ដំបន់អាស៊ាន ក្នុងឆ្នាំ ២០១២ត្រូវបានបន្តវាយតំលៃជាដំបន់ស្ដាសេដ្ឋកិច្ច ឡើងវិញយ៉ាងលឿនបំផុត ក្រោយពីវិបត្តសេដ្ឋកិច្ចពិភពលោក

តាមការស្រាវជ្រាវជាច្រើននាពេលថ្មីៗនេះរបស់បណ្ដាអង្គការស្រាវជ្រាវ​ហិរញ្ញាវត្ថុ សេដ្ឋកិច្ចអន្តរជាតិអោយដឹងថា៖ ដំបន់អាស៊ាន ក្នុងឆ្នាំ ២០១២ 
ត្រូវបានបន្តវាយតំលៃជាដំបន់ស្ដាសេដ្ឋកិច្ចឡើងវិញយ៉ាងលឿនបំផុត ក្រោយ
ពីវិបត្តសេដ្ឋកិច្ចពិភពលោក។ តាម​គំរោង ប្រទេសចំនួន ៦របស់អាស៊ាន
 ​រួមមាន៖ ​វៀតណាម​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ​សឹង្ហបុរី និងពីលីបពិន មាន
កំណើនចំនួន ៦% ​ក្នុងរយះ​ពេល៥ឆ្នាំ ខាងមុខនេះ។ ​ស្ថិតនៅក្នុងដំបន់កំពុង
អភិវឌ្ឈន៏យ៉ាងសកម្ម ​វៀតណាម​បានកំណត់ថាជាដៃគូរអាទិភាព​ក្នុងគោលនយោបាយកិច្ចការបរទេស​របស់​ប្រទេស​ជាច្រើនក្នុងឆ្នាំ ២០១២។​​រ​បាយការណ៏ស្ដីពី សន្ទស្សន៏ទំនុក​ទុកចិត្ត​វិនិយោគផ្ទាល់ពី​បរទេស ​(FDI) លើពិភពលោកទាំងមូល ឆ្នាំ ២០១២ របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់
អន្តរជាតិ A.T Kearney ​នាពេលថ្មីៗនេះថា៖ ​បណ្ដា​ប្រទេស​អាស៊ី​ ក្នុងនោះមានដំបន់អាស៊ាន ជាទីមកដល់វិនិយោគមានការទាក់ទាញ​ក្នុងឆ្នាំនេះ។

 ដំបន់អាស៊ាន ក្នុងឆ្នាំ ២០១២ត្រូវបានបន្តវាយតំលៃជាដំបន់ស្ដាសេដ្ឋកិច្ច ឡើងវិញយ៉ាងលឿនបំផុត  ក្រោយពីវិបត្តសេដ្ឋកិច្ចពិភពលោក - ảnh 1


          ទោះបីជានាបច្ចុប្បន្ន ល្បឿនកំណើនមានភាពយឺតយ៉ាវ ប៉ុន្តែវៀតណាមនៅតែ​បានបណ្ដាវិនិយោគិនបរទេសវាយតំលៃថា៖ មានបរិយាកាសវិនិយោគងាយស្រួល ដោយសារ​​ស្ថិរភាពនយោបាយ ប្រភពធនធានមនុស្សវ័យក្មេង …​តាមតួរលេខស្ថិតិរបស់​
អង្គ​ការ​​ពន្លឿនពាណិជ្ជកម្មជប៉ុន JETTRO ថា៖ គំរោងការវិនិយោគរបស់អង្គភាព​
អាជីវកម្ម​ជប៉ុន​ចូលមកវៀតណាមក្នុងឆ្នាំ ២០១១ កើន៨២% បើប្រៀបទៅនឹង
ឆ្នាំ ​២០១០។​ និងតាមគំរោងក្នុងឆ្នាំនេះ បណ្ដាអង្គភាពអាជីវកម្មជប៉ុននៅតែជា វិនិយោគិនមានទុនច្រើនបំផុតនៅវៀតណាម…។ប្រធានដំណាងនៃការិយាល័យ សហប្រតិបត្តិការអន្តរជាតិ​ជប៉ុនប្រចាំនៅវៀតណាម (JICA)លោក 
Motonori Tsuno អះអាងថា៖ក្នុងដំបន់អាស៊ីអាគ្នេយ៏ វៀតណាមបានចាត់ទុកជា
ដៃគូសំខាន់របស់ជប៉ុន និង ទំនាក់ទំនងនោះត្រូវបានកំណត់ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ការអភិវឌ្ឈន៏របស់​​​​ដំ​បន់អាស៊ីអាគ្នេយ៏ក៏រួមចំណែកចូលក្នុងការអភិវឌ្ឈន៏របស់ជប៉ុន និងស្ថិរភាពរបស់​ដំបន់ទាំងមូល។ ក្នុងនោះការអភិវឌ្ឈន៏របស់វៀតណាមគឺសំខាន់ណាស់។

        ជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ច​ទើបនឹង​លេចចេញចំនួន៤​ដែលកំពុងអភិវឌ្ឈន៏យ៉ាងខ្លាំងក្លា ឥណ្ឌាក្នុងគោលនយោបាយឆ្ពោះទៅទឹសខាងកើត ចាត់ទុកវៀតណាមនៅតួនាទីសំខាន់មួយ។ ឆ្នាំ ២០១១ ក៏ដូចជាប៉ុន្មានឆ្នាំមុននេះ ​ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌា បានពង្រឹងនិងពង្រីក​ដោយឥត​ឈប់ឈរ។ ​ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីកើនឡើងជារៀងរាល់ឆ្នាំ។ ​និងឥណ្ឌា​ក្លាយទៅជាដៃគូយុទ្ធសាស្ត្រមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមចំនួន ១០ ជាមួយទឹកប្រាក់ 3ពាន់ 5រយលានUSDក្នុងឆ្នាំ ២០១១។ តាមរដ្ឋមន្ត្រីការបរទេសឥណ្ឌ​លោក​ Krishna​ ថា៖​ឆ្នាំ ២០១២ ​ជារបត់មួយ​ក្នុងការលើក​ទំនាក់​ទំនង​មិត្តភាពរវាងវៀតណាម-ឥណ្ឌាឡើងកំពស់ថ្មី៖ឥណ្ឌាដាក់សារសំខាន់ដ៏ធំធេញក្នុងទំនាក់ទំនងជាមួយវៀតណាម។ ឥណ្ឌាជា​និច្ចកាលមានគោលបំណងបើកទូលាយ លើកកំពស់ខ្លឹមសាររបស់ទំនាក់ទំនង៖ ដៃគូរយុទ្ធសាស្ត្រ ជាមួយវៀតណាម តាមរយះបណ្ដាកម្មវិធីសហប្រតិបត្តិការជាក់ស្ដែង។ ការដែលឥណ្ឌាទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារជាការកត់សម្គាល់​វៀតណាមជាដៃគូសំខាន់របស់ឥណ្ឌា និងពិភពលោក។ តាមគំរោង តំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគីនឹងទទួលបាន ពី ៦-៧ពាន់លាន USD នាឆ្នាំ ២០១៥​។

ក្នុងជំនួបជាមួយអ្នកសារព័តមាននាពេលថ្មីៗនេះ ក្នុងឪកាសចូលឆ្នាំថ្មី ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម Abdrei G.Kovtun បានសង្កត់ធ្ងន់ថា៖​ ចំពោះ​រុស្ស៊ី​ការអភិវឌ្ឈន៏ទំនាក់ទំនងជាមួយវៀតណាមនៅតែជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសនៅទ្វីបអាស៊ីនិយាយរួម និងដំបន់អាស៊ីអាគ្នេយ៏ និយាយដោយឡែកនិងរុស្ស៊ីមានគោលបំណង បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។រុស្ស៊ីនិងវៀតណាម បានចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការជាច្រើន។ ឆ្នាំ២០១២ ភាគីទាំង២ នឹងបន្តអនុវត្តន៏ការព្រមព្រៀងនោះ យ៉ាង ជាក់ស្ដែង។ ពិសេស គឺក្នុងឆ្នាំ ២០១២ រុស្ស៊ីទទួល​ដំណែងជា ប្រធាន APEC កិច្ចសហ​ប្រតិ​បត្តិ​ការ​រុស្ស៊ី -វៀតណាម និងបណ្ដា​ប្រទេស​ចូលរួម​សម្ព័ន្ធ​រដ្ឋាករ​ នឹងរួមចំណែក​ងាយ​ស្រួល​​ភា​វូបនីយ​កម្ម​បែបបទ​ពាណិជ្ជកម្មរវាងបណ្ដាប្រទេស។

        មជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងមាននិន្នាការផ្ទេរប្តូរពីខាងលិចទៅ​ខាងកើត។ ទន្ទឹមនឹងនោះ ​ការជំរុញដំណើការឯកភាពសេដ្ឋកិច្ចដំបន់អាស៊ី​តាម​បណ្ដាយុន្តការសហប្រតិបត្តិការ ASEAN + 3 ជាមួយចិន ជប៉ុន កូរ៉ាខាងត្បូង​ ក៏​ដូចជាការចុះហត្ថលេខាលើបណ្ដាកិច្ចប្រមព្រៀងវិនិយោគក្នុងប្លុកនិងដំបន់ ​និន្នាការ​បង្កើនវិនិយោគជាមួយគ្នា ក្នុងដំបន់ ត្រូវបានព្យាករណ៏ថានឹងកើនឡើងយ៉ាងខ្លាំងក្លា។ មានទំនាក់ទំនងល្អប្រសើរជាមួយបណ្ដាប្រទេស និងបណ្ដាដៃគូរធំៗ ជាលក្ខណះងាយស្រួលដើម្បីវៀតណាមអាចឆ្លៀតយក​ឪកាសទាំងនេះ បំរើរអោយ​ដំណើការ​អភិវឌ្ឈន៏ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ