ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនទៅកាន់អារ៉ាប៊ីសាអូឌីត៖ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួម

(VOVWORLD) - តាមផែនការគ្រោងទុក នៅថ្ងៃទី៧ ខែធ្នូ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូលចិន-អារ៉ាប់។ ដំណើរទស្សនកិច្ចនេះ បានទាក់ទាញការយកចិត្តទុកដាក់ពីសាធារណៈអន្តរជាតិ មិនត្រឹមតែដោយសារតែបរិបទពិសេសដែលបានកើតឡើងប៉ុណ្ណោះទេ ថែមទាំងដោយសារតែឋានៈអន្តរជាតិរបស់ទាំងចិន និងបណ្តាប្រទេសអារ៉ាប់កំពុង កើនឡើងទៀតផង។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនទៅកាន់អារ៉ាប៊ីសាអូឌីត៖ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួម - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping និងស្តេច Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត (ប្រភព៖ fortune.com)

យោងតាមអ្នកវិភាគអន្តរជាតិ ងាយស្រួលនឹងយល់ណាស់ ចំពោះការដែល ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនកំពុងផ្តោតការយកចិត្តទុកដាក់ពិសេស ទៅលើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយរយៈពេលជិត ៧ ឆ្នាំរបស់ប្រធានរដ្ឋចិនលោក Xi Jinping  បើពិចារណាលើបរិបទ ឋានៈអន្តរជាតិរបស់ភាគីពាក់ព័ន្ធ ក៏ដូចជា សមត្ថភាពប៉ះពាល់ទៅលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងច្រើនជាងនេះទៅទៀត។

បញ្ជាក់និងបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងពិភពអារ៉ាប់

ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសចិនបានចេញផ្សាយរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសអារ៉ាប់ក្នុងយុគសម័យថ្មី ដែលបង្ហាញពីយថាទស្សន៍ និងទិសដៅសម្រាប់ការកសាងសហគមន៍រួមនាពេលអនាគតរវាងចិន និងបណ្តាប្រទេសអារ៉ាប់។ របាយការណ៍នេះបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអារ៉ាប់ ត្រូវបានពូនជ្រុំ ដោយឆ្លងកាត់ពេលវេលា ប្រវត្តិសាស្រ្តដ៏យូរអង្វែងរវាងភាគីទាំងពីរ ហើយបានក្លាយទៅជាគំរូសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសនានា។ យ៉ាងណាមិញ ចិនបានចាត់ទុកបណ្តាប្រទេសអារ៉ាប់ជាដៃគូយុទ្ធសាស្ត្រជាយូរណាស់មកហើយ ក្នុងការប្រដេញតាមការអភិវឌ្ឍប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការបើកចំហរជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងកសាងសហគមន៍មួយដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។ ជាមួយនឹងកិច្ចប្រជុំកំពូលចិន-អារ៉ាប់នាពេលខាងមុខ  ចិនបានមើលឃើញថា នោះជាឱកាសមួយដើម្បីលើកកម្ពស់មិត្តភាពជាប្រពៃណី និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសអារ៉ាប់។

មុននោះ ក្នុងការចែករំលែកនៅខាងក្រៅសន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៧) ដែលប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបកាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋលេខាធិការអារ៉ាប៊ីសាអូឌីតទទួលបន្ទុកកិច្ចការបរទេស លោក Al-Jubeir បានលើកឡើងថា ការពង្រឹងសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងពាណិជ្ជកម្ម គឺជាអាទិភាពមួយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតរបស់ប្រធានរដ្ឋចិន លោក Xi Jinping នាពេលខាងមុខ។ តាមនោះ ទន្ទឹមនឹងស្ថិរភាព  សន្តិសុខក្នុងតំបន់ និងពិភពលោក ភាគីទាំងពីរបានផ្តល់អាទិភាពលើការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋលេខាធិការអារ៉ាប៊ីសាអូឌីតទទួលបន្ទុកកិច្ចការបរទេសបានបញ្ជាក់ថា “ចិនគឺជាដៃគូពាណិជ្ជ កម្មដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត។ យើងបានធ្វើការបណ្តាក់ទុនដ៏ធំនៅក្នុងទីផ្សារចិន ហើយចិនក៏មានការវិនិយោគដ៏ធំនៅទីផ្សារអារ៉ាប៊ីសាអូឌីតផងដែរ”។

នាពេលថ្មីៗនេះ ប្រភពព័ត៌មានអន្តរជាតិមួយចំនួនក៏បានដកស្រង់សម្តីអ្នកការទូតអារ៉ាប៊ីសាអូឌីតចំនួនបីរូបផងដែរ ដែលបាននិយាយថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping គណៈប្រតិភូចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់រាប់សិប ជាមួយបណ្តាប្រទេសឈូងសមុទ្រ និងប្រទេសអារ៉ាប់ផ្សេងទៀត លើវិស័យថាមពល  សន្តិសុខ និងការវិនិយោគ។

យថាទស្សន៍និងផលប៉ះពាល់

យោងតាមទិន្នន័យអន្តរជាតិមួយចំនួនដែលបានចេញផ្សាយនៅក្នុងខែតុលាឆ្នាំ ២០២២ អារ៉ាប៊ីសាអូឌីតបានវ៉ាដាច់រុស្ស៊ីដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន។ ក្នុងពេលជាមួយគ្នានោះ ប្រភពជាច្រើននៅក្នុងខែមីនាបានរាយការណ៍ថា ចិននិងអារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមការពិភាក្សាឡើងវិញ លើការប្រើប្រាស់ប្រាក់យន់ (រូបិយប័ណ្ណចិន) នៅក្នុងកិច្ចព្រមព្រៀងប្រេងរ៉ែ។ ទីភ្នាក់ងារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) បានវាយតម្លៃថា នេះគឺជាប្រធានបទដែលចិន និងអារ៉ាប៊ីសាអូឌីតបានពិភាក្សាគ្នាអស់រយៈពេល ៦ ឆ្នាំមកហើយ។ ប្រសិនបើជោគជ័យ កិច្ចព្រមព្រៀងនេះនឹងក្លាយជាការផ្លាស់ប្តូរអំណោយផលសម្រាប់ប្រាក់រូបយប័ណ្ណក្នុងការទូទាត់អន្តរជាតិ ជំនួសឲ្យប្រាក់ដុល្លារអាមេរិក ដែលកំពុងគ្រប់គ្រងនៅទីផ្សារនេះ។

ដោយលើកឡើងពីទិន្នន័យបន្ថែមអំពីប្រាក់យន់ដែលកំពុងត្រូវបានជួញដូរនៅក្នុងប្រទេសជាច្រើនដែលក្នុងនោះរុស្ស៊ីមានការកើនឡើងជាង ៨០ ដងក្នុងខែតុលា បើធៀបនឹងខែកុម្ភៈ អ្នកវិភាគអន្តរជាតិជាច្រើនមានទស្សនៈដូចគ្នាថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូល ចិន-អារ៉ាប៊ីសាអូឌីតលើកនេះ នឹងរួមចំណែកក្នុងការពង្រឹងឋានៈអន្តរជាតិរបស់ចិនបន្ថែមទៀតលើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច និង

ហិរញ្ញវត្ថុ។ ចំណែកអារ៉ាប៊ីសាអូឌីតវិញ មហាអំណាចមជ្ឈិមបូព៌ានេះមានការគាំទ្រផ្នែកនយោបាយ  និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាមួយមហាអំណាចសេដ្ឋកិច្ចលំដាប់លេខពីររបស់ពិភពលោកមួយនេះ។ ប្រការនោះជួយឱ្យបណ្តាប្រទេសអារ៉ាប់មានធនធានកាន់តែច្រើន ក៏ដូចជាមានទំនុកចិត្តលើគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសគោលនយោបាយប្រេងរ៉ែ ដែលជាប្រៀបខ្លាំងរបស់អារ៉ាប៊ីសាអូឌីត ហើយកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។ ជាមូលដ្ឋាន ការផ្លាស់ប្តូរទាំងនេះផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជកម្មសេរី ក៏ដូចជានិន្នាការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ  រួមចំណែកក្នុងការពង្រឹងពហុភាគីនិយម ដែលប្រទេសភាគច្រើនក្នុងពិភពលោកកំពុងប្រដេញតាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ