ដំណោះស្រាយអ្វីៗសំរាប់បញ្ហា ស.ប.ប.ក.?

(VOVWORLD) - ភាពតានតឹងរវាងអាមេរិកនិង ស.ប.ប.ក. បន្តមានសញ្ញា ឡើងជណ្តើរបន្ទាប់ពីព្យុងយ៉ាងដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ជាបន្តបន្ទាប់នាចុងខែកក្កដាកន្លងទៅនេះ។ តើត្រូវស្វែងរកដំណោះស្រាយអ្វីសំរាប់បញ្ហាលើឧបទ្វីបកូរ៉េគឺជាសំណួរដែលត្រូវបានដាក់ចេញនាបច្ចុប្បន្នខណៈពេលដែលបណ្ដាបទដាក់ទណ្ឌកម្មនិងបទហ៊ុំព័ទ្ធមិនមែនជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកសំដៅដាក់សម្ពាធទៅលើ ស.ប.ប.ក. ឲ្យលុបចោលចោលមហិឆ្ឆតានុយក្លេអ៊ែរនោះ។ 
ដំណោះស្រាយអ្វីៗសំរាប់បញ្ហា ស.ប.ប.ក.? - ảnh 1 ដំណោះស្រាយអ្វីៗសំរាប់បញ្ហា ស.ប.ប.ក.?

(VOVworld) - នាថ្ងៃទី ២ សីហា ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងថា៖ ប្រទេសនេះបានបាញ់កាំជ្រួចឆ្លងទ្វីប Minuteman ៣ ពីទីក្រុង Lompoc ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែតនីរតីរដ្ឋ California។ ការសាកល្បងបាញ់កាំជ្រួចត្រូវបានរៀបចំឡើងសំដៅត្រួតពិនិត្យប្រសិទ្ធភាពនិងភាពត្រឹមត្រូវក៏ដូចជាសមត្ថភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធនៃបណ្ដាប្រព័ន្ធអាវុធយុទ្ធសាស្ត្ររបស់អាមេរិក។ នេះគឺជាការសាកល្បងបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) លើកទី ៤ ក្នុងឆ្នាំ ២០១៧ របស់កងទ័ពអាមេរិក និងជាលើកទី ២ ក្នុងសប្តាហ៍នេះ ហើយប៉ុន្មានថ្ងៃបន្ទាប់ពី ស.ប.ប.ក. ដំណើរការសាកល្បងបាញ់កាំជ្រួច ICBM Hwasong – ១៤  តម្រង់ទៅលើសមុទ្រជប៉ុនប្រកបដោយជោគជ័យ។

        អាមេរិកទ្រាំមិនបានចំពោះ ស.ប.ប.ក.

       ICBM Minuteman ៣ គឺជាផ្នែកមួយក្នុងប្រព័ន្ធកាំជ្រួចនុយក្លេអ៊ែរយុទ្ធសាស្ត្រចំនួន ៣ របស់អាមេរិក ក្រៅពីកាំជ្រួច  Trident - ៣ ដែលត្រូវបាន បំពាក់នៅនាវាមុជទឹក Ohio និងបណ្ដាអាវុធនុយក្លេអ៊ែរសំរាប់យន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ។  Minuteman ៣ មានចម្ងាយបាញ់ដល់ ១៣ ពាន់គីឡូម៉ែត្រ។ កាំជ្រួចនិមួយៗនាំយកក្បាលគ្រាប់ W87 ដែលមានកំលាំងបំផ្លាញអតិបរិមា ៤៧៥ គីឡូតោន កើន ៣១ ដងបើប្រៀបនឹងគ្រាប់បែកបរមាណូដែលត្រូវបានទម្លាក់នៅទីក្រុង Hiroshima (ជប៉ុន) នាឆ្នាំ ១៩៤៥។ មជ្ឈដ្ឋាន អ្នកវិភាគបានចាត់ទុកថា៖ នេះគឺជាកាយវិការគំរាមកំហែងរបស់វ៉ាស៊ីនតោន ចំពោះទង្វើបង្ករឿងហេតុដែលបង្កអស្ថិរភាពក្នុងតំបន់របស់កូរ៉េខាងជើងក៏ដូចជា វិធានការការទូតមិនទាន់នាំមកនូវប្រសិទ្ធភាពណាមួយឡើយ។

        រួមជាមួយការបាញ់កាំជ្រួច ICBM ជាបន្តបន្ទាប់ សេចក្តីប្រសាសន៍របស់ សមាជិកសភាគណបក្សសាធារណៈរដ្ឋអាមេរិក លោក Linsay Graham ជាអ្នកប្រដេញតាមគោលនយោបាយការទូត «ស្ទាំង» (គោលនយោបាយគាំទ្រ សង្គ្រាម) ធ្វើឲ្យបរិយាកាសកាន់តែតានតឹងឡើងៗ។ ថ្លែតមតិនៅកម្មវិធីទូរទស្សន៍ Today Show របស់ស្ថានីយ៍ទូរទស្សន៍ NBC  (អាមេរិក) នាថ្ងៃទី ១ សីហា លោក Linsay Graham បានអះអាងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ចាត់ទុកថា សូវចូលរួមប្រយុទ្ធកំទេចកូរ៉េខាងជើងជាជាងអនុញ្ញតឲ្យប្រទេសនេះ អភិវឌ្ឍន៍កាំជ្រួចនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ។ បើសិនជា វិធានការការទូត ជាពិសេសគឺការដាក់សម្ពាធទៅលើប្រទេសជិតខាងចិនសំដៅរាំងស្កាត់កម្មវិធី នុយក្លេអ៊ែររបស់កូរ៉េខាងជើងទទួលបរាជ័យ អាមេរិកនឹងជ្រើសរើសវិធនាការ យោធា។ ក្នុងពេលនោះ មេបញ្ជាការកងកំលាំងជើងអាកាសប្រចាំនៅប៉ាស៊ីហ្វិក របស់អាមេរិក ឧត្តមសេនីយ៍ Terrence J. O’Shaughnessy បានអះអាងថា៖ កំលាំងនេះជានិច្ចកាលស្ថិតក្នុងស្ថានភាពត្រៀមខ្លួនជាស្រេចប្រតិកម្មក្នុងពេល ទទួលបានបទបញ្ជាពីខាងលើ ព្រោះថា ព្យុងយ៉ាងកំពុងជាការគំរាមកំហែងគ្រោះ ថ្នាក់បំផុតចំពោះស្ថិរភាពក្នុងតំបន់។ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសថា៖ ដំណាក់កាលអត់ធ្មត់យុទ្ធសាស្ត្របានបញ្ចប់ហើយ។ ប្រធានាធិបតីអាមេរិកនឹងដឹកនាំសម្ព័ន្ធភាពអន្តរជាតិបង្កើនការដាក់សម្ពាធទៅលើទាំងខាងសេដ្ឋកិច្ចនិងការទូតដើម្បីព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរនិង កាំជ្រួច។

ក្នុងពេលដែលអាមេរិកស្វែងរករាល់របៀបដើម្បីដាក់សម្ពាធទៅលើ ស.ប.ប.ក. នោះគឺចិន ប្រទេសសម្ព័ន្ធមិត្តមួយរបស់កូរ៉េខាងជើងក្នុងតំបន់ ជានិច្ចកាលមានទស្សនៈមិនស្រុះចិត្តគំនិតជាមួយអាមេរិកលើបញ្ហានុយក្លេអ៊ែរ របស់ព្យុងយ៉ាង។ លោក Donald Trump ស្នើឲ្យចិនត្រូវរាំងខ្ទប់ព្យុងយ៉ាង ប៉ុន្តែ ប៉េកាំងអះអាងនូវទស្សនៈរបស់ខ្លួនថា៖ ការសន្ទនាគឺជាដំណោះស្រាយតែមួយ គត់សំរាប់បញ្ហានេះជានិច្ច។ ប្រតិកម្មថ្មីបំផុតចំពោះការបាញ់កាំជ្រួច ICBM របស់ ព្យុងយ៉ាង ភាគីចិនបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់រួមៗតែប៉ុណ្ណោះ ហើយចាត់ទុកថាទង្វើរបស់កូរ៉េខាងជើងបានរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.។ ប្រការនេះធ្វើឲ្យវ៉ាស៊ីនតោមិនពេញចិត្តទេ ព្រមទាំង វាយតំលៃប្រតិកម្ម របស់ចិនមិនប្តូរផ្តាច់និងគ្មានប្រសិទ្ធភាពណាមួយឡើយ។ ទន្ទឹមនឹងនោះ វ៉ាស៊ីនតោនបានសង្កត់ធ្ងន់ទៀតថា៖ ក្នុងករណី ប៉េកាំងគ្មានជំហានជាក់ស្តែងណាមួយចំពោះព្យុងយ៉ាងនោះគឺអាមេរិកនឹងមានទង្វើតបតវិញយ៉ាងខ្លាំង។

បទហ៊ុំព័ទ្ធនិងបទដាក់ទណ្ឌកម្មគឺជាវិធានការប្រកបដោយប្រសិទ្ធភាពដែរឬទេ?

នាពេលកន្លងទៅ បណ្ដាមហាអំណាចលើពិភពលោកក្នុងនោះមានអាមេរិក បានខំប្រឹងប្រែងទប់ទល់នឹងកម្មវិធីអាវុធរបស់ព្យុយ៉ាងតាមរយៈរាល់វិធានការ ដាក់ទណ្ឌកម្មដែល អ.ស.ប. គាំពារ ប៉ុន្តែ ការខ្នះខ្នែងទាំងនេះទទួលបរាជ័យទាំង ស្រុងដែលធ្វើឲ្យវ៉ាស៊ីនតោនមិនអាចអត់ធ្មត់បាន។

គិតតាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump កាន់អំណាច អាមេរិកជានិច្ចកាលជំរុញបទដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើកូរ៉េខាងជើង។ បទហ៊ុំព័ទ្ធថ្មីៗបំផុតត្រូវបាននាំចេញទាក់ទិនដល់ការសាកល្បងបាញ់កាំជ្រួច ICBM របស់ព្យុងយ៉ាងនាថ្ងៃទី ៤ និងទី ២៨ កក្កដា កន្លងទៅ។ អាមេរិកបាន សង្ឃឹមសហប្រតិបត្តិការជាមួយចិនដើម្បីបើកទូលាយបទហ៊ុំព័ទ្ធអន្តរជាតិប្រឆាំង ជំទាស់ព្យុងយ៉ាង ប៉ុន្តែ ចិនមិនត្រឹមមិនបានត្រៀមខ្លួនជាស្រេច ប៉ុណ្ណោះទេ ថែមទាំងគ្មានសមត្ថភាពចាប់បង្ខំសម្ព័ន្ធមិត្តកូរ៉េរបស់ខ្លួនលុបចោលកម្មវិធីនុយក្លេអ៊ែរទៀត។

ក្នុងពេលនោះ ដោយមិនអើពើដល់បណ្ដាបទដាក់ទណ្ឌកម្ម កូរ៉េខាងជើង ប្រហែលមិនរងឥទ្ធិពលដ៏ធ្ងន់ធ្ងរទេ។  GDP នៃប្រទេសនេះនៅកើនឡើង ៣,៩% ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។ អាចសឲ្យឃើញថា៖ ផលប្រយោជន៍និងការគិតគូយុទ្ធសាស្ត្ររបស់ភាគីទាក់ទិន នានាកំពុងធ្វើឲ្យគណនាអំពីនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនទាន់ទទួលបានចម្លើយនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ