ដើម្បីអាស៊ាន១ដើរតួនាទីធំធេងជាងលើឆាកអន្តរជាតិ

(VOVworld)-ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham
Binh Minh ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទ្ធ រដ្ឋមន្រ្តីការបរទេសអា
ស៊ានលើកទី៤៧ (AMM-47)និងបណ្តាសន្និសីទទាក់ទិននៅ Naypitaw របស់ម៉ីយ៉ាន់
ម៉ា ចាប់ពីថ្ងៃទី៥សីហា ។ គណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទលើក
នេះគឺ សំដៅពង្រឹងសាមគ្គីភាព សន្តិសុខតំបន់ ជម្រុញទំនាក់ទំនងកិច្ចសហ
ប្រតិបត្តិការជាមួយបណ្តាដៃគូ រួមចំណែកលើកកំពស់ជាងទៀតតួនាទីនិងឋានៈ
របស់ វៀតណាមលើឆាកអន្តរជាតិ។

ដើម្បីអាស៊ាន១ដើរតួនាទីធំធេងជាងលើឆាកអន្តរជាតិ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០១៣ បានប្រព្រឹត្តទៅ
ប្រកបដោយជោគជ័យ (រូបថតៈ TTXVN)

        បណ្តាសន្និសីទលើកនេះ ជាបណ្តាសន្និសីទរដ្ឋមន្រ្តីប្រចាំឆ្នាំក្នុងតំបន់ដោយ មានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស ប្រធានគណៈប្រតិភូនិងអង្គការមកពី ប្រទេសចំនួន២៧ក្នុងតំបន់។ គោលដៅនៃសន្និសីទលើកនេះ គឺប្រមូលផ្តុំពិនិត្យ ឡើងវិញស្ថានភាពសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូ
នានា នាពេលកន្លងទៅ ព្រមទាំងពិភាក្សាអំពីវិធានាការជម្រុញរាល់កិច្ចសហ
ប្រតិ បត្តិការនាពេលខាងមុខ។

        គោលបំណងរួមដើម្បីបរិយាកាសសន្តិភាព និងស្ថិរភាព

        ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនៅលើពិភពលោក​ នៅក្នុងតំបន់​ជាពិ
សេសគឺ បំរ៉ែបំរួលដ៏តានតឹងលើសមុទ្រខាងកើត បណ្តាប្រទេសអាស៊ាន សុទ្ធ
តែយល់ច្បាស់ និងទន្ទឹងរងចាំទៅលើបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីរួមគ្នា
អភិវឌ្ឍន៍។ អនុរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាម លោក Pham Quang
Vinh ឲ្យដឹងថា៖

        “យើងខ្ញុំនឹងជម្រុញខ្លាំងការពិគ្រោះយោបល់អំពី ក្រមប្រតិបត្តិតំបន់នៅ​
សមុទ្រខាងកើត(COC)ដើរទន្ទឹមនឹងការអនុវត្តន៍ល្អរាល់ការកំណត់ក្នុង សេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

ភាពជាក់ស្ដែងនិងប្រសិទ្ធិភាពក្នុងទំនាក់ទំនងរវាងអាស៊ាននិងដៃគូនានា

       ក្រឡែកមើលរយៈពេល១ឆ្នាំឡើងវិញចាប់ពីសន្និសីទការទូតអាស៊ាន
លើកទី៤៦ នៅប្រុយណេមក អាស៊ានមិនគ្រាន់តែជម្រុញ ខ្លាំងកិច្ចសហប្រតិ
បត្តិការក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំងជាមួយដៃគូសន្ទនាក៏បានបន្តអភិវឌ្ឍន៍
សកម្មនិងជាក់ស្ដែងជាងទៀតចំពោះចិន ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រីក
ទៅលើវិស័យថ្មីៗ និងស៊ីជំរៅជាង តាមរយៈការបង្កើតយន្តការថ្មីមួយចំនួន។ 
ផែនការធ្វើសកម្មភាពអាស៊ាន ចិនដំណាក់កាល២០១១២០១៥ ត្រូវបាន
អនុវត្តយ៉ាងសកម្ម។ ចំពោះជប៉ុន ក្រៅពីការជំរុញអនុវត្តបណ្ដាកិកចិ្ចព្រមព្រៀង 
ការសន្យាដែលបានចុះហត្ថលេខានោះ នាឆ្នាំ ២០១៤ ជប៉ុនបន្តបង្កើនកិច្ច
សហប្រតិបត្តិការអំពីការអនុវត្តបច្ចេកវិទ្យាផ្កាយរណប់ ក្នុងការគ្រប់គ្រងគ្រោះ
ធម្មជាតិ ការទូត សុខាភិបាលទូទាំងពិភពលោក…ជាដើម។

ដើម្បីអាស៊ាន១ដើរតួនាទីធំធេងជាងលើឆាកអន្តរជាតិ - ảnh 2
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
លោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួម
សន្និសីទីរដ្ឋមន្រ្តីអាស៊ានលើកទូ៤៦ (រូបថតៈ radiovietnam)

      ចំពោះអាមេរិក ភាគីទាំងពីរជំរុញទំនាក់ទំនងដៃគូឡើងកំរិតយុទ្ធសាស្ត្រតទៅ
ទៀត អាមេរិកបានអះអាងនូវគោលនយោបាយបង្កើនការតភ្ជាប់ជាមួយតំបន់ 
សន្យាជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើគ្រប់វិស័យ៖នយោបាយ 
សន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្តូរការជួបប្រាស្រ័យប្រជាជន ឧបត្ថម្ភអាស៊ាន
កសាងសហគមន៍អាស៊ាន ប្រកប ដោយជោគជ័យនាឆ្នាំ២០១៥។ សារៈសំខាន់
នៃកិច្ចសហរប្រតិបត្តិការអាមេរិក-អាស៊ាន ជាពិសេសលើវិស័យការពារជាតិ ត្រូវបានរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Chuck Hagel អះអាងក្នុងសន្និសីទ
រដ្ឋមន្ត្រីការពារជាតិរវាងអាមេរិកជាមួយ ប្រទេសអាស៊ានទាំង១០ ដែលបាន
រៀបចំឡើងនាខែមេសាឆ្នាំ២០១៤។លោក Chuck Hagelឲ្យដឹងថា៖

         “អាចអះអាងថា ទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន ជាមួយ
អាមេរិក​ជាឱកាស ដើម្បីយើងបន្តសហប្រតិបត្តិការជាមួយគ្នា សំដៅដោះស្រាយ
រាល់ការសាកល្បងសន្តិសុខថ្មី​និងយូរអង្វែងលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ទាំងមូល។ កិច្ចសហប្រតិបត្តិការអាស៊ាន អាមេរិកលើកនេះ ជាសញ្ញាសំខាន់ អំពីតួទី សំ
ខាន់របស់អាស៊ាន ដែលអាមេរិកមានការយកចិត្តទុកដាក់ជាពិសេស”។

        ដើម្បីអាស៊ាន១ ដើរតួនាទីធំជាងលើឆាកអន្តរជាតិ

        បន្តពាក្យស្លោក “ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ”ការដែលរដ្
ឋមន្រ្តី ការបរទេសវៀតណាម ចូលរួមរាល់សន្និសីទលើកនេះ នឹងមានការរួម
ចំណែក សំខាន់ បង្កើនសាមគ្គីភាពក្នុងអាស៊ាន ក៏ដូចជានាំចេញសំណើរជាអា
ទិភាពរបស់​អាស៊ានិងក្នុងតំបន់។ តាមអ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh ថា ការជម្រុញសាមគ្គីភាពក្នុងអាស៊ាន រក្សាបរិយា
កាសតំបន់សន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ គឺជាគោលដៅរបស់វៀតណាម
នៅបណ្តាសន្និសីទលើកនេះ។លោក Le Hai Binh បានលើកច្បាស់ថា៖

      “គណៈប្រតិភូវៀតណាម ចូលរួមសន្និសីទលើកនេះនឹងមានការរួមចំណែក
ជាក់ស្តែង និងមានការផ្តើមគំនិតយ៉ាងសកម្មចូលក្នុងការពង្រឹងនិងពង្រីកតួនាទី
សមាគ្គី របស់អាស៊ាន ។ វៀតណាមគាំទ្ររាល់ការផ្តើមគំនិត ក៏ដូចជា រាល់ការ
ខំប្រឹងប្រែង  មានចរិតលក្ខណៈស្ថាបនា រួមចំណែកសកម្មក្នុងការរក្សាសន្តិ
ភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់”។

        រួមជាមួយបណ្តាប្រទេសក្នុងអាស៊ាន វៀតណាមកំពុងបង្កើនការផ្សាភ្ជាប់ បង្រួញគំលាតអភិវឌ្ឍន៍ រក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ដើម្បីកសាង
សហគមន៍រឹងមាំ​អភិវឌ្ឍន៍ចីរភាពនាឆ្នាំ២០១៥និងបណ្តាឆ្នាំជាបន្តៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ