្ឈដ្ឋានមន្ត្រីមីយ៉ាន់ម៉ាថា៖ ខឿនសេដ្ឋកិច្ចកំពុងស្ថិត ក្នុងដំណាក់កាលបើកទ្វារ មីយ៉ាន់ម៉ាមានគោលបំណងបន្តទាក់ទាញវិនិយោគិន បរទេសចូលធ្វើអាជីវកម្មនៅទីនេះ ក្នុងនោះ មានមជ្ឈដ្ឋានវិនិយោគិនវៀតណាម ។ ដើម្បីអនុវត្តប្រការនេះ រដ្ឋសភាមីយ៉ាន់ម៉ាបានធ្វើវិសោធនកម្មនិងកែលំអយ៉ាង សកម្មបណ្ដាគោលនយោបាយខាងវិនិយោគ ក្នុងនោះ មានច្បាប់ស្តីពីការ វិនិយោគពីបរទេសនិងច្បាប់សហគ្រាស។

        វៀតណាមនិងមីយ៉ាន់ម៉ាបានមានយន្តការសន្ទនាប្រចាំឆ្នាំស្តីពីនយោបាយ និងសន្តិសុខ។ ប្រទេសទាំងពីរកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពយន្តការសន្ទ នាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃ មីយ៉ាន់ម៉ា ផ្លាស់ប្តូរព័ត៌មាននិងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ប្រយុទ្ធប្រឆាំងនឹងបទល្មើសដែលបានចុះហត្ថលេខានាឆ្នាំ ២០១៤ អនុវត្តយន្តការ ផ្លាស់ប្តូរគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីជារៀងរាល់ ២ ឆ្នាំ ម្តងប្រកបដោយប្រសិទ្ធ ភាព។

        យថាទស្សន៍សហប្រតិបត្តិការល្អប្រសើរ

        បណ្ដាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល កន្លងទៅគឺជាបុព្វបទល្អប្រសើរដើម្បីវៀតណាមនិងមីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិ បត្តិការនាពេលខាងមុខ។ ភាគីទាំងពីរឆ្ពោះទៅយន្តការសហប្រតិបត្តិការខាង កសិផល វិទ្យាសាស្ត្របច្ចេកវិទ្យា ការបណ្តុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល។នេះគឺជាមូលហេតុដែលប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សណៈ យោគយល់គ្នាស្តីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនថែមទៀត។ វៀតណាម និងមីយ៉ាន់ម៉ាគប្បីបង្កើតគណៈកម្មាធិការសហប្រតិបត្តិការរួមលើវិស័យសហប្រ តិបត្តិការទាំងនេះ។

        ដោយហេតុនេះ ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋសហព័ន្ធ មីយ៉ាន់ម៉ាលើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងពិភាក្សាអំពីគោលមាគ៌ារនិងកំណត់ទិសដៅដើម្បី បង្កើតកំលាំងចលករជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីសហប្រតិបត្តិការលើគ្រប់ វិស័យរវាងវៀតណាមិងមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏នឹងបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការជាក់ស្តែងថែមទៀតសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការឲ្យបានស៊ីជម្រៅជាក់ស្តែងរវាងវៀតណាមនិងមីយ៉ាន់ម៉ា ជាពិសេសលើវិស័យ ពាណិជ្ជកម្មវិនិយោគសន្តិសុខនិងការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ