ដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច-បណ្ដាសំណើរជាក់ស្ដែងពីសាលប្រជុំ
HONG VAN -  
(VOV) /  
|
ដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច-បណ្ដាសំណើរជាក់ស្ដែងពីសាលប្រជុំ (VOV) |
Vovworld-ជាទូទៅ សមាជិកសមាជិការសភាជាច្រើនបានចាត់ទុកថា ក្នុង
ឆ្នាំ២០១៣ខឿនសេដ្ឋកិច្ចវៀតណាមមិនទាន់រួចផុតពីដំណាក់កាលលំបាកនៅ
ឡើយ។ ប្រការនេះមិនត្រឹមតែបង្ហាញច្បាស់តាមល្បឿនកំណើនយឺតថែមទាំង
សន្ទុះងើបឡើងវិញនិងលទ្ធភាពទាក់ទាញទន់ខ្សោយរបស់ខឿនសេដ្ឋកិច្ចទៀត
ផង។ ហេតុនេះហើយត្រូវមានគោលនយោបាយសមស្របដើម្បីបញ្ឈប់ស្ថាន
ភាពនេះ។ លោក Tran Du Lịch សមាជិកសភាទីក្រុងហូជីមិញបានស្នើរថារដ្ឋាភិបាលគួរកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វែងជាង។ ជាក់ស្ដែងគឺបង្កើតផែនការ សំរាប់ដំណាក់កាល២០១៤-២០១៥។
“ជាក់ស្ដែងគួរដាក់គោលដៅកំរិតកំណើនមធ្យមក្នុងរយៈពេល២ឆ្នាំប្រមាណ
៦% មិនត្រូវប្រញាប់ជំរុញតម្រូវការសរុបនិងទីផ្សារដោយគ្រប់វិធានការឡើយ។
សន្ទស្សប្រើប្រាស់ក្នុងរយៈពេល២ឆ្នាំខាងមុខត្រូវខំប្រឹងប្រែងរារាំងនៅកំរិត
ប្រមាណ៧%។ រដ្ឋាភិបាលបានស្នើរបង្កើនចំណាយហួសកំរិតថវិការរដ្ឋក្នុងរយៈ
ពេល២ឆ្នាំ២០១៤-២០១៥ឡើងដល់៥,៣%នៃ GDP។ ត្រូវកំណត់ស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ចនៅជាភារកិច្ចជួរមុខពីឥឡូវដល់ឆ្នាំ២០១៥ដើម្បីប្រមូលផ្ដុំរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។”
ស្ដីពីបញ្ហារៀបចំរចនាសម្ព័ន្ធឡើងវិញជាក់ស្ដែងនៅវិស័យសំខាន់ចំនួន៣គឺវិនិយោគសាធារណៈ ប្រព័ន្ធធនាគារពាណិជ្ជកម្ម បណ្ដាអង្គការហិរញ្ញវត្ថុនិង
ប្រព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ទោះបីត្រូវបានរដ្ឋាភិបាលដំណើរការ ប៉ុន្តែតាមបណ្ដាសមាជិកសមាជិការសភាថាមិនទាន់ទទួលបានប្រសិទ្ធភាពដូចនឹងបំណងឡើយ។
លោក Truong Trong Nghia សមាជិកសភាទីក្រុងហូជីមិញបានស្នើរថា ត្រូវបង្កើតគណៈកម្មាធិការជំនាញអំពីរៀបចំរចនាសម្ព័ន្ធឡើងវិញ។ រីឯលោក Dinh Xuan Thao សមាជិកសភាមណ្ឌលហាណូយបានស្នើររដ្ឋាភិបាលវិភាគធ្វើឲ្យច្បាស់លាស់និងដាក់ចេញដំណោះស្រាយយ៉ាងខ្លាំងក្លាជាច្រើនដើម្បីជំរុញវិនិយោគសាធារណៈ។
ក្នុងពេលនោះ នៅវិស័យអង្គភាពអាជីវកម្មរដ្ឋលោក Tran Du Lich សមាជិកសភា
ទីក្រុងហូជីមិញ បន្តស្នើរប្រសិនបើរដ្ឋចង់ដំណើរការភាគហ៊ុនបនីយកម្ម អង្គភាពអាជីវកម្មណាមិនត្រូវការកាន់ភាគហ៊ុននោះត្រូវយកទុននោះសំរាប់ការងារផ្សេង។
“យើងធ្វើភាគហ៊ុនបនីយកម្មក្រុមហ៊ុនកូនហើយប្រគល់ប្រាក់មកក្រុមហ៊ុនម្ដាយនោះគឺគ្មានប្រសិទ្ធភាពឡើយ។ តាមខ្ញុំថា សម្ព័ន្ធក្រុមហ៊ុនណារដ្ឋត្រូវកាន់
៥១%នោះ ៤៩%នៅសេសសល់គឺលក់ទៅ។បើមិនធ្វើដូច្នេះទេគឺប្រភពកំលាំងនេះនឹងខ្ជះខ្ជាយក្នុងពេលដែលយើងធ្វើមន្ទីពេទ្យ គំរោងការសាធារណៈនៅតែត្រូវខ្ចី
ទុននោះ។”
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក៏ត្រូវបានដំណើរការមាន
ប្រព័ន្ធជាង។ លោក Tran Xuan Hoa សមាជិកសភាមណ្ឌល Quang Ninh បានចាត់
ទុកថា៖
“សេចក្តីសំរេចចិត្តសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
លើកទី៣នីតិកាលទី១១អំពីរៀបចំរចនាសម្ព័ន្ធឡើងវិញគឺត្រឹមត្រូវទាំងស្រុង ប៉ុន្តែបណ្ដាដំណោះស្រាយជាបន្តដើម្បីអនុវត្តគឺមិនទាន់ព្រមៗគ្នា។”
អំពិការអនុវត្តផែនការ៥ឆ្នាំ(២០១១-២០១៥) រយៈពេលនៅសេសសល់គឺមិន
ច្រើន ប៉ុន្តែតាមសមាជិកសភាជាច្រើនថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដល់គុណភាពកំណើននិងស្ថិរភាពម៉ាក្រូគឺជួរមុខ។
រដ្ឋាភិបាលវៀតណាមខំប្រឹងប្រែងមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៦%ក្នុងមួយឆ្នាំក្នុងរយៈពេល២ឆ្នាំ២០១៤-២០១៥។ បណ្ដាសំណើររបស់សមាជិកសមាជិការសភារួមជាមួយដំណោះស្រាយការគ្រប់គ្រងរបស់រដ្ឋាភិបាលនឹងរួមចំណែកជួយខឿនសេដ្ឋកិច្ចយកឡើងវិញល្បឿនកំណើនរឹងមាំជាងក្នុងរយៈពេល
ខាងមុខ៕
HONG VAN
-VOV