|
ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងវៀតណាម-អាមេរិក (VOV) |
Vovworld-តាំងពីពេលមានព័ត៌មានអគ្គលេខាបក្ស Nguyen Phu Trong នឹងទៅ
បំពេញទស្សនកិច្ចនៅអាមេរិក សាធារណៈមតិក្នុងប្រទេសនិងអន្តរជាតិបានលៃ
ទុកការយកចិត្តទុកដាក់តាមដានពិសេសពីព្រោះនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅអាមេរិកនិងចំខួប
លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រូបភាពប្រធានាធិបតី
Barack Obama បានចាប់ដៃអគ្គលេខា Nguyen Phu Trong នៅសេតវិមានបានចុះ
ផ្សាយលេចធ្លោលើទំព័រទីមួយនៃស្ថាប័នសារព័ត៌មានធំៗលើពិភពលោកបានស
ឲ្យឃើញថា នេះជាព្រឹត្តិការណ៍ផ្សព្វផ្សាយអន្តរជាតិមួយជាពិតប្រាកដ។
ការសន្ទនាសំរាប់អនាគត
ការសន្ទនារវាងអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតី Barack
Obama គ្រោងនឹងប្រព្រឹត្តទៅពី៤៥ដល់៦០នាទី ប៉ុន្តែបានអូសបន្លាយដល់៩៥នាទី
នៅសេតវិមាន។ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរដោយបើកចំហរស្មោះត្រង់និង
ជាក់ស្ដែងអំពីទំនាក់ទំនងទ្វេភាគី រាប់ទាំងបញ្ហានីមានការខុសប្លែកគ្នា។ ប្រកាស
ជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការជួបសន្ទនាប្រធានាធិបតី Obama បាន
ថ្លែងថា នេះជាឱកាសដ៏អស្ចារ្សដើម្បីវៀតណាមនិងអាមេរិកសន្ទនាដ៏វែងឆ្ងាយជាង
អំពីទស្សនវិស័យក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។ រីឯអគ្គលេខា
Nguyen Phu Trong បានអះអាងថា៖
“អតីតកាលគ្មានអ្នកណាអាចផ្លាស់ប្តូរបានឡើយ ប៉ុន្តែអនាគតគឺចំណុះទៅលើ
ការទទួលខុសត្រូវរបស់យើង។ លើមូលដ្ឋានក្រលែកមើលលើគ្រប់វិស័យទំនាក់ទំនង
រវាងប្រទេសទាំងពីរនាពេលកន្លងទៅ ពិសេសគឺ២០ឆ្នាំជិតនេះ យើងខ្ញុំបានផ្លាស់ប្តូរ
ដ៏ស៊ីជម្រៅនិងលើគ្រប់វិស័យទិសនាពេលខាងមុខប្រទេសទាំងពីរត្រូវបន្តអភិវឌ្ឍន៍
ទំនាក់ទំនងល្អប្រសើរថែមទៀត ឆ្ពោះទៅគុណភាពល្អជាងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនង
លើគ្រប់វិស័យ។”
សេចក្តីថ្លែងការណ៍ទស្សនវិស័យរួមវៀតណាម-អាមេរិកដែលទទួលបានជា
សក្ខីភាពឲ្យការប្តេជ្ញានៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់ទិសដៅទំនាក់ទំនងក្នុង
២០ឆ្នាំខាងមកលើវិស័យទាំងអស់។ ឯកសារចំនួន១៥ត្រូវបានចុះហត្ថលេខាក្នុងដំណើរ
ទស្សនកិច្ចលើកនេះរបស់លោកអគ្គលេខា Nguyen Phu Trong។ រដ្ឋមន្ត្រីក្រសួងឧស្សាហ
-ពាណិជ្ជកម្ម Vu Huy Hoang បានឲ្យដឹងថា៖
“ក្នុងសេចក្តីថ្លែងការណ៍ទស្សនវិស័យរួមវៀតណាម-អាមេរិក ភាគីទាំងពីរបាន
អះអាងសហការជិតស្និទ្ធជាមួយភាគីទាក់ទិននានាដើម្បីបញ្ចប់កិច្ចព្រមព្រៀង TPP និង
អនុវត្តកំណែទម្រង់ឆ្លើយតបនឹងសំណូមពរខ្ពស់និងមានចរិតលក្ខណៈលើគ្រប់វិស័យនៃ
TPP។ ពិតប្រាកដថា ក្រោយដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនេះ ទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍ថ្មី។”
បង្កើនជំនឿជាក់នយោបាយឆ្លងផុតការខុសប្លែក
២០ឆ្នាំជារយៈពេលវេលាមិនវែងក្នុងប្រវត្តិសាស្ត្រការទូតរវាងប្រទេសនានា។ប៉ុន្តែ
ក្នុង២០ឆ្នាំនោះវៀតណាមនិងអាមេរិកបានកសាងជំនឿជាក់នយោបាយ។ ពីនោះជំរុញ
ទំនាក់ទំនងផ្សេងៗទៀតអភិវឌ្ឍន៍ក្នុងនើមានវិស័យសន្តិសុខការពារជាតិផង។
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា៖
“ក្នុងសេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារក្នុងការសន្ទនានៃ
អ្នកប្រមុខរដ្ឋទាំងពីរបានរំលឹកស៊ីជម្រៅអំពីទំនាក់ទំនងការពារជាតិ ពិសេសគឺអះអាង
ឡើងវិញការអនុវត្តយ៉ាងពេញលេញអនុស្សារណៈការពារជាតិ២០១១ ក៏ដូចជាទស្សន
វិស័យរួមស្ដីពីទំនាក់ទំនងការពារជាតិដែលរដ្ឋមន្ត្រីការពារជាតិដែលទើបនឹងបានចុះ
ហត្ថលេខានាខែមិថុនាកន្លងទៅនៅក្រុងហាណូយ។ ប្រការនោះបង្ហាញថា ទំនាក់ទំនង
ការពារជាតិរួមចំណែកក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសគឺកសាង
ជំនឿជាក់។”
ស្ដីពីបញ្ហានៅខុសប្លែកក្នុងដំណើរទស្សនកិច្ចលើស្មារតីស្មើត្រង់ អគ្គលេខា Nguyen
Phu Trong បានផ្លាស់ប្ដូរជាមួយអ្នកវិទូនៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ
អាមេរិកថ្នាក់ដឹកនាំសាសនាអាមេរិកអំពីបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្សសាសនានៅ
វៀតណាម ជាសមាជិកនៃក្រុមសាសនាអមដំណើរអគ្គលេខា Nguyen Phu Trong ព្រះ
តេជ្ជគុណ Thich Chi Thien បានវាយតំលៃខ្ពស់ការរៀបចំការសន្ទនាដូច្នេះ។
“លោកអគ្គលេខាបានឆ្លើយដ៏ស្មោះត្រង់នាំចេញសារអំពីជីវភាពសេរីសាសនានៅវៀត
ណាមយ៉ាងច្បាស់លាស់។ ជីវភាពរស់នៅខាងសាសនានៅវៀតណាមគ្មានជំលោះ
បង្ហាញតាមរយៈសមាសភាពនៃគណៈប្រតិភូសាសនាអមដំណើរទស្សនកិច្ចលោក
អគ្គលេខារួមមានពុទ្ធសាសនាកាតូលិក។តាមរយៈនោះបណ្ដាអេវែកអាមេរិកសប្បាយ
រីករាយដោយបានដឹងព័ត៌មានជាក់ស្ដែង។”
យថាទស្សន៍ថ្មីអំពីចំណងមិត្តភាពល្អប្រសើរយូរអង្វែង
នៅទីក្រុងញូវយក់ អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon នោទីស្ដីការអង្គការ
សហប្រជាជាតិ។ នោការសន្ទនានេះ អ្នកប្រមុខអង្គការពហុភាគីធំបំផុតលើពិភពលោក
បានរំលឹកនូវទស្សនៈអំពីបញ្ហាសមុទ្រខាងកើត នោះគឺគាំទ្រការដោះស្រាយដោយ
សន្តិវិធីជមលោះសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិក្នុង
នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២។
មុននេះ៧០ឆ្នាំក្នុងសំបុត្រផ្ញើវជូនប្រធានាធិបតី Truman នាថ្ងៃទី១៦កុម្ភៈលោក
ប្រធានហូជីមិញបានលើកច្បាស់គោលដៅរបស់វៀតណាមគឺឯករាជ្យទាំងស្រុងនិង
សប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក។ ឥឡូវនេះប្រទេសទាំងពីរកំពុងជាក់
ស្ដែងបនីយកម្មបំណង់នោះ។ ដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះរបស់អគ្គលេខា
Nguyen Phu Trong បានដាក់គ្រឹះស្ថានរឹងមាំដើម្បីទំនាក់ទំនងវៀតណាមអាមេរិកមាន
ការលោតផ្លោះឈានឡើងកំពស់ថ្មីនាពេលខាងមុខ៕