ដំណើរទស្សនកិច្ចមួយពោរពេញទៅដោយមហិច្ឆតា

                       

ដំណើរទស្សនកិច្ចមួយពោរពេញទៅដោយមហិច្ឆតា - ảnh 1
ប្រធានរដ្ឋចិនលោក Xi Jinping ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង (រូបថត អិនធឺណែត)

        Vovworld-នេះជាលើកទី៣ហើយដែលលោក Xi Jinping បានទៅកាន់ Seoul
ប៉ុន្តែនេះ​ជាដំណើរទស្សនកិច្ចដំបូងរបស់លោកក្នុងឋានៈជាប្រមុខរដ្ឋ។ ទោះបីជា
តាម​ការ​ប្រកាសមុននឹងដំណើរទស្សនកិច្ចថា ជាការឆ្លើយតបនឹងដំណើរទស្សន
កិច្ចនៅប្រទេសចិន​របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye នាខែ
មិថុនាឆ្នាំ២០១៣ក្តី ប៉ុន្តែការដែលថ្នាក់ដឹកនាំ​កំពូល​របស់ចិនបានទៅបំពេញទស្សន
កិច្ចនៅ Seoul មុននឹងព្យុងយ៉ាងបានសឲ្យ​ឃើញ​ថា​ប៉េកាំងកំពុងមានការផ្លាស់ប្តូរ
ជាសារវន្តអំពីគោលមាគ៌ាការទូត។

មើលស្រាលទៅលើព្យុងយ៉ាង គោរព Seoul

        សេចក្តីសំរេចចិត្តជ្រើសរើសកូរ៉េខាងត្បូង មិនមែនជាព្យុងយ៉ាងដើម្បីមក​បំពេញ​ទស្សនកិច្ចបានឆ្លុះបញ្ចាំងនូវស្នាមប្រេះឆារវាងចិននិងសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េនាពេលកន្លងមក។ ក្នុងអំឡុងច្រើនឆ្នាំកន្លង​មកលើ​ស្ថានភាពជាក់
ស្ដែង ទោះបីជាសម្ព័ន្ធមិត្តរបស់ចិន ដោយផ្អែកជាច្រើនអំពី​សេដ្ឋកិច្ចទៅលើប៉េកាំងក្តី ប៉ុន្តែក្រោមរបបរបស់ថ្នាក់ដឹកនាំ Kim Jong Un ព្យុងយ៉ាង​បានបង្កការព្រួយបារម្ភជា
ច្រើនសំរាប់ចិន ចិនត្រូវអន្តរជាតិចាត់ទុកជា​សត្រូវខណៈដែលសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់បង្ហោះ​កាំជ្រួចនិងសាកល្បងនុយគ្លេអ៊ែ។

        ប៉ុន្តែប្រការគួរឲ្យនិយាយនោះគឺខណៈដែលព្យុងយ៉ាងកំពុងមានកាយវិការខិត​មកជិតជាមួយតូក្យូ ជាគូរបដិបក្ខរបស់ប៉េកាំងក្នុងដំបន់។ បន្ទាប់ពីវង់ចរចារ​ជា​ច្រើនស្ដីពីបញ្ហាពលរដ្ឋជប៉ុនត្រូវចាប់ជំរិតក្នុងប៉ុន្មានឆ្នាំ១៩៧០-១៩៨០​ ទំនាក់​ទំនង​រវាងប្រទេសទាំងពីរកំពុងមានការផ្លាស់ប្តូរសកម្មនិងដំណើរទស្សនកិច្ច​របស់
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ទៅសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត
កូរ៉េកំពុងបានរៀបចំផែនការក្នុងឆ្នាំនេះជាសក្ខីភាពដ៏ច្បាស់លាស់ឲ្យការកែលំអរ
នោះ។ ដោយហេតុនេះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping បាន​បង្ហាញពីការ
អស់សង្ឃឹមរបស់ប៉េកាំងចំពោះព្យុងយ៉ាង។

បង្កើតសម្ព័ន្ធភាពប្រឆាំងជប៉ុន

        ក្រៅពីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជប៉ុនក៏ជាគោលដៅ​ទី២
​ដែលចិនតម្រង់ទៅលើក្នុងដំណើរទស្សនកិច្ចលើកនេះ។ ខណៈដែលទំនាក់​ទំនង​​
រវាងជប៉ុននិងកូរ៉េខាងត្បូងនៅកំរិតទាបបំផុតនោះ ដំណាក់កាលនេះ​ជា​ឱកាសមាស
ដើម្បីប៉េកាំងអូសទាញ Seoul បង្កើតសម្ព័ន្ធភាពប្រឆាំងជប៉ុន។

        គោលគំនិតអូសទាញកូរ៉េខាងត្បូងរបស់ចិនដ៏ច្បាស់លាស់ បង្ហាញដោយ
​ដំណើរទស្សនកិច្ចមុនរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ទៅកាន់ Seoul នា
ចុងខែមុន។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Wang Yi មិនលាក់​លាម​គោលគំនិត
ប្រកាសដោយចំហរថា​ចិននិងកូរ៉េខាងត្បូងត្រូវចាប់ដៃឆ្លង​ផុត​ពីក្របខ័ណ្ឌទំនាក់
ទំនងទ្វេភាគី​ឆ្ពោះទៅទ្វីបអាស៊ីនិងពិភពលោក បង្កើត​បរិយាកា​សអភិវឌ្ឍន៍រួមធំ
ទូលាយជាងទៀត។

បំផ្លាញភាពឯកកោ

        មិនត្រឹមតែបង្កើតសម្ព័ន្ធភាពប្រឆាំងជប៉ុនប៉ុណ្ណោះទេ ដំណើរទស្សនកិច្ច​របស់​​
លោក Xi Jinping ទៅកាន់កូរ៉េខាងត្បូងនៅតែស្វែងរកការជួយឧបត្ថម្ភពីកូរ៉េ​ខាង
ត្បូងក្នុងកាលៈទេសៈស្ថានភាពនិងការរៀបចំយុទ្ធសាស្ត្រអាស៊ីឦសាន​កំពុង
មានបំរ៉ែបំរួលស្មុគស្មាញគ្មានផលប្រយោជន៍ចំពោះចិន។ រាល់អំពើរបង្ក​ភាព​តានតឹងរបស់ចិននាពេលថ្មីៗនេះអំពីជំលោះអធិបតេយ្យភាពសមុទ្រកោះ​ជាមួយ
ជប៉ុននៅសមុទ្រ Hoa Tung និងបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍នៅសមុទ្រ​ខាងកើត
បានជំរុញអាមេរិកជ្រៀតជ្រែកដ៏ស៊ីជម្រៅក្នុងដំបន់។ នាចុងខែមេសា​ឆ្នាំ២០១៤ ជាលើកដំបូងអាមេរិកប្រកាសបញ្ចូលកោះ Senkaku របស់ជប៉ុនទៅ​ក្នុងភារកិច្ច
ការពាររបស់អាមេរិក ទន្ទឹមនឹងនោះគាំទ្របណ្ដាប្រទេសអាស៊ានក្នុង​ជំលោះ
សមុទ្រកោះជាមួយចិន។ រាល់កាយវិការនេះបានធ្វើឲ្យចិនឯកកោស្វែងរកការគាំទ្រ
ពីកូរ៉េខាងត្បូង។

        ប៉ុន្តែដើម្បីទទួលបានការគាំទ្រជាក់ស្ដែងពី Seoul នោះ សាធារណៈមតិ​ចាត់​ទុក
ថា ប៉េកាំងត្រូវចំណាយពេលវេលាជាច្រើនដែលមិនពិតប្រាកដនឹង​មក​ដល់ទីដៅ
ឡើយ ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់សម្ព័ន្ធមិត្តអាមេរិក-កូរ៉េ​ខាង​ត្បូងនា
បច្ចុប្បន្ន។

        ប៉ុន្តែមានប្រការច្បាស់លាស់ថា រាល់ទំនាក់ទំនងត្រួតស៊ីគ្នាស្មុគស្មាញ​ក្នុង​ដំបន់នឹងមានកាយវិការថ្មីបន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ។ ជាច្បាស់​ណាស់​
ថា​ប៉េកាំងបាននិងកំពុងមានការបោះជំហានថ្មី ពង្រឹងកំលាំងពលំ​សំដៅ​អនុវត្ត
មហិជ្ជតាអនុត្តរភាពក្នុងដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ