ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ

(VOVWORLD) -  ក្នុងប្រវត្តិសាស្រ្តនៃការកសាង និងការពារប្រទេសជាតិរបស់ប្រជាជាតិវៀតណាម ជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ  (Dien Bien Phu) នៅថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ គឺជាកំពូលដ៏ត្រចះត្រចង់ ជាអព្ភូតហេតុដ៏រុងរឿងនៃសម័យហូជីមិញ។ ជ័យជំនះដ៏មហិមារនេះជាការព្រនងយ៉ាងដំណាំ មានលក្ខណៈសម្រេច បង្កើតឡើងរបត់ប្រវត្តិសាស្ត្រដែលបានផ្លាស់ប្តូរស្ថានភាពសង្រ្គាមទាំងស្រុង នាំដោយផ្ទាល់ ដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់សង្រ្គាម ស្តារសន្តិភាពនៅឥណ្ឌូចិន បង្កើតមូលដ្ឋាននិងលក្ខខណ្ឌសម្រាប់ប្រជាជន វៀត ណាមដណ្តើមជ័យជំនះដ៏មហិមា នៅក្នុងការតស៊ូប្រឆាំងនឹងអាមេរិក រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិទាំងស្រុង។

ក្រោយរយៈពេល ៧០ ឆ្នាំ ចាប់តាំងពីជ័យជំនះដ៏មហិមារនោះមក នាប៉ុន្មានថ្ងៃនេះ តំបន់ដីដៀនបៀនភូនៅតែបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បន្តជាកន្លែងបណ្តុះពន្លកសុភមង្គល បើកចេញផ្លូវសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ បារាំងនិងវៀតណាម។

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - ảnh 1នៅរសៀលថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ ទង់ "ប្តេជ្ញាប្រយុទ្ធ - ប្តេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបានហោះនៅលើដំបូលនៃលេណដ្ឋានរបស់ឧត្តមសេនីយ៍ De Castries ។ យុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រត្រូវបានឈ្នះទាំងស្រុង (រូបថត៖ ឯកសារ TTXVN)

ជ័យជំនះដៀនបៀនភូរបត់មាសក្នុងប្រវត្តិសាស្ត្រជាតិ

ក្នុងប៉ុន្មានថ្ងៃនេះ ជនវៀតណាម និងជនបរទេសជាច្រើននាក់ ក្នុងនោះមានអតីតយុទ្ធជន ភ្ញៀវទេសចរ យុវជនជាច្រើនជំនាន់ រួមទាំងជនជាតិបារាំងផង បានមកកាន់ទីក្រុងដៀនបៀន ដែលជាទីតាំងមានចម្ងាយពីទីក្រុងហាណូយ ៤៥៥ គីឡូម៉ែត្រ ប៉ែកភាគពាយព្យ ដើម្បីស្វែងយល់បន្ថែមអំពីជ័យជំនះដៀនបៀនភូនិងយុទ្ធវិធីដែលកងទ័ព និងប្រជាជនវៀត ណាមអនុវត្តន៍ដើម្បីសម្រេចបានជ័យជំនះជាប្រវត្តិសាស្ត្រនេះ។ ហើយបន្ទាប់ពីបានមើលឃើញផ្ទាល់ភ្នែកមក បានជួយពួកគេ កាន់តែយល់ច្បាស់អំពីភាពអស្ចារ្យមហិមា និងតម្លៃដ៏ធំធេងនៃជ័យជម្នះដៀនបៀនភូ។

“ក្នុងបរិបទដែលទំនាក់ទំនងកម្លាំងរវាងយើងនិងបារាំងជួបការលំបាកខ្លាំងប៉ុន្តែលោកប្រធានហូជីមិញជាមនុស្សដែលហ៊ានប្រយុទ្ធ និងធ្វើឲ្យប្រជាជាតិទាំងមូលហ៊ានប្រយុទ្ធដោយឆន្ទៈថា “ខ្ញុំសុខចិត្តលះបង់គ្រប់បែបយ៉ាង ដើម្បីកុំឲ្យបាត់បង់ប្រទេសជាតិ មិនធ្វើជាទាសករទេ”។

“ជាមួយនឹងការផ្លាស់ប្តូរបាវចនានៃការប្រយុទ្ធ ពីប្រយុទ្ធរហ័សដើម្បីយកឈ្នះឆាប់ ទៅជាការប្រយុទ្ធដើម្បីទទួលបានជ័យជម្នះពិតប្រាកដ  ច្បាស់ណាស់ ថា យើងមានភាពម្ចាស់ការទាំងស្រុងដើម្បីបើកយុទ្ធនាការវាយប្រហារប្រឆាំងនឹងក្រុមខ្លាំងមួយដែលត្រូវបានគេចាត់ទុកថា ខ្លាំងបំផុតនៅឥណ្ឌូចិនកាលនោះ”។

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - ảnh 2ប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរជាច្រើនមក Dien Bien Phu ដើម្បីស្វែងយល់បន្ថែមអំពីជ័យជំនះ Dien Bien Phu (រូបថត៖ VOV)

ជ័យជំនះដៀនបៀនភូបានរួមចំណែកសម្រេចកំណត់ដល់ការបញ្ចប់ដោយជោគជ័យនៃសង្រ្គាមតស៊ូប្រឆាំងនឹងការឈ្លានពាន របស់អាណានិគមនិយមបារាំង បើកចេញការដួលរលំនៃអាណានិគមនិយមចាស់ និងបានគូសសញ្ញាអភិវឌ្ឍន៍ថ្មីនៃបដិវត្តន៍រំដោះប្រជាជាតិជុំវិញពិភពលោក។

“តម្លៃដ៏ធំបំផុតនៃជ័យជំនះដៀនបៀនភូគឺបង្ហាញដល់មនុស្សជាតិថា ទោះ បីជាប្រជាជាតិណាមួយត្រូវរងការជិះជាន់ក៏ដោយ ប្រជាជាតិតូចមួយចេះសាមគ្គីគ្នា និងចេះលើកកំពស់កម្លាំងប្រពៃណីក្រោមការដឹកនាំដ៏ត្រឹមត្រូវ ទើបអ្នកអាចដណ្តើមបានជ័យជំនះ”។

“ជ័យជំនះដៀនបៀនភូបានល្បីល្បាញក្នុងទ្វីបទាំងប្រាំ ហើយកក្រើកភពផែនដី។ ព្រោះជាលើកដំបូងដែលប្រទេសតូចមួយបានវាយកម្ចាត់ប្រទេសអាណានិគមដ៏មានអំណាច។ មិនដែលមានរឿងបែបនេះកើតឡើងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅឡើយ។ ពាក្យ “វៀតណាម” “ហូជីមិញ” “ដៀនបៀនភូ” “នាយឧត្តមសេនីយ Vo Nguyen Giap” បានក្លាយទៅជាពាក្យស្លោក ជំនឿជាក់ ឧត្តមគតិ និងជាកម្លាំងចិត្តសម្រាប់ប្រជាជនដែលរង់ការជិះជាន់លើពិភពលោក”។

ជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូបង្កប់នូវអត្ថន័យធំធេងណាស់ បង្កប់ទាំងភាពត្រចះត្រចង់នៃកត្តាជាច្រើន រួមទាំងការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធានហូជីមិញ។ ជ័យជំនះដៀនបៀនភូ បានបង្កើនមោទនភាពជាតិ លើកទឹកចិត្តបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលសម្រេចបានជ័យជំនះជាច្រើន ក្នុងការងារកសាង និងការពារមាតុភូមិនាពេលខាងមុខ។ លោក Bui Viet Trung នៅដេប៉ាឌឺម៉ង់សិក្សាប្រវត្តិសាស្ត្របក្ស សាលានយោបាយខេត្ត Binh Phuoc បានឲ្យដឹងថា៖ “នៅក្នុងប្រទេស យើងបានសម្រេចបដិវត្តន៍ប្រជាធិបតេយ្យប្រជាមានិតនៅភាគខាងជើង ការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃបដិវត្តន៍ ខែសីហា និងបានកសាងរដ្ឋប្រជាធិបតេយ្យជូនប្រជាជន ដែលជារដ្ឋដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។  ជាមួយនឹងជ័យជំនះ ដៀនបៀនភូវៀត ណាមខាងជើងត្រូវបានរំដោះទាំងស្រុង ហើយបដិវត្តប្រជាធិបតេយ្យជាតិត្រូវបានបញ្ចប់ជាមូលដ្ឋាន”។

ស្មារតីឥតសាបសូន្យនៃជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ គឺជាប្រភពនៃមោទនភាព និងកម្លាំងផ្ទៃក្នុងរបស់វៀតណាមជារៀងរហូត ក្នុងការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ននេះ។

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - ảnh 3ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បារាំងបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់វៀតណាមនៅអឺរ៉ុប។ ក្នុងរូបថត៖ វេទិកាធុរកិច្ចវៀតណាម-បារាំង ប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៣ (រូបថត៖ Van Diep/TTXVN)

វៀតណាម និងសាធារណៈរដ្ឋបារាំងសម្លឹងឆ្ពោះទៅអនាគតរួមគ្នា

ថ្វីត្បិតតែដៀនបៀនភូជាការចងចាំមិនមានអ្វីគួរឲ្យសប្បាយទេសម្រាប់កងទ័ពបារាំងក៏ដោយ ប៉ុន្តែក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ ជាពិសេសចាប់តាំងពី វៀតណាម និងសាធារណៈរដ្ឋបារាំងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ឆ្នាំ ១៩៧៣) និងអស់រយៈពេលជាង ១០ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ (នៅឆ្នាំ ២០១៣) ហើយវៀត ណាម និងបារាំងនាពេលនេះ គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់គ្នាទៅវិញទៅមក សហការយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ និងតែងតែចែករំលែកទស្សនៈវិស័យរួមជាច្រើនអំពីអនាគត។

លើវិស័យនយោបាយ យន្តការផ្លាស់ប្តូរក្នុងវិស័យសសរស្តម្ភទាំងបួននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងគឺ៖ នយោបាយ - ការទូត; សន្តិសុខការពារជាតិ; សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; វប្បធម៌ អប់រំ និងបណ្តុះបណ្តាលត្រូវបានលើកកម្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសអភិវឌ្ឍន៍នាពេលអនាគត។ ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បារាំងបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់វៀត ណាមនៅអឺរ៉ុប។ ទំហំពាណិជ្ជកម្មវៀតណាម-បារាំងបានកើនឡើងជាមធ្យម ១៥,៧% ក្នុងមួយឆ្នាំក្នុងដំណាក់កាល ២០២២-២០២៩ ហើយឈានដល់ ៤,៨ ពាន់ លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ប្រទេសបារាំងជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសអឺរ៉ុបដែលវិនិយោគនៅវៀតណាមដោយមានទុនវិនិយោគសរុបចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក។

 
ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - ảnh 4លោក Herve Conan នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅវៀតណាម (រូបថត៖ Xuan Khu/TTXVN)

គួរឲ្យកត់សម្គាល់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកំពុងមានគោលដៅកាន់តែខ្លាំងឡើងលើវិស័យ ឯកទេស បច្ចេកវិទ្យាខ្ពស់ និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ លោក Herve Conan នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “ប្រសិនបើជាលើកដំបូងកិច្ចសហប្រតិបត្តិការស្ថិតនៅក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងការគាំទ្រសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែឥឡូវនេះកិច្ចសហប្រតិបត្តិការនេះត្រូវបានបង្វែរទៅក្នុងតំបន់ទីក្រុងជាច្រើនទៀត។ ជំនួយរបស់ AFD មិនត្រឹមតែផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនាញ និងលើកកម្ពស់ការផ្តល់បទពិសោធន៍ និងមេរៀនបទពិសោធន៍របស់បារាំងដើម្បីវៀតណាមអាចជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន”។

លោកស្រី Marie Christine Oghly អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (CCI) ប្រចាំតំបន់រដ្ឋធានី Ile-de France (បារាំង) បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង នៅតែមានឱកាសអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ព្រោះសក្តានុពលនៅសម្បូរណាស់។

“វៀតណាមជាប្រទេសមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចជាមួយបារាំង ហើយនៅ CCI Ile-de France យើងតែងតែស្វែងរកការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងនេះ។ ទំនាក់ទំនងរបស់យើងជាមួយវៀតណាមមានភាពរឹងមាំខ្លាំង ហើយចំណាប់អារម្មណ៍របស់ធុរកិច្ចបារាំងចំពោះវៀតណាមគ្មានពេលណាថយចុះឡើយ ពីព្រោះវៀត ណាមបានធ្វើសមាហរណកម្មដោយជោគជ័យទៅ ក្នុងខ្សែសង្វាក់តម្លៃ សកល”។

ក្នុងទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងបារាំង កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរត្រូវបានចាត់ទុកថាជាកត្តាដ៏វិសេសវិសាល និងជោគជ័យបំផុត តាមរយៈយន្តការនៃការរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការក្នុងស្រុកឆ្លាស់គ្នារៀងរាល់ ២ ឆ្នាំម្តងនៅប្រទេសរៀងៗខ្លួន។ ពោលគឺមានសន្និសិទចំនួន ១២ ត្រូវបានប្រារព្ធឡើងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការផ្ទាល់រាប់រយរវាងមូលដ្ឋាន នៃប្រទេសទាំងពីរ។ អភិបាលរងក្រុង Nantes (ប្រទេសបារាំង) លោក Aymeric Seassau បានឲ្យដឹងថា៖ “វៀតណាមជាប្រទេសធំមួយនៅក្នុងប្លុកហ្វ្រង់កូហ្វូន ដែលយើងមានបំណងធ្វើឲ្យកាន់តែស៊ីជម្រៅរាល់ការផ្លាស់ប្តូរនេះ។ យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយរដ្ឋាភិបាលវៀត ណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ចទាំងអស់ដែលវៀតណាមយល់ឃើញថាចាំបាច់ ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-បារាំងឱ្យកាន់តែស៊ីជម្រៅថែមទៀត”។

ចំណែកឯលោក Philippe Pradal សមាជិកសភាជាតិបារាំង អតីតអភិបាលក្រុង Nice បានចែករំលែកមតិខាងលើជាអាទិ៍៖ “មានឆន្ទៈខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ ដែលបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Nice និងសាកលវិទ្យាល័យនានានៅវៀត ណាម។ មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការគឺយើងដឹងយ៉ាងច្បាស់អំពីវប្បធម៌ដ៏សម្បូររបស់វៀតណាម ហើយថា ប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររួម។ នៅប្រទេសបារាំង វប្បធម៌វៀតណាមគឺជាវប្បធម៌ដ៏ល្បីមួយដែលត្រូវបានទទួលស្គាល់និងគោរពជានិច្ចកាល”។

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - ảnh 5ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet (រូបថត៖ TTXVN)

ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការវៀតណាម-បារាំងនាពេលនេះកំពុងសម្លឹងឆ្ពោះទៅអនាគតដោយមានមហិច្ឆតា និងចក្ខុវិស័យកាន់តែធំជាង។ យោងតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet រឿងសំខាន់គឺភាគីទាំងពីរបានជំនះទាំងស្រុងនូវអតីតកាលដ៏លំបាក  ដែលបានបង្ហាញតាមរយៈការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះដៀនបៀនភូ (១៩៥៤-២០២៤) មានវត្តមានរដ្ឋមន្ត្រីកងទ័ពបារាំង និងរដ្ឋលេខាធិការបារាំងទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំ បានចូលរួមដោយផ្ទាល់។ ឯកអគ្គរដ្ឋទូត Brochet បានចែករំលែកថា៖ “ខ្ញុំជឿជាក់ថា នេះគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងទ្វេភាគី ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ យើងមិនត្រឹមតែបង្ហាញឲ្យប្រជាជនវៀតណាម និងប្រជាជនបារាំងប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលត្រូវដឹងឲ្យបានជ្រាបថា យើងអាចធ្វើការជាមួយគ្នាបាន ដោយក្រឡេកមើលទៅអតីតកាល ទទួលយកអតីតកាល និងរយៈពេល ៧០ ឆ្នាំក្រោយមក យើងបានក្លាយជាមិត្តនឹងគ្នា ដោយឈរនៅលើសមរភូមិចាស់ដើម្បីកសាងអនាគត”។

នៅពេលក្រឡេកមើលប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម-បារាំងក្នុងពាក់កណ្តាលសតវត្សកន្លងមកនេះ លោក Benoit Guidée ប្រធាននាយកដ្ឋានអាស៊ី-អូស្ត្រាលី ក្រសួងការបរទេសបារាំងបានមានប្រសាសន៍ថា ប្រទេសបារាំងមានទំនាក់ទំនងល្អជាមួយវៀតណាមជាងប្រទេសដទៃទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងនេះត្រូវបានសាកល្បងដោយការឡើងចុះជាប្រវត្តិសាស្ត្រ ដូច្នេះវានឹងជាកត្តាមួយក្នុងការធានាទំនាក់ទំនងវៀតណាម-បារាំងឱ្យរឹងមាំនាពេលអនាគត។

ដៀនបៀនភូ - កន្លែងបណ្តុះសេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នាចង់បានសន្តិភាព

ដូចទៅនឹងប្រសាសន៍របស់លោក Benoit Guidée ប្រធាននាយកដ្ឋានអាស៊ី-អូស្ត្រាលី ក្រសួងការបរទេសបារាំង បារាំងមានទំនាក់ទំនងល្អជាមួយវៀតណាមជាងប្រទេសដទៃទៀតនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយនោះគឺជាការតភ្ជាប់រវាងមនុស្សនិងមនុស្សក្នុងរដូវផ្កាជើងគោរីកស្គុះស្គាយនៅដៀន បៀនភូនាខែមីនាឆ្នាំនេះ ទំនាក់ទំនងរវាងវៀតណាម និងបារាំងក៏រីកដុះដាលបង្កប់ដោយផ្លែផ្កា ដែលបង្ហាញថា ដៀនបៀនភូ ដែលជាសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញកាលពីអតីតកាល ឥឡូវនេះបានក្លាយទៅជាកន្លែងបណ្តុះពន្លកនៃសេចក្តីស្រឡាញ់រាប់អាន សុភមង្គលសម្រប់គូរស្នេហ និងបំណងប្រាថ្នាចង់បានសន្តិភាព។

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - ảnh 6កូនក្រមុំ Tran Ngoc Quynh Anh និងកូនកំលោះ Guillaume Richard និងក្រុមគ្រួសារក្នុងថ្ងៃមង្គលការរបស់ពួកគេនៅទីក្រុង Dien Bien (រូបថត៖ VOV)

នៅក្នុងចំណោមប្រជាជនមកសារមន្ទីរជ័យជំនះដៀនបៀបភូក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះដៀនបៀនភូ មានភ្ញៀវពិសេសជាច្រើនគឺគ្រួសារវៀតណាមនិងបារាំង។ ពួកគេមកទីនេះដើម្បីទស្សនាសារមន្ទីរមុនពេលរៀបចំពិធីមង្គលការសម្រាប់គូស្នេហ៍វ័យក្មេង Tran Ngoc Quynh Anh និង Guillaume Richard។ នេះក៏ជាកន្លែងចាប់ប្រភពនៃសេចក្តីស្នេហាររបស់គូរ ស្នេហ៍មុននេះ ៧ ឆ្នាំ នៅពេលដែល Quynh Anh បានចូលរួមជាអ្នកស្ម័គ្រចិត្តនៅសារមន្ទីរជ័យជំនះដៀនបៀនភូ។ Quynh Anh បានសំណេះសំណាលថា៖ “យើងបានជួបគ្នាពេលគាត់មកទីនេះទេសចរណ៍។ យើងបានផ្លាស់ប្តូរមតិជាច្រើនអំពីប្រវត្តិសាស្ត្រ និងវប្បធម៌។ គ្រួសារគាត់ជាគ្រួសារដែលមានប្រពៃណីស្រលាញ់សន្តិភាព។ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន ជីដូនជីតារបស់គាត់បានចូលរួមក្នុងចលនាកូដកម្មដើម្បីប្រឆាំងនឹងសង្រ្គាម។ យើងមានទស្សនៈរូមមួយដូចគ្នា គឺយើងស្រឡាញ់សន្តិភាព។ សម្រាប់ពួកយើង នេះគឺជាទឹកដីដែលយើងបានកើត និងជាកន្លែងដែលអ្វីៗ បានចាប់ផ្តើម”។

រឿងរ៉ាវប្រវត្តិសាស្ត្រវិរភាពអំពីជ័យជំនះដៀនបៀនភូ "ល្បីល្បាញលើទ្វីបទាំងប្រាំ - អង្រួនផែនដី" កាលពី ជិត ២/៣ នៃសតវត្សមុន វត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រនៅក្នុងសារមន្ទីរជ័យជំនះដៀនបៀនភូ បានបំភ្លឺពន្លឺថ្មីមួយ បង្កើតសេចក្តីស្នេហារវាងអ្នកទាំងពីរ លុបបំបាត់គម្លាតភូមិសាស្រ្ត ជាតិសាសន៍ និងអតីតកាលនៅក្នុងសង្គ្រាម។ កូនប្រសាវៀតណាមលោក Guillaume Richard បានសារភាពថា៖ “វាជាការពិតជាព្រហ្មលិខិតបាននាំយើងមក ជួបជុំគ្នា និងរៀបចំពិធីមង្គលការក្នុងខួបលើកទី ៧០ នៃជ័យជម្នះដៀន បៀនភូ។ សេចក្តីស្រឡាញ់របស់យើងបានចាប់ផ្តើមនៅពេលដែលខ្ញុំបានជ្រើសរើសទៅលេងកន្លែងប្រវត្តិសាស្ត្រពិសេសនេះ រវាងប្រទេស បារាំង និង វៀតណាម។ បន្ទាប់មកយើងស្រឡាញ់គ្នាបាន៤ឆ្នាំ បែកគ្នាដោយភូមិសាស្រ្ត និងកូវីដ ១៩ ប៉ុន្តែពេល Quynh Anh ទៅរៀននៅប្រទេសបារាំង ហើយពួកយើងក៏សម្រេចចិត្តរៀបការជាមួយគ្នា។ តាមពិតនេះជាព្រហ្មលិខិតពិតមែន”។

កូនកំលោះ Guillaume បានសម្រេចចិត្តនាំជីដូនជីតារបស់គាត់ពីប្រទេស បារាំងទៅកាន់ស្រុកកំណើតរបស់កូនក្រមុំមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដោយទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ ហាក់ដូចជាការតភ្ជាប់ចំណងមិត្តភាពរវាងគ្រួសារទាំងពីរ ស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមនិយាយរួម និងដៀនបៀននិយាយដោយឡែក។ នោះក៏ជាអ្វី ដែលឪពុករបស់ Quynh Anh លោក Tran Ngoc Suong និងជីតា Guillaume លោក Michel Gagne Richard ចង់បាន៖ “ក្រោយរយៈពេល៥០ឆ្នាំ ទំនាក់ទំនងវៀតណាម-បារាំងបាននាំយើងទៅកាន់ដំណើរថ្មីមួយ។ សង្គ្រាមបានស្រកទៅក្នុងអតីតកាល។ យើងមិនអាចបំភ្លេចសង្គ្រាមបានទេ ព្រោះជំនាន់ជីដូនជីតា និងឪពុកម្ដាយរបស់យើងត្រូវលះបង់ជីវិត។ ភាពរីករាយនិងសុភមង្គលបាននាពេលនេះ   តម្លៃដែលយើងត្រូវចំណាយគឺឈាមនិងទឹកភ្នែក ដូច្នេះយើងត្រូវចេះគោរព។ សង្ឃឹមថាតាមរយៈដំណើរកម្សាន្តនេះ ដន្លងបានស្វែងយល់អំពីទីក្រុងដៀនបៀននិងអំពីប្រទេសវៀតណាម”។

“យើងស្រឡាញ់ Quynh Anh ខ្លាំងណាស់ នៅពេលដែលនាងមកជាមួយក្រុមគ្រួសារយើង។ នាងគួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយក្មេកទាំងមូលក៏មានចិត្តល្អ រាល់ទាក់រួសរាយនឹងយើងដែរ។ បន្ទាប់មក ខ្ញុំបានគិតអំពីប្រវត្តិសាស្រ្តពិសេសរវាងប្រទេសយើងទាំងពីរ និងប្រពៃណីរបស់គ្រួសារយើងដែលស្រឡាញ់សន្តិភាព។ យើងបានចុះតាមដងផ្លូវជាច្រើនដង ដើម្បីប្រឆាំងសង្គ្រាមនៅលើពិភពលោក។ វាពិតជាជោគវាសនាដែលបានភ្ជាប់ក្មួយរបស់ខ្ញុំជាមួយនារីវ័យក្មេងដ៏គួរឱ្យស្រឡាញ់នៅក្នុងគ្រួសារបដិវត្តន៍ នៅដៀន បៀន ដូចជាចំណង និងភាពសុខដុមរមនារវាងប្រទេសយើងទាំងពីរ ហើយបានបើកអនាគតពោរពេញដោយក្តីសង្ឃឹម”។

រឿងរ៉ាវស្នេហារបស់កូនក្រមុំវៀតណាម និងកូនកំលោះបារាំងបង្ហាញយ៉ាងច្បាស់ថាដៀនបៀនភូគឺជាប្រភពដើមនៃផ្លូវសន្តិភាព សុភមង្គល និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរវៀតណាម និងបារាំង។

រយៈពេល ៧០ ឆ្នាំបន្ទាប់ពីជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ វៀតណាមនិងបារាំងបាន "ទុកអតីតកាលមួយអន្លើ"  ដើម្បីឆ្ពោះទៅអនាគត។ ដៀនបៀនភូ ពី "ទីមកដល់នៃសង្រ្គាម" ឥឡូវនេះបានក្លាយជា "ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ