(VOV)_ក្រោយពីដំណើរទស្សនកិច្ចនៅប្រទេសទ្វីបអឺរ៉ុបចំនួន៣ នាថ្ងៃទី ២៨ មិនា
ប្រធានាធិបតីអាមេរិក លោក Barak Obama ទៅបំពេញទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអូ
ឌីត។ នេះគឺជាដំណើរទស្សនកិច្ចលើកទី២នៅមជ្ឈឹមបូពា៍ចាប់ពីឆ្នាំ២០០៩មក របស់
ប្រធានាធិបតី Barak Obama ដោយមានគោលបំណងរឹតបណ្តឹងថែមទៀតនូវទំនាក់ទំ នងរវាងប្រទេសទាំងពីរ។ ប៉ុន្តែ ដើម្បីចំរេចបានគោលដៅនេះ លោកម្ចាស់សេតវិមាន
ត្រូវឆ្លងកាត់ ការលំបាកសាកល្បងមិនតិចតូចទេ។
|
ប្រធានាធិបតីអាមេរិក លោក Barak Obama (TTXVN) |
ក្នុងដំណើរទៅទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តយូរអង្វែងអារ៉ាប់ប៊ីសាអូឌីត
ប្រធានាធិបតី Barak Obama នឹងប្រមូលផ្តុំពិភាក្សាអំពីបណ្ដាបញ្ហាសន្តិសុខក្នុង តំបន់ ដែលក្នុងនោះមានសង្គ្រាមស៊ីវិលនៅស៊ីរី និងការចរចារអន្តរជាតិស្ដីពីកម្មវិ ធីនុយគ្លេអ៊ែររបស់អ៊ីរង់…ជាដើម។
ជំនួបគ្របដណ្ដប់ដោយការខ្វែងគំនិត
មុននឹងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យសេតវិមាន លោក Jay Carney បាន
អះអាងថា៖ អារ៉ាប់ប៊ីសាអូឌីតជាដៃគូជិតស្និទ្ធរបស់អាមេរិក។ ទោះបីជាប្រទេស ទាំងពីរមានការខ្វែងគំនិតនានាក្តី ប៉ុន្តែបណ្ដាប្រការនេះក៏មិនអាចកែប្រែបាននូវទំនាក់ ទំនងរវាងប្រទេសទាំងពីរដែលប្រកបដោយភាពជិតស្និទ្ធនិងសំខាន់ទេ។
ទំនាក់ទំនងសម្ព័ន្ធមិត្តយូរអង្វែងរវាងអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតនេះ ត្រូវបានតាន
តឹងឡើងៗ ចាប់តាំងពីដើមឆ្នាំ ២០១១ ដែលទាក់ទិនដល់វិបត្តិនានានៅមជ្ឈឹមបូពា៍និង
អាហ្វ្រីកខាងជើង។ ជាក់ស្ដែងគឺការដែលអារ៉ាប់ប៊ីសាអូឌីតជានិច្ចកាលព្រួយបារម្មណ៍
អំពី វិធីដោះស្រាយរបស់រដ្ឋអំណាចអាមេរិក ចំពោះបញ្ហារសើបផ្សេងៗ នៅក្នុងតំបន់
ដូចជា៖អ៊ីរង់ ស៊ីរី អាហ្ស៊ីប។
ហេតុដូច្នេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា៖ក្នុងដំណើរទស្សនកិច្ច
របស់ ប្រធានាធិបតីអាមេរិកលើកនេះ អារ៉ាប់ប៊ីសាអូឌីតនិងអាមេរិកជជែកគ្នាអំពីទ
ទួលខុសត្រូវនៃរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Al – Assad អំពីរឿងរាវនានា
ដែលហៅថាប្រឆាំងនឹងប្រជាជនស៊ីរី។ ជាពិសេសពេលដែលអាមេរិកប្លាស់ប្តូរ សេចក្ដី សម្រេចចិត្តមិនធ្វើការវាយប្រហារយោធាចូលក្នុងស៊ីរី នារដូវក្តៅឆ្នាំ២០១៣។ ឬ អា
រ៉ាប់ប៊ីសាអូឌីតក៏អាចលើកឡើងនូវការដែលវ៉ាស៊ីនតោនបន្តគាំទ្រចលនាភាតរះឥស្លាម
នៅអេហ្ស៊ីប…ជាដើម។
ការលំបាកមួយទៀតសំរាប់លោក Barak Obama ក្នុងពេលត្រឡប់មកមជ្ឈឹមបូពា៍ លើកនេះគឺការដែល អារ៉ាប់ប៊ីសាអូឌីត កំពុងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីពីបណ្ដា
ប្រទេសអាស៊ី។ ជាភស្តុតាងនោះគឺការដែល ព្រះអង្គម្ចាស់ Saudi Arabia Salman ទៅបំពេញទស្សនកិច្ចថ្នាក់ជាន់ខ្ពស់នៅប្រទេសមួយចំនួនដូចជា៖ប៉ាគីស្ថាន ឥណ្ឌា
ចិន និងជប៉ុន។
បន្ធូរអារម្មណ៍សម្ព័ន្ធមិត្ត
មជ្ឈដ្ឋានអ្នកនយោបាយអាមេរិកយល់ដឹងយ៉ាងច្បាស់អំពីរាល់ការខ្វែងគំនិត ដែលកំ
ពុងរារាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះ នាថ្ងៃទី ១៨ មិនា វ៉ាស៊ីនតោន បាន ស្នើរដ្ឋាភិបាលស៊ីរីបិទទ្វាស្ថានទូតប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន និងបណ្ដាស្ថានកុង
ស៊ូលនៅរដ្ឋ Texas និង Michigan។ និងបណ្ដាបុគ្គលិកធ្វើការនៅស្ថាប័នការទូតនេះ ដែលមិនមែនជាប្រជាពលរដ្ឋអាមេរិកគឺត្រូវចាក់ចេញពីអាមេរិក មុនថ្ងៃទី ៣១មិនា។
នាថ្ងៃទី ២០ មិនា ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារ
ជាតិ អារ៉ាប់ប៊ីសាអូឌីត ព្រះរាជទាយាត Salman Bil Sultan នៅវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រ សួងការពារជាតិអាមេរិក លោក Chuck Hagel បានសង្កត់ធ្ងន់អំពីសារសំខាន់នៃទំនាក់ ទំនងសហប្រតិបត្តិការយោធាទ្វេភាគីនេះ និងអះអាងជាថ្មីប្តង់ទៀតអំពីការសន្យា
របស់វ៉ាស៊ីន តោនចំពោះខឿនសន្តិសុខនៅក្នុងតំបន់មជ្ឈឹមបូពា៍នេះ។
ដូច្នេះ ដោយបណ្ដាផលប្រយោជន៍រួម និងផលប្រយោជន៍ដោយឡែករបស់ខ្លួន មជ្ឈ
ដ្ឋានអ្នកសង្កេតការណ៍បានអោយដឹងថា៖ ដំណើរទស្សនកិច្ចនៅ អារ៉ាប់ប៊ីសាអូឌីត នឹងត្រូវបានលោក Barak Obama ធ្វើការដាច់ស្រេចដើម្បីសំដៅកាត់បន្ថយការខ្វែង
គំនិតនានា ទោះបី ជាត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនក្តី៕